Quantcast
Channel: WMC
Viewing all 7725 articles
Browse latest View live

អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ​បន្ថែម​កម្លាំង​ការពារ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​កន្លែង​ឃុំ​មេ​បក្ស​ប្រឆាំង​

$
0
0

ភ្នំពេញ៖ គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ត្បូងឃ្មុំ​បាន​សម្រេច​បញ្ជូន​សមត្ថកិច្ច​ចំរុះ​បន្ថែម​ការពារ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​ ឬ​មណ្ឌល​កែប្រែ​ម​៣​ដែល​កំពុង​ឃុំខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹ​ម​ សុខា​ នៅ​ព្រឹក​ថ្ងៃ​ទី​១០​ ខែកញ្ញា​នេះ​។​

គណៈបញ្ជាការឯកភាពខេត្តត្បូងឃ្មុំសម្រេចបញ្ជូន សមត្ថកិច្ចចំរុះបន្ថែមកម្លាំងជួយការពារ ម៣ ចំនួន៧៥នាក់។ photo:facebook

​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ត្បូងឃ្មុំ​បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ខ្លួន​ថា​ ដើម្បី​សុវត្ថិភាព​ម​៣​ ឬ​ ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​នៅ​ក្បែរ​ព្រំដែន​វៀតណាម​ ដែល​បាន​ឃុំខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹ​ម​ ពី​ទោស​ក្បត់ជាតិ​ត្រូវ​បាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ត្បូងឃ្មុំ​សម្រេច​បញ្ជូន​កម្លាំង​សមត្ថកិច្ច​ចំរុះ​បន្ថែមចំនួន​៧៥​នាក់​ ដើម្បី​ការពារ​។​

«​ដើម្បី​សុវត្ថិភាព​ម​៣​បច្ចុប្បន្ន​ គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ត្បូងឃ្មុំ​សម្រេច​បញ្ជូន​ សមត្ថកិច្ច​ចំរុះ​បន្ថែម​កម្លាំង​ជួយ​ការពារ​ ម​៣​ ចំនួន​៧៥​នាក់​»​។​

​លោក​ កឹ​ម​ សុខា​ ប្រធាន​គណបក្សប្រឆាំង​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​រំលង​អធ្រាត្រ​ថ្ងៃ​ទី​០៣​ ខែកញ្ញា​នៅផ្ទះ​របស់​លោក​នៅ​ខណ្ឌទួលគោក​ ដោយ​គ្មាន​ដីកា​ និង​បាន​ បញ្ជូន​ទៅ​ឃុំខ្លួន​ភ្លាមៗ​ ពន្ធនាគា​ត្រពាំង​ផ្លុ​ង​ ស្ថិត​ក្នុង​ខេត្ត​ត្បូងឃ្មុំ​។​

​ក្រុម​មេធាវី​របស់​លោក​ កឹ​ម​ សុខា​ គ្រោង​នឹង​ដាក់​លិខិតស្នើ​សុំ​ផ្ទេរ​ការ​ឃុំខ្លួន​មេ​បក្ស​ប្រឆាំង​ពី​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​ខេត្ត​ត្បូងឃ្មុំ​ មក​ពន្ធនាគារ​ព្រៃ​ស​រាជធានី​ភ្នំពេញ​។​
​ជុំវិញ​ការ​ចាប់ខ្លួន​គណបក្សប្រឆាំង​គណបក្ស​សង្គ្រោះ​ជាតិ​ និង​អន្តរជាតិ​នានា​បាន​សេចក្តី​ថ្លែង​ការ​ថ្កោលទោស​យ៉ាង​ខ្លាំង​អំពី​ការ​ធ្លាក់​ចុះ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​។​ ទាំង​បក្ស​ប្រឆាំង​ និង​អន្តរជាតិ​ទាមទារ​ឲ្យ​ដោះ​លែង​លោក​ កឹ​ម​ សុខា​ ជា​បន្ទាន់​៕

The post អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ​បន្ថែម​កម្លាំង​ការពារ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​កន្លែង​ឃុំ​មេ​បក្ស​ប្រឆាំង​ appeared first on WMC.


Article 0

$
0
0

ក្រសួងអប់រំយុវជន នឹ់ងកីឡា បាន​​កំណត់​ឱ្យបេក្ខជន ចំនួន២៨រូបធ្លាក់ដោយស្វ័យ ក្នុង​ការប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ​ និង​បំពេញ​វិជ្ជា​ សម័យ​ប្រឡង​​ ២១ សីហា ២០១៧។

តាម​ទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំយុវជន និងកីឡា ការកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិនេះ ដោយបេក្ខជនទាំងនោះ ​បាន​ប្រព្រឹត្ត​កំហុស​ឆ្គង​ ដូច​ជា​ករណី​ប្រឡង​ជំនួស ប្ដូរ​លេខ​តុ លួច​ចម្លង ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ យក​សំណៅ​ឯកសារ និង​ម៉ាស៊ីន​គិតលេខ​ចូល​ក្នុង​បន្ទប់​ប្រឡង។

ជម្រាបថា លទ្ធផលប្រលងបាក់ឌុប ឆ្នាំ២០១៧ ដែលប្រកាសដោយក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី១០ សីហា ​​បេក្ខជនជាង៦ម៉ឺ៣ពាន់ ក្នុងចំណោមជាង៩ម៉ឺននាក់បានប្រឡងជាប់ ក្នុងនោះ៤២៤នាក់ ជាប់និទ្ទេសA៕

 

 

The post appeared first on WMC.

សម្ដេច ហ៊ុន សែន អំពាវនាវឱ្យគ្រូពេទ្យទាំងអស់ចាត់ទុកអ្នកជំងឺដូចជាជីវិតរបស់ខ្លួន

$
0
0

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា បានថ្លែងអំពាវនាវឱ្យក្រុមគ្រូពេទ្យទាំងអស់នៅកម្ពុជាចាត់ទុកអ្នកជំងឺងដូចជាជីវិត្តរបស់ខ្លួន ដើម្បីឱ្យអ្នកជំងឺកាន់តែមានទំនុកចិត្តមកលើខ្លួន និងវិស័យសុខាភិបាលទាំងមូល។

ការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដូចនេះនៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្ដសុខាភិបាល នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ២០១៧ នេះ ។​

សម្ដេច ហ៊ុន សែន ៖ «ខ្ញុំសូមយកឱកាសនេះ អំពាវនាវសាជាថ្មីម្ដងទៀតចំពោះក្រុមគ្រូពេទ្យទាំងអស់សូមចាត់ទុកអ្នកជំងឺ ដូចជាជីវិតរបស់ខ្លួនផងដែរ »។

តាម សម្ដេច ហ៊ុន​ សែន គុណធម៌គ្រូពេទ្យ គឺជារឿងសំខាន់ដែលបង្ហាញឱ្យប្រជាពលរដ្ឋខ្មែរកាន់តែមានទំនុកចិត្តមកលើខ្លួននៅក្នុងវិស័យសុខាភិបាល។

សម្ដេច ហ៊ុន សែន ៖ «វិទ្យាសាស្រ្ដកាន់តែទំនើបៗទៅ ប៉ុន្ដែវាទំនើបតែសំភារៈ ប្រសិនបើមនុស្សមិនទំនើបទេវានៅតែចឹង។ ដូច្នេះហើយ វាទាមទារទំនើបទាំងផ្នែកបច្ចេកទេសនិងទាំងផ្នែកសំភារៈ ប៉ុន្ដែវាទាមទារអោយទំនើបទៅលើបញ្ហាមនុស្សផងដែរ ដែលត្រូវចេះប្រើវា ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត គឺ បញ្ហា គុណធម៌របស់ក្រុមគ្រូពេទ្យ»។

ថ្លែងនៅក្នុងពិធីនេះ  សម្ដេច ហ៊ុន សែន ក៏បានជម្រុញវិស័យសុខាភិបាល និងអ្នកពាក់ព័ន្ធក្នុងក្របខណ្ឌគោលនយោបាយគាំពារសង្គមលើបញ្ហាស្រ្ដី  ឆាប់ដាក់ផែនការអនុវត្តចុះជួយទៅលើស្រ្ដីកម្មការិនីដែលមានផ្ទៃពោះ ដែលនឹងដាក់ចេញឱ្យអនុវត្តចាប់ពីថ្ងៃទី ០១ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះ ។

តាម សម្ដេច ហ៊ុន សែន ស្រ្ដីកម្មការនីរោងចក្រដែលឆ្លងទន្លេងរួច រដ្ឋនឹងផ្គត់ផ្គង់ជាសាច់សម្រាប់បន្ថែម ១២០ភាគរយ ទៅលើរបបឈប់សំរាករយៈពេល ៣ខែ ។

ក្នុងពិធីសំណេះសំណាលជាមួយ​កម្មករនិយោជិតជាង១ម៉ឺននាក់ នៅសួនឧស្សាហកម្មកាណាឌីយ៉ា ​កាល​​ពីថ្ងៃទី០៦ ខែកញ្ញា ២០១៧ កន្លងមក សម្ដេចក៏បានលើកឡើងដែរថា ចំពោះស្រ្តីសម្រាលបានកូន(១)គឺទទួលថវិកា៤០ម៉ឺនរៀល។​​ បើសម្រាលបានកូនភ្លោះ (២) គឺទទួលបានថវិកា៨០ម៉ឺនរៀល បើសម្រាលបានកូន(៣) គឺទទួលបានថវិកា១លាន២សែនរៀល ​រួមនឹងបូកប្រាក់ឧបត្ថម្ភពី​សម្តេចបន្ថែមទៀត។

សម្តេចបានឱ្យដឹងថា ​​បេឡាសន្តិសុខសង្គមរបស់រាជរដ្ឋាភិបាល នឹងត្រៀមថវិកាប្រមាណ ១០លានដុលារ ក្នុងមួយឆ្នាំៗ ដើម្បីជួយគាំពារស្រ្តីសម្រាលកូន។ ទោះបីកូននោះកើតរស់ឬ ស្លាប់ គឺ នឹង​ទទួលបានថវិកាដូចគ្នា៕

 

 

 

The post សម្ដេច ហ៊ុន សែន អំពាវនាវឱ្យគ្រូពេទ្យទាំងអស់ចាត់ទុកអ្នកជំងឺដូចជាជីវិតរបស់ខ្លួន appeared first on WMC.

ឪពុកសិស្សធ្លាក់បាក់ឌុប៖កូនស្រីខ្លួនពិតជាចងកសម្លាប់ខ្លួនដោយសារខូចចិត្តធ្លាក់បាក់ឌុប

$
0
0

ភ្នំពេញ៖ ស្រ្តីវ័យក្មេងមួយរូបបានសម្រេចចិត្តចងកសម្លាប់ខ្លួនឯងដោយសារធ្លាក់ការប្រទ្បងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅក្នុងការប្រឡង កាលពីថ្ងៃទី២១សីហា។ នេះបើតាមលោក សយ អោក ឪពុកក្មេងស្រីដែលបានធ្វើអត្តឃាត ផ្តល់បទសម្ភាសឱ្យវិទ្យុស្រ្តីនៅថ្ងៃទី ១១ កញ្ញា ឆ្នំា២០១៧នេះ។

ខណៈលទ្ធផលប្រទ្បងសញ្ញាបត្រធម្យមសិក្សាទុតិភូមិបានប្រកាសកាលពីថ្ងៃទី១០​ កញ្ញា ម្សិលមិញនេះ​ យ៉ាងហោចណាស់មានយុវតីវ័យក្មេងមួយរូបបានសម្លាប់ខ្លួនឯងដោយសារតែខូចចិត្តប្រទ្បងមិនជាប់។

យុវតីដែលបានសម្រេចចិត្តសម្លាប់ខ្លួងឯងនោះមានអាយុ ១៩ ឆ្នំា ដែលមានឈ្មោះថា អោក សុភាព រស់នៅភូមិត្រពាំងទួល ឃុំសំរោងលើ ស្រុអង្គស្នួល ខេត្តកណ្តាល។

បើតាមឪពុក គឺលោក សយ អោក បានផ្តល់បទសម្ភាសឱ្យវិទ្យុស្រ្តីនារសៀលថ្ងៃទី១១ កញ្ញានេះថា កូនស្រីរបស់លោកពិតជាបានសម្លាប់ខ្លួនដោយសារប្រទ្បងបាក់ឌុបមិនជាប់ពិតប្រាកដមែន។

តាមការអះអាងរបស់លោក សយ អោក គឺមុនថ្ងៃប្រកាសលទ្ធផលប្រទ្បងបាក់ឌុបកូនស្រីរបស់លោកធ្លាប់បានប្រាប់មិត្តភក្ររបស់គេថាបើខ្លួនប្រទ្បងធ្លាក់នោះគឺខ្លួននឹងមិនរស់នោះទេ។

លោក សយ អោក បន្តថាក្រុមគ្រួសាររបស់លោកមិនបានស្តីបន្ទោសចំពោះលទ្ធផលប្រទ្បងធ្លាក់នេះទៅកាន់កូនស្រីរបស់លោកនោះទ្បើយ។

លោក សយ អោក ៖«វាបានបោះកាបូបលុយឱ្យទៅម៉ាក់វាថាណេះវាទម្លាក់ហើយដើរចេញទៅ ហើយបើកទ្វារចូលក្នុងផ្ទះបាត់ទៅ ហើយបងវាមកទៀតហើយកូនទំាងអស់ថាម៉ែមិនបាច់បន្ទោសវាទេខ្ញុំក៏អត់មាត់អត់កដែរ នឹកឃើញថាកូនប្រទ្បងធ្លាក់ហើយឱ្យវារៀនទៀតទៅខ្ញុំចង់ឱ្យវារៀនទៀតមានអ្នកណាគិតស្មានថាកើតទ្បើងដល់ថ្នាក់ហ្នឹង»។

ការណ៍នេះ លោក សយ អោក អំពាវនាវឱ្យសិស្សទំាងអស់មិនត្រូវគិតខ្លីមួយពេលដោយសារតែការប្រទ្បងមិនជាប់នោះទេផ្ទុយទៅវិញត្រូវគិតថានៅមានឪពុកម្តាយនៅពីក្រោយក្នុងការផ្តល់កម្លំាងចិត្ត។ «ខ្ញុំសូមអង្វរសិស្សទំាងអស់គួរឱ្យស្រលាញ់ឪពុកម្តាយផង ឪពុកម្តាយស្រលាញ់កូនណាស់កូនចង់បានអីឪពុកម្តាយក៏រកឱ្យដែរ កូនៗសិស្សក្រោយៗសុំកុំយកតម្រាប់តាមកូនខ្ញុំនេះធ្វើជ្រុលហើយមិនមានស្រណោះប៉ា ម៉ាក់សោះ»។

តែនេះជាលើកដំបូងហើយ ដែលសិស្សស្រីម្នាក់ធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន ដោយសារប្រឡងធ្លាក់ថ្នាក់បាក់ឌុបចាប់តាំងពីក្រសួងអប់រំរឹតបន្តឹងការប្រឡងសញ្ញាបត្រធម្យមសិក្សាទុតិយភូមិ កាលពី៤ឆ្នាំមកនេះ៕

 

The post ឪពុកសិស្សធ្លាក់បាក់ឌុប៖កូនស្រីខ្លួនពិតជាចងកសម្លាប់ខ្លួនដោយសារខូចចិត្តធ្លាក់បាក់ឌុប appeared first on WMC.

សម្ដេចហ៊ុនសែនថាសភា៣/៤ទើបបញ្ឈប់តុលាការបានករណីលោកកឹមសុខាតែមន្ត្រីCNRPថារំលោភរដ្ឋធម្មនុញ្ញ

$
0
0

សមាជិកសភានៃគណបក្សប្រជាជនកម្ពុជា ចំនួន ៦៧រូប ដែលបានចូលប្រជុំសភានៅព្រឹកថ្ងៃច័ន្ទ ទី១១ ខែកញ្ញានេះ បានអនុម័តឱ្យតុលាការបន្ដនីតិវិធី ដើម្បីចាត់ការលើសំណុំរឿងលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលត្រូវបានចោទប្រកាន់ដោយរដ្ឋាភិបាល ពីបទអំពើក្បត់ជាតិ ។នៅក្នុងកិច្ចប្រជុំសភានេះ មិនមានវត្តមានរបស់នាយករដ្ឋមន្រ្ដីនោះទេ ហើយសភាប្រជុំតែ រយៈពេល ប្រមាណ២០​​នាទីប៉ុណ្ណោះ។​លោកស្រីមួរសុខហួរថារំលោភរដ្ឋធម្មនុញ្ញ។

កិច្ចប្រជុំវិសាម​ញ្ញដែលធ្វើឡើងនៅព្រឹកនេះ ​ បន្ទាប់​ពីមានការស្នើសុំពីតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា ចំនួន​៤៤រូប ដែលមានលោក ជាម យៀបជាប្រធានហត្ថលេខី ។​

កិច្ចប្រជុំសភាវិសាមញ្ញ ធ្វើឡើងដោយពុំមានវត្តមានសមាជិកសភាគណបក្សសង្រ្គោះជាតិចូលប្រជុំនោះទេ ដោយពួកគេភាគច្រើនទៅប្រមូលផ្ដុំគ្នានៅខាងមុខនៅតុលាការត្រពាំងថ្លុងខេត្តត្បូងឃ្មុំ ទីដែលលោកកឹម សុខា កំពុងឃុំខ្លួននៅទីនោះ។

លោក ជាម យៀប ​ប្រធានហត្ថលេខី ដែលស្នើឱ្យសភាកោះ​ប្រជុំវិសាមញ្ញនៅព្រឹកនេះ បាន​ថ្លែងនៅក្នុង​កិច្ចប្រជុំវិសាម​ញ្ញនៅព្រឹកនេះ​ថា ប្រធានគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្រ្តខេត្តកំពង់ចាម បានប្រព្រឹត្តិសកម្មភាព​ល្មើសជាក់ស្តែង ដែលបានក្បត់ជាតិ។

ទាក់ទិនបញ្ហានេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតនៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីព្រឹកនេះមិញ ដោយបានបកស្រាយថា ការប្រជុំវិសាមញ្ញ នៅព្រឹកថ្ងៃចន្ទនេះ មិនមែនជាការប្រជុំដកអភ័យឯកសិទ្ធិនោះទេ តែជាការសម្រេចដើម្បីឱ្យតុលាការបន្តនិតិវិធីផ្លូវច្បាប់ទៅលើលោកកឹម សុខា  ។

សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែនដែលបានចោទលោក កឹម សុខា ថាជាជនក្បត់ជាតិ មានប្រសាសន៍ថា ករណីលោក កឹម សុខា គឺជាករណីបទល្មើសជាក់ស្តែង ដែលច្បាប់មិនអាចលើកលែងបាន និងមិនត្រូវការដកអភ័យឯកសិទ្ធិមុននឹងធ្វើការចាប់ខ្លួនឡើយ។

សម្តេចបានបញ្ជាក់ថាប្រសិនបើប្រឆាំងចង់ទប់រឿងក្តីនេះ ត្រូវសំលេងឱ្យបានបីភាគបួន។

សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន៖​«បទល្មើសជាក់ស្តែងមិនតម្រូវឱ្យមាននការដកអភ៏យឯកសិទ្ធិទេ គឺត្រូវដំណើរការដោយចាប់ខ្លួនជាបន្ទាន់ រួចហើយរាយការណ៍ឱ្យរដ្ឋសភា ហើយបើមានការចង់ទប់គឺត្រូវដំណើរការទប់ដោយសំលេងបីភាគបួនឯណោះ អញ្ចឹងបីភាគបួនទៅរកឯណាទៅ»។

លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិត្រូវបានសមត្ថកិច្ចចូលចាប់ខ្លួននៅលំនៅដ្ឋានរបស់លោកកាលពីពាក់កណ្ដាលអធ្រាត្រ ថ្ងៃទី២ កញ្ញា ២០១៧ ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ​២០១៧ ក្រោយពីវីដេអូ មួយដែលនិយាយជាមួយអ្នកគាំទ្រនៅប្រទេសអូស្រ្តាលី បានផ្សព្វផ្សាយជាសាធារណៈនៅលើបណ្តាញសង្គមហ្វេសប៊ុក។​

តាមមាត្រា៨០នៃរដ្ឋធម្មនុញ្ញ បានចែងថា ​តំណាងរាស្រ្តរូបណាក៏ដោយ មិនអាចត្រូវបានចោទ ប្រកាន់​ចាប់ខ្លួន​ ឬឃុំខ្លួនដោយហេតុពីបាន​សំដែងមតិ យោបល់ ឬបញ្ចេញមតិ នៅក្នុងការបំពេញមុខងារ​របស់ខ្លួន​​សោះឡើយ។

ការចោទប្រកាន់​ខ្លួន​ ការឃាត់ខ្លួន ឬការឃុំខ្លួន សមាជិកណាមួយ នៃរដ្ឋសភានឹងអាចធ្វើទៅកើត​​ លុះត្រា​​​តែមានការ​​យល់ព្រម​​ពីរដ្ឋសភា  ឬពីគណៈកម្មាធិការអចិន្រ្តៃយ៍របស់រដ្ឋសភា ក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា វៀរលែងតែក្នុងករណីបទល្មើសព្រហ្មទ័ណ្ឌជាក់ស្តែង ។

មាត្រានេះ ចែងបន្តថា​​ សេចក្តី​សម្រេចរបស់គណៈកម្មាធិការអចិន្រ្តៃយ៍របស់រដ្ឋសភាត្រូវដាក់ជូន​​សម័យ​ប្រជុំ​​រដ្ឋសភាខាងមុខ ដើម្បីអនុម័តតាម​មតិភាគច្រើនពីរភាគបីនៃសមាជិករដ្ឋសភា​ទាំងមូល។ ក្នុងករណី​ទាំងអស់ខាងលើនេះ ការឃុំខ្លួនការចោទប្រកាន់តំណាងរាស្រ្ត ណាមួយត្រូវផ្អាក ​ប្រសិនបើរដ្ឋសភាបានបញ្ចេញមតិឱ្យផ្អាកតាមមតិ​ភាគច្រើន បីភាគបួននៃចំនួនសមាជិកសភាទាំងមូល។

លោកស្រីមួរ សុខហួរ អនុប្រធានគណបក្សសង្រ្គោះជាតិ បានប្រាប់អ្នកសារព័ត៌មានកាលពីព្រឹកមិញនៅខាងមុខ ពន្ធនាគារ ត្រពាំងថ្លុង ទីដែលលោកកឹមសុខា កំពុង​ឃុំខ្លួន​នៅទីនោះ​ថា ការប្រជុំសភារបស់ សមាជិកសភាបក្សកាន់អំណាច មិនស្របរដ្ឋធម្មនុញ្ញដែលបានចែងថា កូរ៉ុមត្រូវ ប្រជុំ ករណីលោកកឹមសុខា គឺត្រូវ ២ភាគ៣ឡើងទៅ។ លោកស្រីថា នេះជាអំពើមួយ មិនស្របរដ្ឋធម្មនុញ្ញឡើយ។

​លោកស្រីមួរ សុខហួរ៖ «ពេលណាយើងនិយាយពីអភ័យឯកសិទ្ធិ ទោះបីដកអភ័យឯកសិទ្ធិអ្នកតំណាងរាសស្រ្តក្តី មិនដកក្តី ឱ្យតែនិយាយពីអភ័យឯកសិទ្ធិអ្នកតំណាងរាស្រ្ត កូរ៉ុមត្រូវតែមានពីរភាគបី នៅពេលនេះយើងមើលឃើញថា កូរ៉ុមមិនបានពីរភាគបី​ទេនៅរដ្ឋសភា ដូច្នេះអ្វីដែលជាការប្រជុំនៅរដ្ឋសភានៅពេលនេះ នៅម៉ោងនេះយើងយល់ថាជាការរំលោភនូវរដ្ឋធម្មនុញ្ញ និងលក្ខន្តិកៈនៃអ្នកតំណាងរាស្រ្ត និងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា»។

lលោកស្រី មួរ សុខហួរ ថ្លែងនៅ​មុខពន្ធនាគារត្រពាំងថ្លុង

កាលពីនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួន លោក កឹម សុខា ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទបទប្រកាន់​ «សន្ទិដ្ឋិភាពជាមួយបរទេស» ​ ក្នុងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះប្រឈមនឹងការដាក់ពន្ធនាគារពី១៥ ទៅ៣០ឆ្នាំ។

សហគមន៍អន្តរជាតិ បានទាមទារដោះលែងកឹមសុខាជាបន្ទាន់ តែ សម្ដេចហ៊ុន សែន ចាត់ទុកការទាមទារនេះ គឺជាការជ្រៀតជ្រែងចូលកិច្ចការផ្ទៃក្នុងកម្ពុជាហើយប្រាប់ថាកុំ ប្រដៅកម្ពុជា ឱ្យសោះ៕

 

The post សម្ដេចហ៊ុនសែនថាសភា៣/៤ទើបបញ្ឈប់តុលាការបានករណីលោកកឹមសុខាតែមន្ត្រីCNRPថារំលោភរដ្ឋធម្មនុញ្ញ appeared first on WMC.

បទយកការណ៍៖ យុវត្តីដែលបានប្រឡងជាប់និទ្ទេសល្អអះអាងថាលទ្ធផលរបស់ពួកគាត់ឆ្លុះបញ្ជាំង ពីការខំរៀនរបស់ខ្លួន(មានសម្លេង)

$
0
0

MC៖ លទ្ធផល ប្រឡងបាក់ឌុបឬ ប្រឡងមធ្យមសិក្សាទុតិយភូមិ ដែលបានប្រព្រឹត្តទៅ កាលពី​ថ្ងៃទី២១សីហា ត្រូវបាន ប្រកាសហើយ។ គ្រប់មណ្ឌលប្រឡងទាំងអស់ នៅរាជធានីភ្នំពេញ សុទ្ធតែ ប្រកាសអំពី ឈ្មោះបេក្ខជន ដែល បានប្រឡងជាប់។ បេក្ខជន ម្នាក់រំភើបចិត្តយ៉ាងខ្លាំងនៅពេលលឺឈ្មោះរបស់ពួកគេ។ តែអ្វីជាការចាប់អារម្មណ៍ សិស្សស្រី បានបង្ហាញក្ដីរំភើបយ៉ាងខ្លាំង ពេលពួកគាត់បាន ប្រឡងជាប់ហើយ បាន និទ្ទេស  «A » ដែល ជាលំដាប់ និទ្ទេស កម្រិតខ្ពស់បំផុត។ អ្នករាយការណ៍ព៍ត៌មាន វិទ្យុស្ត្រីបានចុះជួប បេក្ខនារីទាំងនៅ មណ្ឌលប្រឡងវិទ្យាល័យ សន្ទរមុខ បានរៀបរាងបទយកការណ៍នេះ ដែលមានដូចតទៅ៖

លោក សេរីវឌ្ឍនៈរាយការណ៍៖

The post បទយកការណ៍៖ យុវត្តីដែលបានប្រឡងជាប់និទ្ទេសល្អអះអាងថាលទ្ធផលរបស់ពួកគាត់ឆ្លុះបញ្ជាំង ពីការខំរៀនរបស់ខ្លួន(មានសម្លេង) appeared first on WMC.

សម្ដេចហ៊ុនសែនព្រមានជាថ្មីថានឹងរំលាយគណបក្សសង្រ្គោះជាតិបើបក្សនេះមានកំហុស ជាប្រព័ន្ធ

$
0
0

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា នៅថ្ងៃនេះ បានប្រកាសថា អំពើក្បត់ជាតិជាអំពើមួយដែលមិនអាចអត់ឱនអោយបាន ហើយបើអំពើមួយនេះត្រូវបានរកឃើញថា មានការផ្សំគំនិតដោយក្របខណ្ឌបក្សទាំងមូល គឺ បក្សនោះ នឹងត្រូវទទួលរងនូវការដាក់ពិន័យផ្នែកច្បាប់ ដែលឈានទៅដល់ការរំលាយគណបក្សចោលតែ។ជុំវិញរឿងនេះអ្នកវិភាគយល់ឃើញថា ប្រសិនបើគណបក្សសង្រ្គោះជាតិត្រូវបានរំលាយ គឺបញ្ហារបស់រដ្ឋាភិបាល ក៏នឹងចូលមកដល់ផងដែរ។

នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្ដសុខាភិបាល នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ២០១៧ នេះ  សម្ដេច ហ៊ុន សែន បានលើកឡើង ថា អំពើក្បត់ជាតិរបស់លោកកឹមសុខា ធ្ងន់ធ្ងរណាស់។ សម្ដេចថា គឺល្អហើយដែលរដ្ឋាភិបាលចាត់ការជនក្បត់ជាតិនេះទាន់ពេលវេលា។

សម្ដេច​ ហ៊ុន សែន ៖ «វាជាភ័ព្វសំណាងណាស់ដែលកម្ពុជារកឃើញអំពើក្បត់រប​ស់ជនក្បត់ជាតិ​ ដែលយើងបានចាប់ខ្លួនរួចមកហើយ ហើយប្រសិនបើគណបក្សនយោបាយនៅតែ     បន្ដរារាំង ហើយនៅតែបន្ដការពារជនក្បត់ជាតិទៀត មានន័យថាបក្សមួយនេះ គឺ​ក្បត់ជាតិទៅហើយ ។ ដូច្នេះគ្មានពេលវេលាដើម្បីនឹងត្រូវទុកបក្សនេះដំណើរការនៅក្នុងប្រជាធិបតេយ្យនៅកម្ពុជាតទៅទៀតទេ»។

តាមការលើកឡើងរបស់សម្ដេច ហ៊ុន សែន ប្រសិនបើ រកឃើញថា អំពើក្បត់ជាតិរបស់លោក កឹម សុខាបានផ្សំគំនិតដោយក្របខណ្ឌបក្សទាំងមូល គឺ បក្សនេះ ក៏នឹងត្រូវទទួលរងការដាក់ពិន័យផ្នែកច្បាប់ ដោយការរំលាយបក្សចោលផងដែរ។ក្នុងន័យនេះ សម្ដេច ថា ប្រសិនបើគណបក្សសង្រ្គោះជាតិត្រូវបានរំលាយចោលក៏នូវមានបក្សនយោបាយច្រើនទៀតដែលចូលរួមបោះឆ្នោតនៅពេលខាងមុខដែរ។

សម្ដេច ហ៊ុន សែន «កម្ពុជារំលាយគណបក្សនយោបាយមួយតែក៏នៅមានគណបក្សនយោបាយច្រើនសម្រាប់ការបោះឆ្នោត យើងសូមផ្ញើសារជូនចំពោះជនរួមជាតិទាំងឡាយមិនត្រូវទុកឱ្យអំពើក្បត់ជាតិឃុបឃិតជាមួយជនបរទេសហើយបំផ្លាញជាតិខ្មែរដូចឆ្នាំ១៩៧០នោះទេ»។

តាម សម្ដេច ហ៊ុន សែន បានពន្យល់ទៀតថា សម័យឆ្នាំ ១៩៧០ ដោយសារតែអំពើក្បត់ជាតិរបស់ក្រុមលន់នល់ និងក្រុមបក្ខពួក ទើបមានសោកនាដកម្មកើតឡើង ។

ជុំវិញរឿងនេះ លោក ឯម សុវណ្ណារ៉ា សាស្រ្ដចារ្យវិទ្យាសាស្រ្ដនយោបាយមានប្រសាសន៍ថា ប្រសិនបើគណបក្សសង្រ្គោះជាតិត្រូវគេរំលាយ បញ្ហារបស់រដ្ឋាភិបាលក៏នឹងចូលមកដល់ផងដែរ។

លោក ឯ​ម សុវណ្ណារ៉ា ៖«បញ្ហាចោទ គឺបក្សលោក​កឹម សុខា អាចឈានទៅដល់ការរំលាយ ហើយបញ្ហារបស់រដ្ឋាភិបាលក៏ចោទដែរ។ ប្រសិនបើបក្សរំលាយ គឺ សមាជិកសភាក៏ត្រូវរំលាយ ហើយសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក៏ត្រូវរំលាយ។ ចឹងបើវារលាយអស់ចឹង តើត្រូវពីណាមកជំនួស ហើយសមាជិកសភាវាលែងស្របច្បាប់(១២៣រូប) ចឹងរដ្ឋាភិបាលក៏ត្រូវខុសច្បាប់ដែរ។នេះគឺជាចំណោទបញ្ហាដែលយើងត្រូវចោទសួរ »។

ទាក់ទិននឹងការលើកឡើងរបស់សម្ដេច ហ៊ុន​ សែន នេះដែរ លោកស្រី មួរ សុខហួរ អនុប្រធានគណបក្សសង្រ្គោះជាតិ​ ដែលបានចុះទៅសួរសុខទុក្ខលោក ​កឹម សុខា នៅពន្ធធនាគារ ត្រពាំងថ្លុង បានលើកឡើងនៅចំពោះមុខអ្នកសារព័ត៌មាន ដោយទាមទារឱ្យដោះលែងលោក កឹម សុខា ជាបន្ទាន់ដោយគ្មានលក្ខខ័ណ្ឌ។លោកស្រីបញ្ជាក់ថា មន្រ្ដីដែលជាសមាជិកគណបក្សសង្រ្គោះជាតិនឹងនៅតែបន្ដតស៊ូមតិដោយអហិង្សារហូតដល់មានដំណោះស្រាយ។

លោក ស្រី មួរ សុខហួរ ៖ «ហើយប្រសិនបើជាលោកប្រធាន កឹម សុខា ដែលជាប្រធានគណបក្សសង្រ្គោះជាតិមិនមានការដោះលែង មិនមកចូលរួមនៅក្នុងការបោះឆ្នោតខាងមុខ និងកត្តាដទៃ និងលក្ខខណ្ឌដទៃទៀត ដើម្បីអោយមានការបោះឆ្នោតដោយសេរីនិងយុត្ដិធម៌ទេ  យើងមិនអាចចូលរួមនៅក្នុងបោះឆ្នោតមួយដែលមិនសេរី មិនយុត្ដិធម៌ ពីព្រោះយើងមិនធ្វើខុសនឹងឆន្ទះប្រជារាស្រ្ដយើង និងប្រទេសជាតិយើង»។

គួរបញ្ជាក់ដែរថា ការរលើកឡើងរបស់សម្ដេច ហ៊ុន សែន គឺ ស្របពេលដែលគណបក្សប្រជាជនកម្ពុជា ចំនួន ៦៧រូប បាន​បើកកិច្ចប្រជុំវិសាមញ្ញនៅរដ្ឋសភាលើសំណុំរឿងលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដែលត្រូវបានរដ្ឋាភិបាល ចោទប្រកាន់ថា បានប្រព្រឹត្តអំពើក្បត់ជាតិដោយបានអនុម័តឱ្យតុលាការបន្តនីតិវីធីរបស់ខ្លួន ៕

 

 

 

The post សម្ដេចហ៊ុនសែនព្រមានជាថ្មីថានឹងរំលាយគណបក្សសង្រ្គោះជាតិបើបក្សនេះមានកំហុស ជាប្រព័ន្ធ appeared first on WMC.

មេដឹកនាំកម្ពុជានឹងទៅសុំសម្ភារៈពេទ្យពីចិនដើម្បីពង្រីកមន្ទីរពេទ្យបង្អែកតាមរោងចក្រ(មានសំឡេង)

$
0
0

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជាសម្តេច ហ៊ុន សែន បានប្រកាសថា សម្តេចនឹងសុំសម្ភារៈពេទ្យពីមិត្តចិន ដើម្បីពង្រាយ និងពង្រីកមន្ទីរពេទ្យបន្ថែមតាមបណ្តារោងចក្រកាត់ដេរមួយចំនួន បន្ទាប់ពីកម្មការិនីរោងចក្រជាច្រើន បានដួលសន្លប់ក្នុងពេលបំពេញការងារនៅរយៈពេលចុងក្រោយនេះ ។

លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ!

 

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នៅថ្ងៃទី ១១ កញ្ញានេះ នាយករដ្ឋមន្រ្តីកម្ពុជាសម្តេច ហ៊ុន សែន លើកឡើងថា សម្ដេចទៅចិនថ្ងៃនេះ គឺមានកម្មវិធីជាច្រើន តែអ្វីដែលសម្ដេចគឺត្រូវការជំនួយ ពី ចិនថែមទៀត ទាក់ទិនសម្ភារៈពេទ្យពីមិត្តចិន។

សម្តេច ហ៊ុន សែន៖ «ទៅថ្ងៃនេះ គម្រោងរបស់ខ្ញុំពេលជួបមេដឹកនាំចិន ខ្ញុំក៏នឹងស្នើឱ្យមានការជំរុញបន្ថែម ក្នុងការផ្តល់សម្ភារៈបច្ចេកទេស សម្រាប់វិស័យសុខាភិបាលនេះផងដែរ។ ដោយក្នុងនោះយើងត្រូវពង្រាយច្រើនថែមទៀត នូវមន្ទីរបង្អែកតាមតំបន់រោងចក្រដែលមានកម្មករច្រើនរស់នៅទីនោះ»។

ក្នុងនាមជានាយករដ្ឋមន្រ្តីសម្តេច ហ៊ុន សែន ក៏បានអំពាវនាវដល់ក្រុមគ្រូពេទ្យទូទាំងប្រទេសត្រូវយកចិត្តទុកដាក់ព្យាបាលអ្នកជម្ងឺពិសេសដល់កម្មករ ប្រកបដោយក្រមសីលធម៌ និងមានវិជ្ជាជីវច្បាស់។

ជាការកត់សម្គាល់នៅខណៈការបោះឆ្នោតថ្នាក់ជាតិកាន់តែខិតជិតចូលមកដល់នេះ នាយករដ្ឋមន្រ្តីសម្តេច ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានចេញនូវគោលការណ៍អនុគ្រោះសំខាន់ៗមួយចំនួន ដើម្បីសម្រួលដោះស្រាយដល់ជីវភាពកម្មករ-កម្មការិនីកាត់ដេរ អាចមានជីវភាពល្អប្រសើរជាងមុន។

សម្តេច​បានសន្យាផ្តល់ប្រាក់ឧបត្ថម្ភពិសេសចំពោះកម្មការិនីដែលសម្រាលបុត្រ ផ្តល់ប្រាក់ចូលនិវត្តន៍ជូនកម្មករ មិនយកប្រាក់ចំពោះកម្មករដែលប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈ ពិសេសសម្តេចនាយករដ្ឋមន្រ្តីក៏បានសន្យាចុះជួបកម្មករនៅថ្ងៃសម្រាកផងដែរ ដើម្បីសួរសុខទុក្ខកម្មករ-កម្មាការរិនី។ យ៉ាងណាអ្នកវិភាគ និងមេសហជីបមួយចំនួនយល់ថា នេះជាយុទ្ធសាស្រ្តកៀគគររកសំឡេងគាំទ្រពីកម្មករ-កម្មការិនី ដែលភាគច្រើននៃពួកគេមានសមាចិត្តចំពោះគណបក្សប្រឆាំង។

ជុំវិញការសុំសម្ភារៈពេទ្យនេះ លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU) សាទរចំពោះគម្រោងនេះ ខណៈមន្ទីរពេទ្យពិតជាមានតិចតួចនៅឡើយនៅក្បែររោងចក្រ។ តែយ៉ាងណាលោក អាត់ ធន់  ចង់ឱ្យរដ្ឋាភិបាលគួរយកចិត្តទុកដាក់លើវិធានការ«ការការពារជាមុន»។

លោក អាត់ ធន់ ៖ «ការការពារជាមុន»មានន័យថា ជាការទប់ស្កាត់ការបង្ខំឱ្យកម្មករថែមម៉ោងជ្រុលហួសហេតុ តម្លើងប្រាក់ ខែជូនកម្មករដើម្បីឱ្យកម្មករមានលទ្ធភាពទិញអាហារហូបចុកបានគ្រប់គ្រាន់ ការដាក់ពិន័យធ្ងន់ធ្ងរចំពោះក្រុមហ៊ុនណាដែលមិនរៀបចំទៅតាមស្តង់ដាត្រឹមត្រូវ ដែលធ្វើឱ្យអាគារបាក់​ ឬមានសារធាតុពល កម្តៅ ពន្លឺខ្លាំងប៉ះពាល់អាយុជីវិត និងសុខភាពកម្មករ »។

ផែនការ«ការការពារជាមុន»ក៏តម្រូវឱ្យមន្រ្តីទទួលបន្ទុកត្រូវចុះពិនិត្យឱ្យម៉ត់ចត់ ដើម្បីបង្កបរិយាកាសសុត្ថិភាពក្នុងពេលបំពេញការងារជូនកម្មករ។

លោក អាត់ ធន់៖«ប៉ុន្តែអ្វីដែលគាត់ធ្វើក្នុងបច្ចុប្បន្ននេះ ខ្ញុំគិតថាវាត្រូវ ក្នុងស្ថានភាពនេះ ខ្ញុំគិតថាដោះស្រាយបានមួយផ្នែកហើយ បើគាត់ធ្វើបានវគ្គទី ២ នៃការការពាទុកជាមុនបានទៀត គឺវាពិតជាល្អ»។

កម្មករ-កម្មការិនីដែលបំរើការងារក្នុងវិស័យកាត់សម្លៀកបំពាក់ និងវាយនភ័ណ្ឌស្បែកជើងនៅកម្ពុជាមានចំនួនជាង១លាននាក់។ វិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងមួយនេះ ត្រូវបានគេដឹកថា ជាវិស័យអតិ្ថភាពដែលទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីវិស័យទេសចរណ៍ និងការនាំស្រូវអង្ករ ទៅបរទេស។ កម្ពុជាក៏ជាប្រទេសមានអត្ថិភាពមួយផងដែរ ក្នុងការនាំចេញសម្លៀកបំពាក់ទៅកាន់ទីផ្សារសហភាពអឺរ៉ុប។

របាយការណ៍ស្រាវជ្រាវរបស់សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា បង្ហាញថា ចាប់តាំពីឆ្នាំ ២០១២ រហូតដល់បច្ចុប្បន្ននេះ កម្មាការិនីកាត់ដេរប្រមាណជាង ១ ពាក់នាក់ក្នុងមួយឆ្នាំៗ បានដួលសន្លប់ក្នុងពេលបំពេញការងារដោយសារការធ្វើការថែមម៉ោងជ្រុលហួសហេតុ អាហារហូបចុកខ្វះជីវជាតិទ្រទ្រង់សុខភាព បរិស្ថានរោងចក្រខ្វះផាកសុខភាព និងអនាម័យ។

ដោយឡែកនៅឆ្នាំនេះមានកម្មាការិនីយ៉ាងហោចណាស់ចំនួន៣នាក់បានស្លាប់ពេញបំពេញការងារ៕

 

The post មេដឹកនាំកម្ពុជានឹងទៅសុំសម្ភារៈពេទ្យពីចិនដើម្បីពង្រីកមន្ទីរពេទ្យបង្អែកតាមរោងចក្រ(មានសំឡេង) appeared first on WMC.


វេណេហ្សូអេឡាច្រានចោលUNដាក់ប្រទេសនេះ ករណីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

$
0
0

រដ្ឋមន្ត្រីការបរទេសនៃប្រទេសវេណេហ្សូអេឡា បានច្រានចោលការចោទប្រកាន់របស់ក្រុម ប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិដែលថា ប្រទេសនេះបានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ហើយបានចោទជារដ្ឋឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

ប្រធាន ក្រុមប្រឹក្សាសិទិ្ធមនុស្ស អង្គការសហប្រជាជាតិ Zeid Raad Al Hussein បាន និយាយថា ក្រុមប្រឹក្សា បានសម្រេចដាក់ប្រទេស វេណេហ្សូអេឡា ជារដ្ឋឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ យ៉ាងធ្ងន់ធ្ងរ ដែល រដ្ឋាភិបាលក្រោមការដឹកនាំរបស់ ប្រធានាធិបតី ម៉ាដូរ៉ូ  បង្រ្កាបក្រុមប្រឆាំងបណ្ដាលឱ្យ មនុស្សស្លាប់១២០នាក់។

តែការបដិសេធ របស់ រដ្ឋមន្ត្រីការបរទេសវេណេហ្សូអេឡា​បានធ្វើឡើង ដោយ ការឆ្លើយតបក្រុមប្រឹក្សាសិទិ្ធមនុស្ស អង្គការសហប្រជាជាតិ បានជួបប្រជុំគ្នាកាលពីថ្ងៃចន្ទទី១១ កញ្ញា នៅ ប្រទេសស្វីស។

ប្រទេសវេណហ្សូអេឡា កំពុងរងការដាក់ទណ្ឌកម្ម ហិរញ្ញវត្ថុ ពីសហរដ្ឋអាមេរិកដោយសារតែ បង្រ្កាប ក្រុមប្រឆាំង ហើយ ព្យាយាមតោងអំណាចតាមរយៈការកែប្រែរដ្ឋធម្មនុញ្ញ៕

 

The post វេណេហ្សូអេឡាច្រានចោលUNដាក់ប្រទេសនេះ ករណីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ appeared first on WMC.

កម្ពុជាស្នើសុំការអនុគ្រោះពន្ធនាំចេញផលិតផលស្បែកជើងទៅអាមេរិក

$
0
0

ភ្នំពេញ៖ កម្ពុជាតាមរយៈក្រសួងពាណិជ្ជកម្ម និងសមាគមរោងចក្រកាត់ដេរកម្ពុជា បាន ស្នើសុំឱ្យសហរដ្ឋអាមេរិក អនុគ្រោះពន្ធលើការនាំចូលផលិតផលស្បែកជើងទៅកាន់ប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកមួយនេះ។

តាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជាបានប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី១២ សីហា នេះថា សហរដ្ឋអាមេរិកក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ នឹងបើកកិច្ចប្រជុំសភារបស់ខ្លួនដើម្បីពិភាក្សាលើការអនុគ្រោះពន្ធពីប្រទេសមានការអភិវឌ្ឍន៍តិចតួច រួមមានកម្ពុជាផងនៅពេលខាងមុខ។

 

                                                       ហាងលក់ស្បែងជើងនារីមយយកន្លែងនៅទីក្រុងភ្នំពេញ។

 ក្រសួងពាណិជ្ជកម្ម តាមរយៈសមាគមរោងចក្រកាត់ដេរកម្ពុជា កំពុងរៀបចំសំណើសុំពន្ធសេរី-កូតាសេរី ពីសហរដ្ឋអាមេរិក លើផលិតផលស្បែកជើង គឺសុំការនាំចេញស្បែកជើងកម្ពុជាទៅកាន់សហរដ្ឋអាមេរិកគឺមិនត្រូវបង់ពន្ធនោះឡើយ។ នេះបើយោងតាមរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មលោកឱក ប៊ុង បញ្ជាក់ក្នុងកិច្ចប្រជុំជាមួយតំណាងអន្តរក្រសួងពាក់ព័ន្ធ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) និងបណ្តារោងចក្រផលិតស្បែកជើងជាច្រើននៅកម្ពុជាកាលពីពេលថ្មីនេះ។

លោកពន្យល់ថា សារៈប្រយោជន៍ដែលអាមេរិកនឹងទទួលបានពីការផ្តល់ពន្ធសេរី-កូតាសេរីឬការអនុគ្រោះពន្ធដល់កម្ពុជានេះ  សហរដ្ឋអាមេរិកនឹងទទួលបានផលិតផលមានគុណភាពខ្ពស់ និងមានតម្លៃថោកសម្រាប់អ្នកប្រើប្រាស់នៅអាមេរិក ដែលកើតចេញពីការមិនយកពន្ធនាំចូល និងការចំណាយថ្លៃដើមផលិតទាបពីប្រទេសកម្ពុជា។

កាលពីថ្ងៃទី២៥ ឧសភា ឆ្នាំ២០១៧ ថ្មីនេះ ក្រសួងពាណិជ្ជកម្មបានដាក់សំណើសុំការអនុគ្រោះពន្ធនាំចូលស្បែកជើងទៅកាន់សភាអាមេរិក។ សហរដ្ឋអាមេរិកនឹងត្រូវអនុម័តសំណើនេះដោយសភារបស់ខ្លួននាពេលខាងមុខ បន្ទាប់ពីទទួលបានសំណើពីប្រទេសកំពុងអភិវឌ្ឍដែលពាក់ព័ន្ធផ្សេងៗទៀត។

យ៉ាងណាក្រសួងពាណិជ្ជកម្មកម្ពុជា បាននឹងកំពុងបន្តទាមទារឲ្យអាមេរិកពន្លឿនការអនុវត្តកាតព្វកិច្ចរបស់ខ្លួនក្នុងក្របខ័ណ្ឌ WTO ក្នុងការផ្តល់ពន្ធសេរី-​កូតាសេរី ឲ្យបានយ៉ាងតិច ៩៧% ដល់ប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDCs) រួមមានកម្ពុជា ដូចដែលអាមេរិកសន្យានៅក្នុងសន្និសីទរដ្ឋមន្ត្រីនៅទីក្រុងហុងកុង កាលពីឆ្នាំ២០០៥។ ដោយឡែកចំពោះកម្ពុជា សហរដ្ឋ អាមេរិកបានអនុវត្តកិច្ចសន្យាផ្តល់នូវការអនុគ្រោះពន្ធត្រឹមតែ ៨២.៦%តែប៉ុណ្ណោះ។

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មលោកឱក ប៊ុង ក្នុងកិច្ចប្រជុំជាមួយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា កាលពីថ្ងៃទិ០៨ កញ្ញា ២០១៧។

បើតាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោកស្រី សឹង សុផារី បញ្ជាក់ប្រាប់វិទ្យុស្រ្តីនៅថ្ងៃនេះថា មូលហេតុដែលសហរដ្ឋអាមរិក មិនបានអនុវត្តតាមកាតព្វកិច្ចតាមការសន្យារបស់ខ្លួនក៏ព្រោះអាមេរិកចង់បានចំណូលរដ្ឋពីការនាំចូលទំនិញចូលប្រទេសរបស់គេគឺមិនមែនហេតុផលនយោបាយនោះទេ។

លោកស្រី សឹង សុផារី ៖«អញ្ចឹងអ្នកនាំចេញចង់តែបានចំណេញ ចង់បានរួចពន្ធ ព្រោះប្រទេសអ្នកទទួលទំនិញនាំចូល គឺចង់ តែយកពន្ធអ្បកនាំចូលស្រុកទេ ព្រោះអាហ្នឹងជាចំណូល បើគេអនុគ្រោះឱ្យយើងអស់គេហ្នឹងបាត់លុយចំណូលគេ ។ យើងអត់យល់ យើងចេះតែបកស្រាយទាញទៅនេះទៅនោះ»។

មួយទៀតដែល ក្រសួងពាណិជ្ជកម្មក៏ជំរុញឱ្យបណ្តារោងចក្រផលិតស្បែកជើងទាំងអស់នៅកម្ពុជា តាមរយៈសមាគមរោចក្រកាត់ដេរនៅកម្ពុជា (GMAC) រៀបចំធ្វើសំណើរដោយឡែកសម្រាប់ផលិតផលស្បែក ជើងសុំការអនុគ្រោះពីអាមេរិកផងដែរ។

ក្រសួងបញ្ជាក់ថា ប្រសិនបើសំណើនេះទទួលជោគជ័យ កម្ពុជានឹងទទួលបានផលប្រយោជន៍ជាច្រើន ក្នុងការបង្កើនសង្វាក់ផលិតកម្មលើផលិតផលស្បែកជើង សម្រាប់នាំចេញទៅទីផ្សារអាមេរិក ដែលជាទីផ្សារធំជាងគេទី២ បន្ទាប់ពីទីផ្សារអឺរ៉ុប ក្នុងអាត្រាពន្ធសូន្យ និងមិនមានកំណត់កូតា។

 ជាលទ្ធផល សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានសម្តែងការគាំទ្រ និងសន្យាថានឹងចាប់ផ្តើមរៀបចំសំណើរនេះ ដោយមានការចូលរួមគាំទ្រពីក្រសួងពាណិជ្ជកម្ម និងបណ្តារោងចក្រដែលពាក់ព័ន្ធទាំងអស់។

                                                                   ​ស្បែកជើងជ័រដែលមានលក់ក្នុងប្រទេសកម្ពុជា។

កាលពីចុងខែសីហាឆ្នាំ២០១៧នេះ ក្រសួងពាណិជ្ជកម្មកម្ពុជាបានស្នើឱ្យលោកស្រី Marta Prado នាយកកិច្ចការអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ពិនិត្យឡើងវិញនូវការអនុវត្តន៍កាតព្វកិច្ចអនុគ្រោះពន្ធនាំចូលទៅកាន់ទីផ្សារអាមេរិកឱ្យបាន៩៧% នៃល័ក្ខខ័ណ្ឌពន្ធគយសេរី-កូតាសេរី (GSP-DFQF) របស់អង្គការពាណិជ្ជកម្មពិភព​លោក។

ជាការឆ្លើយតបលោកស្រី Marta Prado បានស្នើឲ្យភាគីកម្ពុជាពិនិត្យឡើងវិញនូវមុខទំនិញដែលកម្ពុជាទទួលបានការអនុគ្រោះពន្ធពីសហរដ្ឋ​អាមេរិក ស្របពេលដែលអាមេរិកបាននិងកំពុងប្រកាសឲ្យបណ្តាប្រទេសដែលនឹងត្រូវទទួលផលក្រោមច្បាប់របស់ខ្លួន ពិនិត្យឡើងវិញនូវប្រព័ន្ធអនុគ្រោះពន្ធ (GSP) សម្រាប់ឆ្នាំ២០១៧។

គួររំលឹកផងដែរថា មកទល់ពេលនេះ សហរដ្ឋអាមេរិកមិនទាន់បានបំពេញកាតព្វកិច្ចពេញលេញ ដូច ដែលខ្លួនបានសន្យានៅក្នុងសន្និសីទរដ្ឋមន្ត្រីនៅទីក្រុងហុងកុង ឆ្នាំ២០០៥ នៅឡើយទេ ខណៈដែលប្រទេសអូស្ត្រាលី ណូវែលសេឡង់ ណរវ៉េ និងស្វីស បានផ្តល់ ១០០% សហគមន៍អឺរ៉ុប ៩៩% កាណាដា ៩៨.៦% ជប៉ុន ៩៧.៩% និងចិន ៩៧%។

កម្ពុជាជាប្រទេសដែលមានការអភិវឌ្ឍតិចតួច បានទទួលលក្ខខណ្ឌអនុគ្រោះពន្ធនេះ ដែលប្រទេសមានការអភិវឌ្ឍន៍ខ្ពស់ដូចអាមេរិក មានកាតព្វកិច្ចក្នុងការផ្តល់ឲ្យ និងអនុលោមទៅតាមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក។

មកទល់ពេលនេះ សហរដ្ឋអាមេរិកបានផ្តល់ការអនុគ្រោះពន្ធទូទៅ (GSP) មកកម្ពុជាកាលពីឆ្នាំ២០១៦ តែលើផលិតផលធ្វើដំណើរប៉ុណ្ណោះ ដែលការផ្តល់នេះបានធ្វើឲ្យការនាំចេញរបស់កម្ពុជាទៅកាន់អាមេរិកលើផលិតផលនេះ កើនឡើងពីប្រហែល ៥៣ លានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៥ និងកើនជាង ១០០លានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៦ និងអាចបន្តកើនដល់ប្រហែល ២០០លានដុល្លាអាមេរិក នៅឆ្នាំ២០១៧នេះ។

ការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិក មានទំហំប្រហែលជាង ២ ពាន់លានដុល្លាសហរដ្ឋអាមេរិក ពោលគឺចំណាត់ថ្នាក់ទី ២ បន្ទាប់ពី​សហគមន៍​អឺរ៉ុប ដែលក្នុងនោះ ផលិតផលសម្លៀកបំពាក់ចូលរួមប្រមាណ ១,៧ ពាន់លានដុល្លាអាមេរិក។ ចំណែកឯផលិតផលស្បែកជើង និងកាបូប ចូលរួមប្រហែល ៣០០លានដុល្លាអាមេរិកផងដែរ៕

The post កម្ពុជាស្នើសុំការអនុគ្រោះពន្ធនាំចេញផលិតផលស្បែកជើងទៅអាមេរិក appeared first on WMC.

CNRP ប្តេជ្ញាជំនះ​​ឧបសគ្គ ដើម្បី​ចូលរួមការបោះឆ្នោតនៅឆ្នាំ២០១៨

$
0
0

គណបក្សប្រឆាំងសង្ឃឹមថា ​​ស្ថានការណ៍កម្ពុជានឹងល្អប្រសើរឡើងវិញនៅជិតការេបោះឆ្នោត ខណៈគណបក្សប្រឆាំង​​ធំជាងគេនៅកម្ពុជាមួយនេះ ប្តេជ្ញាថានឹងជំនះ​គ្រប់ឧបសគ្គ បើទោះជារងការធ្វើទុក្ខបុកម្នេញពីបក្សកាន់អំណាចឬ គ្មានការដោះលែងលោក កឹម សុខា ដែលកំពុងជាប់ចោទពីបទក្បត់ជាតិក៏ដោយ។ អ្នកនាំពាក្យគណបក្សកាន់អំណាច និយាយថា ចូលឬមិនចូលប្រកួតការបោះឆ្នោតជាសិទ្ធិរបស់បក្សនេះ។

មន្រ្តី​ជាន់ខ្ពស់ គណបក្សប្រឆាំងលោក សុន ឆ័យ ​​បានថ្លែងនៅចំពោះមុខអ្នកគាំទ្រ និងអ្នកសារព័ត៌មាននៅទីស្នាក់ការរបស់ខ្លួន នៅព្រឹកនេះថា​ គណបក្សសង្រ្គោះជាតិ​នឹងជំនះឧបសគ្គដើម្បីឆ្ពោះទៅរកការបោះឆ្នោតជាតិ​ឆ្នាំ២០១៨ ​ ដោយលោកជឿជាក់ថា ពលរដ្ឋកម្ពុជា​ផ្តល់យុត្តិធម៌ដល់គណបក្សសង្រ្គោះជាតិ​។

លោក សុន ឆ័យអភិបាល​ក្រុម​សមាជិកសភា ​គណបក្ស​ស​ង្គ្រោះ​ជាតិ ​បញ្ជាក់​​ដូចនេះ បន្ទាប់ពី​លោកស្រី មួរ សុខហួរ អនុប្រធានគណបក្សសង្រ្គោះជាតិ បានលើកឡើងកាលពីម្សិលមិញនៅមុខពន្ធនាគារត្រពាំងថ្លុងថា គណបក្សសង្រ្គោះជាតិនឹងមិនចូលរួមបោះឆ្នោតនៅឆ្នាំ២០១៨នោះទេ បើមិនមានការដោះលែងលោក កឹម សុខា។

មន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងរូបនេះបានអះអាង​ គណបក្សសង្រ្គោះជាតិបំពេញការងាររបស់ខ្លួនដោយប្រុងប្រយ័ត្ន ដើម្បីកុំឱ្យមានកំហុសណាមួយកើតឡើងជាយថាហេតុ​ ដែលឈានទៅដល់ការរំលាយគណបក្ស​​។

ក្នុងពិធីចែក​សញ្ញាប័ត្រដល់និស្សិតពេទ្យនៅមជ្ឈមណ្ឌលកោះពេជ្រ​កាលពីថ្ងៃទី​​១១ កញ្ញា សម្តេ​ចនាយរដ្ឋមន្រ្តីហ៊ុន សែន បានព្រមាន​រំលាយ​គណបក្សសង្រ្គោះជាតិ​ ក្រោយពីសម្តេចបានចោទ​មេដឹកគណបក្សលោក កឹម សុខា ថា​ក្បត់​ជាតិ។​

បែបនេះក្តីលោក សុន ឆ័យ បញ្ជាក់ថាគំនិត​ចង់រំលាយគណបក្សសង្រ្គោះជាតិនឹងមិនធ្វើទៅបាននោះទេ ។​ យ៉ាងណាមិញលោក ​​រំពឹង​ថា នឹងមានការកែលម្អស្ថានការន​យោបាយកម្ពុជា ដើម្បីធ្វើឱ្យសភាពការណ៍ធូស្រាលឡើងវិញ នៅមុនការបោះឆ្នោត   ក្នុងការឆ្ពោះទៅរកការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ តាមរយៈការអន្តរាគមន៍​ពីសហគមន៍អន្តរជាតិ។

ឆ្លើយ​តបនឹងសំណួរថាតើគណបក្សនឹងអាចចូលរួមបោះឆ្នោតនាពេល​ខាងមុខបានដែរឬទេ ខណៈលោក កឹម សុខា ដែលជាប្រធានគណបក្សត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិ អភិបាល​ក្រុម​សមាជិកសភា ​គណបក្ស​ស​ង្គ្រោះ​ជាតិរូនេះបញ្ជាក់ថា ​ គណបក្សសង្រ្គោះជាតិ​មិនទាន់សម្រេចបែបណា​​នោះទេ ​ដោយសារលោក កឹម សុខា មិនមានឈ្មោះជាអ្នកទោស។

លោក សុន ឆ័យ ៖«ទុកពេលវេលាឱ្យស្ថានភាពទៅមុខសិន ព្រោះទម្រាំដល់ពេលតុលាការ កាត់ទោសជាស្ថានពរយ៉ាងណានោះ គណបក្សនឹងពិនិត្យគ្នាសម្រេច យើងមិនអាចជម្រាបជូនយ៉ាងណាទេ។»

លោក សុន ឆ័យ ថ្លែងនៅទីស្នាក់ការកណ្តាលគណបក្សនៅព្រឹកថ្ងៃទី១២ កញ្ញា

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ​ ឥសាន មានប្រសាសន៍ប្រាប់វិទ្យុស្រ្តីនៅថ្ងៃនេះថា ប្រសិនបើគណបក្សនេះមិនត្រូវបានរំលាយ បក្សប្រឆាំងនឹងអាចចូលរួមប្រកួតប្រជែងការបោះឆ្នោតឆ្នាំក្រោយបាន។ តែ​យ៉ាងណា​ថ្នាក់ដឹកនាំគណបក្សសង្រ្គោះកំពុងស្ថិត​ក្នុងការស៊ើប​ពីតុលាការ ដែលឈានទៅដល់ការរំលាយគណបក្ស។

លោក សុខឥសាន៖«តុលាការគេកំពុងស្រាវជ្រាវ ករណីឯកឧត្តម កឹម សុខា ហើយវាមានពាក់ព័ន្ធទៅដល់ក្បាលម៉ាស៊ីនដឹកនាំ ជាអង្គការចាត់តាំងរបស់គណបក្សសង្រ្គោះជាតិ  និងពាក់ព័ន្ធនឹងបញ្ហាល្មើសច្បាប់ក្បត់ជាតិហ្នឹងដែរ អាហ្នឹងវាចូលទៅនឹងរឿងប្រឈមមុខនឹងច្បាប់ស្តីពីគណបក្សនយោបាយ បើប្រឈមមុខនឹងច្បាប់ស្តីពិគណបក្សនយោបាយ ខ្ញុំយល់ថាគណបក្សហ្នឹងនឹងអាចត្រូវរំលាយ។»

 ទោះជាបែបក្តី លោកបានឱ្យដឹង​ថា សហគមន៍អន្តរជាតិមិនមានឥទ្ធិពលមកលើរដ្ឋាភិបាលកម្ពុជានោះឡើយ។ លោកបន្ថែមថា មតិអន្តរជាតិ គ្រាន់តែជាសម្តែងមតិទៅតាមការយល់ឃើញរបស់គេតែប៉ុណ្ណោះ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា

ទាក់ទិនបញ្ហានេះ លោក ឯម សុវណ្ណារ៉ា សាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយ មានប្រសាសន៍ថា ខណៈនេះ​គណបក្សសង្រ្គោះជាតិ​ កំពុងប្រឈមមុខ​នឹងបញ្ហាដ៏ធំមួយ គឺមេបក្សរបស់ខ្លួនកំពុងជាប់​នៅពន្ធនាគារ និងរងការកាត់ទោស។ លោកបន្តថា អ្វីដែលសំខាន់ គណបក្សនេះត្រូវរកក្បាលម៉ាស៊ីនដឹកនាំបក្ស ដើម្បីដឹកនាំកម្លាំងនយោបាយគណបក្សប្រឆាំងឆ្ពោះទៅការបោះឆ្នោតឆ្នាំក្រោយ។ជាមួយគ្នានេះដែរ ដើម្បី​អាចចូលរួមការបោះឆ្នោតនៅឆ្នាំ២០១៨បាន គណបក្សប្រឆាំង គួរឈរលើគោលការណ៍ណាមួយធ្វើឱ្យខ្លួនមានទម្ងន់ ដើម្បីចរចាជាមួយគណបក្សកាន់អំណាច និងកៀងគរកម្លាំ​ងគាំទ្រពីអន្តរជាតិផងដែរ។សំលេង​

តែបែបនេះក្ដី អ្នកវិភាគន​យោបាយ ឯម សុវណ្ណារ៉ា រូបនេះ រំពឹងថា បក្សប្រឆាំងប្រឆាំងធំនេះ នឹងមិនអាចត្រូវបានរំលាយ បានទេ។លោកពន្យល់ថា ប៉ូលនយោបាយមានតែ២ នៅក្នុងសភា បើ​បក្សមួយត្រូវបានរំលាយ គឺសមាជិកសភាបក្សមួយទៀតក៏មិនស្របច្បាប់ដែរគឺជាហានិភ័យលើ ភាពស្របច្បាប់នៃរាជរដ្ឋាភិបាលលើឆាកអន្តរជាតិ ៕

 

The post CNRP ប្តេជ្ញាជំនះ​​ឧបសគ្គ ដើម្បី​ចូលរួមការបោះឆ្នោតនៅឆ្នាំ២០១៨ appeared first on WMC.

កម្ពុជាប្រាប់ UN ថា ខ្លួននឹងបន្ដធានាការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ

$
0
0

ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានអះអាងនៅចំពោះមុខអង្គការសហប្រជាជាតិថា កម្ពុជានឹងនៅតែមានឆន្ទៈ បន្ដពង្រឹងកិច្ចសហប្រតិបត្តិយ៉ាងជិតស្និទ្ធ និងភាពជាដៃគូស្ថាបនាជាមួយនឹងគ្រប់យន្ដការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ រួមទាំងគ្រប់ភាគីទាំងអស់ ដើម្បីបន្ដលើកកម្ពស់កិច្ចការពារសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។

ការថ្លែងរបស់តំណាងកម្ពុជាក្នុងកិច្ចប្រជុំមហាសន្និបាតនៃអង្គការសហប្រជាជាតិ លើកទី៣៦ នៅទីក្រុងហ្សឺណែវ កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១៧ នេះ។

ក្នុងសេចក្ដីថ្លែងការណ៍របស់លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែរចុះនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧  គឺរួមកម្ពុជាបានដាក់បង្ហាញទៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នូវចំណុច ៣ សំខាន់ៗ ដោយ ទីមួយ. អំពីសមិទ្ធផលដែលប្រទេសកម្ពុជាសម្រេចបានកន្លងមក។ ទីពីរ. អំពីការអភិវឌ្ឍថ្មីៗដែលឆ្លុះបញ្ចាំងពីការរិះគន់ ដោយអយុត្ដិធម៌ប្រឆាំងនឹងវិធានការរបស់រាជរដ្ឋាភិបាល និងទីបី.បង្ហាញអំពីឆន្ទះរបស់រាជរដ្ឋាភិបាលក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន ដើម្បីលើកកម្ពស់ការការពារការគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន។

ក្នុងខ្លឹមសារកម្រាស់ ៣ទំព័រ លោក  កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអះអាងក្នុងសេចក្ដីថ្លែងការណ៍ នៅក្នុងសម័យប្រជុំលើកទី៣៦ នៅមហាសន្និបាតអង្គការសហប្រជាជាតិ ថា ៖«  ខ្ញុំសូមឆ្លៀតយកឱកាសនេះ ដើម្បីធានាអះអាងជាថ្មីម្ដងទៀតថា ប្រទេសកម្ពុជានៅតែមានឆន្ទៈបន្ដពង្រឹងកិច្ចសហប្រតិបត្តិយ៉ាងជិតស្និទ និងភាពជាដៃគូស្ថាបនាជាមួយនឹងគ្រប់យន្ដការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដលើកម្ពស់កិច្ចការពារសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា »។

ជុំវិញការអះអាងបន្ដធានាគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យកម្ពុជានេះដែរ លោក មាស នី សាស្រ្ដចារ្យវិទ្យាសាស្រ្ដនយោបាយ បានសាទរ ប៉ុន្ដែលោកថាការពិតក្នុងប្រទេស តើរដ្ឋាភិបាលបានធ្វើអ្វីខ្លះសម្រាប់ពលរដ្ឋខ្លួនឯង។

លោក មាស នី ៖ «បើគ្រាន់តែជាការថ្លែងការណ៍ដើម្បីធ្វើអោយបានប្រសើរឡើងដូចការសន្យាវាអត់មានអីខុសទេ ប៉ុន្ដែ សំខាន់គ្រាន់តែការពិតមែនទែននោះ នៅខាងក្នុងប្រទេសយើងបានធ្វើអីខ្លះសម្រាប់ពលរដ្ឋខ្លួនឯង។ ដូចរាល់ថ្ងៃនេះ ពាក្យបដិវត្ត ពណ៌ចេះតែយកមកប្រើទៅ ថា អ្នកនេះ ចង់ធ្វើបដិវត្តន៍ពណ៌ អ្នកនោះចង់ធ្វើបដិវត្តន៍ពណ៌ ប៉ុន្ដែយើងអត់បាននាំគ្នាដោះស្រាយ ថាតើមូលហេតុដើមនៃការធ្វើអោយមានបដិវត្តន៍ អោយមានមនុស្សដែលខឹងមិនសប្បាយចិត្តនោះវាដោយសារអី ហើយយើងនាំគ្នាព្យាយាមបំបាត់មូលហេតុនេះទៅ យូរៗទៅវាលែងមាននរណាគេគិតចង់តវ៉ាអីនេះហើយ»។

ស្របនឹងការធានាអះអាងគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គឺ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានស្នើ  រាល់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូទាំងអស់គួរធ្វើឡើងដោយការគោរពគ្នាទៅវិញទៅមក។ ​ចំណែក ​ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃដែនយុត្ដាធិការរបស់រដ្ឋភាគីនីមួយៗគួរត្រូវជៀសវាងដូចដែលបានចែងយ៉ាងច្បាស់លាស់ក្នុងមាត្រា ២(៧) នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិដែរ។

ការស្នើសុំរបស់កម្ពុជាលើចំនុចទាំងពីរនេះ  គឺ ស្របពេលដែលអង្គការសហប្រជាជាតិមានការព្រួយបារម្ភជាខ្លាំងអំពីស្ថានភាពនយោបាយនៅកម្ពុជា បន្ទាប់ពីរដ្ឋាភិបាលប្រកាសបិទអង្គការ NDI រួមនិងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន និងការចាប់ខ្លួនលោក កឹម សុខា ។

តែទោះជាយ៉ាងណា នៅក្នុងសេចក្ដីថ្លែងការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានអះអាងប្រាប់ទៅអង្គការសហប្រជាជាតិលើចំនុចទាំងនេះវិញដែរថា  រឿងចាប់ខ្លួន លោក កឹម​ សុខា និងបិទអង្គការ NDI  រួមទាំងបិទប្រព័ន្ធផ្សព្វផ្សាយមួយចំនួនក្នុងស្រុក គឺធ្វើឡើងដោយត្រឹមត្រូវ និងតាមផ្លូវច្បាប់។

ខ្លឹមសាដើមរបស់ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ៖ «ចំពោះការវិវត្តថ្មីៗពាក់ព័ន្ធនិងស្ថានភាពនយោបាយក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងការចាប់ខ្លួនសមាជិកសភាម្នាក់ក្រោមការចោទប្រកាន់ពីបទក្បតជាតិនិងចារកម្ម រួមទាំងការបិទប្រព័ន្ធផ្សព្វផ្សាយមួយចំនួន និងអង្គការក្រៅរដ្ឋាភិបាលមួយ ជាការបញ្ជាក់បង្ហាញថា «ប្រាប់ពីការពិត » គឺ ត្រឹមត្រូវ »។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់កម្ពុជាដដែលនេះ បា​នលើកឡើងបន្ដទៀតថា ដើម្បីប្រយោ​ជន៍ដល់ភាពយុត្ដិធម៌ រាជរដ្ឋាភិ បាលមានតួនាទីពង្រឹងការអនុវត្តច្បាប់ និងបទដ្ឋានគិតយុត្ដ។ វិធានការច្បាប់ទាំងនេះ គឺ មិនមានអ្វីពាក់ព័ន្ធនឹងការបោះឆ្នោតជាតិខាងមុខ ដូចដែលគេចោទប្រកាន់ដោយអយុត្ដិធម៌នោះឡើយ។

ការឆ្លើយតបរបស់ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាធ្វើឡើងបន្ទាប់ពីប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ Zeid Ra’ad Al Hussein បានឡើងថ្លែងអំពីការព្រួយបារម្ភរបស់លោកជុំវិញស្ថានការសិទ្ធិមនុស្ស និងករណីចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សប្រឆាំង ។

លោក Al Hussein ក៏បានទទូច ថា មុននឹងការបោះឆ្នោតជាតិនៅឆ្នាំក្រោយនេះ កម្ពុជាត្រូវធានាសិទ្ធិពលរដ្ឋ និងសិទ្ធិនយោ បាយពេញលេញ សេរីភាពប្រព័ន្ធផ្សព្វផ្សាយ រួមនិងសិទ្ធិសេរីភាពបង្កើតអង្គការសមាគម និងសេរីភាពសម្តែងមតិផងដែរ៕

 

The post កម្ពុជាប្រាប់ UN ថា ខ្លួននឹងបន្ដធានាការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ appeared first on WMC.

អាមេរិកនឹងដកសហប្រត្តិបត្តិការមួយជំហ៊ានៗបើលិទិ្ធប្រជាធិបតេយ្យនៅកម្ពុជាបន្តធ្លាក់ចុះ

$
0
0

ក្រុងភ្នំពេញ៖ វេទិកាតុមូលធ្វើឡើងដោយអ្នកសារព័ត៌មានជាមួយ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក William Heidtបាននាំមកនូវការរកឃើញមួយ គឺ សហរដ្ឋអាមេរិក ព្រមានថាខ្លួននឹងដកសហប្រត្តិបត្តិការវិស័យពាណិជ្ជកម្ម ធុរកិច្ចជាជំហ៊ានៗ ប្រសិនលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបន្តធ្លាក់ចុះបែបនេះ។ តែបែប​នេះក្ដី លោក ផៃ ស៊ីផាន មិនយល់ថាអាមេរិកយកលេស រឿង លទ្ធិប្រជាធិបតេយ្យជា ឧបសគ្គរបស់ខ្លួននោះទេ។

លោកឯកអគ្គរដ្ឋទូត William Heidt បានបើកអង្គវេទិកាតុមូលជាមួយអ្នកសារព័ត៌មានកាលពីរសៀលថ្ងៃទី១២ ខែកញ្ញានេះ  ជុំវិញប្រធានបទ ចំណងមិត្តភាពរវាងកម្ពុជានឹងសហរដ្ឋអាមេរិក។

ក្នុងជំនួបនោះ លោកWilliam Heidt បានសង្កត់ធ្ងន់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោកបានលើកឡើងថា សហរដ្ឋអាមេរិកបានជួយជ្រោមជ្រែងកម្ពុជាច្រើនក្នុងរយៈពេល២០ឆ្នាំមកនេះបើគិតតែលើវិស័យសេដ្ឋកិច្ចគឺចំណួន ៣៦ ពាន់លានដុល្លា ហើយផ្សេងទៀត មានទាំងវិស័យ សុខាភិបាល វិស័យអប់រំ វិស័យកសិកម្ម​ ការរក្សាវប្បធម៌កម្ពុជា ។ល។

តែ នៅពេល អ្នកសារព័ត៌មានចោទសួរ អំពីស្ថានការណ៍នយោបាយ នៅរយៈពេល ចុងក្រោយនេះ  លោកឯកអគ្គរដ្ឋទូត បានលើកឡើងថាសហរដ្ឋអាមេរិក នឹងពិចារណារដកកិច្ចសហប្រតិបត្តិការផ្សេងៗជាជំហ៊ានៗ ប្រសិនបើលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបន្តធ្លាក់ចុះជាបន្តបន្ទាប់។ តែបែបនេះក្ដី លោក ថា គេត្រូវក្រឡែកមើលអតីតកាលឡើងវិញ។

លោក William Heidt៖ «ខ្ញុំគិតថាគ្រប់គ្នាគួរតែដក មួយជំហ៊ានទៅក្រោយសិន បាទយើងក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះយើងបានធ្វើវិនិយោគមកលើកម្ពុជា១ ពាន់លានដុល្លាមកហើយមកលើកម្ពុជា បាទយើងបានជួយដូចជាវិស័យអប់រំ សេដ្ឋកិច្ច សុខាភិបាល កសិកម្ម វប្បធម៌ ការរំដោះមីនសប្បរសធម៌ ហើយផ្សេងៗទៀតបាទ!»។

ដោយឡែកសម្រាប់អ្នកនាំពាក្យនៃក្រសួងមហាផ្ទៃ លោក ផៃ ស៊ីផាន មានប្រសាសន៍ថា គាត់ពុំយល់ថា កម្ពុជាគ្មានលិទ្ធិប្រជាធិបតេយ្យ តាំងពីពេលណាមកនោះទេ ។ លោកថា ករណីលោក កឹម សុខា ពុំមែនជារនាំងក្នុងចំនងការទូតរវាងកម្ពុជានឹងសហរដ្ឋអាមេរិកនោះទេ ល្គឹកណាសហរដ្ឋអាមេរិកចូលរួមសហការក្បត់ជាតិជាមួយលោក កឹមសុខា។

 

លោកផៃ ស៊ីផាន៖ «ដូច្នេះភាពក្បត់ជាតិរបស់ជាតិកឹមសុខាពុំមែនជាបំផ្លាញទំនាក់ទំនងល្អរវាងកម្ពុជា នឹង សហរដ្ឋអាមេរិកនោះទេ ល្គឹកណាបើសហរដ្ឋអាមេរិកចូលរួមសហការក្បត់ជាតិជាមួយកិមសុខា នោះគឺជាការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកបាទ! »។

សហរដ្ឋអាមេរិកគឺជាសមាជិកមួយនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងជាភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលជួយពន្លត់ភ្លើងសង្គ្រាមនៅកម្ពុជានឹង ជួយអភិវឌ្ឍន៍សេដ្ឋកិច្ច និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ អាមេរិកគឺជាទីផ្សារធំទី ២ នៃវាយនភណ្ឌកម្ពុជា បន្ទាប់ពីសហភាពអ៊ឺរ៉ុប៕

 

The post អាមេរិកនឹងដកសហប្រត្តិបត្តិការមួយជំហ៊ានៗបើលិទិ្ធប្រជាធិបតេយ្យនៅកម្ពុជាបន្តធ្លាក់ចុះ appeared first on WMC.

ខណៈទំនាក់ទំនងជាមួយលោកខាងលិចធ្លាក់ចុះ កម្ពុជា និងចិនកាន់តែស្អិតរមួត(មានសំឡេង)

$
0
0

ខណៈសហគមន៍អន្តរជាតិកំពុងដាក់គំនាបឲ្យកម្ពុជាគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ គឺទំនាក់ទំនងរវាងកម្ពុជានិងចិនកាន់តែបង្ហាញនូវភាពស្អិតរមួត ដែលអ្នកវិភាគយល់ថាអាចផ្ដល់នូវផលអវិជ្ជមានមួយចំនួនដល់កម្ពុជា។

កញ្ញា ឈុំចន្ទរចនា រាយការណ៍!

 

កាលពីថ្ងៃទី១១ កញ្ញានេះ សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានធ្វើ ដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនរយះ៤ថ្ងៃ។​

ក្នុងការជួបពិភាក្សាការងារទ្វេភាគីជាមួយសម្ដេចហ៊ុន សែន ឧបនាយករដ្ឋមន្ត្រីចិនលោក ចាង កាវលី (Zhang Gaoli) មានប្រសាសន៍ថា បើកម្ពុជាត្រូវការអ្វីឲ្យមិត្តចិនជួយ គឺសូម ប្រាប់មកភ្លាមនូវគម្រោង អាទិភាពនានាដែលត្រូវការជំនួយនោះ ហើយចិនគឺជាខ្នងបង្អែក ដ៏រឹងមាំសម្រាប់ជួយកម្ពុជាគ្រប់កាលៈទេសៈទាំងអស់។

យ៉ាងណាមិញ សម្រាប់អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ យល់ថាជំនួយដែល ចិនផ្ដល់ឲ្យ កម្ពុជាគឺ ចិនសុទ្ធតែទទួលបានផលប្រយោជន៍ពីកម្ពុជា។

លោកបណ្ឌិតបានលើកឡើងនូវរឿងជម្លោះសមុទ្រចិនខាងត្បូងដែលលោកថា ចិនត្រូវការការគាំទ្រពីកម្ពុជាក្នុងសហគមន៍អាស៊ានដើម្បីជួយចិនក្នុងការទាមទារដែនដីខ្លួនក្នុងសមុទ្រចិនមកវិញ។ 

លោកក៏បានបង្ហាញពីបញ្ហាសិទ្ធិមនុស្សនៅប្រទេសចិនដែលលោកយល់ថា រដ្ឋាភិបាលចិនហាក់ដូចជាគាំទ្រឲ្យរដ្ឋាភិបាលកម្ពុជាបន្តរឹតត្បឹតសិទ្ធិមនុស្ស។

លោក ឡៃ ម៉ុងហៃ៖ “ចិនអត់គិតគូរទេរឿងសិទ្ធិមនុស្ស ពីជីវិតប្រជាជនខ្មែរ ដូចកាលពីសម័យខ្មែរក្រហម ហើយឥឡូវគេជួយ គេគិតរឿងអំណាច ផលប្រយោជន៍ ហើយគេជួយនឹងគេជួយ មានចំនង ”។

ឆ្លើយតបនឹងបញ្ហានេះ លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សកាន់អំណាចកម្ពុជាអះអះអាងថា ការគោរពសិទ្ធិមនុស្សសម្រាប់ប្រទេសនីមួយៗមានភាពខុសប្លែកពីគ្នា។ កម្ពុជាមិនអាច យកគំរូសិទ្ធិមនុស្សប្រទេសដទៃមកអនុវត្តក្នុងប្រទេសខ្លួនឡើយ។

លោក សុខ ឥសាន្ដ៖ «អាណ្ណឹងហើយជាសិទ្ធិមនុស្សជាលក្ខណៈប្រជាធិបតេយ្យខុសគ្នាៗទៅតាមប្រទេនីមួយៗ  ស្របទៅតាមសភាការណ៍ជាក់ស្ដែង។ ចឹងមិនអាចយកប្រទេសណាថា ជាសិទ្ធិមនុស្ស  ប្រទេសណាថា ជាមិនសិទ្ធិមនុស្សបានទេ ព្រោះអាណ្ណឹងវាពាក់ព័ន្ធនឹងទិដ្ឋភាព បរិបទជាក់ស្ដែងរបស់ប្រទេសនីមួយៗ ។ ចឹងប្រទេសចិន ក៏គេមានសិទ្ធិមនុស្សរបស់គេ នៅក្នុងប្រទេសចិន មិនអាចយកគំរូប្រទេសចិនមកដាក់ស្រុកខ្មែរ ឬក៏ស្រុកខ្មែរទៅដាក់ស្រុកចិន ឬមួយយកអាមេរិកទៅដាក់ស្រុកចិនទេ»។

ជាមួយគ្នានោះដែរ សាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយ លោកឯម សុវណ្ណារ៉ា ក៏បាន បង្ហាញពីការព្រួយបារម្ភរបស់លោក ទាក់ទិននឹងការធ្លាក់ចុះនូវទំនាក់ទំនងរវាងកម្ពុជា និងបណ្ដាប្រទេសដែលថ្កោលទោសកម្ពុជាមួយចំនួន ដូចជាអាមេរិក និងបណ្ដាប្រទេស នៅសហភាពអ៊ឺរ៉ុប។

លោកលើកឡើងថា ក្រៅពីផលប្រយោជន៍ទំនាក់ទំនងពាណិជ្ជកម្មជាមួយចិននោះ ទំនាក់ ទំនងសេដ្ឋកិច្ច និងទីផ្សារអាមេរិក និងអ៊ឺរ៉ុបក៏មានសារៈសំខាន់សម្រាប់កម្ពុជាផងដែរ។

លោក ឯម សុវណ្ណារ៉ា៖ “ទីផ្សារផលិតផលកម្ពុជា ពឹងផ្អែកទៅលើទីផ្សារសហគមន៍អ៊ឺរ៉ុប ជាជាងពឹង ផ្អែកទៅលើទីផ្សាររបស់ចិន ចឹងបើមានការបិទទីផ្សារនៅអ៊ឺរ៉ុប ប្រជាជនជាង៧០ម៉ឺននាក់ នឹងបាត់បង់ការងារធ្វើ…”។

យ៉ាងណាមិញ លោក ឯម សុវណ្ណារ៉ា ក៏បានរាប់បញ្ចូលផលវិជ្ជមានមួយចំនួនពីទំនាក់ទំនងជាមួយនឹងចិន ដែលរួមមានជំនួយទឹកប្រាក់ ជំនួយហេដ្ឋារចនាសម្ព័ន្ធ និងជាពិសេសផល ប្រយោជន៍ផ្នែក សេដ្ឋកិច្ចដែលខាងចិនផ្ដល់ឲ្យកម្ពុជា។

នៅពេលថ្មីៗនេះ ចិនក៏បានបង្ហាញពីការគាំទ្រយន្តការរបស់រដ្ឋាភិបាល ក្នុងការចាប់ខ្លួន ប្រធានគណបក្សប្រឆាំង លោកកឹម សុខា ដែលថានេះ ជាការដោះស្រាយ បញ្ហាផ្ទៃក្នុង បានយ៉ាងល្អ ដែលធានាសន្តិសុខប្រទេសកម្ពុជា។តែយ៉ាងណា លោក ឯម សុវណ្ណារ៉ា យល់ថា តាមការលើកឡើងបែបនេះ ចិនហាក់បីដូចជាកំពុងលូកដៃចូលក្នុងរឿងផ្ទៃក្នុងរបស់កម្ពុជាខ្លាំងពេក។

លោក ឯម សុវណ្ណារ៉ា៖ “ការគាំទ្រការចាប់ខ្លួនអ្នកដឹកនាំនយោបាយនៅកម្ពុជា យើងថាចិនឈាន ផុតដល់ នយោបាយផ្ទៃក្នុងរបស់កម្ពុជាហើយ រដ្ឋអាធិបតេយ្យភាពមិនត្រូវការជ្រៀតជ្រែក ពីប្រទេស មហាអំណាចឡើយ…”។

ឆ្លើយតបនឹងការលើកឡើងនេះ លោក សុខ ឥសាន្ត អ្នកនាំពាក្យគណៈបក្សកាន់អំណាច ក៏បានចោទជាសំណួរអំពីការលូកដៃរបស់អាមេរិកក្នុងបញ្ហានយោបាយកម្ពុជាវិញ ដូចជាការទាមទារឲ្យមានសិទ្ធិមនុស្សនៅកម្ពុជាជាដើម។

លោក សុខ ឥសាន្ត៖ “ចុះអាមេរិកថ្កោលទោស ការចាប់ខ្លួនឯកឧត្តមកឹម សុខា ចុះមិនថាអាមេរិក ជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងកម្ពុជាផង? ដល់គេគាំទ្ររដ្ឋាភិបាល ថាគេជ្រៀតជ្រែកចូល កិច្ចការផ្ទៃក្នុងកម្ពុជា…”។

ចិនត្រូវបានមើលឃើញថា បានជួយកម្ពុជា ច្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នាល់ និង វិស័យកាត់ដេរ ចំណែកសហភាពអឺរ៉ុប និងអាមេរិក ជួយកម្ពុជា លើវិស័យ សុខភាពសា​ធារណ អប់រំ និងសិទ្ធិមនុស្ស៕​ (អត្ថបទ៖ កញ្ញា ឈុំ ចាន់រចនា )

 

 

 

The post ខណៈទំនាក់ទំនងជាមួយលោកខាងលិចធ្លាក់ចុះ កម្ពុជា និងចិនកាន់តែស្អិតរមួត(មានសំឡេង) appeared first on WMC.

នាយក​វិទ្យាល័យ​ ៖​ សិស្ស​ស្រី​ខិតខំ​សិក្សា​ជាង​សិស្ស​ប្រុស​ទើប​សាលា​របស់​លោក​និទ្ទេស​ “A”​ សិស្ស​ស្រី​ជាប់​ច្រើន​ជាង​ប្រុស​

$
0
0

​ភ្នំពេញ​៖​ នាយក​វិទ្យាល័យ​ចំនួន​ ៣​ បង្ហាញ​ការ​យល់​ឃើញ​ដូច​គ្នាៗ​ថា​ សិស្ស​ស្រី​មានការ​ខិតខំ​ប្រឹងប្រែង​សិក្សា​ខ្ពស់​ជាង​សិស្ស​ប្រុស​ ទើប​វិទ្យាល័យ​របស់​លោក​មាន​ចំនួន​សិស្ស​ជាប់​និទ្ទេស​ “A”​ ជា​សិស្ស​ស្រី​ច្រើន​ជាង​សិស្ស​ប្រុស​។​ យុវតី​ម្នាក់​ប្រឡង​ជាប់​និទ្ទេស​ “A”​ យល់​ស្រប​ ដោយ​បញ្ជាក់​ថា​ ក្នុង​ថ្នាក់​របស់​នាង​សិស្ស​ស្រី​ថ្វីបើ​មាន​សិស្ស​ស្រី​តិច​ក៏​ប៉ុន្ដែ​គឺ​មានការ​ខិត​ខ្លាំង​ជាង​សិស្ស​ប្រុស​។​ លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖


​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ឬ​ហៅ​ថា​ ប្រឡង​បាក់​ឌុ​ប​បាន​ប្រកាស​ជា​ផ្លូវការ​ហើយ​កាលពី​ថ្ងៃ​ទី​១០-១១​ ខែកញ្ញា​។​ តាម​លទ្ធផល​ សិស្ស​ប្រឡង​ជាប់​ជា​ទូទៅ​មាន​ជាង​ ៦​ម៉ឺន​នាក់​។​ ចំណែក​សិស្ស​ដែល​ប្រឡង​ជាប់​និទ្ទេស​ “A”​ មាន​ចំនួន​ ៤២៤​នាក់​នៅ​ទូ​ទាំង​ប្រទេស​។​ រាជធានី​ភ្នំពេញ​នាំមុខ​គេ​ ១៩៤​នាក់​ តាម​ពីក្រោយ​ដោយ​ខេត្ដសៀមរាប​ ៤៧​នាក់​។​
​តាម​ការ​ឲ្យ​ដឹង​ពី​នាយក​វិទ្យាល័យ​ចំនួន​៣​ ក្នុង​រាជធានី​ភ្នំពេញ​ និង​ខេត្ដកំពង់ធំ​ សិស្ស​ស្រី​នៅ​សាលា​របស់​ពួ​គាត់​ គឺ​ ជាប់​និទ្ទេស​ “A”​ ច្រើន​ជាង​សិស្ស​ប្រុស​ ព្រោះតែ​ការ​ខិតខំ​ប្រែង​ដោយ​យកចិត្ដទុកដាក់​មិន​ងាយ​ធ្វេស​ប្រ​ហេ​ស​។​

​លោក​ កុយ​ សិលា​ នាយក​វិទ្យាល័យ​ទួល​ទំពូង​បាន​ឲ្យ​វិទ្យុ​ស្ដ្រី​ថា​ សាលា​របស់​លោក​ឆ្នាំ​នេះ​សិស្ស​ប្រឡង​ជាប់​និទ្ទេស​ “A”​ មាន​ចំនួន​ ០៨​នាក់​ ក្នុង​នោះ​មាន​ស្ដ្រី​ចំនួន​ ០៥​នាក់​។​ វិទ្យាល័យ​ទួល​ទំពូង​នេះ​មាន​សិស្ស​ប្រឡង​ជាប់​និទ្ទេស​ “A”​ ចំនួន​ បី​ឆ្នាំ​ជាប់​គ្នា​គិត​មក​ដល់​ឆ្នាំ​២០១៧​នេះ​ ដែល​ភាគច្រើន​សុទ្ធសឹងតែ​ជា​សិស្ស​ស្រី​។​ តាម​ទស្សន​របស់​លោក​ នាយក​រូប​នេះ​ រាល់ពេល​ដែល​លោកគ្រូ​ អ្នកគ្រូ​បង្រៀន​សិស្ស​ស្រី​តែងតែ​ផ្ដោតអារម្មណ៍​ខ្លាំង​ទៅ​លើ​ការ​ពន្យល់​ និង​ស្ដាប់​ដំបូន្មាន​របស់​គ្រូ​ ជា​និច្ច​។​ លោក​ កុយ​ សិលា​ ៖«​ចំណុច​សំខាន់​គឺ​ក្មួយៗ​ហ្នឹង​គឺ​គាត់​យកចិត្ដទុកដាក់​ ក្នុង​ការ​រៀនសូត្រ​ ហើយ​ពិសេស​គឺ​កូនស្រី​ហ្នឹង​ ការ​រៀនសូត្រ​របស់​គាត់​ហ្នឹង​គឺ​មានការ​ខិតខំ​ជាង​កូនប្រុស​»​។​

​រីឯ​ការ​សិក្សា​របស់​សិស្ស​ប្រុស​ដែល​ហាក់​នៅ​មាន​កម្រិត​ប្រឹងប្រែង​ ទាប​ជាង​សិស្ស​ស្រី​ លោកនាយក​វិទ្យាល័យ​ទួល​ទំពូង​មើលឃើញ​ថា​ អាច​ទំនង​មក​ពី​ក្មេង​ប្រុស​មួយ​ចំនួន​ធំ​ ចំណាយពេល​ច្រើន​លេង​បច្ចេកវិទ្យា​ទំនើប​ ដែល​ក្លាយជា​ការ​រំខាន​ដល់​ការ​សិក្សា​របស់​ពួក​គេ​។​

​ចំណែក​វិទ្យាល័យ​ ហ៊ុន​ សែន​ បុរី​ ១០០​ខ្នង​ ដែល​មាន​សិស្ស​ប្រឡង​ជាប់​និទ្ទេស​ “A”​ ចំនួន​ពីរ​ឆ្នាំ​ជាប់ៗ​គ្នា​ មក​ហើយ​នោះ​ គឺ​នៅ​ឆ្នាំ​នេះ​ក៏​មាន​សិស្ស​ស្រី​ចំនួន​ពីរ​នាក់​បាន​ប្រឡង​ជាប់​និទ្ទេស​ “A”​ ផង​ដែរ​។​

​លោក​ ម៉ី​ សុ​មុនី​ នាយករង​វិទ្យាល័យ​ ហ៊ុន​ សែន​ បុរី​១០០​ខ្នង​មាន​ប្រសាសន៍​ថា​ កាលពី​ ពីរ​ ឆ្នាំ​មុន​គឺ​ សិស្ស​ប្រុស​ ០២​រូប​ប្រឡង​បា​និទ្ទេស​ “A”​ ក៏​ប៉ុន្ដែ​ឆ្នាំ​២០១៧​នេះ​ គឺ​សិស្ស​ស្រី​នាំ​មុខតែ​ម្ដង​។​ តាម​ការ​សង្កេត​មើល​របស់​លោក​ សុ​មុនី​ ឃើញ​ថា​ សិស្ស​ស្រី​គឺ​មានការ​ខិតខំ​ខ្ពស់​ជាង​សិស្ស​ប្រុស​ ទាំង​ការ​ប្រឡង​ប្រចាំខែ​ និង​ប្រ​ឆាំ​ឆមាស​នីមួយៗ​។​ ​លោក​ ម៉ី​ សុ​មុនី​ ៖«​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ឃើញ​ថា​ សន្ទុះ​នៃ​ការ​សិក្សា​របស់​សិស្ស​ស្រី​មានការ​កើនឡើង​ជាង​បុរស​បើ​តាម​ការ​សង្កេត​មើល​ បើ​មើលទៅ​ល​ពិន្ទុ​ប្រចាំខែ​នីមួយៗ​ចន្លោះ​ពី​លេខ​ ១​ទៅ​ដល់​លេខ​ ៥​ គឺ​ភាគច្រើន​ជានា​រី​»​។​

​សិស្ស​ដែល​សិក្សា​នៅ​វិទ្យាល័យ​ ហ៊ុន​ សែន​ បុរី​ ១០០​ខ្នង​នេះ​គឺ​ភាគ​ច្រើ​បំផុត​ជា​បុរស​ ក៏​ប៉ុន្ដែ​ព្រោះតែ​ការ​ខិតខំ​ប្រឹងប្រែង​ខុស​គ្នា​ទើប​ធ្វើ​ឲ្យ​លទ្ធផល​សិស្ស​ស្រី​មាន​ភាព​លេចធ្លោ​ខ្លាំង​ជាង​សិស្ស​ប្រុស​។​

​ចំណែក​វិទ្យាល័យ​កំពង់ធំ​ឯណោះ​វិញ​ដែល​មាន​សិស្ស​សិក្សា​ជាង​ ៣៤០០​នាក់​ ហើយ​ជាង​២០០០​នាក់​ជា​ស្ដ្រី​នៅ​ឆ្នាំ​២០១៧​នេះ​ គឺ​មាន​ចំនួន​ ៣​នាក់​បាន​ប្រឡង​ជាប់​និទ្ទេស​ “A”​ និង​សិស្ស​ប្រុស​ម្នាក់​។​ ខណៈ​កាលពី​ឆ្នាំ​មុន​មាន​សិស្ស​ប្រឡង​ជាប់​និទ្ទេស​ “A”​ មាន​ចំនួន​ត្រឹមតែ​ពីរ​នាក់​ប៉ុណ្ណោះ​។​

​លោក​ ឡាយ​ ទិ​ត្យ​ នាយក​វិទ្យាល័យ​កំពង់ធំ​មាន​ប្រសាសន៍​ថា​ ជា​ទូទៅ​នៅ​វិទ្យាល័យ​របស់​លោក​សិស្ស​ស្រី​មានការ​ខិតខំ​ប្រឹងប្រែង​សិក្សា​ខ្លាំង​ជាង​សិស្ស​ប្រុស​។​ តែ​លោក​ក៏​ទទួលស្គាល់​ដែរ​ថា​ សិស្ស​ប្រុស​ខ្លះ​ក៏​ខិតខំ​ណាស់​ដែរ​ គ្រាន់តែ​អាច​បណ្ដាល​មក​ពី​ភាព​វៃឆ្លាត​របស់​ពួក​គេ​នៅ​មាន​កម្រិត​ទាប​ជាង​សិស្ស​ស្រី​ ទើប​ធ្វើ​ឲ្យ​ពួក​គេ​បាន​ត្រឹម​និទ្ទេស​ “E”​ មិន​បាន​ឈាន​ដល់​និទ្ទេស​ “A”​ ។​ លោក​ ឡាយ​ ទិ​ត្យ​៖«​អ្នកខ្លះ​ក៏​ខំប្រឹង​ដែរ​ តែ​ខួរក្បាល​គ្នា​វា​មិនល្អ​ក៏​ពិបាក​ដែរ​ គឺ​បាន​ត្រឹម​មួយ​ជាប់​ ដូច​ឃើញ​ថា​អ្នកខ្លះ​ខំប្រឹង​ណាស់​តែ​ទម្រាំ​ជាប់​គ្នា​សឹង​ថា​ពិបាក​ណាស់​»​។​

កញ្ញា រិន ឆោមពៅនីកា សិស្សវិទ្យាល័យ ហ៊ុន សែន បុរី ១០០ខ្នង និទ្ទេស “A”

​ទាក់ទិន​រឿង​នេះ​យុវតី​ រិ​ន​ ឆោម​ពៅ​នី​កា​ ជា​សិស្ស​និទ្ទេស​ “A”​ នៅ​វិទ្យាល័យ​ ហ៊ុន​ សែន​ បុរី​ ១០០​ខ្នង​បាន​និយាយ​ថា​ និទ្ទេស​នេះ​គឺជា​ក្ដី​រំពឹង​របស់​នាង​តាំង​ចាប់ផ្ដើម​សិក្សា​មក​ម្លេះ​ ដោយ​នាង​តាំងចិត្ដ​ថា​ នឹង​ប្រឡង​យក​និទ្ទេស​ “A”​ ឲ្យ​បាន​ដើម្បី​ជា​ការ​លើកទឹកចិត្ដ​ លើក​កិត្ដិយស​ក្រុម​គ្រួសារ​ និង​សាលារៀន​របស់​នាង​។​ យុវតី​ នី​កា​ ចង់​ឲ្យ​សិស្ស​ដែល​កំពុង​សិក្សា​ត្រៀមប្រឡង​នៅ​ឆ្នាំ​ក្រោយ​ ត្រូវ​កំណត់​គោលដៅ​ឲ្យ​បាន​ច្បាស់​ និង​តាំងចិត្ដ​ឲ្យ​បាន​រឹង​មាំ​ឆ្ពោះទៅ​រក​គោលដៅ​។​ កញ្ញា​ រិ​ន​ ឆោម​ពៅ​នី​កា​ ៖«​រាល់​ភាព​ជោគជ័យ​ទាំងអស់​គឺ​កើតឡើង​ដោយសារ​តែ​ការ​ខំប្រឹង​ អ​ញ្ចឹ​ង​យើង​ត្រូវ​ខំប្រឹង​ទាំងអស់​គ្នា​ ដោយ​កុំ​យក​លេស​ថា​ យក​ត្រឹម​មួយ​ចប់​ គឺ​យើង​ត្រូវ​តែ​ដៅ​យក​និទ្ទេស​ “​A​”​ បើ​មិន​អ​ញ្ចឹ​ង​ក៏​ “B”​ ដែរ​ អ​ញ្ចឹ​ង​យើង​ខំ​គឺ​ដើម្បី​ខ្លួន​យើង​ ដើម្បី​ក្រុម​គ្រួសារ​ បងប្អូន​យើង​ និង​ទី​៣​ គឺ​ដើម្បី​សងគុណ​ទៅ​កាន់​លោកគ្រូ​ អ្នកគ្រូ​ និង​សាលារៀន​ដែល​បណ្ដុះបណ្ដាល​យើង​»​។​

​លទ្ធផល​ប្រឡង​បាក់​ឌុ​ប​ឆ្នាំ​២០១៧​នេះ​បង្ហាញ​ថា​ សិស្ស​ ៦​ម៉ឺន​ ៣​ពាន់​ ៦៦៨​នាក់​“​ប្រឡង​ជាប់​”​ ក្នុង​ចំណោម​សិស្ស​ប្រឡង​សរុប​ជាង​ ១​សែន​ ១​ពាន់​ ៤១៣​នាក់​នៅ​ទូ​ទាំង​ប្រទេស​ ៕​

The post នាយក​វិទ្យាល័យ​ ៖​ សិស្ស​ស្រី​ខិតខំ​សិក្សា​ជាង​សិស្ស​ប្រុស​ទើប​សាលា​របស់​លោក​និទ្ទេស​ “A”​ សិស្ស​ស្រី​ជាប់​ច្រើន​ជាង​ប្រុស​ appeared first on WMC.


ខេត្តកែប និងខេត្តពោធិ៍សាត់ ទទួលពានរង្វាន់អាស៊ានផ្នែកបរិស្ថាន

$
0
0

ភ្នំពេញ ៖ ខេត្តកែប និងខេត្តពោធិ៍សាត់ កម្ពុជា នឹងទទួលពានរង្វាន់អាស៊ានទាក់ទងនឹងផ្នែកបរិស្ថាន។ ពិធីប្រគល់ពានរង្វាន់ នឹងប្រព្រឹត្តទៅនៅល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ នៅប្រទេសប្រ៊ុយណេ ដារុយសាឡឹម ក្នុងឱកាស នៃកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ាននៅទីនោះ។

ពានរង្វាន់បរិស្ថានអាស៊ានដែលខេត្តពីររបស់កម្ពុជាទទួលបាន។រូបភាពពីក្រសយងបរិស្ថាន

ខេត្តពោធិ៍សាត់ ទទួលពានរង្វាន់អាស៊ាន ផ្នែកនិរន្តរភាពទឹកស្អាត។ ដោយឡែក ខេត្តកែប ទទួលពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន។ នេះជាមោទនភាពនៃប្រជាជន និង រាជរដ្ឋាភិបាលកម្ពុជា ដែលខេត្តរបស់កម្ពុជា បានទទួលពានរង្វាន់អាស៊ាន ទាក់ទងនឹងវិស័យបរិស្ថាន។

សូមបញ្ជាក់ថា ប្រតិភូជាន់ខ្ពស់នៃក្រសួងបរិស្ថាន រួមនឹងគណៈអភិបាលខេត្តពោធិសាត់ និង ខេត្តកែបនៃ ព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម សាយ សំអាល់រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចេញដំណើទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីបរិស្ថានអាស៊ាន និងទទួលពានរង្វាន់អាស៊ានផ្នែកនិរន្តរភាពបរិស្ថាន និងផ្នែកនិរន្តរភាពទឹកស្អាត នៅប្រទេសប្រ៊ុយណេ កាលពីយប់ថ្ងៃទី១១ខែកញ្ញា ឆ្នាំ២០១៧កន្លងមកនេះ៕

The post ខេត្តកែប និងខេត្តពោធិ៍សាត់ ទទួលពានរង្វាន់អាស៊ានផ្នែកបរិស្ថាន appeared first on WMC.

សមាជិកសភាហ្វីលីពីនអនុម័តឱ្យមានភ្នាក់ងារស៊ើបអង្កេតការសម្លាប់នៃឧក្រិដ្ឋកម្មគ្រឿងញៀន

$
0
0

ហ្វីលីពីន៖ សមាជិកសភាហ្វីលីពីនកាលពីថ្ងៃទី ១២ កញ្ញា បានអនុម័តកញ្ចប់ថវិកា ក្នុងគំរោងថវិកាប្រចាំឆ្នាំទៅអោយគណៈកម្មាធិការសិទ្ធិមនុស្សប្រទេសនេះ បង្កើតភ្នាក់ងារស៊ើបអង្កេតមួយពាក់ព័ន្ធការសម្លាប់រង្គាលក្រៅប្រព័ន្ធក្នុងអំឡុងសង្រ្គាមគ្រឿងញៀន។

ជំហររបស់សភាត្រូវបានមើលឃើញថា នាំអោយមានការប៉ះទង្គិចជាមួយប្រធានាធិបតី Duterte ដែលបើកយុទ្ធនាការសង្រ្គាមប្រឆាំងគ្រឿងញៀន។

អំឡុងសង្រ្គាមប្រឆាំងគ្រឿងញៀន រយៈពេឡ ១៥ខែមកនោះ ក្រោមបញ្ជារបស់លោក Duterte បាននាំអោយមនុស្សស្លាប់ជាច្រើនពាន់នាក់​ ដោយការស្លាប់តាមដងផ្លូវ ឬបង្រ្កាបដល់ទីកន្លែង​។

ប្រធានរដ្ឋសភាលោក Pantaleon Alvarez ដែលជាមិត្តជិតស្និទ្ធនិងលោក Duterte បាននិយាយប្រាប់សភាថា គណៈកម្មាធិការសិទ្ធិមនុស្សមានអំណាចគ្រប់គ្រាន់ដើម្បីស្រាវជ្រាវរឿងនេះ ។

លោកបានបញ្ជាក់ទៀតថា សភាមិនបានការពារជនឧក្រិដ្ឋនោះទេ ប៉ុន្ដែសភាការពារសិទ្ធិមនុស្សរបស់ប្រជាជន។

យ៉ាងណាក៏ដោយក៏មានសមាជិកសភាមួយចំនួន បានជំទាស់និងសេចក្ដីសម្រេចរបស់សភានេះដែរ ប៉ុន្ដែមិនអាចធ្វើអោយរាំងស្ទះបាននោះទេ ដោយសមាជិកសភាសម្លេងច្រើន​លើសលប់បានអនុម័ត។

អ្នកវិភាគមើលឃើញថា សេ​ចក្ដីសម្រេចរបស់សភា និងដាក់បញ្ចូនទៅព្រឹទ្ធសភា ហើយវានាំអោយមានការកាត់បន្ថយអំណាចរបស់លោកប្រធានាធិបតី Duterte ហើយចង់មិនចង់ Duterte ប្រឈមមុខនឹងផ្លូវច្បាប់ករណីសម្លាប់មនុស្សក្រៅប្រព័ន្ធ៕CNA

The post សមាជិកសភាហ្វីលីពីនអនុម័តឱ្យមានភ្នាក់ងារស៊ើបអង្កេតការសម្លាប់នៃឧក្រិដ្ឋកម្មគ្រឿងញៀន appeared first on WMC.

សមត្ថកិច្ចរារាំងគណបក្សប្រឆាំងមិនឱ្យធ្វើពិធី​​​បង្សុកូល​នៅចេតិយមុខអតីរដ្ឋសភា

$
0
0

ភ្នំពេញ៖នៅថ្ងៃព្រឹកថ្ងៃទី១៣ កញ្ញា​នេះ សាលារាជ​ធានីភ្នំពេញបានដាក់ពង្រាយកម្លាំងសមត្ថកិច្ចជាច្រើនរយនាក់​ ដើម្បីរារាំង គណប​ក្សសង្រ្គោះជាតិមិនឱ្យធ្វើ​​ពិធីបង្សុកូល​​ឧ​ទ្ទិសកុសល​ជូនដល់វិញ្ញាណក្ខន្ធអ្នកដែលបានបាត់បង់ជីវិត​​កាលពីឆ្នាំ១៩៩៧ ដោយសារការគប់គ្រាប់បែក។

តាមគម្រោងគណបក្សសង្រ្គោះជាតិ​​ត្រូវរៀបចំពិធីរាប់បាត្រ និងបង្សុកូលឧទ្ទិស​កុសល​ជូន​ដួងវិញ្ញាណក្ខន្ធវីរបាតុករ​ដែលបានបាត់បង់ជីវិតដោយសារការគប់គ្រាប់បែកនៅមុខអតី​តមន្ទីររដ្ឋសភា កាលពីថ្ងៃទី ៣០ ខែមិនា ឆ្នាំ១៩៩៧ នៅបរិវេណចេតិយមុខ​​អតីតរដ្ឋសភា។

លិខិតរបស់សាលារាជធានីភ្នំពេញ​ដែលមិនអនុញ្ញាត​ឱ្យគណបក្សសង្រ្គោះជាតិ រៀបចំពិធីឧទ្ទិសកុសលតាមបែបសាសនា នៅព្រឹកនេះ បានលើកហេតុផលថា អាជ្ញាធរបាន​អនុញ្ញាត​​ឱ្យគណបក្សប្រឆាំងរៀបចំពិធីរំលឹកវិញ្ញាក្ខន្ធនេះម្តងរួចហើយ កាលពីខែ​​​​មិនា។

សាលារាជធានីភ្នំពេញបានបញ្ជាក់បន្តថា ដោយពេលនេះ ជារដូវភ្ជំបិណ្ឌ រដ្ឋបាលសាលារាជធានីភ្នំពេញឱ្យគណបក្សសង្រ្គោះជាតិ ​ទៅធ្វើនៅតាមវត្តអារាមវិញ៕

The post សមត្ថកិច្ចរារាំងគណបក្សប្រឆាំងមិនឱ្យធ្វើពិធី​​​បង្សុកូល​នៅចេតិយមុខអតីរដ្ឋសភា appeared first on WMC.

លោកត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីឈានដល់កិច្ចព្រមព្រៀងមួយចំនួន

$
0
0

ប្រធានាធិ​ប​តីអាមេរិក Donald Trump និង នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Najib Razak ដែលបានជួបគ្នានៅក្រុងវ៉ាស៊ីនតោនមេដឹកនាំទាំង២ បានឈានដល់កិច្ចព្រមព្រៀងមួយចំនួន សំដៅ ពង្រឹងកិច្ចប្រតិបត្តការទ្វេភាគី។

ក្នុងជំនួបកំពូលនេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានសន្យាទិញយន្តហោះ Boeings ជាច្រើនគ្រឿងទៀតពីអាមេរិក ខណៈលោកត្រាំ សរសើរ រដ្ឋាភិបាលម៉ាឡេស៊ីដែលបាន ជួយប្រយុទ្ធប្រឆាំង អំពើភេរវកម្ម។ តាមបណ្ដាញផ្សាយព័ត៌មាន Channel News Asia ម៉ាឡេស៊ី បានចុះកិច្ចព្រមព្រៀងទិញយន្តហោះ Boeings ពីអាមេរិកនូវទឹកប្រាក់ ២០ពាន់លានដុលា្លរ៕​

 

 

 

 

The post លោកត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីឈានដល់កិច្ចព្រមព្រៀងមួយចំនួន appeared first on WMC.

មេដឹកនាំវេណេហ្សូអេឡាព្រមចរចារជាមួយបក្សប្រឆាំងក្រោយពីអាមេរិកសហភាពអឺរ៉ុបរៀបចំដាក់​ទណ្ឌកម្ម

$
0
0

ទីបំផុតប្រធានាធិបតីនៃប្រទេសវេណេហ្សូអេឡាដែលគេហៅថា បុរសខ្លាំងនៅប្រទេសនេះបានសម្រេចទទួលយកសំពាធពីសហ គមន៍អន្ដរជាតិធ្វើការចរចាជាមួយក្រុមគណបក្សប្រឆាំងជាប្រយោជន៍នៃការគេចចេញពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ច។

លោក ម៉ាឌូរ៉ូ បាននិយាយប្រាប់បណ្ដាញផ្សាយព័ត៌មានក្នុងស្រុករប​ស់លោកថា នៅថ្ងៃពុធសប្ដាហ៍ក្រោយ តំណាងរដ្ឋាភិបាល និងតំណាងគណបក្សប្រឆាំងត្រូវជួបប្រជុំគ្នាពីបញ្ហាប្រទេសជាតិនៅក្នុងប្រទេសសាធារណរដ្ឋឌូមីនីក (Dominican )។

តាមទីភ្នាក់ងារសារព័ត៌មាន Reuters  ប្រធានាធិបតីវេណេហ្សូអេឡាបានបន្ទន់ឥរិយាបថដូចនេះ បន្ទាប់ពីប្រទេសបារាំងបានព្រមានធ្ងន់ៗថាសហភាពអឺរ៉ុបនឹងដាក់ទណ្ឌកម្មលើប្រទេសនេះ បើមិនព្រមចរចាជាមួយគណបក្សប្រឆាំងដើម្បីអោយមានការដោះលែងអ្នកទោសនយោបាយនិងទៅរកការបោះឆ្នោត។

ករណីវេណេហ្សូអេឡានេះ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មមួយជំហានរួចទៅហើយគឺទណ្ឌកម្មហិរញ្ញវត្ថុទៅលើអ្នកមានទ្រព្យសម្បត្តិប្រទេសនេះ ឬក្រុមហ៊ុនមួយចំនួនដែលមាននៅក្នុងទឹកដីអាមេរិក។

សហរដ្ឋអាមេរិកបានព្រមានថា បើមេដឹកនាំវេណេហ្ស៊ូអេឡា នីខូឡាស់ ម៉ាឌូរ៉ូ មិនព្រមចរចាជាមួយបក្សប្រឆាំង និងដោះលែងអ្នកទោសនយោបាយទៀតនោះ គឺ ខ្លួននឹងដាក់ទណ្ឌកម្មលើការនាំប្រេងលើប្រទេសនេះមួយជំហានទៀត។

ដោយសារករណីនេះ នាំអោយលោកម៉ាឌូរ៉ូបន្ទន់ឥរិយាបថ ហើយងាកទៅរកតុចរចាជាមួយក្រុមគណបក្សប្រឆាំង។ តែយ៉ាងណាក៏ដោយដែលលោក ម៉ាឌូរ៉ូ ទម្លាក់ភាពមានៈរបស់ខ្លួនដូចនេះ ក៏ស្របពេលដែលអង្គការសិទ្ធិមនុស្សអង្គការសហប្រជាជាតិមានផែនការបង្កើតក្រុមស៊ើបអង្កេតឯករាជ្យមួយ ដើម្បីស្រាវជ្រាវពីការសម្លាប់មនុស្សក្រៅប្រព័ន្ធក្នុងអំឡុងអំពើបះបោរជាច្រើនខែមកនេះ ដែលធ្វើអោយមនុស្សស្លាប់ជាង ១០០នាក់ ។

រដ្ឋាភិបាលវេណេហ្ស៊ូអេឡាបានស្វះស្វែងសុំអោយប្រទេសចិនជួយទិញប្រេងឥន្ធនៈរប​ស់ខ្លួន ហើយចិនព្រមទទួលយក ។ ប៉ុន្ដែមកដល់ពេលនេះ ចិនមិនបានប្រាប់ថា ខ្លួនមានមធ្យោបាយដឹកប្រេងពីប្រទេសវេណេហ្ស៊ូអេឡាដោយរបៀបណានោះទេ ដោយសារតែសហរដ្ឋអាមេរិកអាចនឹងហ៊ុំព័ទ្ធព្រំដែនសមុទ្រអន្ដរជាតិ មិនអោយមាននាវាណាមកដឹកប្រេងប្រទេសវេណេហ្ស៊ូអេឡាបានឡើយ។

ទាំងនេះហើយដែលលោកម៉ាឌូរ៉ូបន្ទន់ជំហររបស់ខ្លួនអោយងាកទៅរកការចរចាជាមួយក្រុមគណបក្សប្រឆាំង។យ៉ាងណាក៏ដោយមេដឹកនាំគណបក្សប្រឆាំងចំនួន ២រូប ត្រូវបានចាប់ខ្លួន ខណៈអ្នកនយោបាយជាច្រើនរយនាក់ទៀតកំពុងជាប់ឃុំខ្លួន។

កាលពីថ្ងៃទី ៨ សីហា លោកម៉ាឌូរ៉ូ បានបញ្ជាឱ្យមានការបោះឆ្នោតសភាធម្មនុញ្ញដែលគណបក្សប្រឆាំងធ្វើពហិការមិនចូលរួម។

សមាជិកសភាធម្មនុញ្ញនេះ បានចូលកាន់តំណែង ដោយរំលាយសភាចាស់ចោលដែលគ្រប់គ្រងដោយគណបក្សប្រឆាំង។ ប៉ុន្ដែ សហគមន៍អន្ដរជាតិ រួមមាន អាមេរិក សហភាពអឺរ៉ុប និងប្រទេសមួយចំនួននៅទ្វីបអាមេរិកឡាទីនមិនបានទទួលស្គាល់សភាថ្មីនេះទេ។ ករណីនេះ នាំអោយលោកម៉ាឌូរ៉ូ ដឹកនាំប្រទេសដោយអំពើខុសច្បាប់៕Reuters

The post មេដឹកនាំវេណេហ្សូអេឡាព្រមចរចារជាមួយបក្សប្រឆាំងក្រោយពីអាមេរិកសហភាពអឺរ៉ុបរៀបចំដាក់​ទណ្ឌកម្ម appeared first on WMC.

Viewing all 7725 articles
Browse latest View live