Quantcast
Channel: WMC
Viewing all 7722 articles
Browse latest View live

សម្តេចហ៊ុន សែន៖ ចិនគឺជាបង្អែកដ៏រឹងមាំជួយកម្ពុជា គ្មានបរទេសណាមកបំបែកបំបាក់បានឡើយ

$
0
0

បន្ទាប់ពីត្រឡប់មពី​ពិធី​តាំងពិព័រណ៍​ចិន​-​អាស៊ាន លើក​ទី​១៤ នៅប្រទេសចិនចំនួនពីរថ្ងៃ សម្តេចនាយកដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថា ​ចិនគឺជាខ្នងបង្អែកដ៏រឹងមាំដែលបន្តជួយកម្ពុជាគ្រប់កាលៈទេសៈដែលគ្មានបរទេសណាមកបំបែកបំបាក់បានឡើយ។

នៅម៉ោងប្រមាណ ១០ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្តេច​​នាយករដ្ឋមន្រ្តីហ៊ុន សែន ​ ​បានត្រឡប់មកដល់ប្រទេស កម្ពុជាវិញហើយ​ បន្ទាប់ពីបានអញ្ជើញទៅចូលរួម​ពិធី​តាំងពិព័រណ៍​ចិន​-​អាស៊ាន លើក​ទី​១៤ ពីថ្ងៃ​ទី​១១ ដល់​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​ទីក្រុង​ណាន​នី​ងខេត្ត​ក្វាង​ស៊ី សាធារណរដ្ឋ​ប្រជាមានិត​ចិន តប​តាម​ការអញ្ជើញ​របស់រ​ដ្ឋា​ភិ​បាល​ចិន​។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ​បន្ទាប់ពីបានចូលរួមពិធី​តាំងពិព័រណ៍​ចិន​-​អាស៊ាន បានសសេរនៅទំព័រហ្វេសប៊ុកថា តាមរយៈពិព័រណ៍នេះ ផលិតផលកម្ពុជាជាច្រើន ជាពិសេសផលិតផលកសិកម្មបាននឹងកំពុងហូរចូលមកកាន់ប្រទេសចិន ដែល​បានពង្រីកទីផ្សារ និងពង្រឹងទំហំពាណិជ្ជកម្មរវាងប្រទេសទាំង​ពីរកាន់តែមានទំហំធំឡើងជារៀងរាល់ឆ្នាំ។

សម្តេចបន្តថា ទន្ទឹមនឹងនេះដែរ ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងខេត្តក្វាងស៊ី ក៏កាន់តែជិតស្និទ្ឋ ហើយជាពិសេសទំនាក់ទំនង ​និងសហប្រតិបត្តិការជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងចិន-កម្ពុជា ក៏កាន់តែឈានទៅកាន់កម្រិតខ្ពស់ជាបន្តបន្ទាប់។

សម្តេចហ៊ុន សែន បានសសេរបញ្ជាក់ថា« មិត្តចិនគឺជាខ្នងបង្អែកដ៏រឹងមាំដែលបន្តជួយកម្ពុជាគ្រប់កាលៈទេសៈដែលគ្មានបរទេសណាមកបំបែកបំបាក់បានឡើយ។»៕

The post សម្តេចហ៊ុន សែន៖ ចិនគឺជាបង្អែកដ៏រឹងមាំជួយកម្ពុជា គ្មានបរទេសណាមកបំបែកបំបាក់បានឡើយ appeared first on WMC.


ស្ដ្រី​អ្នកជំនាញ​កសិកម្ម​ចំណាយពេល​ ៩​ឆ្នាំ​ក្នុង​ការ​ជំរុញ​កសិ​ករ​បញ្ឈប់​ការ​ប្រើ​ជីគីមី​

$
0
0

ភ្នំពេញ​៖​ កសិករ​ខ្មែរ​ កំពុង​និយម​ខ្លាំង​ទៅ​លើ​ការ​ប្រើ​ជីគីមី​ព្រោះ​វា​ផ្ដល់​ទិ​​ន្ន​ផល​ខ្ពស់​។​ ក៏​ប៉ុន្ដែ​កសិករ​មិន​បានដឹង​ទេ​ ថា​ការ​ប្រើ​ ជីគីមី​កាន់តែ​ច្រើន​ មិន​ត្រឹមតែ​បង្ក​មហន្ដរាយ​ដល់​សុខភាព​អ្នក​បរិភោគ​ប៉ុណ្ណោះ​ទេ​ តែ​វា​ ក៏​នឹង​បង្កក្ដី​មហន្ដរាយ​ដល់​ដី​កសិកម្ម​របស់​ដូន​តាម​ខ្មែរ​ផង​ដែរ​។​ ​ដោយ​មើលឃើញ​ហានិភ័យ​ដ៏​គ្រោះថ្នាក់​ចំពោះ​សុខភាព​ប្រជាជន​កម្ពុជា​​ដូចនេះ​ អ្នកស្រី​ លី​ ប៉ោ​ជូ​ អ្នក​ជំនាញការ​ ប្រើប្រាស់​ជីសរីរាង្គ​ធម្មជាតិ​ ទៅ​លើ​ដំណាំ​ បាន​ចំណាយពេល​ជាង​ ៩​ឆ្នាំ​ចុះ​ជួប​កសិក​ ២៥​ខេត្ដ​ និង​ ​រាជធានី​ ដើម្បី​ពន្យល់​ពី​គ្រោះថ្នាក់​នៃ​ការ​ប្រើ​ជីគីមី​នេះ​ ហើយ​ងាក​មក​ប្រើប្រាស់​ជីសរីរាង្គ​ធម្មជាតិ​វិញ​។​

តទៅ​នេះ​គឺជា​ជីវ​ព័ត៌មាន​ស្ដី​ពី​អ្នកស្រី​ លី​ ប៉ោ​ជូ​ ប្រធាន​ក្រុមហ៊ុន​ជីសរីរាង្គ​ សញ្ញា​ក្របី​ក្រហម​ ដែល​រៀបរៀង​ឡើង​ដោយ​លោក​ លៀ​ ស៊ី​ណា​៖

រយៈពេល​ ៩​ឆ្នាំ​ ដែល​អ្នកស្រី​ លី​ ប៉ោ​ជូ​ ចំណាយ​ពេលវេលា​ធ្វើ​ដំណើរ​ទៅ​គ្រប់​ច្រកល្ហក​តាម​បណ្ដា​ខេត្ដ​នៃ​ប្រទេស​កម្ពុជា​ ដើម្បី​ជួប​ប្រជា​កសិករ​ខ្មែរ​ ពន្យល់​ពី​គុណវិបត្ដិ​នៃ​ការ​ប្រើប្រាស់​ជីគីមី​ទៅ​លើ​ដំណាំ​ និង​ផល​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​។​ តែ​ពិតជា​មិន​ងាយស្រួល​នោះ​ទេ​ ទម្រាំ​ប្រជា​កសិករ​ខ្មែរ​ព្រម​ងាក​ចេញពី​ការ​ប្រើប្រាស់​ជីគីមី​ ដែល​ជា​ប្រភេទ​ជី​ដ៏​ពេញ​និយម​របស់​ពួក​គាត់​នៅ​តាម​ទី​ជនបទ​ ព្រោះ​ជីគីមី​ ងាយ​ប្រើ​ និង​បង្ហាញ​ប្រសិទ្ធភាព​ក្នុង​រយៈពេល​ដ៏​ខ្លី​ រហ័ស​ទាន់ចិត្ដ​តាម​បំណង​ដែល​កសិករ​ចង់បាន​។​ អ្នកស្រី​ លី​ ប៉ោ​ជូ​ ៖«​ពពួក​ជីសរីរាង្គ​វា​មានគុណ​ប្រយោជន៍​ច្រើន​សម្រាប់​កសិករ​ ក៏​ប៉ុន្ដែ​នៅ​ពេល​ដំណាក់កាល​ហ្នឹង​យើង​អត់​ទទួល​បាន​ជោគជ័យ​ទេ​ ដោយសារ​កាលពី​ឆ្នាំ​២០០៩​ កសិករ​ពេញ​និយម​មែន​ទេ​ ពី​ការ​ប្រើប្រាស់​ជីគីមី​ ដល់​យើង​យក​ជីសរីរាង្គ​ទៅ​លក់​ឲ្យ​គាត់​ គឺ​គាត់​មិនសូវ​ពេញចិត្ដ​ទេ​»​។​

​បើ​ទោះជា​ការ​នាំ​ជីសរីរាង្គ​មក​លក់​នៅ​កម្ពុជា​មិន​ទទួល​បាន​ជោគជ័យ​នៅ​ដំណាក់កាល​ដំបូង​ក្ដី​ ក៏​ប្រធាន​ក្រុមហ៊ុន​ជី​ សរីរាង្គ​ធម្មជាតិ​ សញ្ញា​ក្របី​ក្រហម​ កូន​ខ្មែរ​ សែ​ចិន​រូប​នេះ​ មិន​ធ្លាប់​មានគំនិត​បោះបង់​ការ​តស៊ូ​របស់​ខ្លួន​ត្រឹមតែ​ការ​បដិសេធ​ពី​ប្រជា​កសិករ​ម្ដង​ ឬ​ពីរ​ដងនោះ​ទេ​។​ បើ​ទោះជា​ពេល​ខ្លះ​អ្នកស្រី​បាក់ទឹកចិត្ដ​ជា​ខ្លាំង​ ព្រោះតែ​ការ​មិន​ទទួលយក​ពី​កសិករ​ខ្មែរ​ ការ​ស្ដីបន្ទោស​ពី​ក្រុម​សាច់ញាតិ​ និង​ការ​ជួប​ផល​លំបាក​ជា​ខ្លាំង​ ផ្នែក​សេដ្ឋកិច្ច​ទ្រទ្រង់​ក្រុ​ហ៊ុន​ក្ដី​។​

​អ្នកស្រី​ លី​ ប៉ោ​ ជូ​៖«​មាន​ច្រើន​មាន​អ្នកខ្លះ​ថា​ ខ្ញុំ​ល្ងង់​ណាស់​គេ​លក់​ជីគីមី​គេ​មាន​គ្រប់​គ្នា​ឯង​មក​លក់​ជីសរីរាង្គ​កាលណា​មាន​នឹង​គេ​ ហើយ​បើ​យើង​និយាយ​ពី​យុទ្ធសាស្ដ្រ​របស់​អ្នក​ទីផ្សារ​គេ​គួរតែ​លក់​វិញ​គឺ​គេ​នឹង​យក​អ្វី​មក​លក់​តម្រូវ​ទីផ្សារ​ តែ​ខ្ញុំ​មិន​លក់​ទេ​ គឺ​ដោយសារ​ពេល​យើង​ប្រើប្រាស់​ជីគីមី​វា​មាន​ផល​ប៉ះពាល់​ ហើយ​ក្រោយ​ប្រើ​ធ្វើ​ឲ្យ​ដី​សឹក​រិច​រិល​ ប៉ះពាល់​សុខភាព​ ធ្វើ​ឲ្យ​ទិន្នផល​ថយ​ចុះ​ ដល់​ឃើញ​តែ​បញ្ហា​ចឹ​ង​ក៏​សម្រេច​ថា​ ទោះជា​មាន​អ្នក​ណា​ដៀល​ថា​ល្ងង់​ ហើយ​មិន​មានការ​គាំទ្រ​ពី​ក្រុម​គ្រួសារ​ និង​អ្នក​នៅ​ជុំវិញ​ខ្លួន​ក៏​ដោយ​ក៏​នៅ​តែ​ទៅ​មុខ​ទៀត​»​។​

​អ្នកស្រី​ ជូ​ មិនមែន​ជា​កូន​កសិករ​នោះ​ទេ​ ហើយ​អ្នកស្រី​ក៏​គ្មាន​ចំណូលចិត្ដ​ធ្វើ​កសិកម្ម​អ្វី​ដែរ​ កាលពី​អ្នកស្រី​នៅ​ក្មេង​។​ ព្រោះ​អ្នកស្រី​មើលឃើញ​ពី​ភាព​ហត់នឿយ​ លំបាក​ និង​ការ​រស់នៅ​ជាមួយ​ដី​ ជាមួយ​ភក់​ច្រើន​ជាង​ការ​រស់នៅ​ដោយ​សុខ​ស្រួល​។​ ក៏​ប៉ុន្ដែ​ក្រោយ​ពេល​ដែល​អ្នកស្រី​រៀប​អាពាហ៍ពិពាហ៍​ និង​ចូល​ប្រឡូក​ការ​បើក​អាជីវកម្ម​លក់​ជី​សេរី​រា​ង្គ​ធម្មជាតិ​អ្នកស្រី​ក៏​ចាប់ផ្ដើម​មាន​អារម្មណ៍​ថា​ ចូល​ចិត្ដ​ និង​ស្រឡាញ់​កសិកម្ម​ ខណៈ​បានឃើញ​ភាព​ជឿនលឿន​ នៃ​វិស័យ​កសិកម្ម​ធម្មជាតិ​របស់​ប្រទេស​ជិតខាង​កម្ពុជា​។​ ​អ្នកស្រី​ លី​ ប៉ោ​ជូ​ ៖«​កាលពី​ដំបូង​ស្អប់​កសិកម្ម​ណាស់​ អត់​ចូល​ចិត្ដ​កសិករ​ទេ​ព្រោះ​ឃើញ​កសិករ​នៅ​ហាល​ក្ដៅ​ ហើយ​សម្លៀក​បំពាក់​អត់​ស្អាត​ទេ​ ក៏​ប៉ុន្ដែ​នៅ​ពេល​ដែល​លក់​ជី​ ចាប់ផ្ដើម​ចូល​ប្រឡូក​ក្នុង​វិស័យ​កសិកម្ម​ មាន​អារម្មណ៍​ថា​ វិស័យ​កសិកម្ម​ហ្នឹង​ជា​សេចក្ដីសុខ​របស់​នាង​ខ្ញុំ​ ចង់​ជួយ​កសិករ​ ស្រឡាញ់​ដើមឈើ​ ស្រឡាញ់​ធម្មជាតិ​ ដោយសារ​ឃើញ​កសិកម្ម​ធម្មជាតិ​ប្រទេស​គេ​កាន់តែ​ទៅ​មុខ​ អ​ញ្ចឹ​ង​យើង​ក៏​ចង់​ជួយ​ឲ្យ​ប្រទេស​យើង​ដើរទៅ​ដូច​គេ​ ហើយ​ឲ្យ​កសិករ​មាន​ទីពឹង​មិនមែន​ចាំតែ​ជីគីមី​ទេ​ទើប​អាច​ធ្វើ​កសិកម្ម​បាន​»​។​

​ព្រោះតែ​មាន​ទឹកចិត្ដ​ដូចនេះ​ អ្នកស្រី​ លី​ ប៉ោ​ជូ​ ថ្វីបើ​មិន​អាច​ជួយ​ជា​ប្រាក់​កាក់​ដល់​កសិករ​ខ្មែរ​ ដែល​ជ្រុល​ខ្លួ​ប្រើប្រាស់​ជីគីមី​រហូត​ដល់​ខូចគុណភាព​ដី​ បង្កបង្កើន​ផល​លែង​ទៅ​មុខ​ក្ដី​ ក៏​ប៉ុន្ដែ​អ្នកស្រី​បាន​លះបង់​ទាំង​កម្លាំងកាយ​ កម្លាំងចិត្ដ​ធ្វើ​ដំណើរ​ទៅ​គ្រប់​ច្រកល្ហក​ ទូ​ទាំង​ប្រទេស​កម្ពុជា​ ដើម្បី​ជួយ​ប្រជា​កសិករ​ខ្មែរ​រក​វិធី​ដោះស្រាយ​។​ ​អ្នកស្រី​ លី​ ប៉ោ​ជូ​៖«​ ២៤​ ខេត្ដ​ ក្រុង​គ្មាន​ខេត្ដ​ណាមួយ​ថា​មិន​បាន​ទៅ​ទេ​ គឺ​ទៅ​អស់ហើយ​ សឹងតែ​គ្រប់​ស្រុក​ ភូមិ​អីហ្នឹង​គឺ​គ្រប់​ហ្មង​ ដើរ​ប្រជុំ​តាម​ភូមិ​ ឲ្យ​បុគ្គលិក​ចុះ​ណាត់​ ឬ​មាន​អតិថិជន​ទាក់​មក​គឺ​ទៅ​តែ​ម្ដង​ឲ្យ​តែ​លឺ​ថា​មាន​បញ្ហា​ មិន​ថា​ជ្រៅ​ប៉ុណ្ណា​ ឆ្ងាយ​ប៉ុណ្ណា​អត់​ខ្លាច​គឺ​ទៅ​ ដោយ​ចិត្ដ​ចង់​ជួយ​ហ្មង​ ព្រោះ​យើង​ជួយ​ជា​លុយ​អី​មិន​បាន​ តែ​ចង់​ជួយ​រក​ដំណោះស្រាយ​»​។​

​រយៈពេល​ជិត​ ១០​ឆ្នាំ​ហើយ​ដែល​អ្នកស្រី​ លី​ ប៉ោ​ជូ​ ប្រធាន​ក្រុមហ៊ុន​ជីសរីរាង្គ​ធម្មជាតិ​ សញ្ញា​ក្របី​ក្រហម​ បាន​ធ្វើ​ការងារ​ដោយ​ផ្ទាល់​ជាមួយ​កសិករ​ដែល​ធ្វើ​ឱ្យ​ អ្នកស្រី​មានបទពិសោធន៍​យ៉ាងច្រើន​ ដោយ​គ្រាន់តែ​ឃើញ​ពី​សភាព​រុក្ខជាតិ​ និង​ដី​ អ្នកស្រី​អាច​ស​ន្និ​ដា្ឋ​ន​ពី​ដើមហេតុ​នៃ​បញ្ហា​បាន​យ៉ាង​ច្បាស់​។​ ក៏​ប៉ុន្ដែ​កសិករ​ខ្មែរ​ ភាគច្រើន​បំផុត​ គឺ​មិន​ងាយ​ផ្ដល់​ទំនុកចិត្ដ​លើ​ស្ដ្រី​ជា​អ្នកជំនាញ​កសិកម្ម​នោះ​ទេ​ បើ​ទោះជា​និយាយ​ត្រូវ​ពី​ដើមហេតុ​ដែល​នាំ​ឲ្យ​ដី​កសិករ​ខូច​ក៏​ដោយ​។​ អ្នកស្រី​ លី​ ប៉ោ​ជូ​ ៖«​ខ្ញុំ​មាន​បញ្ហា​ហ្នឹង​មែន​ទេ​គឺ​ទី​១​ គេ​អត់​ជឿជាក់​លើ​មនុស្ស​ស្រី​ គេ​អត់​សូវ​ឲ្យ​តម្លៃ​យើង​ហា​ អ្នកបច្ចេកទេស​ម​តែ​ជា​មនុស្ស​ ដល់​គាត់​ឃើញ​យើង​ជា​ស្ដ្រី​គាត់​មិន​ឲ្យ​តម្លៃ​យើង​ជា​អ្នកបច្ចេកទេស​ទេ​ ទោះបី​យើង​ឲ្យ​ព័ត៌មាន​គាត់​ត្រូវ​ក៏​គាត់​អត់​សូវ​ទុកចិត្ដ​យើង​ដែរ​ ប៉ុន្ដែ​ខ្ញុំ​មិន​ដែល​ខ្វល់​ទេ​ សំខាន់​ខ្ញុំ​ខំ​ជួយ​អ្នក​ដែល​មាន​បញ្ហា​ដែល​រត់​មក​ជំនួយ​ឲ្យ​បាន​ជោគជ័យ​ខ្ញុំ​ចង់បាន​ប៉ុណ្ណឹង​»​។​

​អ្នកស្រី​ លី​ ប៉ោ​ជូ​ គឺជា​ប្រធាន​ក្រុមហ៊ុន​ជីសរីរាង្គ​ សញ្ញា​ក្របី​ក្រហម​ ដែល​នាំ​ចូល​ដោយ​ផ្ទាល់​ពី​ក្រុមហ៊ុន​ផលិត​ជីសរីរាង្គ​ធម្មជាតិ​ ពី​ប្រទេស​ថៃ​។​ ស្ដ្រី​វ័យ​កណ្ដាល​រូប​នេះ​បាន​ចំណាយពេល​ទាំងស្រុង​តាំងពី​ឆ្នាំ​២០០៩​មក​ ដើម្បី​សិក្សា​ពី​គុណភាព​ជី​សេរី​រា​ង្គ​ធម្មជាតិ​ សញ្ញា​ក្របី​ក្រហម​ មុន​ពេល​សម្រេចចិត្ដ​នាំ​ចូល​មក​កម្ពុជា​។​

​ជី​សរី​រាង​ សញ្ញា​ក្របី​ក្រហម​ នេះ​ គឺជា​ប្រភេទ​ជី​ដែល​ត្រូវ​បាន​ផលិត​ចេញពី​កាក​សំណល់​ស្អាត​ ជា​កាក​សំណល់​ឧស្សាហកម្ម​ ដែល​គេ​ផលិត​អាហារ​ ពពួក​លាមក​សត្វ​គ្រប់​ប្រភេទ​ក្នុង​វិស័យ​កសិកម្ម​ សារធាតុ​រ៉ែ​ សារធាតុចិញ្ចឹម​ ១៦​យ៉ាង​ ប្រភេទ​បាក់តេរី​ល្អ​ ដែល​នឹង​ជួយ​កែប្រែ​ដី​ ដែល​រឹង​ ក្ដាំង​ ប្រៀប​បាន​នឹង​ដុំ​ឈើ​ ខ្សោះ​ជីជាតិ​ ដែល​មើលទៅ​ហាក់ដូចជា​ដីខ្សាច់​គ្មាន​ស្មៅ​ដុះ​សូ​ម្បី​ ១​ទង​ ឲ្យ​វិល​មក​ជា​ដី​ដែល​សម្បូរ​ជីជាតិ​សម្រាប់​រុក្ខជាតិ​ឡើង​វិញ​។

​អ្នកស្រី​ លី​ ប៉ោ​ជូ​ គឺជា​កូនស្រី​ នៃ​គ្រូ​សារ​ដែល​មាន​ជីវភាព​មធ្យម​រស់នៅ​ក្នុងភូមិ​ស្រុក​ នា​ខេត្ដកំពង់ធំ​។​ អ្នកស្រី​បាន​រៀប​អាពាហ៍ពិពាហ៍​កាលពី​អ្នកស្រី​អាយុ​ ២០​ឆ្នាំ​។​ បច្ចុប្បន្ន​អ្នកស្រី​ និង​ស្វាមី​ មានកូន​ប្រុស​ ស្រី​ ចំនួន​ពីរ​នាក់​។​

​ស្ត្រី​អ្នកជំនាញ​ ខាង​ផ្នែក​កសិកម្ម​រូប​នេះ​ បង្ហាញ​ក្ដី​សង្ឃឹមថា​ តាម​រយៈ​ការ​ចុះ​អប់រំ​របស់​អ្នកស្រី​ដោយ​ផ្ទាល់​ ប្រជា​កសិករ​ខ្មែរ​ នឹង​យល់​កាន់តែ​ច្បាស់​ជុំវិញ​ផល​លំបាក​នៃ​ការ​ប្រើប្រាស់​ជីគីមី​ ដែល​បង្ក​ផល​ប៉ះពាល់​ក្នុង​រយៈពេល​វែង​តទៅ​ថ្ងៃ​អនាគត​ ដែល​មិន​ដូចនឹង​ការ​ប្រើប្រាស់​ជីសរីរាង្គ​ធម្មជាតិ​នោះ​ទេ​ ដែល​នឹង​ផ្ដល់​ផល​ចំពោះ​សុខភាព​មនុស្ស​ សុខភាព​សត្វ​ ហើយនឹង​ធ្វើ​ឲ្យ​ជីវិត​រស់នៅ​ប្រកបដោយ​សុខ​មា​ភាព​៕

The post ស្ដ្រី​អ្នកជំនាញ​កសិកម្ម​ចំណាយពេល​ ៩​ឆ្នាំ​ក្នុង​ការ​ជំរុញ​កសិ​ករ​បញ្ឈប់​ការ​ប្រើ​ជីគីមី​ appeared first on WMC.

សំលៀកបំពាក់និងស្បែងជើងកម្ពុជានាំទៅអាមេរិកមានទំហំទឹកប្រាក់ជិត ៣៦ ពាន់លានដុល្លារ

$
0
0

ភ្នំពេញ៖ ចាប់តាំងពីសហរដ្ឋអាមេរិកបានបើកទ្វារអនុញ្ញាតឱ្យផលិតផល និងទំនិញកម្ពុជាចូលទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ១៩៩៧មកដល់បច្ចុប្បន្ន ទំហំទឹកប្រាក់នៃការនាំចូលពីកម្ពុជាទៅប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនេះមានរហូតដល់ទៅ ៣៦ពាន់លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមទំព័រហ្វេសប៊ុករបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាចេញផ្សាយនៅព្រឹកថ្ងៃទី ១៣ កញ្ញា នេះ។

តាមទំព័រហ្វេសប៊ុកស្ថានទូតអាមេរិកដដែល ទំនិញដែលកម្ពុជាបាននាំចូលទៅកាន់ទីផ្សារអាមេរិកគឺ ៩០%ជាផលិតផលសំលៀកបំពាក់ និងស្បែកជើង។

តាមរយៈទំព័រហ្វេសប៊ុកនេះ ស្ថានទូតសហរដ្ឋអាមេរិកបានរំលឹកឡើងវិញនូវសាវតាមួយចំនួន ដែលអាមេរិកបានលើកស្ទួយវិស័យកាត់ដេរកម្ពុជាឱ្យមានភាពរីកចំរើន។ ស្ថានទូតលើកឡើងថា អាមេរិកបានជួយរដ្ឋាភិបាលកម្ពុជាក្នុងការកសាងឧស្សាហកម្មកាត់ដេរចាប់តាំងពីមានកិច្ចព្រមព្រៀងឆ្នាំ១៩៩៦មកម្ល៉េះ។ ក្នុងអំឡុងពេលជិត ២០មកនេះ អាមេរិកបានគាំទ្រជាថវិកាដល់កម្មវិធីរោងចក្រល្អ (Better Factories Program) ដែលផ្តល់អោយក្រុមហ៊ុនអ្នកទិញនៅអាមេរិក និងនៅអឺរ៉ុបមានទំនុកចិត្តនៅក្នុងការទិញទំនិញពីកម្ពុជា។

ជាងនេះអាមេរិកក៏បានផ្តួចផ្តើមជាមួយរដ្ឋាភិបាលកម្ពុជា បង្កើតក្រុមប្រឹក្សាអាជ្ញាកណ្តាល ដើម្បីដោះស្រាយជម្លោះរវាងកម្មករ និងថៅកែដោយសន្តិភាព។

ជាការកត់សម្គាល់ នៅរយៈពេលចុងក្រោយនេះ និងនៅជិតការបោះឆ្នោតថ្នាក់ជាតិចូលមកដល់នេះ កម្តៅនយោបាយការទូតរវាងមហាអំណាចពិភពលោក​ និងកម្ពុជា ហាក់ដើរថយក្រោយបន្តិច បន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន បានថ្លែងវាយប្រហារសហរដ្ឋអាមេរិកថា​ ជាអ្នកនៅពីក្រោយបដិវត្តន៍ពណ៌ចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់បច្ចុប្បន្ន។

នាយករដ្ឋមន្រ្តីក៏ចោទអាមេរិកថា បាននៅពីក្រោយរបបរបស់លោកសេនាប្រមុខ លន់ នល់ ក្នុងការផ្តួលរបបរាជានិយមរបស់អតីតព្រះមហាក្សត្រព្រះបាទ សីហនុ ផងដែរ។

ជាការឆ្លើយតប ឯកអគ្គរាជទូតអាមេរិកប្រចាំនៅកម្ពុជា បានសម្តែងការសោកស្តាយចំពោះការប្រមាថរបស់កម្ពុជាមកលើរដ្ឋាភិបាលអាមេរិក និងប្រជាជនអាមេរិកចពោះប្រសាសន៍របស់នាយករដ្ឋមន្រ្តីសម្តេច ហ៊ុន សែន ។

មន្រ្តីស្ថានទូតក៏បានព្រមានថា អាមេរិកអាចនឹងដកថយទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរមួយជំហាន ដែលសហរដ្ឋអាមេរិកមិនទាន់សំដៅលើផ្នែកណាមួយពិតប្រាកដនោះទេ។

តែយ៉ាងសម្រាប់ផលិតផលសំលៀកបំពាក់ និងស្បែងជើងកម្ពុជា សហរដ្ឋអាមេរិកជាទីផ្សារធំទីពីរ បន្ទាប់ពីសហគមអឺរ៉ុប។

វិស័យវាយនភ័ណ្ឌកាត់ដេរសំលៀកបំពាក់ និងស្បែកជើងកម្ពុជា ជាវិស័យស្នូរមួយដែលនាំឱ្យកម្ពុជាមានកំណើនសេដ្ឋកិច្ចកើនឡើងថេរក្នុងកម្រិត ៧% នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ វិស័យកាត់ដេរក៏ជាវិស័យអត្ថិភាពសំខាន់មួយផងដែរ បន្ទាប់ពីវិស័យទេសចរណ៍ និងវិស័យស្រូវអង្ករ។ តាមការប៉ាន់ប្រមាណ វិស័យកាត់ដេរបានផ្តល់ការងារជូនពលរដ្ឋកម្ពុជា ប្រមាណ១លាននាក់។

ឧស្សាហកម្មកាត់ដេរថ្នាក់ពិភពលោករបស់ប្រទេសកម្ពុជា ផ្តល់អោយប្រទេសកម្ពុជានូវមូលដ្ឋានរឹងមាំមួយសំរាប់ពង្រីកដល់កម្មន្តសាលដែលប្រើបច្ចេកទេសខ្ពស់ផងដែរ៕

The post សំលៀកបំពាក់និងស្បែងជើងកម្ពុជានាំទៅអាមេរិកមានទំហំទឹកប្រាក់ជិត ៣៦ ពាន់លានដុល្លារ appeared first on WMC.

មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧២ ចាប់ផ្ដើមហើយ

$
0
0

មហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧២ ដែលប្រព្រឹត្ដទៅនឹងទីក្រុងញ៉ូវយ៉កសហរដ្ឋអាមេរិកចាប់ផ្ដើមហើយនៅថ្ងៃនេះ ដោយមានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងរដ្ឋមន្រ្ដីការបរទេសមកពី ១៩៣ ប្រទេសចូលរួម។

ប្រធានបើកកិច្ច​ប្រជុំមហាសន្និបាតឆ្នាំ ២០១៧នេះ ដឹកនាំដោយលោកមេដឹកនាំ Miroslav Lajcak ហើយរបៀបវារៈ ផ្ដោតសំខាន់ការកាត់បន្ថយភាពអត់ឃ្លាននៅតំបន់ និងអំពើហិង្សានៅបណ្ដាប្រទេសមួយចំនួន។

យោងតាមគេហទំព័ររបស់អង្គការសហប្រជាជាតិ ក្រៅពីរបៀបវារៈខាងលើនេះ នៅមានរបៀបវារៈផ្សេងទៀតដែលលើកឡើងទាក់ទងនឹងការសាយភាពអាវុធនុយក្លេអ៊ែរប្រទេសកូរ៉េខាងជើង អំពើភេរវកម្មពិភពលោក និងការប្រែប្រួលអាកាសធាតុ។

អគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres ក៏ត្រូវថ្លែងសុរន្ទកថា ដើម្បីកត់សម្គាល់នៃស្ថានការណ៍ផ្សេងៗរបស់ពិភពលោកផងដែរ។ចំណែកឯប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ត្រាំ ត្រូវគេរំពឹងថា ជាមេដឹកនាំពិភពលោកដែលថ្លែងសុរន្ទកថា គួរឱ្យចាប់អារម្មណ៍ជាងគេ ។

មហាសន្និបាតលើកទី ៧២នេះ មានតំណាងប្រទេស ១៩៣ ប្រទេស ចូលរួម ហើយប្រព្រឹត្តទៅពីថ្ងៃទី ១២ ទៅដល់ថ្ងៃទី ២៥ កញ្ញា ៕

The post មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧២ ចាប់ផ្ដើមហើយ appeared first on WMC.

អ្នកការទូតអាមេរិកថាកម្ពុជាប្រមាថអាមេរិកធ្ងន់ធ្ងរតែមន្ត្រីកម្ពុជាថាអាមេរិកយល់ខុស

$
0
0

ក្រុងភ្នំពេញ៖ កាលពីម្សិលមិញនេះ(ទី១២កញ្ញា) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា បានលើកឡើងថា កម្ពុជា បានប្រមាថដល់សហរដ្ឋអាមេរិក នឹង ប្រជាពលរដ្ឋអាមេរិកយ៉ាងធ្ងន់ធ្ងរក្រោមការចោទប្រកាន់របស់នាយករដ្ឋមន្រ្តីហ៊ុន សែន ថា អាមេរិកគឺជាអ្នកនៅពីក្រោយគណបក្សប្រឆាំង ថាចង់បង្កើតបដិវត្តន៍ពណ៌។

អ្នកនាំពាក្យរដ្ឋាភិបាលបានលើកឡើងថា ប្រតិកម្មរបស់មន្ត្រីទូតអាមេរិកមិនស្របនឹងស្ថានភាពនយោបាយរបស់កម្ពុជា​ទាល់តែសោះ។

លោក សេរី វឌ្ឍនៈរាយការណ៍៖

នៅក្នុងវេទិកាសារព័ត៌មាននៅឯស្ថានទូតអាមេរិកប្រចាំកម្ពុជាកាលពីថ្ងៃទី ១២ ខែកញ្ញា នេះ លោកឯកអគ្គរដ្ឋទូត William Heidtបានលើកឡើងពីចំណងការទូតរវាងសហរដ្ឋអាមេរិកនឹងកម្ពុជា។ ក្នុងវេទិកានេះ លោកក៏ប្រតិកម្មជុំវិញនឹងករណីរបស់លោក កឹម សុខា ផងដែរ។ ប៉ុន្តែ ក្នុងវេទិកានោះ លោក ឯកអគ្គរដ្ឋទូត បានឆ្លើយតបនឹងការចោទប្រកាន់របស់សម្តេចហ៊ុន សែន ដែល ថា អាមេរិក នៅពីក្រោយ លោកកឹមសុខាក្នុងប៉ុនប៉ងបង្កើត បដិវត្តន៍ពណ៌។

ត្រង់នេះហើយ មើលទៅ ដែល លោកឯកអគ្គរដ្ឋទូតលើកឡើងថា ប្រជាពលរដ្ឋអាមេរិក ​នឹង រដ្ឋាភិបាលអាមេរិកបានទទួលការប្រមាថយ៉ាងធ្ងន់ដែរ ហើយថាសហរដ្ឋអាមេរិកក៏មិនដឹងទៅថ្ងៃអនាគត នឹងមានចំណងទាក់ទង ជាមួយកម្ពុជាបានកម្រិតណាទេ។

លោក William Heidt៖ បើអញ្ជឹងខ្ញុំនិយាយឲ្យត្រង់ ទាំងរដ្ឋាភិបាលអាមេរិកក្តី ប្រជាពលរដ្ឋអាមេរិកក្តីទទួលនូវការប្រមាថយ៉ាធ្ងន់ធ្ងរនៅលើរឿងនេះ ព្រោះថាប្រជាពលរដ្ឋនៅទីនោះមានអារម្មណ៍ថាអាមេរិកគឺជាដៃគូរយ៉ាងជិតស្និតជាមួយកម្ពុជា តែយើងមិនដឹងពីចំណាត់ការយ៉ាងណានោះទេទៅថ្ងៃមុខ។

ដោយឡែកអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា កម្ពុជាជាប្រទេសដែលមានអធិបតេយ្យផ្ទាល់ខ្លួនដោយមិនគោរព មិនរៀនសូត្រពីប្រទេសណាទេ។

លោកថ្លែងថា សហរដ្ឋអាមេរិកហាក់ដូចជាធ្វើពុតចង់បានចំណាប់អារម្មណ៍ពីសហគមន៍អ៊ឺរ៉ុប ហើយធ្វើពុតខ្លួនដូចជាជនរងគ្រោះ តែតាមពិតទៅកម្ពុជាទៅវិញទេដែលជាជនរងគ្រោះ។

លោក ផៃ ស៊ីផាន៖ កាយវិការរបស់សហរដ្ឋអាមេរិកនិងគឺធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំង ឯកឧត្តមអគ្គរដ្ឋទូតនឹងធ្វើខ្លួនដូចជាខ្លួនឯងជាជនរងគ្រោះ តែកម្ពុជាទៅវិញទេដែលជនរងគ្រោះ ដោយទោសនយោបាយ ដោយក្រុមបក្សពួកអាមេរិកនឹងមកធ្វើបាបកម្ពុជា កម្ពុជាជាអ្នករងគ្រោះ ប្រជាពលរដ្ឋកម្ពុជាជាអ្នករងគ្រោះ​ដោយសារតែការលូកលាន់នេះឯង។

មុន ប៉ុន្មានថ្ងៃ ដែល សម្ដេច ធ្វើដំណើរ ទៅជួបមេដឹកនាំចិន  សម្ដេច បាន វាយប្រហារលើ ប្រទេសមួយ ធ្ងន់ៗ ដែល ទំនង ទៅលើ សហរដ្ឋអាមេរិក ថាមានស្ថានទូតខ្លះកំពុងតាំងខ្លួនធ្វើជាឪ ជាម៉ែរបស់កម្ពុជា និងចោទស្ថានទូតនោះថា ជាក្រុមបំផ្លាញ និងជាមេខ្លោងរបស់ក្រុមប្រឆាំងនៅកម្ពុជា ។

លោកបន្ថែមថា៖ «ស្ថានទូតខ្លះ កំពុង(ធ្វើ) ជាឪ ជាម៉ែ របស់ប្រទេសកម្ពុជា គេមិនមែនតំណាងឲ្យរដ្ឋមួយទេ ពិតមែនជាស្ថានទូត ប៉ុន្តែជាសម្តីរបស់អគ្គរដ្ឋទូត រឿងអីហ្វេសប៊ុកបង្ហោះត្រីមួយ រួចហើយទៅអីណាផ្សេង បកស្រាយទៅណាផ្សេង។ តើគេមកកម្ពុជា គេធ្វើម៉ែឪកម្ពុជា ឬយ៉ាងម៉េច? គ្រាប់បែកជាងពីរលានតោណ មិនទាន់បានដោះស្រាយចប់ទេ ហើយវាយឯង ហើយទារលុយឯងទៀត វាឆ្ងាញ់អារឿងហ្នឹង ហើយក្រុម ហ្នឹងហើយជាក្រុមបំផ្លាញ ហើយជាមេខ្លោង ហើយកូនជឹងរបស់គេ គឺនៅនឹងកម្ពុជា»។

ប្រតិកម្មរបស់ ឯកអគ្គរដ្ឋទូតអាមេរិកWilliam Heidt ទំនង មិន ធ្វើឱ្យ ស្ងប់ សង្រ្គាមពាក្យ សំដីនោះទេ ខណៈ សម្ដេចហ៊ុន សែនដែល ទើបបានត្រឡប់មកពីប្រទេសចិន វិញ កាលពីព្រឹកថ្ងៃ ពុធទី១៣ កញ្ញានេះ បានអះអាងថា​ចិនគឺជាបង្អែកដ៏រឹងមាំ​ជួយកម្ពុជាហើយ គ្មានបរទេសណាមកបំបែកបំបាក់បានឡើយ​៕

 

The post អ្នកការទូតអាមេរិកថាកម្ពុជាប្រមាថអាមេរិកធ្ងន់ធ្ងរតែមន្ត្រីកម្ពុជាថាអាមេរិកយល់ខុស appeared first on WMC.

កញ្ញា​ សាន​ ស្រី​មុំ​ សិស្ស​និទ្ទេស​ “A”​ ខេត្ដកំពង់ធំ​ បាន​ពិន្ទុ​គណិត​វិទ្យា​ខ្ពស់​ជា​គេ​ទូ​ទាំង​ប្រទេស​ ១២៥/១២៥

$
0
0

​ភ្នំពេញ​៖​ យុវតី​ និទ្ទេស​ “A”​ មួយ​រូប​ក្នុង​ចំណោម​ ពីរ​រូប​ប្រចាំ​នៅ​ខេត្ដកំពង់ធំ​ កញ្ញា​ សាន​ ស្រី​មុំ​ បាន​ពិន្ទុ​ក​គណិត​វិទ្យា​ខ្ពស់​ជាងគេ​ទូ​ទាំង​ប្រទេស​។​ ទាំង​អភិបាលខេត្ដ​ នាយក​សាលា​ លោកគ្រូ​ អ្នកគ្រូ​ និង​ប្រជាពលរដ្ឋ​ខេត្ដកំពង់ធំ​ បាន​ផ្ញើ​សារ​អបអរសាទរ​យុវតី​រូប​នេះ​ ដោយ​សម្ដែង​មោទនភាព​ជា​ខ្លាំង​ ខណៈ​ ស្រី​មុំ​ ផ្ទាល់​អះអាង​ថា​ នេះ​ជា​ក្ដី​បំណង​របស់​នាង​ចាប់តាំងពី​នាង​ចាក​ចេញពីផ្ទះ​ មក​ផ្ញើខ្លួន​នៅ​បុរី​កុមារ​ខេត្ដកំពង់ធំ​។​ លោក​ លៀ​ ស៊ី​ណា​រាយការណ៍​ព័ត៌មាន​នេះ​៖

កញ្ញា សាន ស្រីមុំ សិស្សនិទ្ទេស អេ នៃខេត្ដកំពង់ធំ


​គឺជា​អស្ចារ្យ​ដែល​កម្រ​ សម្រាប់​សិស្ស​នារី​ ដែល​បាន​ធ្វើ​កិច្ចការ​របស់​ខ្លួន​ល្អ​ឥត​ខ្ចោះ​ ចំពោះ​ការ​ប្រឡង​ វិញ្ញាសា​គណិត​វិទ្យា​។​ នេះ​គឺ​កញ្ញា​ សាន​ ស្រី​មុំ​ ជា​សិស្ស​និទ្ទេស​ “A”​ រស់នៅ​ខេត្តកំពង់ធំ​ បាន​ធ្វើ​កិច្ចការ​បាន​ដោយ​ជោគជ័យ​។​
​យោង​តាម​ការ​ប្រកាស​លទ្ធផល​របស់​ក្រសួង​អប់រំ​ សិស្ស​ប្រឡង​ជាប់​និទ្ទេស​ “A”​ មាន​ចំនួន​ ៤២៤​នាក់​នៅ​ទូ​ទាំង​ប្រទេស​ ជា​ចំនួន​ដែល​មានការ​កើនឡើង​ខ្ពស់​ជាង​ឆ្នាំ​មុន​។​ ក្នុង​ចំណោម​សិស្ស​ប្រឡង​បាន​និទ្ទេស​ “A”​ ទាំងអស់​ មាន​តែ​យុវតី​ម្នាក់​គត់​ ប្រឡង​បាន​ពិន្ទុ​គណិត​វិទ្យា​ខ្ព​ ស់​ជាងគេ​ទូ​ទាំង​ប្រទេស​ រហូត​ដល់​ ១២៥/១២៥​ពិន្ទុ​។​

​យុវតី​ និទ្ទេស​ “A”​ រូប​នេះ​ គឺ​កញ្ញា​ សាន​ ស្រ​មុំ​ ជា​សិស្ស​នៃ​វិទ្យាល័យ​កំពង់ធំ​ ខេត្ដកំពង់ធំ​។​ នាង​អាយុ​ ១៨​ឆ្នាំ​ជា​កូន​ទី​ ៥​នៃ​គ្រួសារ​ដែល​មាន​ជីវភាព​ធ្យ​ម​ ស្ថិត​នៅ​ក្នុងភូមិ​ ក្អិ​ន​ ឃុំ​ចំណា​លើ​ ស្រុក​ស្ទោង​ ខេត្ដកំពង់ធំ​។​ ក៏​ប៉ុន្ដែ​កញ្ញា​ សាន​ ស្រី​មុំ​ បាន​ចាក​ចេញពីផ្ទះ​មក​រស់នៅ​ក្នុង​មណ្ឌល​បុរី​កុមារ​ខេត្ដកំពង់ធំ​ តាំងពី​នាង​រៀន​ថ្នាក់​ទី​១០​ មក​ម្លេះ​ ពីព្រោះ​តែ​គ្រួសារ​ពុំ​មាន​លទ្ធភាព​ផ្គត់ផ្គង់​ឲ្យ​នាង​សិក្សា​បន្ដ​។​ កញ្ញា​ សាន​ ស្រី​មុំ​ ៖«​ ដោយសារ​ខ្ញុំ​គិត​ថា​ គ្រួសារ​ខ្ញុំ​ពុំ​មាន​លទ្ធផល​ឲ្យ​រៀន​ ចង់​និយាយ​ថា​ បង់ថ្លៃ​ម្ហូប​ រៀន​ និង​ថ្លៃ​រៀន​គួរ​អី​អ​ញ្ចឹ​ង​ ហើយ​ខ្ញុំ​គិត​ថា​ នៅ​ក្នុង​មណ្ឌល​ (​មណ្ឌល​បុរី​កុមារ​ខេត្ដកំពង់ធំ​)​ ហ្នឹង​ការ​អប់រំ​ល្អ​ មាន​សុវត្ថិ​ភាពល្អ​ មិន​ដូច​នៅផ្ទះ​ជួល​»​។​

​កញ្ញា​ ស្រី​មុំ​ បាន​ឲ្យ​ដឹង​បន្ដ​ថា​ តាំងពី​ពេល​នាង​ចាក​ឆ្ងាយ​ពី​ ឪពុក​ ម្ដាយ​ នាង​បាន​តាំងចិត្ដ​ថា​ នឹង​យក​និទ្ទេស​ល្អ​ឲ្យ​បាន​ ដើម្បី​ជា​ការ​លើ​កិត្ដិយស់​ដល់​ក្រុម​គ្រួសារ​ ដល់​កន្លែង​ដែល​ផ្ដល់​ដំបូល​ជ្រកកោន​ដល់​នាង​ និង​ដើម្បី​ខ្លួន​នាង​ផ្ទាល់​ ។​ កញ្ញា​ សាន​ ស្រ​មុំ​ ៖«​ចង់​និយាយ​ថា​ ទទួល​បាន​និទ្ទេស​ល្អ​ហ្នឹង​គឺជា​កិត្ដិយស់​ណាស់​សម្រាប់​ខ្លួន​យើង​ បើ​ទោះជា​គ្រួសារ​យើង​មាន​ជីវភាព​មធ្យម​អ​ញ្ចឹ​ង​ បើ​យើង​រៀន​ពូកែ​ក៏​យើង​មាន​កិត្ដិយស់​ខ្លះ​ដែរ​»​។​

​តាម​ការ​ឲ្យ​ដឹង​ពី​នាយករង​មណ្ឌល​បុរី​កុមារ​ខេត្ដកំពង់ធំ​លោក​ ភិន​ រ៉ា​មីន​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​ថា​ កញ្ញា​ ស្រី​មុំ​ គឺជា​ក្មេង​ស្រី​ស្លូតបូត​មួយ​រូប​ ដែល​តាំងពី​នាង​ទៅ​រស់នៅ​មណ្ឌល​បុរី​កុមារ​នេះ​ នាង​ប្រព្រឹត្ដ​ខ្លួន​បាន​យ៉ាង​ល្អ​ និង​មិន​ដែល​បង្ក​បញ្ហា​ ថ្នាំងថ្នាក់​ ឬ​ឆ្គាំឆ្គង​ នាំ​ឲ្យ​ខុស​បទបញ្ជាផ្ទៃក្នុង​របស់​មណ្ឌល​ម្ដងណា​ឡើយ​។​ លោក​ ភិន​ រ៉ា​មីន​ ៖«​អំឡុង​ដែល​ស្រី​មុំ​ មក​រស់នៅ​ក្នុង​មណ្ឌល​តាំងពី​ថ្នាក់​ទី​១០​ រហូត​ដល់​ប្រឡង​បាក់​ឌុ​ប​ កា​រស់នៅ​របស់​គាត់​មិន​ដូច​ក្មេង​ដទៃ​ទេ​ ក្មេង​ដទៃ​ខ្លះ​ដែល​គាត់​មក​នៅ​ជាមួយ​ខ្ញុំ​នេះ​ គឺ​គាត់​តែងតែ​បង្កើត​បញ្ហា​ ដូច​ជា​ធ្វើ​អ្វី​ខុស​បទបញ្ជាផ្ទៃក្នុង​របស់​មណ្ឌល​ ក៏​ប៉ុន្ដែ​សម្រាប់​ស្រី​មុំ​ម្នាក់​នេះ​គឺ​មិន​ដែល​ធ្វើ​អ្វី​ខុស​នឹង​បទបញ្ជា​មណ្ឌល​ទេ​»​។​

សិស្សនិទ្ទេស “អេ” ទាំង ៤នាក់ របស់ខេត្ដកំពង់ធំ

​កញ្ញា​ សាន​ ស្រី​មុំ​ ជា​ក្មេង​ដែល​មិន​ចូល​ចិត្ដ​និយាយ​ច្រើន​នោះ​ទេ​ ខណៈ​គ្រូ​កំពុង​បង្រៀន​ នាង​គឺជា​សិស្ស​ខិតខំ​សិក្សា​មួយ​រូប​ រាល់ពេល​គ្រូបង្រៀន​ ស្រី​មុំ​ តែងតែ​ប្រឹង​ស្ដាប់​ជាប់​ជា​និច្ច​។​ នេះ​បើ​យើង​តាម​ការ​ឲ្យ​ដឹង​ពី​លោក​នាយករង​វិទ្យាល័យ​កំពង់ធំ​ ហូ​ ស៊ី​វុ​ទ្ធី​ ដែល​បង្រៀន​កញ្ញា​ សាន​ ស្រី​មុំ​ មុខ​វិជ្ជា​អង់គ្លេស​។​ លោក​ ហូ​ ស៊ី​វុ​ទ្ធី​ ៖«​បើ​តាម​អត្ដ​ចរិត​គាត់​ តាម​ខ្ញុំ​សង្កេត​មើល​ពេល​យើង​ពន្យល់​អី​គាត់​យកចិត្ដទុកដាក​ស្ដាប់​ណាស់​គាត់​មិនសូវ​និយាយ​ច្រើន​ទេ​ ហើយ​ការ​សិក្សា​របស់​ស្រី​មុំ​ គឺ​ក្មេង​ព្យាយាម​ ប្រឹង​ ប្រែង​យកចិត្ដទុកដាក់​ស្ដាប់​ ពេល​យើង​ពន្យល់​អ្វី​ទៅ​ក្មេង​ឆាប់​ចាប់​បាន​»​។​

​ការ​ប្រឡង​បាន​ពិន្ទុ​គណិត​វិទ្យា​ខ្ពស់​ជាងគេ​នៅ​ទូ​ទាំង​ប្រទេស​របស់​សិស្ស​នារី​ នៃ​ខេត្ដកំពង់ធំ​ នា​ពេល​នេះ​ បាន​ក្លាយជា​ការ​លើក​មុខមាត់​ដល់​ខេត្ដ​នេះ​។​ តាម​ការ​ឲ្យ​ដឹង​ពី​អភិបាលរង​ខេត្ដកំពង់ធំ​លោក​ គង់​ វិមាន​ លទ្ធផល​របស់​កញ្ញា​ ស្រី​មុំ​ គឺជា​លទ្ធផល​ដ៏​ល្អ​ដែល​ថ្នាក់ដឹកនាំ​ខេត្ដ​មាន​ក្ដី​រីករាយ​ ហើយ​ក៏​នឹង​រៀបចំ​រង្វាន់​លើកទឹកចិត្ដ​កញ្ញា​ផង​ដែរ​។​

​លោក​អភិបាលរង​ខេត្ដកំពង់ធំ​ មាន​ប្រសាសន៍​ថា​ ក្រោយ​ការ​កំណែទម្រង់​របស់​ក្រសួង​អប់រំ​ ក្មេង​ស្រី​ សិក្សា​បាន​ល្អ​ប្រសើរ​ជាង​ក្មេង​ប្រុស​ ដោយសារ​តែ​ក្មេង​ប្រុស​ភាគច្រើន​ហាក់​មិនសូវ​យកចិត្ដទុកដាក់​លើ​ការ​សិក្សា​។​ លោក​ គង់​ វិមាន​៖«​យើង​ឃើញ​ហើយ​ក្រោយ​ក្រសួង​អប់រំ​មានការ​កែទម្រង់​ តាម​ការ​តាមដាន​មើល​គឺ​ប៉ុន្មាន​ឆ្នាំ​ជាប់ៗ​គ្នា​នេះ​ ក្មេង​ស្រី​គឺ​ហាក់​រៀន​ពូកែ​ជាង​ក្មេង​ប្រុស​ ហើយ​ក្មេងៗ​ប្អូន​សម័យនេះ​រៀន​មិន​ទាន់​ស្រីៗ​ទេ​ ពាក់ព័ន្ធ​នឹង​ការ​ដើរ​លេង​ដើរ​សើច​អី​អាច​នៅ​មាន​ខ្លះ​ តែ​ឃើញ​ខាង​ក្មេង​ស្រីៗ​រៀន​ពូកែ​ គឺ​មានការ​វិត្ដ​ន៍​មែនទែន​រយៈពេល​ចុង​ក្រោយ​នេះ​»​។​

​លោក​ គង់​ វិមាន​ បាន​អំពាវនាវ​ដល់​សិស្សានុសិស្ស​ទាំងអស់​ត្រូវ​ខិតខំ​សិក្សា​ ដើម្បី​លើក​ស្ទួយ​កិត្ដិយស​គ្រួសារ​ សាលារៀន​ និង​ខេត្ដ​របស់​ខ្លួន​។​

​តាម​ការ​ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្ដេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​កម្ពុជា​ លោក​នឹង​ជួប​សិស្ស​ប្រឡង​ជាប់​និទ្ទេស​ “A”​ ទាំង​ ៤២៤​នាក់​នៅ​វិមាន​សន្ដិភាព​ក្នុង​ពេល​ខាង​មុខ​ ដើម្បី​ប្រគល់​រង្វាន់​លើ​ទឹកចិត្ដ​ដល់​សិស្ស​ ដែល​ ប្រឡង​បាន​ព​ន្ទុ​ដ៏​ល្អ​ទាំងនេះ​៕

The post កញ្ញា​ សាន​ ស្រី​មុំ​ សិស្ស​និទ្ទេស​ “A”​ ខេត្ដកំពង់ធំ​ បាន​ពិន្ទុ​គណិត​វិទ្យា​ខ្ពស់​ជា​គេ​ទូ​ទាំង​ប្រទេស​ ១២៥/១២៥ appeared first on WMC.

អង្គការសិទ្ធិមនុស្សស្នើសុំឲ្យបញ្ឈប់ការបណ្ដេញជនជាតិម៉ុងតាញ៉ាវៀតណាមចេញពីកម្ពុជា(មានសំឡេង)

$
0
0

អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) កាលពីថ្ងៃទី១២ កញ្ញានេះ បានទទូចឲ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការបណ្ដេញជនជាតិម៉ុងតាញ៉ាទៅប្រទេសវៀតណាមវិញ ដោយថា នេះជាការបំពានកាតព្វកិច្ចជាតិនិងអន្តរជាតិ។ តែមន្ត្រីសិទ្ធិមនុស្សកម្ពុជាមិនយល់ឃើញដូចនេះទេ ។ កញ្ញា ឈុំ ចន្ទរចនា រាយការណ៍៖

 

ថ្មីៗនេះ ក្រសួងមហាផ្ទៃកម្ពុជាបានជំទាស់ការតាំងទីលំនៅឲ្យជនជាតិម៉ុងតាញ្ញ៉ាវៀតណាម ចំនួន ២៩រូបនៅកម្ពុជា ហើយបដិសេធការវាយតម្លៃរបស់ស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ដោយរារាំងមិនឲ្យបញ្ជូនជន ភៀសខ្លួនទាំងនោះ ទៅប្រទេសទី៣។នេះបើយោងតាមការលើកឡើងរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR)​។

ទាំង Human Rights WatchទាំងUNHCR   លើកឡើងថា ជនភៀសខ្លួនម៉ុងតាញ៉ាទាំងអស់នេះ អាចនឹងប្រឈមមុខនឹងការ ដាក់ទោសយ៉ាង ធ្ងន់ធ្ងរទាំងទោសនយោបាយ និងសាសនា ប្រសិនបើពួកគេត្រឡប់ទៅ ប្រទេសវិញ។

ជនជាតិម៉ុងតាញ៉ាវៀតណាមដែលត្រូវបានកម្ពុជាបញ្ជូនត្រឡប់ទៅកាន់ប្រទេសខ្លួនវិញ ភាគច្រើនត្រូវបានឃុំខ្លួនទទួលទារុណ កម្ម និងខ្លះទៀតត្រូវបានបង្ខំឲ្យសារភាពទោសកំហុសពីសំណាក់សមត្ថកិច្ចវៀតណាម។ នេះបើយោងតាម ប្រភពព័ត៌មានរបស់អង្គការ Human Rights Watch។

នាយករងអង្គការសិទ្ធិមនុស្ស ប្រចាំអាស៊ី លោក Phil Robertson ថា កម្ពុជាមិនគួរបញ្ជូនជន ភៀសខ្លួនទាំងអស់ នោះទៅវិញទេ ដោយសារតែពួកគេអាចប្រឈមមុខនឹងការកាត់ទោស ធ្ងន់ធ្ងរ ហើយប្រសិនបើកម្ពុជានៅតែបង្ខំពួកគេទៅវៀតណាមវិញវាអាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់កម្ពុជាក្នុងនាមជាមេដឹកនាំថ្នាក់តំបន់ក្នុងការការពារសិទ្ធិជនភៀសខ្លួន។

Human Rights Watchបានរម្លឹកថា កម្ពុជាបានចុះហត្ថលេខាលើអនុសញ្ញា ឆ្នាំ ១៩៥១ ស្ដីពីជនភៀសខ្លួន និងពិធីសារឆ្នាំ ១៩ ៦៧ និងអនុសញ្ញាឆ្នាំ១៩៨៤ ប្រឆាំងនឹងការធ្វើទារុណកម្ម និងការប្រព្រឹត្តឃោរឃៅ អមនុស្សធម៌។ ក្រោមសន្ធិសញ្ញាអន្តរជាតិទាំងនេះ កម្ពុជាមានតួនាទីបញ្ឈប់ការបញ្ជូនជនភៀសខ្លួនទាំងនោះទៅប្រទេសដែលអាចធ្វើទារុណកម្មពួកគេ។

អនុក្រឹត្យលេខ 224/2009 ក៏ស្តីពីនីតិវិធីសម្រាប់ការទទួលស្គាល់ជាជនភៀសខ្លួនឬការផ្តល់សិទ្ធិជ្រកកោនដល់ជនបរទេសនៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយចែងថាជនភៀសខ្លួន “នឹងមិនត្រូវបានបណ្តេញចេញឬវិលត្រឡប់ទៅក្នុងដែនដីណាដែលជីវិតរបស់ខ្លួនសិទ្ធិសេរីភាពឬសិទ្ធិត្រូវបានគំរាមកំហែងដោយសារតែពូជសាសន៍សាសនាជាតិសញ្ជាតិរបស់ខ្លួនក្នុងក្រុមសង្គមឬមតិយោបល់នយោបាយណាមួយឡើយ ”។

ឆ្លើយតបនឹងការលើកឡើងនេះអ្នកនាំពាក្យនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កត្តា អន ថាការចោទប្រកាន់នេះមិនមែនជារឿងត្រឹមត្រូវ ឡើយ។ 

លោក កត្តា​ អន ៖ “វាមិនមែនជារឿងត្រឹមត្រូវនោះទេ ពួកគាត់មិនបានមើលច្បាប់ ពួកគាត់មិនបាន ដឹងពីស្ថានការណ៍ទូទៅនៃឋានៈជនភៀសខ្លួនទាំងនោះ ចឹងហើយការវាយតម្លៃមកលើរដ្ឋា ភិបាលជារឿងដែលយើងមិនអាចទទួលយកបានទេ”។

លោកថា កម្ពុជាមិនបានបំពានច្បាប់អន្តោប្រវេស៍ឬសិទ្ធិមនុស្សអ្វីទេ  គឺជនជាតិម៉ុងតាញ៉ាទាំងអស់នោះបានឆ្លងចូលកម្ពុជាខុសច្បាប់និងបានរំលោភអធិបតេយ្យភាពកម្ពុជាដែលករណីនេះ រដ្ឋាភិបាលកម្ពុជាមានតួនាទីបញ្ជូនពួកគេត្រឡប់ទៅប្រទេសខ្លួនវិញ ដើម្បីធានានូវអធិបតេយ្យភាពជាតិកម្ពុជា។

គួរបញ្ជាក់ផងដែរថា ម៉ុងតាញ៉ាជាជនជាតិភាគតិចវៀតណាមរស់នៅតំបន់ខ្ពង់រាបក្នុងខេត្តកៃឡៃដាក់ឡាក់ និងកុនធំ ប្រទេសវៀតណាមដែលមានព្រំប្រទល់ជាប់ខេត្តរតនគីរី និងមណ្ឌលគីរីដែលត្រូវឲ្យដឹងថារងការគាបសង្កត់ ការរើសអើសជាតិសាសន៍ និងការធ្វើទុក្ខបុកម្នេញពីរដ្ឋាភិបាល។

ចាប់តាំងពីឆ្នាំ ២០០១ មក ជនជាតិម៉ុងតាញ៉ាជាច្រើនពាន់នាក់បានរត់ពីប្រទេសខ្លួន មកសុំជ្រកកោននៅកម្ពុជា។តែយ៉ាងណាមិញ ជនជាតិម៉ុងតាញ៉ាជាច្រើននាក់ ត្រូវរដ្ឋាភិបាលកម្ពុជាបណ្ដេញទៅប្រទេសវៀតណាម។ 

កាលពីខែ សីហា ឆ្នាំ២០១៧នេះ កម្ពុជាទើបនឹងបញ្ជូនជនជាតិម៉ុងតាញ៉ាចំនួន ១៣នាក់ ទៅប្រទេសវៀតណាមវិញផងដែរ បន្ទាប់ពីពួកគេត្រូវបដិសេធការផ្ដល់ឋានៈជាជនភៀសខ្លួន និងការតាំងទីលំនៅនៅកម្ពុជា៕

The post អង្គការសិទ្ធិមនុស្សស្នើសុំឲ្យបញ្ឈប់ការបណ្ដេញជនជាតិម៉ុងតាញ៉ាវៀតណាមចេញពីកម្ពុជា(មានសំឡេង) appeared first on WMC.

កម្ពុជា-ចិនចុះកិច្ចព្រមព្រៀងប្រើប្រាស់ថាមពលនុយក្លេអ៊ែរ

$
0
0

រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់មួយស្ដីពីសហប្រតិបត្តិការនៃការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ។

បើតាមសារព័ត៌មាន World Nuclear News កិច្ចព្រមព្រៀងនេះ ធ្វើឡើងដោយលោក Tekreth Samrach រដ្ឋលេខាធិការនៃក្រុមប្រឹក្សាគណៈរដ្ឋមន្រ្ដីកម្ពុជា​ និងលោក  Li Jize ប្រធានសាជីវកម្មថាមពលនុយក្លេអ៊ែរជាតិប្រទេសចិន (CNNC) នៅទីក្រុងគ័រស៊ី ប្រទេសចិន កាលពីថ្ងៃទី១៣ កញ្ញា ។

បន្ទាប់ពីចុះហត្ថលេខាភាគីទាំងពីរបានចេញសេចក្ដីថ្លែងការណ៍រួមដែលសេចក្ដីថ្លែងការណ៍នេះ ចាត់ទុកអនុស្សារណៈកម្ពុជា-ចិន មានសារៈសំខាន់នៃគម្រោងការមួយ អនុវត្តយុទ្ធសាស្រ្ដប្រទេសចិនដែលគេហៅថា “ខ្សែក្រវ៉ាត់១ ផ្លូវ១” សំដៅពង្រឹងសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់អាស៊ាន។

កាលពីខែកញ្ញា ២០១៥ សាជីវកម្មនុយក្លែអ៊ែររបស់ប្រទេសរុស្ស៊ីបានចុះហត្ថលេខាជាមួយភាគីកម្ពុជាសំដៅបង្កើតថាមពលនុយ ក្លេអ៊ែរនេះដែរ ហើយក្រោយមកនៅក្នុងខែមីនា ឆ្នាំ២០១៦ ប្រទេសទាំងពីរក៏បានឈានដល់ការចុះអនុស្សារណៈដូចប្រទេសចិនផងដែរ៕

 

 

The post កម្ពុជា-ចិនចុះកិច្ចព្រមព្រៀងប្រើប្រាស់ថាមពលនុយក្លេអ៊ែរ appeared first on WMC.


គ.ជ.ប៖ បើគ្មានជំនួយពីបរទេស គ.ជ.ប ក៏នៅតែអាចដំណើរការបោះឆ្នោតបានដែរ

$
0
0

ភ្នំពេញ៖ អ្នកនំាពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ថាទោះបីជាគ្មានជំនួយឧបត្ថម្ភណាមួយពីបរទេសក្ដី  គ.ជ.ប ក៏នៅតែអាចដំណើរការបោះឆ្នោតរបស់ខ្លួនបានដដែល។ នេះបើតាមលោក ហង្ស ពុទ្ធា ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំផ្សព្វផ្សាយស្តីពីលទ្ធផលបណ្តោះអាសន្ននៃការចុះឈ្មោះបោះឆ្នោត នាព្រឹកថ្ងៃទី១៤ កញ្ញា ឆ្នំា២០១៧នេះ។

photo by Choun Sareth

ខណៈស្ថានទូតមួយចំនួនប្រចំានៅកម្ពុជា នាពេលកន្លងមកបានចូលរួមផ្តល់ជំនួយជាសម្ភារៈបច្ចេកទេសមួយចំនួនដល់ គ.ជ.ប ដើម្បីឱ្យការបោះឆ្នោតប្រព្រឹត្តិទៅដោយ សេរី ត្រឹមត្រូវ និងយុត្តិធម៌នោះ គេសង្កេតឃើញ ស្ថានទូតទំាងនោះសម្តែងការព្រួយបារម្ភអំពីស្ថានភាពនយោ បាយពាក់ព័ន្ធនឹងការចាប់ខ្លួនមេបក្សប្រឆំាងនៅកម្ពុជា។

ស្រពពេលស្ថានភាពនយោបាយរវាងរាជរដ្ឋាភិបាលកម្ពុជា និងស្ថានទូតអាមេរិកប្រចំាកម្ពុជា ​មិនសូវមានភាពចុះសម្រុងគ្នានោះ សំនួរសួរថាតើអាមេរិក ក៏ដូចជាស្ថានទូតមួយចំនួនទៀតអាចកាត់បន្ថយជំនួយឧបត្ថម្ភមួយចំនួនទៅដល់គ.ជ.ប ដែរឬទេ  អ្នកនំាពាក្យ គ.ជ.ប ថាទោះគ្មានជំនួយពីបរទេសក៏ដោយ គឺការបោះឆ្នោតនៅកម្ពុជាក៏នៅតែអាចដំណើរការបោះឆ្នោតបាន។

អ្នកនំាពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននាព្រឹកថ្ងៃទី១៤ កញ្ញា នេះថាទោះបីស្ថានភាពនយោបាយកម្ពុជា និងស្ថានទូតមួយចំនួនប្រចំាកម្ពុជាមិនសូវមានភាពល្អប្រសើរជាមួយគ្នាយ៉ាងណាក៏ដោយចុះ តែដំណើរការបោះឆ្នោតកម្ពុជានៅតែប្រព្រឹត្តិទៅដោយរលូន។ លោក ហង្ស ពុទ្ធា សង្កត់ធ្ងន់ថាប្រសិនបីគ្មានជំនួយឧបត្ថម្ភណាមួយពីបរទេសមកកាន់គ.ជ.ប នោះ ក៏ គ.ជ.ប នៅតែអាចដំ ណើរការ ការងារបោះឆ្នោតរបស់ខ្លួនបានដដែល។ «ប្រទេសកម្ពុជាជាប្រទេសមួយដែលមានអធិបតេយ្យភាពរបស់ខ្លួនអញ្ចឹងជារៀងរាល់ឆ្នំា ពិសេសឆ្នំាបោះឆ្នោតតែម្តង សភាបានសម្រេចផ្តល់ថវិកាប៉ុន្មានសម្រាប់ការបោះឆ្នោតអញ្ចឹងថវិកានេះទោះបីអត់មានជំនួយពីណាមកក៏លុយរបស់រដ្ឋាភិបាលលោកបានគ្រោងទុកស្រេចហើយ ប៉ុន្តែបើសិនជាមានជំនួយវិញបានន័យថាវិកាជំនួយហ្នឹងវិញនឹងត្រូវកាត់ចេញពីថវិការបស់រដ្ឋ គ្រាន់តែប៉ុណ្ណឹងទេ ប៉ុន្តែអារឿងថាអត់លុយបោះឆ្នោតគឺអត់មានទេ គ.ជ.ប នៅតែដំណើរការបោះឆ្នោតតាមការគ្រោងទុក»។

ឆ្លើយតបនឹងការលើកទ្បើងនេះ អ្នកឃ្លំាមើលការបោះឆ្នោតនៅកម្ពុជា លោក សំ គន្ធាមី យល់ឃើញថាប្រសិនបើមានការកាត់ជំនួយឧបត្ថម្ភណាមួយពីបរទេសនោះគឺអាចធ្វើឱ្យប៉ះពាល់ដល់ការរៀបចំការបោះឆ្នោតនៅកម្ពុជា។«បើសិនជាមានការកាត់ជំនួយបច្ចេកទេស ទីប្រឹក្សាអីទំាងអស់គឺប៉ះពាល់ដល់ការរៀបចំការបោះឆ្នោតដែលមានការទុកចិត្តពីសាធារណជនទំាងសហគមន៍ជាតិ និងអន្តរជាតិគេសម្លឹងមើលអញ្ចឹងគេថាស្ថាប័នរៀបចំការបោះឆ្នោតហ្នឹងមានការចូលរួមជួយជ្រោមជ្រែងសហគមន៍អន្តរជាតិគេមានជំនឿងកាន់តែច្រើន»។

នៅពេលដែលកម្ពុជាចាប់ផ្តើមកែទម្រង់ការរៀបចំការបោះឆ្នោត គេសង្កេតឃើញថាប្រទេសធំៗមួយចំនួនក៏ចាប់ផ្តើមជួយកម្ពុជារឿងនេះផង ដែរ។ ប្រទេសទំាងនោះរួមមាន៖ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសជប៉ុន។ ប៉ុន្តែសហគមន៍អន្តរជាតិទំាងនោះផ្តល់ទំាងជំនួយសម្ភារៈ និងជំនួយជាសាច់ប្រាក់។ សហរដ្ឋអាមេរិកជាផ្នែកមួយដែលបានផ្តល់ជំនួយសម្រាប់ គ.ជ.ប មកដល់ពេលនេះ ហើយកាលពីថ្មីៗនេះក្រសួងការបរទេសអាមេរិកបានចេញសេចក្តីថ្លែងការណ៍ដោយប្រកាសថា អាមេរិកនឹងតាមដានការបោះឆ្នោតនៅកម្ពុជាឱ្យបានជាប់ជានិច្ចទោះបីជាស្ថានការណ៍នយោបាយទៅរកភាពគ្រោះថ្នាក់ក៏ដោយ៕

 

The post គ.ជ.ប៖ បើគ្មានជំនួយពីបរទេស គ.ជ.ប ក៏នៅតែអាចដំណើរការបោះឆ្នោតបានដែរ appeared first on WMC.

កម្ពុជា-ចិន ឯកភាពដំណើរការដោះដូរប្រាក់រៀលនិងប្រាក់យ៉ន់

$
0
0

ក្រុងណានីង,ប្រទេសចិន៖ ប្រទេសកម្ពុជា និងមហាចិន បានសម្រេចដាក់សម្ពោធឱ្យដំណើរការដោះដូរប្រាក់រៀលកម្ពុជា និងប្រាក់យ៉ន់ចិននៅលើទីផ្សារអន្តរជាតិធនាគារនៅតំបន់ស្វយ័ត គ័រស៊ី ស៊ូង(Guangxi Zhuang)ប្រទេសចិន។ ពិធីនេះធ្វើឡើងក្នុងឱកាសនៃវេទិកាកំពូលស្តីពីការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការវិស័យហិរញ្ញវត្ថុអាស៊ាន-ចិនលើកទី៩ នៅទីក្រុងណានីង ប្រទេសចិនកាលពីថ្ងៃទី១៣កញ្ញាម្សិលមិញ រវាងមន្រ្តីនៃធនគារជាតិកម្ពុជា និងមន្រ្តីធនគារជាតិចិន។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ធនាគារជាតិកម្ពុជាចុះផ្សាយនៅថ្ងៃទី១៤ កញ្ញានេះ។

ការដាក់ឱ្យដោះដូរប្រាក់រៀល និងប្រាក់យ៉ន់ឱ្យដោះដូរគ្នានេះ សបញ្ជាក់ពីការកើនឡើងនៃទំនាក់ទំនងទាំងសេដ្ឋកិច្ច ពាណិជ្ជ កម្ម និងហិរញ្ញវត្ថុ រវាងកម្ពុជានិងចិន ព្រមទាំងជំនឿទុកចិត្តមកលើប្រាក់រៀលខ្មែរក៏ដូចជាសេដ្ឋកិច្ចកម្ពុជាផងដែរ។ ជាងនេះទៀត វាក៏ឆ្លុះបញ្ចាំងឱ្យឃើញផងដែរ ពីកាឆ្លើយតបនឹងសេចក្តីត្រូវការប្រាក់រៀលរបស់ពាណិជ្ជករចិន ដែលអាចនឹងកើនឡើងសម្រាប់ការដោះដូរទ្វេភាគីនាពេលអនាគត។

កន្លងមកប្រទេសចិន បានជំរុញការប្រើប្រាស់រូបិយវត្ថុជាតិចិនក្នុងពាណិជ្ជកម្មទ្វេភាគី ជាមួយប្រទេសដទៃផ្សេងទៀត ជាមួយប្រទេសម៉ាឡេស៊ី និងថៃជាដើម។

លោក ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង នៃធនាគារជាតិកម្ពុជា បានគូសបញ្ជាក់ពីសារៈសំខាន់នៃទំនាក់ទំនងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរវាងកម្ពុជា-ចិនថា ប្រទេសចិនជាប្រភពនៃលំហូរវិនិយោគបរទេសចំណាត់ថ្នាក់ទី១របស់កម្ពុជា ហើយទេសចរចិនក៏ជាប់លេខរៀងទី១ ក្នុងចំណោមទេសចរបរទេសមកទស្សនាកម្ពុជាផងដែរ។

លោកបន្តថា ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសចិននិងកម្ពុជា មានការកើនឡើងជាងពីរដងក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ។

លោក ស៊ុំ សន្និសិទ្ធ បានបង្ហាញជំហរគាំទ្ររបស់ធនាគារជាតិនៃកម្ពុជា ចំពោះការបង្កើតឱ្យមានអត្រាប្តូរប្រាក់ទ្វេភាគី (រៀលនិងយ៉ន់) នេះឡើង។ លោករំពឹងថា ការប្រើប្រាស់រូបិយវត្ថុជាតិក្នុងសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្ម នឹងជួយកាត់បន្ថយហានិភ័យអត្រាប្តូរប្រាក់ លើកកម្ពស់ប្រសិទ្ធភាព សុវត្ថិភាព និងភាពឆាប់រហ័សក្នុងការទូទាត់។ ការដោះដូរនេះទៀតសោត ធនាគារកណ្តាលប្រទេសទាំងពីរនឹងមានលទ្ធភាពចូលរួមកាន់តែសកម្មក្នុងការគាំទ្រការរីកចម្រើនទំនាក់ទំនងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្មប្រទេសទាំងពីរបន្ថែមទៀតនាពេលអនាគតផងដែរ។

ជាការកត់សម្គាល់ ទោះបីកម្ពុជា-ចិន មានចំណងការទូតស្អិតរមួតក៏ដោយ ហើយអ្នកទេសចរណ៍ និងអ្នកវិនិយោគទុនចិនមានក្នុងប្រទេសកម្ពុជាយ៉ាងណាក្តី តែការចរាចរប្រាក់យ៉ន់ចិនក្នុងប្រទេសកម្ពុជានៅ មិនទាន់ធ្វើសកម្មភាពអ្វីនៅឡើយទេ៕

The post កម្ពុជា-ចិន ឯកភាពដំណើរការដោះដូរប្រាក់រៀលនិងប្រាក់យ៉ន់ appeared first on WMC.

ក្រសួងទេសចរណ៍ណែនាំរាជធានី-ខេត្តរៀបចំសន្ដិសុខជូនភ្ញៀវទេសចរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

$
0
0

ភ្នំពេញ៖ ក្រសួងទេសចរណ៍បានណែនាំមន្ទីរទេសចរណ៍រាជធានី-ខេត្ត អាជ្ញាធរពាក់ព័ន្ធ និងប្រតិបត្តិករទេសចរណ៍ទាំងអស់ រៀបចំសណ្ដាប់ធ្នាប់ សន្ដិសុខ និងសុវត្ថិភាពជូនភ្ញៀវទេសចរឱ្យបានល្អប្រសើរ នៅតាមគោលដៅទេសចរណ៍ និងរមណីយដ្ឋានទេសចរណ៍នានា។នេះបើតាមសារាចររបស់ក្រសួងទេសចរណ៍ ចុះនៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១៧។

តាមសារាចរណែនាំដដែល ក្រសួងទេសចរណ៍ក៏បានស្នើឱ្យប្រធានមន្ទីរទេសចរណ៍រាជធានី-ខេត្ត សហការជាមួយមន្ទីរ និងផ្នែកពាក់ព័ន្ធនានាអប់រំការយល់ដឹងជាសាធារណៈអំពីបរិស្ថាន ភាពស្អាតអនាម័យ និងសុវត្ថិភាពដល់ម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ពិសេសភោជនីយដ្ឋាន អាហារដ្ឋាន និងរមណីយដ្ឋានទេសចរណ៍។

បន្ថែមលើនេះ ក្រសួងទេសចរណ៍ក៏ស្នើពលរដ្ឋចូលរួមថែរក្សាភាពស្អាត អនាម័យ និងបរិស្ថាន ដោយលុបបំបាត់ការចោលសំរាម និងកាកសំណល់ផ្សេងៗ។

ដោយឡែក ម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន និងរមណីយដ្ឋានទេចរណ៍នានា ត្រូវធានាឱ្យបាននូវការថែរក្សាភាពស្អាត អនាម័យល្អនៅតាមបង្គន់អនាម័យសាធារណៈ និងណែនាំបុគ្គលិកបំរើការងារត្រូវតែស្លៀកពាក់ឯកសណ្ឋានឱ្យបានត្រឹមត្រូវ និងផ្ដល់បដិសណ្ឋារកិច្ចល្អចំពោះភ្ញៀវទេសចរផងដែរ។

ក្រៅពីនេះ ក្រសួងទេសចរណ៍អំពាវនាវដល់ម្ចាស់អាជីវកម្មទេសចរណ៍ទាំងអស់ មេត្តាកុំតម្លើងតម្លៃសេវាកម្ម និងផលិតផល ដោយរក្សាតម្លៃឱ្យបានសមរម្យ។ រាល់​សេវាស្នាក់នៅ និងតម្លៃម្ហូបអាហារត្រូវកំណត់ឱ្យបានច្បាស់លាស់ក្នុងតារាងតម្លៃដើម្បីឱ្យភ្ញៀវបានជ្រាបជាមុនជៀសវាងការកំណត់តម្លៃហួសហេតុ។ ករណីដែលមិនអនុវត្តតាមតារាងតម្លៃដែលបានកំណត់ និងបិទផ្សាយម្ចាស់មូលដ្ឋានអាជីវកម្ម ឬសេវាកម្ម ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕

 

The post ក្រសួងទេសចរណ៍ណែនាំរាជធានី-ខេត្តរៀបចំសន្ដិសុខជូនភ្ញៀវទេសចរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ appeared first on WMC.

អ្នកវិភាគ៖ កម្ពុជាអាចនឹងខាតបង់ធំជាងគេ​ ករណីអាមេរិកដាក់ទណ្ឌកម្ម(មានសំឡេង)

$
0
0

ខណៈកម្ដៅនយោបាយរវាងកម្ពុជា និងសហរដ្ឋអាមេរិកនៅតែបន្ត ទាក់ទិននឹងការចាប់ខ្លួនអ្នកនយោបាយ និងការបិទ ស្ថាប័នព័ត៌មាន និងអង្គការអាមេរិកគឺកម្ពុជាអាចនឹងទទួលរងការខាតបង់ផ្នែកសេដ្ឋកិច្ចនៅពេលអនាគតប្រសិនបើការប្រឈមនេះកាន់តែធ្ងន់ធ្ងរ។ នេះបើយោងតាមការលើកឡើងរបស់អ្នកវិភាគកម្ពុជា។

កញ្ញា ឈុំ ច័ន្ទរចនា រាយការណ៍៖

 

ក្រោយពីមានការចាប់ខ្លួនប្រធានគណបក្សប្រឆាំង លោក កឹម សុខា និងការបិទស្ថាប័ន ព័ត៌មានឯករាជ្យ អង្គការក្រៅរដ្ឋាភិបាលអាមេរិក NDI និងបណ្ដេញបុគ្គលិកទាំងនោះចេញពីកម្ពុជាមក អាមេរិកបានចេញសារអំពាវនាវឲ្យកម្ពុជាស្ដារលទ្ធិប្រជាធិបតេយ្យខ្លួនឡើងវិញ។

យ៉ាងណាមិញ អាមេរិកបានបង្ហាញប្រតិកម្មយ៉ាងខ្លាំង ក្រោយមានការលើកឡើងពី សំណាក់មន្ត្រីរដ្ឋាភិបាលមួយចំនួនថា អាមេរិកគាំទ្រលោក កឹម សុខា ដើម្បីផ្ដួលរំលំរដ្ឋា ភិបាល។

កាលពីថ្ងៃទី១២ កញ្ញា លោកឯកអគ្គរដ្ឋទូត William Heidt បានបើកអង្គវេទិកាតុមូលជាមួយអ្នកសារព័ត៌មាន ដោយលើកឡើងថា កម្ពុជាបានប្រមាថដល់អាមេរិកយ៉ាងខ្លាំង​ ក្រោមបទ ចោទប្រកាន់ថាអាមេរិកនៅពីក្រោយបដិវត្តន៍ពណ៌ ដែលករណីនេះនាំអោយអាមេរិកព្រមានដាក់វិធានការជា ជំហានៗ។

ដូចការគ្រោងទុក​អាមេរិក សម្រេចបិទទិដ្ឋាការទូតលើមន្ត្រីរដ្ឋាភិបាលកម្ពុជាមួយចំនួន។ ដោយសាររឿងនេះ ក្រសួងការបរទេសកម្ពុជាបានទាមទារឱ្យអាមេរិកពិចារណាលើចំណាត់ការរបស់ខ្លួនឡើងវិញ។ ករណីនេះ ក្រសួងការបរទេសកម្ពុជា សម្តែងការសោកស្ដាយដែលរដ្ឋាភិបាលអាមេរិក សម្រេចផ្អាកលែងចេញទិដ្ឋាការដល់មន្ដ្រីក្រសួងការបរទេសកម្ពុជា ដោយថា នេះជាការបំពានស្មារតីកិច្ចសហប្រតិបត្តិការក្នុងកម្មវិធីមាតុភូមិនិវត្តរវាងប្រទេសទាំងពីរ។

ឆ្លើយតបនឹងបញ្ហានេះ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោកផៃ ស៊ីផាន បានបង្ហោះលើបណ្ដាញសង្គមរបស់លោក ដោយនៅតែប្រកាន់គោលជំហររបស់លោកថា អាមេរិកកំពុង ជ្រៀតជ្រែកលទ្ធិប្រជាធិបតេយ្យកម្ពុជា ហើយការគម្រាមរបស់អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជានោះ គឺមិនពិតឡើយ។ លោកថា កម្ពុជានឹងមិនខាតបង់អ្វីទេ ដោយហេតុថា អ្នកទេសចរណ៍ និងពាណិជ្ជករគេមិនទាក់ទងនឹងបញ្ហានយោបាយឡើយ។

មិនដូច្នេះទេ សម្រាប់សាស្ត្រាចារ្យវិទ្យាសាស្រ្តនយោបាយ លោក ឯម សុវណ្ណារ៉ា។ លោកសាស្ត្រាចារ្យ យល់ថា ប្រសិនបើគោលជំហរកម្ពុជា និងសហគមន៍អន្តរជាតិ ឬអាមេរិក នៅតែមិនស្របគ្នានឹងកម្ពុជា នោះអាមេរិកមិនខាតបង់អ្វីឡើយ តែកម្ពុជាទៅវិញទេដែលខាតបង់ធំ។

​អាមេរិកជាទីផ្សារធំទីពីរ បន្ទាប់ពីទីផ្សារសហភាពអ៊ឺរ៉ុបដែលនាំចូលផលិតផលវាយនភ័ណ្ឌពីកម្ពុជា ហើយបើអាមេរិកដាក់ការរឹតត្បឹត ឬបិទការនាំចូលពីកម្ពុជាទៅទីផ្សារខ្លួន លោកឯម សុវណ្ណារ៉ា ថាកម្ពុជាអាចនឹងជួបបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរ។

លោក ឯម សុវណ្ណារ៉ា៖ “កន្លងមកថ្នាក់ដឹកនាំតែងតែថា មិនងាប់ទេពលរដ្ឋកម្ពុជាទេ មិនងាប់ទេតែថ្នាក់ដឹកនាំដែលមានថវិកាចាយគ្រប់គ្រាន់ តែសម្រាប់ប្រជាពលរដ្ឋគឺថាពិបាកហើយ កម្មករ ៧០ម៉ឺននាក់ទៅណា?​ នេះជាបញ្ហាចោត។ កាលណាគាត់អត់ការងារធ្វើ វិបត្តិសេដ្ឋកិច្ចកើនឡើង ធ្វើឲ្យពលរដ្ឋកម្ពុជាអត់ការងារកើនឡើង”។

កាលពីថ្ងៃទី១៣ កញ្ញានេះ ស្ថានទូតអាមេរិកក៏បានជូនដំណឹងដល់ប្រជាជនរបស់ខ្លួនដែលរស់ នៅកម្ពុជា ឲ្យប្រុងប្រយ័ត្នពីស្ថានភាពនយោបាយតឹងតែង ក្រោយមានការចាប់ខ្លួនអ្នក នយោបាយ និងការបិទបណ្ដាអង្គការក្រៅរដ្ឋាភិបាលជាច្រើនដែលគាំទ្រដោយអាមេរិក។

ក្នុងសេចក្ដីប្រកាសនោះ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបង្ហាញពីការព្រួយបារម្ភពីការផ្ទុះឡើងនូវអំពើហិង្សា ហើយប្រាប់ឲ្យពលរដ្ឋខ្លួនជៀសវាងហ្វូងមនុស្សច្រើន ឬកន្លែងដែលហ្វូងមនុស្សកំពុងប្រមូលផ្ដុំ។

ទាក់ទិននឹងរឿងនេះ លោក ឯម សុវណ្ណារ៉ា យល់ថា សេចក្ដីប្រកាសនេះ អាចនឹងប៉ះពាល់ យ៉ាងខ្លាំង ទាំងវិស័យទេសចរណ៍ និងការវិនិយោគទុននៅកម្ពុជា។

លោក ឯម សុវណ្ណារ៉ា៖ “សារព្រមានលើពលរដ្ឋអាមេរិកពាក់ព័ន្ធសុវត្តិភាពនេះ ធ្វើឲ្យភ្ញៀវទេសចរណ៍អន្តរជាតិ មានការពិចារណាលើការដើរហើរ ឬមកទស្សនា ឬមកលេង ហើយជាតំបន់មួយដែលធ្វើឲ្យអ្នកវិនិយោគិនគិតពិចារណា ព្រោះវាលែងមានសុវត្ថិភាព”។

ចំពោះការលើកឡើងរបស់មន្ត្រីកម្ពុជាមួយចំនួនថា អាមេរិកចង់បានទំនិញថោកពីអាមេរិកនោះ លោកឯម សុវណ្ណារ៉ា ថាជាការយល់ខុស។

លោក ឯម សុវណ្ណារ៉ា៖ “ទំនិញផលិតចេញពីចិន និងប្រទេសផ្សេងៗថោកជាងឆ្ងាយណាស់ ហើយគេអាចទទួលយកទំនិញពីបណ្ដាប្រទេសទាំងនោះ ហើយកម្ពុជានឹងបាត់បង់ទីផ្សារ នឹងបាត់បង់ចំណូលហើយ” ។

ប្រទេសកម្ពុជាបាននាំចេញទៅកាន់សហរដ្ឋអាមេរិកគិតតាំងពីឆ្នាំ ១៩៩៧ មក ដោយនៅក្នុងនោះ ៩០% ជាសំលៀកបំពាក់ និងស្បែកជើង ដែលនេះជាឧស្សាហកម្មនាំចេញទីមួយ របស់កម្ពុជា ដែលផ្ដល់ការងារដល់កម្មករប្រមាណជាង៧០ម៉ឺននាក់៕(អត្ថបទ កញ្ញា ឈុំ ច័ន្ទរចនា​)

The post អ្នកវិភាគ៖ កម្ពុជាអាចនឹងខាតបង់ធំជាងគេ​ ករណីអាមេរិកដាក់ទណ្ឌកម្ម(មានសំឡេង) appeared first on WMC.

ប្រវត្តិសាស្ត្រ៖ព្រះបាទ​ច័ន្ទរាជាបាន សោយរាជ្យយូរជាងស្ដេចកន  

$
0
0

ព្រះបាទ​ច័ន្ទរាជា គឺជាព្រះមហាក្សត្រ ដែលសោយរាជ្យយូរជាងគេក្នុង​ចំណោមព្រះមហាក្សត្រខ្មែរ ទាំងអស់ដែលសោយរាជ្យពីគ.ស​ ១៣៩៣ ដល់ ១៦០៣ បន្ទាប់ពីព្រះអង្គ​​ដឹក​នាំវាយ​កម្ចាត់ ​ស្ដេច​កន ដែលគេចាត់ថា ស្តេចជ្រែករាជ្យ។ ព្រះ​​អង្គសោយ​រាជ្យ ពី​ឆ្នាំ១​៥១៦ ដល់ ១៥៦៦ ពោលគឺមានរយៈពេល​៥០ឆ្នាំ ខណៈស្តេចកនសោយរាជ្យបានតែ១៣ប៉ុណ្ណោះ។

ជាបន្តសូមអញ្ជើញស្តាប់ ការអត្ថាធិប្បាយរបស់កញ្ញា ឆេង ណាតា៖

ព្រះ​​ពញា​ច័ន្ទ​រាជា ជា​ព្រះរាជ​បុត្រ​ទី​២​របស់​ព្រះបាទ​ធម្មរាជា ជាមួយអ្នកម្នាងទេព បុប្ផានិងជា​ព្រះអនុជរបស់ព្រះបាទ​ស្រី​សុគន្ធបទ ដែលជា​បងប្អូនម្តាយទីទៃ​។​

ក្រោយពេលដែលព្រះបិតាសោយទិវង្គត និងប្រគល់រាជ្យឱ្យព្រះ​ស្រី​សុគន្ធបទ ព្រះ​អនុជ​​ពញាចន្ទរាជាត្រូវបានតែងតាំងជាព្រះមហា​ឧបរាជ ហើយត្រូ​វឱ្យនៅការពារក្រុងចតុមុខ មើលខុសត្រូវលើអាណាខេត្ត​​ត្រើយខាងលិច ខណៈព្រះបាទ​ស្រី​សុគន្ធបទ ​លើករាជធានីទៅទួលបាសានវិញ។

តែជាអកុលស ព្រះ​មហាឧបរាជពញាច័ន្ទរាជា បានភៀសព្រះកាយទៅសុំជ្រកកោននឹងស្តេចសៀម បន្ទាប់ពីស្តេចកន ធ្វើការ​បះបោរ​វាយ​ដណ្ដើម​រាជ្យ​ពី​ព្រះបាទ​ស្រីសុគន្ធបទ ដោយ​បោកប្រាស់​អ្នក​ស្រុក​ និងចៅហ្វាយខេត្តនានាថា​ ខ្លួនបាន​ទទួល​បញ្ជា​ពី​ព្រះបាទ​ស្រីសុគន្ធបទ ​​ទៅ​កេណ្ឌ​ទ័ព​ដើម្បី​មក​វាយ​កម្ចាត់​ព្រះអង្គពញាច័ន្ទរាជា ​ ដោយ​ចោទ​ព្រះអង្គ​ថា​មាន​ផែនការ​ក្បត់​ចង់​ឡើង​សោយរាជ្យ​នៅ​ក្រុង​ចតុមុខ។​​

លុះក្រោយមក​ទ្រង់ជ្រាបថា ព្រះរាមត្រូវឃុនហ្លួងព្រះស្តេចកនធ្វើគុត ហើយតាំងខ្លួនជាព្រះមហាក្សត្រ គឺពេលនោះព្រះបាទចន្ទរាជា ទ្រង់បានរិះរកគ្រប់មធ្យោបាយ​ ដើម្បីបានវិលត្រឡប់មក​ប្រទេសកំណើតវិញ។

​​​​​ព្រះអង្គ​ក៏​ទៅ​ទូល​សុំ​ការ​អនុញ្ញាត​ពី​ព្រះចៅ​ចក្រពត្តិ​ស្ដេច​សៀម ដើម្បី​បាន​យាង​វិល​ត្រឡប់​មក​រំដោះ​ប្រទេស​ជាតិ​ព្រះអង្គ​វិញ។ ប៉ុន្តែ​ដោយ​យល់​ឃើញ​ថា ព្រះចៅ​ចក្រពត្តិ​ស្ដេច​សៀម ហាក់​មិន​សូវ​ឈឺ​ឆ្អាល​នឹង​រឿង​នេះ ព្រះអង្គ​ចន្ទរាជា ដែល​ធ្លាប់​មាន​ស្នា​ព្រះហស្ដ​ក្នុង​ការ​ទាក់​ដំរី​ស ​ថ្វាយ​ព្រះចៅ​សៀមពី​មុន​មក ក៏​ប្រឌិត​បង្កើត​រឿង​ថា មាន​ដំរី​ស​មួយ​ទៀត​ធំ​លើស​ដំរី​ស​មុន កម្ពស់​ដប់​ហត្ថ ដែល​គេ​ឃើញ​មាន​ដាន​ជើង និង​រោម​ជាប់​ នឹង​ដើម​ឈើ ​ក្នុង​ព្រៃ​ភាគ​ខាង​កើត​នៃ​ប្រទេស​សៀម។ ព្រះចៅ​សៀម កាល​បើ​ជ្រាប​ដំណឹង​នេះ​ហើយ ក៏​ត្រាស់​បញ្ជា​ឱ្យ​ពញា​ចន្ទ​រាជា ចេញ​ទៅ​ទាក់​ដំរី​នោះ ​យក​មក​ថ្វាយ​ព្រះអង្គ​ឱ្យ​ទាល់​តែ​បាន។ ព្រះអង្គច័ន្ធរាជា​បានស្នើទៅស្តេចសៀមឱ្យផ្តល់​ពល​ចំនួន​ប្រាំ​ពាន់​នាក់ ដំរី​ធ្នាក់​មួយ​រយ​គ្រឿង ​សាស្ត្រាវុធ​​​ និង​ស្បៀង​អាហារ​​ ព្រម​ទាំង​ដាវ​អាជ្ញា​សឹក​​។

មុន​នឹង​ចេញ​ដំណើរ​ទាក់​ដំរី​ក្លែងក្លាយ​នេះ ចៅ​ពញា​ចន្ទរាជា បាន​លប​ធ្វើ​ដំណើរ​ទៅ​ជួប​ជា​សម្ងាត់​ជាមួយ​ចៅ​ពញា​អុង ដែល​ជា​បុត្រ​បស់ព្រះ​ស្រី​រាជា និង​ត្រូវ​ជា​ព្រះរៀម​ជីដូន​មួយ​នឹង​ព្រះអង្គ ដើម្បី​បបួល​ព្រះអង្គ​អោយ​វិល​ត្រឡប់​មក​ប្រទេស​វិញ។ ប៉ុន្តែ​ត្រូវ​ពញា​អុង ​​បដិសេធ។

ព្រះអង្គចន្ទរាជា បានបញ្ជាទ័ព​ឱ្យធ្វើដំណើរឆ្ពោះទៅទិសខាងកើត ធ្វើហាក់ដូចជាតាមដំរីស ហើយទីបំផុត ក៏បានទៅដល់​ព្រំដែនស្រុកខ្មែរ។ បន្ទាប់ពីធ្វើដំណើរដល់ព្រំដែនខ្មែរ ព្រះអង្គបានចាត់ឱ្យគេនាំសារសុំជំនួយទ័ពបន្ថែមពីស្តេចសៀម ប៉ុន្តែសារស្តេចសៀមជ្រាបពីកលល្បិចនេះ បានខ្ញាល់ជាខ្លាំង ហើយបញ្ជាឱ្យទ័ពទៅនាំព្រះច័ន្ទរាជាត្រឡប់ទៅស្រុកសៀមវិញ។

យ៉ាងណាមិញ ព្រះច័ន្ទរាជាបានរៀបផែន​លើកទ័ពវាយចូលស្រុកខ្មែររួចហើយ។​ចាប់តាំងពីពេលនោះមក ​សង្រ្គាម​​រវាងព្រះចន្ទរាជា និងស្តេចកន បានផ្ទុះឡើង​ ។ ​ ព្រះអង្គ​ចន្ទ មាន​ការ​គាំទ្រ​យ៉ាង​ប្ដូរ​ផ្តាច់​ពី​គ្រួសារ​តា​ពេជ្រ ឬតាឃ្លាំងមឿង ដែល​បាន​កេណ្ឌប្រជារាស្រ្តឱ្យគាំទ្រព្រះអង្គ និងបានធ្វើ​ពលិកម្ម​បូជា​ជីវិត ដើម្បី​ទៅ​កេណ្ឌ​ទ័ព​ខ្មោច​មក​ជួយ​ផងដែរ។

ក្នុងពេលធ្វើសង្រ្គាមជាមួយស្តេចកន  ព្រះអង្គក៏បានដណ្តើមបានខេត្តជាច្រើននៅភាគខាងលិច។

ទ័ពព្រះបាទចន្ទរាជា  បាន​ព័ទ្ធ​បន្ទាយ​​ស្រឡប់​​ពិជ័យ​ព្រៃ​នគរ​របស់​ស្ដេច​កន ជាប់​អស់​រយៈ​កាល​បី​ខែ ហើយ​វាយ​សន្ធាប់​ធ្វើ​អោយ​ស្ដេច​កន ​ត្រូវ​របួស និង​ចាប់​ខ្លួន​បាន ហើយ​ត្រូវ​ប្រហារ​ជីវិត​ដោយ​កាត់​ក្បាល​ដោត ​ជា​បម្រាម នៅ​មុខ​បន្ទាយ​នោះ​ក្នុង​ឆ្នាំ​១៥២៥ នៃ​គ. ស។

 

ទីបំផុតសង្រ្គាមរបស់​ស្តេចកន និងព្រះអង្គ​ចន្ទរាជា ​ដែលបាន​អូស​បន្លាយ​អស់​រយៈពេល​៩​​ឆ្នាំ គឺ​ចាប់ពីឆ្នាំ​១៥១៦ ដល់ឆ្នាំ១៥២៥បានបញ្ចប់ជាស្ថាពរ។ ព្រះអង្គច័ន្ទរាជា ត្រូវមន្រ្តីស្នើឱ្យឡើងគ្រងរាជ្យសិននៅឆ្នាំ១៥១៦ ដោយមានព្រះនាមព្រះបរមរាជា​ចន្ទរាជា។

ដោយព្រះបាទញញាយស បុត្រព្រះបាទស្រីសុគន្ធបទ សោយទិវង្គត ​ព្រះច័ន្ទត្រូវបានព្រះរាជវង្ស និងនាយម៉ឺនសព្វមុខមន្រ្តី គាំទ្រឱ្យនៅបន្តសោយរា​ជ្យដដែល ដោយតាំងរាជធានីនៅខេត្តពោធិ៍សាត់។

ក្រោយមកព្រះអង្គទ្រង់សព្វព្រះរាជហឬទ័យ ​លើករាជធានីមកក្រុងលង្វែកវិញ។ ព្រះអង្គឈ្វែងយល់ថាកន្លែងនេះ​ គឺជាចំណុចយុទ្ធសាស្រ្ត​ស្រួលការពារខ្លួនជាងទីណាទាំងអស់។

ងាកមកទំនាក់ទំនងជាមួយប្រទេសសៀមវិញ ក្រោយពីដឹងថា ព្រះចន្ទរាជាគ្រប់គ្រងប្រទេសហើយ ស្តេចសៀមដែលចាត់ទុកប្រទេសខ្មែរជាប្រទេសចំណុះរបស់ខ្លួនតាំងពីរាជព្រះបាទធម្មរាជា​ទី១​ បានបញ្ជាឱ្យព្រះអង្គ​​លើកសួយសារអាករជាសត្វដំរី​ទៅថ្វាយ តែត្រូវបានព្រះអង្គចន្ទរាជាប្រកែក ​មិននៅធ្វើចំណុះ​សៀមបន្តទៀត។

មិនតែប៉ុណ្ណោះព្រះអង្គបានលើកទ័ពទៅវាយតទល់ នឹងទ័ពសៀម​ នៅ​ស្ទឹងអង្គរ ​នៅត្រង់ភូមិមួយ រហូតដល់ទ័ពសៀមរត់ប្រាសអាយុ ។ តំបន់នោះក៏បានជាប់ឈ្មោះ សៀមរាបរហូតដល់សព្វថ្ងៃនេះ។

​នៅគ.ស ១៥៣១ ពោលគឺឆ្លៀតពេលដែលខ្មែរមាន​​ប្រៀបជាងសៀម ព្រះអង្គបានបញ្ជាឱ្យលើកទ័ពទៅរំដោះខេត្ត​​អាណាខេត្តខាងលិច​ ដែលបានបាត់បង់ក្នុងរាជ្យស្តេចមុនៗ​ ​ដោយទ្រង់វាយបានខេត្តបស្ចឹមបុរីមកវិញ។ ក្រោយៗមកទៀត ​ព្រះអង្គវាយដណ្តើមបានខេត្តចន្ទបុរី និងខេត្តផ្សេងៗទៀត​នៅជិតនោះ។

ក្នុងរាជ្យព្រះ​បរម​រាជា​មហា​ច័ន្ទ​រាជា ​​ប្រទេសកម្ពុជា​ទទួលបានភាព​រុងរឿង ហើយប្រជាពលរដ្ឋរស់នៅ​ដោយសុខសាន្ត ត្បិត​ព្រះអង្គជា​ព្រះមហាក្សត្រ​ដ៏​មាន​មហិទ្ធិឫទ្ធិ​ខ្លាំង​ពូកែ និង​ប្រកប​ដោយ​ទសពិធរាជធម៌។​ ទ្រង់ជាព្រះមហាក្សត្រមួយព្រះអង្គដែលមានជំនឿមុតមាំលើព្រះពុទ្ធសាសនា។ វត្តអារាមជាច្រើ​ន ទ្រង់បានបញ្ជាឱ្យសាងសង់ទាំងនៅខេត្តពោធិ៍សាត់ ឧដ្តុង និងនៅលើភ្នំព្រះរាជទ្រព្យ។ មិនតែប៉ុណ្ណោះព្រះអង្គជាក្សត្រដែលយកចិត្តទុកដាក់លើគ្រប់វិស័យ ទាំងសេដ្ឋ​កិច្ច សាសនា និងអក្សរសាស្រ្ត​។

លើសពីនេះទៅទៀត ព្រះអង្គ​ទ្រង់​បាន​ប្រមូល និង​សម្រិតសម្រាំង​អស់​អ្នក​ប្រាជ្ញ​រាជ​បណ្ឌិត ទាំង​ខាង​ផ្លូវ​លោក ទាំង​ខាង​ផ្លូវ​ធម៌ ទាំង​ព្រះសង្ឃ ទាំង​គ្រហស្ថ ព្រម​ទាំង​គម្ពីរ​ដីកា ក្រាំង សាស្ត្រា ឯកសារ​ទាំងអស់ ទុក​ជា​គ្រឹះ​ព្រះ​នគរ។ ​ក្រៅពីគុណ​សម្បត្តិ​ក្នុងចម្បាំងរំដោះ និងការពារទឹកដី នេះគឺជាគុណសម្បត្តិមួយទៀត​ ដែលគេកម្រឃើញមានក្នុងសន្តានចិត្តមេដឹកនាំ​ជាតិក្នុងសម័យនោះ ដែលតែងតែងព្យាយាមធ្វើទុក្ខបុកម្នេញចំពោះបញ្ញវ័ន្ត ពួកអ្នកខ្លាំងពូកែ និងអ្នកអក្សរសិល្ប៍ជាដើម។​​

ព្រះចន្ទរាជា​ បានសោយទិវង្គត​នៅក្រុងលង្វែក​ រហូតនៅគ.ស ​១៥៦៦-គឺពីឆ្នាំ១៥១៦-១៥៦៦ ។

ចេតិយតំកល់ព្រះអដ្ឋិធាតុ របស់ព្រះអង្គ ស្ថិតនៅលើភ្នំព្រះរាជទ្រព្យ​សព្វថ្ងៃ។

យោងតាម សៀវភៅប្រវត្តិសាស្ត្រ ត្រឹង ងា គឺព្រះបាទ ច័ន្ទរាជា គឺជាព្រះមហាក្សត្រ បាន សោយរាជ្យ យូរជាងគេ រយៈពេល កន្លះសតវត្ស ហើយ ហ្លួងព្រះស្ដេចសោយរាជ្យបាន ១៣ឆ្នាំ៕

The post ប្រវត្តិសាស្ត្រ៖ព្រះបាទ​ច័ន្ទរាជាបាន សោយរាជ្យយូរជាងស្ដេចកន   appeared first on WMC.

សភាអឺរ៉ុបប្រជុំអនុម័តវិធានការ១០ចំណុច ដើម្បីឱ្យកម្ពុជាបំពេញតាម

$
0
0

សភាអឺរ៉ុប៖ យោងតាមគេហទំព័ររបស់សហភាពអឺរ៉ុប និងហ្វេសប៊ុករបស់លោក មុត ចន្ថាមន្រ្ដីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិដែលបានផ្សាយជាសាធារណៈ គឺសភាអឺរ៉ុបបានកំពុងប្រជុំគ្នានៅទីក្រុង Strasbourg ប្រទេសបារាំង នៅថ្ងៃទី១៤ កញ្ញានេះ ដោយផ្ដោតលើស្ថានការណ៍នយោបាយនិងលទ្ធិ ប្រជាធិបតេយ្យនៅកម្ពុជាដែលក្នុងនោះសមាជិកសភាជជែកពិភាក្សាអំពីសេចក្ដីព្រាងច្បាប់លើវិធានការ១០ចំណុច តម្រូវឱ្យកម្ពុជាអនុវត្តតាម ។

សេចក្ដីស្នើច្បាប់ដែលសភាអឺរ៉ុបកំពុងពិភាក្សានេះរួមមាន៖

១.បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការធ្លាក់ចុះសេរីភាពនៅកម្ពុជា ដែលប៉ះពាល់ទៅលើអ្នកនយោបាយប្រឆាំង សកម្មជនសិទ្ធិមនុស្ស និងសកម្មជនសង្គម។

២.ថ្កោលទោសយ៉ាងខ្លាំងចំពោះអំពើហិង្សាផ្នែកនយោបាយ។

៣.បង្ហាញការសោកស្ដាយចំពោះការចោទប្រកាន់បែបចរិតនយោបាយ ។

៤.ត្រូវដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ ហើយត្រូវបញ្ឈប់ការគំរាមកំហែងសមាជិកសភាគណបក្សប្រឆាំង។

៥.ត្រូវដកហូតដីកាចាប់ខ្លួន និងទម្លាក់ចោលរាល់ការចោទ ប្រកាន់ទៅលើអតីតមេដឹកនាំគណបក្សប្រឆាំង គឺ លោក សម រង្ស៊ី ក៏ដូចជាដោះលែង និងទម្លាក់ចោលការចោទប្រកាន់ទៅ លើមន្រ្ដីគណបក្សប្រឆាំងដទៃទៀត រួមនិងមន្រ្ដីសិទ្ធិមនុស្ស ហើយត្រូវទម្លាក់ចោលការផ្ដន្ទាទោស ទៅលើសមាជិកសភា
លោក អ៊ុំ សំអាន និងសមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ រួមទាំងសកម្មជនដីធ្លី អ្នកស្រី ទេព វនី ។

៦.ជម្រុញទៅរដ្ឋាភិបាលកម្ពុជាត្រូវធានាឱ្យបាននូវសិទ្ធិបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននៅក្នុងប្រទេស ហើយត្រូវលុបចោល ការបង់ពន្ធរបស់កាសែត Cambodia daily និងអនុញ្ញាតឱ្យបើកការផ្សាយឡើងវិញនូវស្ថានីយ៍វិទ្យុមួយ ចំនួនដែលត្រូវបានបិទ ព្រមទាំងវិទ្យាស្ថានជាតិប្រជាធិបតេយ្យ NDI របស់អាមេរិកផងដែរ ។

៧.ត្រូវធានាឱ្យបាននូវដំណើរការយុត្ដិធម៌គ្រប់វិធានការទាំង អស់ដែលបានអនុវត្ត រួមទាំងសិទ្ធិក្នុងការប្ដឹឧទ្ធរណ៍ និងការ គោរពសេរីភាព បង្កើតសមាគម និងសេរីភាពក្នុងការបញ្ចេញ មតិ។

៨.គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៃប្រទេសកម្ពុជា ត្រូវធានាដល់អ្នកមានសិទ្ធិបោះឆ្នោតទាំងអស់ រួមទាំងកម្មករ និងអ្នកជាប់ឃុំ ឱ្យមានសិទ្ធិចុះឈ្មោះបោះឆ្នោត។

៩.ការបង្រ្កាបផ្នែកនយោបាយនាពេលចុងក្រោយនេះ គឺជាការធ្វើអោយប៉ះពាល់ដល់ការបោះឆ្នោតឆ្នាំ ២០១៨ខាងមុខនេះ ។ ក្នុងន័យនេះ សភាអឺរ៉ុបព្រមានជាមុនថា ភាពស្របច្បាប់នៃការបោះឆ្នោតនៅពេលខាងមុខអាចប៉ះពាល់ដល់កិច្ចព្រមព្រៀងរវាងសហភាពអឺរ៉ុប និងកម្ពុជា ។

១០.សេចក្ដីព្រាងច្បាប់ទាំង ១០ចំណុចនេះ ត្រូវបញ្ចូនទៅកាន់ក្រុមប្រឹក្សាអឺរុប ទៅកាន់គណៈកម្មការអឺរ៉ុប អនុប្រធានគណកម្មការ តំណាងជាន់ខ្ពស់នៃសភាអឺរ៉ុប សម្រាប់កិច្ចការបរទេស និងគោលនយោបាយសន្ដិសុខ ទៅកាន់ការិយាល័យសកម្មភាពខាងក្រៅរបស់សហភាពអឺរុប ទៅកាន់ រដ្ឋាភិបាលនៃប្រទេសជាសមាជិក ទៅកាន់សភា ជាប្រទេសសមាជិក ហើយត្រូវបានបញ្ចូនវិធានការទាំង ១០ចំណុចនេះ ទៅកាន់រដ្ឋាភិបាល និងរដ្ឋសភាជាតិកម្ពុជា។

យ៉ាងនេះក្ដី អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី កម្ពុជា លោក ផៃ ស៊ីផាន ដែលបាន ផ្ដល់បទសម្ភាសន៍ខ្លីមួយ ជាមួយវិទ្យុស្រ្តីនៅយប់ថ្ងៃព្រហស្បតិ៍ ទី១៤ កញ្ញានេះ ទាក់ទិន វិធានការទាំង ១០ចំណុច របស់សភាអឺរ៉ុបនេះ ថាសហភាពអឺរ៉ុប មិនត្រូវប្រើឥទិ្ធពលរបស់ខ្លួន បំពានលើអធិបតេយ្យភាពកម្ពុជានោះទេ។ លោក បន្តថា ករណីលោក កឹម សុខា និងអ្នកផ្សេងទៀត គឺជាសេចក្ដីសម្រេចរបស់តុលាការដែលលោកថា ជនក្បត់ជាតិ ដូចលោក កឹម សុខា គឺជាកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ហើយការចោទប្រកាន់សុទ្ធតែមាន ភស្តុតា គ្រប់គ្រាន់។

តែសូមជម្រាបថា បើតាមគេហទំព័ររបស់សហភាពអឺរ៉ុប គឺសេចក្ដីព្រាងច្បាប់លើ ១០ចំណុចនេះ បានកំពុងពិភាក្សាដោយសភាអឺរ៉ុប បន្ទាប់ពីប្រមុខការទូត និងជាអនុប្រធានសហភាពអឺរ៉ុបលោកស្រី Federica Mogherini បានថ្លែងហេតុនៅក្នុងកិច្ចប្រជុំសភារបស់ខ្លួន។ សហភាពអឺរ៉ុបមាន ២៧ប្រទេស។

សហភាពអឺរ៉ុបជាទីផ្សារធំទី១ សម្រាប់ទំនិញសំលៀកបំពាក់ និងស្បែកជើងពីកម្ពុជា ដែលទំហំពាណិជ្ជកម្មបានកើនជាង ៨៣ពាន់លានដុល្លារ៕

 

The post សភាអឺរ៉ុបប្រជុំអនុម័តវិធានការ១០ចំណុច ដើម្បីឱ្យកម្ពុជាបំពេញតាម appeared first on WMC.

កូរ៉េខាងជើងបាញ់កាំជ្រួចហោះរំលងប្រទេសជប៉ុនហើយ

$
0
0

រដ្ឋាភិបាលជប៉ុន និងកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់កាំជ្រួចអន្ដរទ្វីបមួយគ្រាប់ទៀតហើយ ដោយហោះរំលងប្រទេសជប៉ុន ទោះបីជាក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរក៏ដោយ ។

តាមរដ្ឋាភិបាលកូរ៉េខាងត្បូង កាំជ្រួចនោះបានហោះកម្ពស់ ៧៧០គីឡូម៉ែត្រ ហើយវាបានហោះបានរយៈចម្ងាយ ៣៧០០គីឡូម៉ែត្រ ដែលបានធ្លាក់ទៅលើសមុទ្រភាគខាងជើងនៃប្រទេសជប៉ុន បន្ទាប់ពីបានហោះរំលងប្រទេសជប៉ុនរួចហើយនោះ ។

តាមប្រភពដដែល កាំជ្រួចនេះ វាហោះរំលងកោះ ហុកកៃដូ ដែលពីមុនកូរ៉េខាងជើងបានបាញ់កាំជ្រួចរបស់ខ្លួនធ្លាក់ក្បែរកោះនោះម្ដងហើយ។ រដ្ឋាភិបាលជប៉ុនបានប្រកាសថ្កោលទោសយ៉ាងខ្លាំងហើយចាត់ទុកថា ជាការគំរាមកំហែងមួយដែលមិនអាចទទួលយកបាន។

តាមប្រភពដដែលនេះ កូរ៉េខាងជើងបានបាញ់កាំជ្រួចមួយលើកទៀតនេះ គឺនៅម៉ោងប្រមាណ ៧ព្រឹក នៅថ្ងៃសុក្រ ទី ១៥ កញ្ញា នេះ ។

កាលពីថ្ងៃទី ២៩ សីហា កូរ៉េខាងជើងបានបាញ់កាំជ្រួចនេះម្ដងរួចមកហើយ ដោយវាហោះបាន ២៧០០គីឡូម៉ែត្រ កំពស់ ៥៥០គីឡូម៉ែត្រ។

ក្រុងព្យុងយ៉ាងបានប្រកាសថា ការដាក់ទណ្ឌកម្មថ្មីៗទៀតពីសំណាក់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ ជាពិសេសគឺសហរដ្ឋអាមេរិកមិនអាចទប់ស្កាត់ផែនការរបស់កូរ៉េខាងជើងបានទេក្នុងការអភិវឌ្ឍន៍កម្មវិធីអាវុធនុយក្លេអ៊ែរ៕BBC

The post កូរ៉េខាងជើងបាញ់កាំជ្រួចហោះរំលងប្រទេសជប៉ុនហើយ appeared first on WMC.


ក្រសួងព័ត៌មានព្រមានចាប់ខ្លួនអ្នកសារព័ត៌មានវិទ្យុអាស៊ីអាសេរី បើនៅតែបន្តចុះយកព័ត៌មាន

$
0
0

ក្រុងភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រទី ១៥ ខែកញ្ញា នេះ ក្រសួងព័ត៌មានបានធ្វើសន្និសីទសារព័ត៌មាន ស្តីពីការបិទវិទ្យុអាស៊ីសេរី ដោយរាប់ចាប់ពីថ្ងៃស្អែកទី ១៦ ខែកញ្ញា ឆ្នាំ ២០១៧ នេះតទៅគឺក្រសួងនឹងចាត់វិធានការអ្នកសារព័ត៌មានអាស៊ីសេរី ដែល បន្តចុះយកព័ត៌មាននៅក្នុងប្រទេសកម្ពុជា ដោយ នាំខ្លួនទៅប្រឈមចំពោះមុខច្បាប់។

លោក អ៊ុក គីមសេង អ្នកនាំពាក្យនៃក្រសួងព័ត៌មាន បានលើកឡើងថា វិទ្យុអាស៊ីសេរីបានបិទការិយាល័យដោយខ្លួនឯងដែលលោកថា ជាការរំសាយការិយាល័យហើយ អ្នកសារព័ត៌មានរបស់ខ្លួន ក៏ត្រូវរំសាយផងដែរ។ លោក បើ អ្នករាយការព័ត៌មាន ចុះស្រង់ព័ត៌មាន គឺជាអំពើខុសច្បាប់។

លោក អ៊ុក គីមសេង៖ សម្រាប់ខ្ញុំ ខ្ញុំថ្ងៃនេះបើមានអាស៊ីសេរីមក ខ្ញុំស្វាគមន៍តែបើចាប់ពីថ្ងៃស្អែកទៅខ្ញុំអត់ដឹងថាមានអាស៊ីសេរីទៀតទេ អញ្ជឹងកុំប្រាប់ខ្ញុំថា អេ! ឯកឧត្តមខ្ញុំអាស៊ីសេរី សុំ ខមហ្វឺម អី ខ្ញុំអត់ដឹងហ្អេ! ព្រោះអ្នកឯងខ្លួនឯងឈប់ធ្វើការនៅកម្ពុជាហើយ ខ្ញុំបាននិយាយថាអ្នកឯងឈប់ខ្លួនឯង អញ្ជឹងខ្ញុំចាំទៅរាប់អានអ្នកឯងអីទៀត បើអ្នក ឯងអត់រាប់អានខ្ញុំផងនឹង!។

វិទ្យុអាស៊ីសេរីបានបិទការិយល័យរបស់ខ្លួននៅទីក្រុងភ្នំពេញថ្មីៗនេះ ដោយបានចេញសេចក្តីថ្លែងការណ៍ជាច្រើនពីសមិទ្ធផលរបស់ខ្លួនអំពីព្រឹត្តិការណ៍ទំាងទ្បាយកើតនៅកម្ពុជា។ ប៉ុន្តែសេចក្តីថ្លែងការណ៍របស់ស្ថាប័នអន្តរជាតិនេះហាក់ដូចជាវាយប្រហារលើសេរីភាព ព័ត៌មាននៅកម្ពុជានៅពេល ដែលស្ថានីយវិទ្យុមួយ ដែល បន្តចាក់ផ្សាយ ប្រព័ន្ធផ្សព្វផ្សាយ ឯករាជ្យ ត្រូវបានក្រសួងបញ្ជាអោយបិទ។

ឆ្លើយតបនឹងការលើកឡើងនេះដែរ លោក ពុយគាអ្នក សារព័ត៌មានជើង ចាស់  បានលើកឡើងថា វិទ្យុអាស៊ីសេរី គឺជាវិទ្យុដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលផ្តុំព័ត៌មានទាំងអវិជ្ជមាន នឹង វិជ្ជមាននៅក្នុងសង្គមកម្ពុជា។ លោកថា អាស៊ីសេរី គួរតែទៅចុះឈ្មោះនៅក្រសួងព័ត៌មានសារជាថ្មី ប្រសិនបើវិទ្យុនេះនៅរក្សាជំហរអព្យាក្រិត្យក្នុងការផ្សព្វផ្សាយព័តមាន។

លោក ពុយ គា៖ ខ្ញុំនៅតែមើលឃើញអញ្ជេក! ឃើញថាអាស៊ីសេរីនិង! សុំតែច្បាប់ទៅ ហើយគាត់អាចធ្វើបានដូចធម្មតាទោះបីគាត់អត់ការិយាល័យក៏ដោយ ជាទូទៅគាត់ធ្លាប់ផ្សាយហើយបើអត់ផ្សាយវាគឺជារឿងដែលបាត់ប្រភពមួយសំខាន់ហើយ។

យ៉ាងណាកក៏ដោយវិទ្យុស្រ្តីមិនទាន់អាចសុំការបញ្ជាក់ពីអ្នកគ្រប់គ្រងវិទ្យុអាស៊ីសេរីនៅភ្នំពេញបានទេ៕

The post ក្រសួងព័ត៌មានព្រមានចាប់ខ្លួនអ្នកសារព័ត៌មានវិទ្យុអាស៊ីអាសេរី បើនៅតែបន្តចុះយកព័ត៌មាន appeared first on WMC.

បទវិភាគ៖ បើកម្ពុជា-អាមេរិកធ្លាក់ក្នុងវិបត្តិកាន់តែជ្រៅគឺអាចធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាជួបវិបត្តិ

$
0
0

ភ្នំពេញ៖ នៅរយៈពេលចុងក្រោយនេះកម្តៅនយោបាយការទូតរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក ជួបភាពសៅហ្មង បន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជាបានវាយប្រហារលើសហរដ្ឋអាមេរិកថា​ ជាអ្នកឃុបឃិតជាមួយគណបក្សប្រឆាំងរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាលក្រុងភ្នំពេញ។

សហរដ្ឋអាមេរិកតាមរយៈមន្រ្តីការទូតរបស់ខ្លួន បានសម្តែងការសោកស្តាយចំពោះការប្រមាថមួយនេះ។ អាមេរិកក៏បានសម្រេចផ្អាកទិដ្ឋាការមន្រ្តីទូតកម្ពុជាមិនឱ្យចូលទឹកដីអាមេរិកឡើយ។ នាយករដ្ឋមន្រ្តី សម្ដេចហ៊ុន សែន បានប្រតិកម្មតបវិញ ដោយសម្រេចផ្អាកមិនឱ្យអាមេរិករុករកអដ្ឋិធាតុទាហានរបស់ខ្លួនដែលស្លាប់ក្នុងប្រទេសកម្ពុជា។

ប្រសិនបើសង្គ្រាមពាក្យសំដីរវាងទីក្រុងភ្នំពេញ និងទីក្រុងវ៉ាស៊ីនតោនចេះតែបន្ត ហើយបើអាមេរិកសម្រេចផ្អាក ឬយកពន្ធនាំចូលសំលៀកបំពាក់ពីកម្ពុជា តើកម្ពុជាជួបវិបត្តិសេដ្ឋកិច្ចយ៉ាងណា?​

តទៅនេះសូមនាងកញ្ញា លោក លោកស្រី អញ្ជើញស្តាប់បទវិភាគដែលរៀបចំដោយលោក កែវ សុខា ដូតទៅ!

                               លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន (ឆ្វេង) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា(ស្តាំ)។

មហាអំណាចពិភពលោកសហរដ្ឋអាមេរិក ជាប្រទេសហត្ថលេខីនៃសន្ធិសញ្ញាទីក្រុងប៉ារីស ឆ្នាំ១៩៩១ ជា មួយនិងប្រទេសមហាអំណាចមួយចំនួនផ្សេងទៀត រួមមាន បារាំង ចិន រុស្ស៊ី អង់គ្លេស និងជប៉ុនជាដើម ។ ក្រោមកម្មវត្ថុនៃកិច្ចព្រមព្រៀង ប្រទេសមហាអំណាចទាំងនេះ មានតួនាទីជួយពង្រឹង ស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស។

ជាការពិត ក្នុងនាមជាប្រទេសមហាអំណាចពិភពលោកមួយ សហរដ្ឋអាមេរិកពិតមិនលេបពាក្យសម្តីខ្លួនឡើយ ពោលគឺក្រោយកម្ពុជាបានសមាហរណកម្មកងទ័ពខ្មែរក្រហមឆ្នាំ ១៩៩៨ អាមេរិកបានបើកទ្វារអនុញ្ញាតឱ្យអ្នកវិនិយោគទុនរបស់ខ្លួនបោះទុនរកស៊ីនៅកម្ពុជា។

ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជា-អាមេរិក ឆ្នាំ១៩៩៦ អាមេរិកបានជួយរដ្ឋាភិបាលកម្ពុជាក្នុងការកសាងឧស្សាហកម្មកាត់ដេរសំលៀកបំពាក់និងស្បែងជើង ចាប់តាំងពីពេលនោះមក។

គេនៅចាំបានថា ប្រាក់ខែកម្មករកាត់ដេរនៅគ្រាទើបបង្កើតរោងចក្រដំបូងៗនោះ កម្មករទទួលបានប្រាក់ខែត្រឹមតែ ៤០ ដុល្លារអាមេរិកតែប៉ុណ្ណោះក្នុងមួយខែ។ ត្បិតប្រាក់ឈ្មួលកម្មករ-កម្មការិនីក្នុងឧស្សាហកម្មកាត់ដេរ​គ្រានោះ​ ហាក់មានភាពតិចតួចស្តូចស្តើងក្តី តែកម្មករ-កម្មការិនី អាចដោះស្រាយជីវភាពក្នុងគ្រួសារបានល្អប្រសើរ និងអាចផ្គត់ផ្គង់លទ្ធភាពឱ្យសមាជិកគ្រួសារ ពិសេសកូនៗ និងប្អូនបានបន្តការសិក្សា។

                                         សម្លៀកបំពាក់ និងស្បែងជើងកម្ពុជា បាននាំទៅទីផ្សារអាមេរិកជាច្រើន។

តាមរបាយការណ៍ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក លើវិស័យវាយនភ័ណ្ឌពីឆ្នាំ១៩៩៧ រហូតមកទល់បច្ចុប្បន្ន អាមេរិកបាននាំចូលសំលៀកបំពាក់ និងស្បែងជើងក្នុងទំហំទឹកប្រាក់ ៣៦ពាន់លានដុល្លារអាមេរិក។ ចំណែករបាយការណ៍ ៧ ខែចុងក្រោយក្នុងឆ្នាំ ២០១៧នេះ ផលិតផលដែលកម្ពុជានាំចេញទៅអាមេរិកមានចំនួនទឹក​ប្រាក់ ១៦៦៤លានដុល្លារ។ រីឯឆ្នាំ២០១៦ មានទំហំទឹកប្រាក់ ១៦០៦លានដុល្លារ ពោលគឺមានការកើនឡើង។

មួយវិញទៀត សហរដ្ឋអាមរិកក៏ជាទីផ្សារទី ២ ធំជាងគេផងដែរ ក្នុងការនាំចូលផលិតផលវាយនភ័ណ្ឌសម្លៀកបំពាក់និងស្បែកជើងពីកម្ពុជា​ បន្ទាប់ពីសហគមអឺរ៉ុប។

ជាការពិត ក្រោយពីរបបសាធារណរដ្ឋរបស់លោកសេនាប្រមុខ លន់ នល់ បានរំលំរលាយទៅ មេដឹកនាំក្រោយៗមកទៀត ហាក់មិនសូវមានចំណងមិត្តភាពល្អូកល្អិនជាមួយអាមេរិកប៉ុន្មាននោះទេ ពោលគឺផ្ទុយពីមហាមិត្តចិនទាំងស្រុង។ គេអាចនិយាយបានថា មេដឹកនាំកម្ពុជាក្រោយរបបលោកសេនាប្រមុខ លន់ នល់ គឺបានហក់ចាប់ចិនជាខ្នងបង្អែកយ៉ាងរឹងមាំ បើទោះបីជាប្រទេសចិនត្រូវបានគេដឹងថា ប្រកាន់យករបបកុម្មយនីយយ៉ាងណាក្តី។

តាមរយៈដំណើរទស្សនកិច្ចចុងក្រោយរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅកាន់ប្រទេសចិននាប៉ុន្មានថ្ងៃមុននេះ អាចឆ្លុះបញ្ចាំងឱ្យឃើញថា ចំណងមិត្តភាពកម្ពុជា-ចិន គឺកាន់តែល្អិតរមួតឡើងៗ បន្ទាប់ពីមេដឹកនាំចិនបានប្រកាសជំហរថា ចិននឹងនៅពីក្រោយជួយកម្ពុជាគ្រប់កាលៈទេសៈ ទោះបីមានឧបសគ្គធំយ៉ាងណាក៏ដោយ។

ត្រលប់ចំណងមិត្តភាពកម្ពុជា-អាមេរិកវិញ ជាការពិតប្រទេសទាំងពីរនេះ មិនសូវជាមានគ្រាណាផ្អែមល្ហែមនឹងគ្នានោះទេ បើទោះបីរដ្ឋាភិបាលកម្ពុជាតែងតែប្រកាសថា ខ្លួនជាប្រទេសមានភាពអព្យាក្រឹត្យ មិនចាប់យកមហាអំណាចមួយណា រួចបោះចោលមហាអំណាចណាមួយក៏ដោយចុះ។

រឹតតែឃើញច្បាស់ថែមទៀត បន្ទាប់ពីសង្គ្រាមពាក្យសម្តីរវាងនាយករដ្ឋមន្រ្តីកម្ពុជា និងមន្រ្តីស្ថានទូតអាមេរិកបានផ្ទុះឡើង ក្រោយការចាប់ខ្លួនមេបក្សប្រឆាំងលោក កឹម សុខា ការបណ្តេញអង្គការរបស់អាមរិកមួយហៅថា NDI ការបិទកាសែត ខេម បូឌាដេលី និងការបិទការផ្សាយបន្តរបស់វិទ្យុធំៗមួយចំនួនដែលទទួលប្រាក់ឧបត្ថម្ភពីសហរដ្ឋអាមេរិកក្នុងសកម្មភាពការងារ។

នាប៉ុន្មានថ្ងៃនេះ នាយករដ្ឋមន្រ្តី បានព្រលះដោយសម្តីខ្លាំងៗដាក់ទីក្រុងវ៉ាស៊ីតោនថា អាមេរិកជាអ្នកឃិបឃិតជាមួយបក្សប្រឆាំងរៀបចំឱ្យមានផែនការផ្តួលរំលំរដ្ឋាភិបាល ក្រោមចលនាបដិវត្តន៍ពណ៌។

                        លោក ផៃ ស៊ីផាន អ្នកនាំពាក្យគណរដ្ឋមន្រ្តី(ឆ្វេង) លោកឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា(ស្តាំ)។

ក្នុងនាមជាប្រទេសមហាអំណាចពិភពលោក ទាំងសេដ្ឋកិច្ច និងនុយក្លែរអ៊ែរផង សហរដ្ឋអាមេរិកបានចេញប្រតិកម្មតបយ៉ាងកម្រមួយវិញ តាមរយៈលោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ដោយលើកឡើងថា អាមេរិកខកចិត្តយ៉ាងខ្លាំងដែលថ្នាក់ដឹកនាំកម្ពុជា បានប្រមាថដល់សហរដ្ឋអាមេរិក ក៏ដូចជាប្រជាពលរដ្ឋអាមេរិក។

មន្រ្តីស្ថានទូតរូបនេះក៏ព្រមាន ដកសហប្រត្តិបត្តិការវិស័យពាណិជ្ជកម្មធុរកិច្ចជាជំហ៊ានៗ ប្រសិនលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបន្តធ្លាក់ចុះបែបនេះ ហើយរឹតតែធ្ងន់ធ្ងរជាងនេះ សហរដ្ឋអាមេរិកក៏បានសម្រេចបិទទិដ្ឋាចូលអាមេរិកលើមន្ត្រីរដ្ឋាភិបាលកម្ពុជាមួយចំនួនផងដែរ ដោយចោទថា កម្ពុជាមិនបានគោរពកិច្ចព្រមព្រៀងនៃការទទួលយកជនធ្លាប់ប្រព្រឹត្តបទល្មើសជាជនជាតិខ្មែរលើទឹកដីអាមេរិក។

កម្តៅនយោបាយការទូតរវាងទីក្រុងភ្នំពេញ និងទីក្រុងវ៉ាស៊ីតោន ទំនងមិនទាន់អាចស្ងប់ស្ងាត់ទៅវិញភ្លាមៗនោះទេ ហើយរងើកភ្លើងមួយនេះ កាន់តែឆេះរោលឡើងថែមទៀត ដោយនៅថ្ងៃនេះនាយករដ្ឋមន្រ្តីកម្ពុជា បានព្រមានអាមេរិក ដោយសម្រេចផ្អាកការរុករកអដ្ឋិធាតុទាហានអាមេរិកដែលបានស្លាប់ក្នុងសម័យសង្រ្គាមក្រោមរបបសេនាប្រមុខ លន់ នល់។

តើនៅចំពោះមុខស្ថានភាពតានតឹងនៃកំដៅនយោបាយការទូតនេះ ប្រជាពលរដ្ឋកម្ពុជាដែលរស់នៅក្រោមរដ្ឋបាលសម្តេច ហ៊ុន សែន អាចនឹងទទួលគ្រោះភ័យអ្វីខ្លះប្រសិនបើអាមរិក ឈានមួយជំហានទៀត ដោយផ្អាកការនាំទំនិញចូល ឬសម្រេចយកពន្ធនាំចូលពីកម្ពុជានោះ?

កម្ពុជាបានបោះមួយជំហានទៅមុខ ដោយបានរំដោះខ្លួនចេញពីប្រទេសមានជីវភាពក្រីក្រ ក្លាយជាប្រ ទេសមានការអភិវឌ្ឍតិចតួចកម្រិតមធ្យម។ កំណើនសេដ្ឋកិច្ចកម្ពុជាបានរក្សាក្នុងកម្រិតមួយថេរនៅប៉ុន្មានឆ្នាំចុងក្រោយនេះ គឺក្នុងរង្វង់៧%។ វិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ជាវិស័យសក្តានុពលស្នូរមួយ ដែលជំរុញឱ្យមានកំណើនសេដ្ឋកិច្ចមានការរីកលូតលាស់។ កម្មករ-កម្មការិនី ដែលកំពុងបំរើការងារក្នុងវិស័យមួយនេះមានប្រមាណជាង ៧០ម៉ឺននាក់។ សហរដ្ឋអាមេរិកជាទីផ្សារធំជាងគេទី២ បន្ទាប់ពីសហគមអឺរ៉ុបដែលនាំចូលសម្លៀកបំពាក់ពីកម្ពុជា។

                                                                ទំនិញនៅកំពុងផែក្រុងព្រះស៊ីហនុ។

បើយើងងាកមកមើលទិដ្ឋភាពពាណិជ្ជកម្មនេះ កម្ពុជាហាក់មានភាពផុយស្រួយផ្នែកសេដ្ឋកិច្ចមែនទែន ប្រសិនមហាអំណាចពិភពលោកមួយនេះ ពិតជាផ្អាក ឬយកពន្ធនាំចូលទំនិញពីកម្ពុជាមែននោះ ពោលគឺប្រៀបបានដូចកូនមាន់ក្នុងដៃចចក អញ្ចឹងដែរ ។

ពិតណាស់ប្រសិនបើសហរដ្ឋអាមរិកពិតជាផ្អាកកូតានាំចូល ឬបិទច្រកសេដ្ឋកិច្ចមែន កម្ពុជាអាចនឹងស្គាល់វិបត្តិសេដ្ឋកិច្ចជាក់ជាពុំខាន។ បញ្ហាសង្គមកើតចេញពីវិបត្តិសេដ្ឋកិច្ចនឹងកើតមានច្រើនឥតគណនាបាន។ កំណើនពលរដ្ឋអត់ការងារធ្វើកាន់តែច្រើន ពលរដ្ឋបង្ខំចិត្តផ្សងគ្រោះថ្នាក់ចំណាក់ស្រុកទៅរកការ ងារធ្វើក្រៅប្រទេសទាំងប្រថុយប្រថាន គឺពេលនោះហើយអស្ថិរភាពនយោបាយនឹងកើតមានកាន់តែខ្លាំងឡើងៗដែលរដ្ឋភិបាលអាចនឹងពិបាកគ្រប់គ្រង។

កម្ពុជាអាចសំអាងចិន ជាទីពឹង ជាខ្នងបង្អែកពេលបោះបង់សហរដ្ឋអាមរិកចោល តែក្នុងស្ថានភាពប្រទេសកំពុងមានការអភិវឌ្ឍតិចតួចនេះ កម្ពុជានៅត្រូវការដៃគូអភិវឌ្ឍន៍ពីសហគមន៍អន្តរជាតិ ពិសេសមហាអំណាចអាមេរិកបន្តទៀត ដើម្បីស្តារសេដ្ឋកិច្ចកម្ពុជាឱ្យស្មើមុខស្មើមាត់លើឆាកអន្តរជាតិបន្ថែមទៀត ។

សរុបជារួម ទាំងកម្ពុជា និងអាមេរិក គួរតែស្វែងរកការស្ថាបនា នូវចំណងមិត្តភាព សុខដុមរមនា ជាមួយគ្នាឡើងវិញ ទើប ប្រទេសទាំងពីរនេះ មានជញ្ជីងតុល្យភាព នឹងគ្នា តែ បើនិយាយការលំហូរពាណិជ្ជកម្ម វិញ គឺកម្ពុជាពិតជាត្រូវការ អាមេរិកធំជាងអាមេរិក ត្រូវការកម្ពុជា៕

The post បទវិភាគ៖ បើកម្ពុជា-អាមេរិកធ្លាក់ក្នុងវិបត្តិកាន់តែជ្រៅគឺអាចធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាជួបវិបត្តិ appeared first on WMC.

អ្នកនំាពាក្យ គ.ជ.ប៖ រយៈពេល១៤ថ្ងៃនៃថ្ងៃចុះឈ្មោះបោះឆ្នោតគឺគ្មានពាក្យបណ្តឹងនោះទេ

$
0
0

ភ្នំពេញ៖ គិតត្រឹមថ្ងៃនៃការដាក់ឱ្យដំណើរការចុះឈ្មោះបោះឆ្នោតថ្មីឆ្នំា២០១៧នេះ គ.ជ.ប មិនទាន់ទទួលបាន ពាក្យបណ្តឹងនោះទេ ខណៈអ្នកចុះឈ្មោះបោះឆ្នោតថ្មីសរុបជាង ៩ម៉ឺននាក់។ នេះបើតាមលោក ហង្ស ពុទ្ធា ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយប្រកាសបើកសិក្ខាសាលាសម្រាប់សារព័ត៌មានស្តីពី ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតឆ្នំា២០១៧ រាជធានីភ្នំពេញ។

photo by choun sareth

គិតត្រឹមថ្ងៃទី០១ កញ្ញា ដល់ថ្ងៃទី ១៤ កញ្ញា ឆ្នំា២០១៧ គឺមានរយៈពេល១៤ថ្ងៃហើយដែលគ.ជ.ប បានដាក់ឱ្យដំណើរការចុះឈ្មោះបោះ ឆ្នោតថ្មីឆ្នំា២០១៧។ រយៈពេល១៤ថ្ងៃនេះ អ្នកនំាពាក្យ គ.ជ.ប ថាពុំមានពាក្យបណ្តឹងណាមួយប្តឹងមក គ.ជ.ប នោះទេ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននាព្រឹកថ្ងៃទី ១៥ កញ្ញា​ នេះ អ្នកនំាពាក្យ គ.ជ.ប លោក​ ហង្ស ពុទ្ធា អះអាងថាដំណើរការចុះឈ្មោះបោះឆ្នោតប្រព្រឹត្តិទៅដោយភាពរលូន និងតម្លាភាព។

អ្នកនំាពាក្យរូបនេះ បន្តថាចាប់តំាងពីគ.ជ.ប ដាក់ឱ្យដំណើរការចុះឈ្មោះបោះឆ្នោតថ្មីនេះ គ.ជ.ប ពុំទាន់ទទួលបានពាក្យបណ្តឹងនៅទ្បើយទេ។ «១៤ថ្ងៃនេះគឺអត់មានបណ្តឹងអីទេស្អីៗប្រព្រឹត្តទៅដោយរលូនល្អ មានរឿងតិចតួចដែរដូចជា error កុំព្យូទ័រទៀតមិញខ្ញុំអត់ទាន់និយាយដល់ប៉ុន្តែគ.ជ.ប បានគិតទុកជាមុនទំហំធំ៩លាននាក់​ គ.ជ.ប ធ្វើបានរឿងអី១លាននាក់នេះ គ.ជ.ប ធ្វើអត់បានគឺយើងបានគ្រប់ជ្រុងជ្រោយអស់ហើយ»។

ពាក់ព័ន្ធនឹងដំណើរការចុះឈ្មោះបោះឆ្នោតនេះដែរ ទីប្រឹក្សាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) លោកស្រីអ៊ី ម៉ៃតាកាកុ (IMAI TAKAKO) មានប្រសាសន៍ថា ដើម្បីឱ្យការចុះឈ្មោះបោះឆ្នោត និងដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយភាពល្អប្រសើរ ជាពិសេសកាត់បន្ថយពាក្យបណ្តឹងនោះ គឺត្រូវពង្រឹងការអប់រំទៅដល់ពលរដ្ឋស្តីពីនីតិវិធីចុះឈ្មោះបោះឆ្នោត​ និងការបោះឆ្នោត។

«អញ្ចឹងបើយើងគិតអំពីការអប់រំអ្នកបោះឆ្នោតទាក់ទងការបោះឆ្នោតបើសិនការអប់រំទៅដល់ប្រជាពលរដ្ឋអ្នកយល់ជ្រាបដូចគ្នានឹងធ្វើឱ្យដំណើរការបោះឆ្នោតដំណើរការទៅដោយរលូនដោយគ្មានបណ្តឹងផ្សេងៗ»។

ទីប្រឹក្សាជប៉ុនរូបនេះក៏បានអះអាងដែរថា អង្គការ JICA និងប្តេជ្ញាចិត្តជួយគំាទ្រទៅដល់ គ.ជ.ប ក្នុងការជួយផ្សព្វផ្សាយអប់រំទៅដល់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងការបោះឆ្នោត។

បើតាមអ្នកនំាពាក្យគ.ជ.ប លោក ហង្ស ពុទ្ធា គិតត្រឹមថ្ងៃទី១៤ កញ្ញា នៃការដាក់ឱ្យដំណើរការបោះឆ្នោតឆ្នំា២០១៧មានចំនួនអ្នកចុះឈ្មោះបោះឆ្នោតសុរប ៩ម៉ឺន៤ពាន់២​​១១នាក់ ស្មើនឹង ៥,៧៩%ក្នុងនោះមានស្រ្តីចំនួន៤ម៉ឺន៦ពាន់៦៣៥នាក់ ហើយឈ្មោះដែលបានលុបចេញបញ្ជីចំនួន៣៣២នាក់ ខណៈអ្នកដែលមានឈ្មោះបោះឆ្នោតក្នុងឆ្នំា២០១៧នេះមានចំនួន៧លាន៩សែន៥ម៉ឺន៨ពាន់៩៤២នាក់៕

The post អ្នកនំាពាក្យ គ.ជ.ប៖ រយៈពេល១៤ថ្ងៃនៃថ្ងៃចុះឈ្មោះបោះឆ្នោតគឺគ្មានពាក្យបណ្តឹងនោះទេ appeared first on WMC.

សម្ដេច ហ៊ុន សែន អំពាវនាវជនរួមជាតិ រួមគ្នាកម្ចាត់ជនបរទេសឈ្លានពាន

$
0
0

ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃសុក្រទី១៥ កញ្ញានេះ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ត្រូវរួបរួមគ្នាជាជាតិនិយមដើម្បីកំចាត់ពួកបរទេសឈ្លានពាន ដើម្បីឯករាជ្យ សេរីភាព និងអធិបតេយ្យភាពរបស់កម្ពុជា។ ការប្រកាសរបស់ប្រមុខរដ្ឋាភិបាលធ្វើឡើង នៅចំពោះមុខកម្មករជាច្រើនពាន់នាក់ នៅព្រឹកមិញនេះ។

សម្ដេច ហ៊ុន សែន ៖

 

ជុំវិញរឿងនេះដែរ ប្រមុខរដ្ឋមិនបាននិយាយចំៗថាឱ្យ ជនបរទេស ឬប្រទេសណាទេ ដែល លោកអំពាវនាវឱ្យពលរដ្ឋប្រឆាំងនោះ។ តែទោះយ៉ាងណាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ទំនងជាសម្ដេចចង់សំដៅទៅលើប្រទេសអាមេរិក ដោយ​សាររយៈពេលចុងក្រោយនេះ សម្ដេច ហ៊ុន សែន ហាក់ដូចជាខឹងនិងអាមេរិកយ៉ាងខ្លាំងទាក់ទិននឹងរឿង ដែលអាមេរិកទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ។

ក្នុងវេទិកានេះដែរ សម្តេច ហ៊ុន សែន ក៏បានប្រកាសខ្លាំងៗដោយចោទសួរឯកអគ្គរដ្ឋទូតអាមេរិកនៅកម្ពុជា ថាតើ ការនិយាយរបស់ លោក កឹម សុខា អំពីផែនការរៀបចំធ្វើបដិវត្តពណ៌ពិត ឬមិនពិត ។

ករណីនេះ  សម្តេចស្នើសុំទៅឯកអគ្គរដ្ឋទូតអាមេរិកចេញមុខមកពន្យល់ដល់ប្រជាពលរដ្ឋកម្ពុជាដែលទទូចឱ្យចេញមុខមកភ្លាមៗដើម្បីពន្យល់រឿងលោក កឹម សុខា និយាយអំពីការធ្វើបដិវត្តពណ៌។

ក្នុងឱកាសនោះ សម្តេច ហ៊ុន សែន បានថ្លែងថា អាមេរិកជាប្រទេសគ្មានគុណធម៌ និងគ្មានមនុស្សធម៌ ចំពោះការបញ្ជូនពលរដ្ឋខ្មែរសញ្ជាតិអាមេរិក មកកាន់កម្ពុជាវិញដោយបំបែកបំបាក់ក្រុមគ្រួសាររបស់គេ។

សម្តេច ហ៊ុន សែន បានប្រកាសជាថ្មីម្តងទៀត ដោយផ្តាំទៅកាន់ឯកអគ្គរដ្ឋទូតអាមេរិក កុំមកចង់ធ្វើជាម៉ែ-ជាឪកម្ពុជា ។

ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានប្រកាសបញ្ជាឲ្យកម្លាំងសមត្ថកិច្ចរបស់កម្ពុជាបើកការស្រាវជ្រាវលើជនជាតិអាមេរិកទាំងឡាយនៅកម្ពុជា ដែលសង្ស័យជាប់ពាក់ព័ន្ធនឹងការធ្វើចារកម្មនៅកម្ពុជា មុននឹងក្រោយឆ្នាំ២០១៣។

តើអ្នក​វិភាគនយោបាយកម្ពុជាយល់ដូចម្ដេចដែរ ចំពោះជំហររបស់សម្ដេចនាយករដ្ឋមន្រ្ដី ដែលឈ្លោះជាមួយមហាអំណាចអាមេរិក?

លោក សាស្ត្រាចារ្យ ឯម សុវណ្ណារ៉ា ដែលជាអ្នកវិភាគបញ្ហានយោបាយ និងសង្គម បានដាក់ការព្រួយបារម្ភខ្លាច ករណីជម្លោះនេះ ដើរជាន់ដានរឿងអតីតនៃការទម្លាក់សម្ដេចឪនរោត្តមសីហនុ កាលពីឆ្នាំ១៩៧០។

លោក សាស្ត្រាចារ្យ ឯម សុវណ្ណារ៉ា៖

 

លោកសាស្ត្រាចារ្យ ឯម សុវណ្ណារ៉ា គិតថា ទាំងកម្ពុជា និងអាមេរិក គួរស្វែងរកការត្រូវរ៉ូវគ្នា ឡើងវិញតាមរយៈការចរចា ជាជាងភាគីម្ខាងៗប្រកាន់ភាពខ្លាំងរៀងៗខ្លួន៕

The post សម្ដេច ហ៊ុន សែន អំពាវនាវជនរួមជាតិ រួមគ្នាកម្ចាត់ជនបរទេសឈ្លានពាន appeared first on WMC.

បទសម្ភាស៖ចរាចរណ៍នៅថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌមានភាពកាន់តែ ចង្អៀត ដែលអ្នកបើកបរ ត្រូវ​តែប្រុងប្រយ័ត្ន

$
0
0

ភ្នំពេញ៖ ខណៈពិធីបុណ្យភ្ជុំបិណ្ឌកាន់តែខិតជិតមកដល់ហើយនោះកងកម្លំានគរបាលចរាចរណ៍ និង    សណ្តាប់ធ្នាប់ប្រមាណជាង២ពាន់នាក់បានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមសម្រួលចរាចរណ៍ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។

ដើម្បីចង់ដឹងកាន់តែច្បាស់ថាតើកងកម្លំាងនគរបាលចរាចរណ៍បានត្រៀមលក្ខណៈយ៉ាងណាខ្លួះក្នុងការចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍? តើប្រជាពលរដ្ឋក៏ដូចជាមន្រ្តីសមត្ថកិច្ចត្រូវចូលរួមយ៉ាងណាដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នោះ?

ជាបន្តសូមស្តាប់បទសម្ភាសរវាងលោក ជួន សារ៉េត អ្នករាយការណ៍ព័ត៌មានវិទ្យុស្រ្តីFM102​ ជាមួយលោក រុន រ័ត្ន វាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈដូចតទៅ!

 

The post បទសម្ភាស៖ចរាចរណ៍នៅថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌមានភាពកាន់តែ ចង្អៀត ដែលអ្នកបើកបរ ត្រូវ​តែប្រុងប្រយ័ត្ន appeared first on WMC.

Viewing all 7722 articles
Browse latest View live