Quantcast
Channel: WMC
Viewing all 7722 articles
Browse latest View live

 កម្ពុជានឹងមានភ្លៀងធ្លាក់ទូទំាងប្រទេសចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៩ កញ្ញា​​ ឆ្នំា២០១៧

$
0
0

ភ្នំពេញកម្ពុជានឹងមានភ្លៀងធ្លាក់រាយប៉ាយនៅទូទាំងប្រទេសចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី ១៩ ខែ កញ្ញា ឆ្នំា២០១៧ដោយសារកូនព្យុះទី១៨ ឈ្មោះ ដុកស៊ុយរី (DOKSURI) បានធ្វើដំណើរឆ្លងកាត់ពីប្រទេសហ្វីលីពីនចូលមកសមុទ្រចិនខាងត្បូង។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកចេញផ្សាយនាពេលថ្មីៗនេះ។

តាមសេចក្តីជូនដំណឹងដដែលឱ្យដឹងទៀតថាកាលពីថ្ងៃទី១៣ កញ្ញា កន្លងមកនេះកូនព្យុះទី១៨ ១៨ ឈ្មោះ ដុកស៊ុយរី (DOKSURI) បានធ្វើដំណើរឆ្លងកាត់ពីប្រទេសហ្វីលីពីនចូលមកសមុទ្រចិនខាងត្បូង ហើយយោងតាមការព្យាករណ៍ កូនព្យុះនេះនឹងបង្កើនឥទ្ធិពលជាបន្តបន្ទាប់ទៅជាព្យុះទីហ្វុង នឹងបន្តដំណើរឆ្ពោះមកកាន់សមុទ្រតុងកឹង មុនទ្បើងគោកនៅភាគខាងជើងប្រទេសវៀតណាម នាពេលរំលងអធ្រាតចូលថ្ងៃទី១៦ កញ្ញា ឆ្នំា២០១៧។

លក្ខណៈបែបនេះនឹងធ្វើឱ្យអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជាមានអាកាសធាតុដូចជា៖

នៅតំបន់វាលទំនាប នឹងមានភ្លៀងធ្លាក់រាយប៉ាយជាបន្តបន្ទាប់ក្នុងកម្រិតមធ្យមទៅច្រើនក្នុងនោះ មាននៅខេត្តសៀមរាប ពោធិ៍សាត់ កំពង់ឆ្នំាង និងខេត្តកំពង់ធំ អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ កញ្ញា ឆ្នំា២០១៧។

រីឯតំបន់ខ្ពង់រាប និងតំបន់ជួរភ្នំដងរែក អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នំា២០១៧។  ដោយទ្បែកនៅតំបន់មាត់សមុទ្រវិញអាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ កញ្ញា ឆ្នំា២០១៧ ហើយលើផ្ទៃសមុទ្រនឹងមានខ្យល់បក់បោកខ្លំាងជាមួយនឹងរលកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី ១៧ កញ្ញា​ឆ្នំា២០១៧។ ការណ៍នេះក្រសួងធនធានទឹក និងឧតុនិយមអអំពាវនាវឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ជាពិសេសប្រជានេសាទសមុទ្រ និងអ្នកធ្វើដំណើរតាមសមុទ្រ ត្រូវបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានទ្បើងជាយថាហេតុ។

 

 

The post  កម្ពុជានឹងមានភ្លៀងធ្លាក់ទូទំាងប្រទេសចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៩ កញ្ញា​​ ឆ្នំា២០១៧ appeared first on WMC.


កងកម្លាំងសន្តិសុខកុងហ្គោបាញ់សម្លាប់ជនអន្តោប្រវេសន៍ប៊ឺរុនឌី (Burundi)

$
0
0

អង្គការសហប្រជាជាតិបាននិយាយថា កងកម្លាំងសន្តិសុខនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានបាញ់សម្លាប់ជនអន្តោប្រវេសន៍ ប៊ឺរុនឌី (Burundian) ចំនួន ៣៧ នាក់ដែលកំពុងធ្វើការតវ៉ា បន្ទាប់ពីជនរងគ្រោះ ៤ នាក់ត្រូវបានបណ្តេញចេញពីប្រទេសនេះ។

បេសកជនថែរក្សាសន្តិភាព «ម៉ូណូកូ» បាននិយាយថា មានមនុស្ស ១១៧ នាក់ទៀតបានរងរបួសក្នុងអំឡុងពេលឧប្បត្តិហេតុនៅភាគខាងកើត។

ប្រភពរដ្ឋាភិបាលបាននិយាយថា ក្រុមអ្នកតវ៉ាបានឡោមព័ទ្ធគុក ប៊ឺរុនឌី (Burundians) ទីដែលត្រូវបានឃុំខ្លួនជននិរទេសទាំង ៤នាក់នោះ។

អង្គការសហប្រជាជាតិបានអំពាវនាវឱ្យមានការស៊ើបអង្កេតច្បាស់លាស់ អំពីអ្វីដែលបានកើតឡើង។

អ្នកតវ៉ានៅ Burundian ម្នាក់បាននិយាយថា អ្នកស្រី មិនសប្បាយចិត្តទេ ព្រោះពលរដ្ឋបួននាក់ក្នុងចំណោមពួកគេ ត្រូវបានបណ្តេញចេញពីកុងហ្គោ។ ចំណែកប្រជាជនដែលតវ៉ាទាមទារ ក៏ត្រូ​វទាហានកុងហ្គោ បាញ់សម្លាប់នៅក្នុងការប៉ះទង្គិចគ្នា ហើយវាបាននាំឱ្យមានការកើនឡើងនូវអំពើហិង្សា។

ក្រសួងមហាផ្ទៃកុងហ្គោនិយាយថា ការបាញ់សម្លាប់ពួកអ្នកតវ៉ាពីសំណាក់កងទ័ពនេះ គឺដើម្បីគ្រប់គ្រងស្ថានការណ៍តែប៉ុណ្ណោះ ព្រោះក្រុមអ្នកតវ៉ាបានគប់ដុំថ្មដាក់កងកម្លាំងរក្សាសន្តិសុខ។

សូមជំរាបថា មនុស្សជាង ៤០ម៉ឺននាក់ បានភៀសខ្លួនចេញពីប្រទេស ប៊ឺរុនឌី (Burundi) ចាប់តាំងពីឆ្នាំ ២០១៥ នៅពេលដែលប្រធានាធិបតីលោក Pierre Nkurunziza បានប្រកាសថា លោកនឹងស្វែងរកការគ្របគ្រង់អំណាចនៅអាណត្តិទីបីថែមទៀត ដែលប្រការនេះបង្កឱ្យមានអំពើហិង្សារីករាលដាល៕

 

The post កងកម្លាំងសន្តិសុខកុងហ្គោបាញ់សម្លាប់ជនអន្តោប្រវេសន៍ប៊ឺរុនឌី (Burundi) appeared first on WMC.

នាយករដ្ឋមន្រ្តីកម្ពុជាអំពាវនាវឱ្យពលរដ្ឋគោរពច្បាប់ចរាចរណ៍ ខណៈបុណ្យភ្ជុំបិណ្ឌកាន់តែខិតមកដល់

$
0
0

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជាសម្តេច ហ៊ុន សែន បានអំពាវនាវឱ្យប្រជាពលរដ្ឋទំាងអស់ត្រូវគោរពច្បាប់ចរាចរណ៍ និងមានការយោគយល់អធ្យាស្រ័យពេលបើកបរ ខណៈពិធីបុណ្យភ្ជុំបិណ្ឌនៅសល់តែ ៣ថ្ងៃទៀតប៉ុណ្ណោះ។ នេះបើតាមគេហទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន បង្ហោះផ្សាយនៅថ្ងៃទី ១៧ កញ្ញា​ ឆ្នំា២០១៧នេះ។

តាមគេហទំព័រសម្តេច ហ៊ុន សែន បានអំពាវនាវយ៉ាងដូច្នេះថា «សូមបើកបរគោរពច្បាប់ចរាចរណ៍ និងមានការយោគយល់អធ្យាស្រ័យខ្ពស់ទំាងអស់គ្នា ដោយសារពេលនេះមានបងប្អូនធ្វើដំណើរកាន់តែច្រើនទ្បើងទៅតាមខេត្តនានា។ ការណ៍នេះសូមកុំបើកបរលឿនលើសកំណត់ ឬវ៉ាប្រជែងនៅលើផ្លូវ តូចចង្អៀត និងនៅតាមទីប្រជុំននានាដែលមានអ្នកធ្វើដំណើរច្រើន និងមានមនុស្សឆ្លងកាត់ច្រើន»។

សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកាលពីថ្ងៃម្សិលមិញបានកើតឡើងចំនួន១៤ករណី បង្កឱ្យមនុស្ស១០នាក់បានស្លាប់ និង១២នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល។ ចំណែករបាយការណ៍ចុងក្រោយរយៈពេល១៦ថ្ងៃចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៦កញ្ញា ដែលចេញផ្សាយដោយនាយកដ្ឋានចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បង្ហាញថា គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ចំនួន ១៤៧លើក បណ្តាលឲ្យមនុស្សស្លាប់ ចំនួន ៨៥ នាក់ រងរបួសសរុប ចំនួន ២៤៦នាក់ ក្នុងនោះរបួសធ្ងន់ ១៥៦នាក់ និងរបួសស្រាល ចំនួន ៩០នាក់ ៕

 

The post នាយករដ្ឋមន្រ្តីកម្ពុជាអំពាវនាវឱ្យពលរដ្ឋគោរពច្បាប់ចរាចរណ៍ ខណៈបុណ្យភ្ជុំបិណ្ឌកាន់តែខិតមកដល់ appeared first on WMC.

អ្នកទោសវៀតណាមពីរនាក់ដែលហែកគុកត្រូវប៉ូលីសចាប់ខ្លួនបានវិញ

$
0
0

បុរសអ្នកទោសជនជាតិវៀតណាមពីរនាក់ ដែលស្ថិតក្រោមទោសប្រហារជីវិតស្លាប់ត្រូវបានប៉ូលីសចាប់ខ្លួនបានវិញហើយ បន្ទាប់ពួកគេបានហែកគុករត់គេចខ្លួនអស់រយៈពេល ៦ថ្ងៃ។ ពន្ធនាគារដែលអ្នកទោសទាំងពីរនេះបានរត់គេចខ្លួននោះ គឺនៅទីក្រុងហាណូយប្រទេស វៀតណាម។ នេះបើយោងតាមអគ្គនាយកដ្ឋានប៉ូលីសប្រចាំប្រទេសវៀតណាមឱ្យដឹងនៅថ្ងៃអាទិត្យនេះ។

លោក ងៀង វ៉ាន់ ធិន(Nguyen Van Tinh) អាយុ ២៨ ឆ្នាំ រស់នៅទីក្រុងហាណូយ ត្រូវតុលាការកាត់ទោសប្រហារជីវិតកាលពីខែមេសា ពី បទជួញដូរថ្នាំញៀន នឹងត្រូវបានឃុំឃាំងនៅក្នុងគុកមួយនៅភាគខាងជើងខេត្ត ហ័រប៊ីញ(Hoa Binh) ។

ចំណែកអ្នកទោសម្នាក់ទៀតឈ្មោះ ឡេ វ៉ាន់ថូ អាយុ ៣៧ ឆ្នាំ រស់នៅភាគខាងជើងខេត្ត ហាយឌឿង ដែលជននេះ ស្ថិតក្រោមការកាត់ទោសប្រហារជីវិតពីបទជួញដូរគ្រឿងញៀន ឃាតកម្ម និងបោកប្រាស់ទ្រព្យសម្បត្តិ ត្រូវបានឃាត់ខ្លួននៅពេលជននេះកំពុងជិះតាក់ស៊ីនៅខេត្ត ហាយឌឿង (Hai Duong) ។

កាលពីព្រឹកថ្ងៃទី ១១ ខែកញ្ញា ជនទាំងពីរនេះ បានបំបែកឃ្នោះដៃរបស់ខ្លួន ហើយបានលោតចុះពីលើជញ្ជាំងកំពស់៣ ម៉ែត្រ គេចខ្លួនចេញពីមណ្ឌលឃុំឃាំង T16 ក្នុងទីជនបទ នៃស្រុកថាញ់អៃ។ បុគ្គលិកខ្លះនៃមណ្ឌលឃុំឃាំងត្រូវបានដាក់ទណ្ឌកម្ម ពីបទធ្វេសប្រហែស។ ប្រភព៖ Xinhua

The post អ្នកទោសវៀតណាមពីរនាក់ដែលហែកគុកត្រូវប៉ូលីសចាប់ខ្លួនបានវិញ appeared first on WMC.

រថយន្ដ​ដឹក​អ្នក​អ្នកដំណើរ​មួយ​ចំនួន​ប្រកាស​មិន​ឡើងថ្លៃ​ខណៈ​រថយន្ដ​ខ្លះ​ទៀត​ឡើងថ្លៃ​

$
0
0

​ភ្នំពេញ​៖​ ជា​និច្ច​ជា​កាល​រដូវ​បុណ្យ​ទាន​ គឺ​ប្រៀប​បាន​នឹង​ឱកាស​រក​ចំណូល​កាន់តែ​ច្រើន​របស់​ម្ចាស់​អាជីវកម្ម​ ដែល​មាន​រថយន្ដ​ដឹក​អ្នកដំណើរ​ចេញពី​រាជធានី​ភ្នំពេញ​ទៅ​តាម​បណ្ដា​ខេត្ដ​ ព្រោះតែ​ពេល​នេះ​ហើយ​ដែល​ពួក​គេ​អាច​ឈ្លៀត​ដំឡើង​ថ្លៃ​ទ្វេគុណ​។​ ក៏​ប៉ុន្ដែ​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​មួយ​ចំនួន​បាន​អះអាង​ថា​ ខ្លួន​នៅ​តែ​រក្សា​តម្លៃ​ដើម​ និង​រថយន្ដ​ខ្លះ​ដំឡើង​ថ្លៃ​។​ លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖



​អាច​ជា​ដំណឹង​ល្អ​មួយ​ដែរ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​រថយន្ដក្រុង​ ពី​ភ្នំពេញ​ត្រឡប់​ទៅ​ស្រុក​កំណើត​ ក្នុង​រដូវ​ភ្ជុំបិណ្ឌ​នេះ​។​ ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ចំនួន​ ៣​បាន​អះអាង​ថា​ ក្រុមហ៊ុន​របស់​ហ៊ុន​ពួក​គេ​ មិន​ដំឡើង​ថ្លៃ​ទេ​ ខណៈ​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ ១​ទៀត​ នឹង​ឡើងថ្លៃ​។​

​ក្រុមហ៊ុន​មាន​ជ័យ​ ដឹក​អ្នកដំណើរ​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ខណ្ឌ​ទូល​គោក​ នៅ​តែ​រក្សា​តម្លៃ​របស់​ខ្លួន​ដដែល​គឺ​ ៨​ដុល្លារ​ទាំង​ទៅ​ខេត្ដសៀមរាប​ ពោធិ៍សាត់​ បាត់ដំបង​ និង​ខេត្ដបន្ទាយមានជ័យ​។​ ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​មួយ​នេះ​ បន្ដ​ដឹក​ជញ្ជូន​ភ្ងៀ​វ​របស់​ខ្លួន​ត្រឹមតែ​ថ្ងៃ​ទី​១៨​ កញ្ញា​ប៉ុណ្ណោះ​។​

​ចំណែក​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ រិ​ទ្ធ​មុន្នី​ ដែល​ជា​ក្រុម​ដឹក​អ្នកដំណើរ​ដ៏​ធំ​មួយ​ ក៏​មិន​ឡើងថ្លៃ​ដែរ​ក្នុង​រដូវ​ភ្ជុំបិណ្ឌ​នេះ​ដែរ​។​ នេះ​បើ​តាម​ការ​អះអាង​របស់​ លោក​ សំ​ វិចិត្រ​ បុគ្គលិក​បម្រើសេវា​អតិថិជន​ដែល​បាន​ប្រាប់​វិទ្យុ​ស្ដ្រី​។​ លោក​ សំ​ វិចិត្រ​ ៖«​ធម្មតា​យើង​លក់​តម្លៃ​ចេញ​ទៅ​តាម​ខេត្ដ​ប៉ុណ្ណា​យើង​លក់​ប៉ុណ្ណឹង​ ទៅ​ដូច​ជា​សៀមរាប​ បាត់ដំបង​អី​ គឺ​យើង​លក់​សំបុត្រ​មួយ​ ៣​ម៉ឺន​ យើង​លក់​ថ្ងៃ​ធម្មតា​ប៉ុណ្ណឹង​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​យើង​លក់​ប៉ុណ្ណឹង​ដែរ​»​។​

​តែ​យ៉ាងណា​តាម​ការ​អះអាង​របស់​លោក​ វិចិត្រ​ ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ រិ​ទ្ធ​មុន្នី​ ពី​មុន​ក៏​ធ្លាប់​មានការ​ដំឡើង​ថ្លៃ​ក្នុង​ឱ​កា​បុណ្យ​ទាន​ដែរ​ ក៏​ប៉ុន្ដែ​ត្រូវ​បញ្ឈប់​ទៅ​វិញ​ ខណៈ​ក្រុម​ហ៊ុ​មើលឃើញ​ថា​ ជា​ទ​ង្វើ​ដែល​មិនល្អ​ និង​មិន​ស្មោះត្រង់​ចំពោះ​អតិថិជន​។​ ម្យ៉ាងវិញទៀត​ក្រុមហ៊ុន​នេះ​ ក៏​ចង់​ចូលរួម​ជួយ​ដល់​កម្មករ​ និង​ពលរដ្ឋ​ទូទៅ​ ដែល​មាន​ជីវភាព​ក្រីក្រ​អាច​មាន​លទ្ធភាព​ធ្វើ​ដំណើរ​ទៅ​ជួប​បងប្អូន​នៅ​ខេត្ដ​បាន​។​ លោក​ សំ​ វិចិត្រ​ ៖«​ណាមួយ​យើង​គិត​ថា​ វា​ជា​កត្ដា​មួយ​ជួយ​ដល់​កម្មករ​ ជួយ​ដល់​ប្រជាជន​ដែល​មាន​ជីវភាព​មធ្យម​ ឬ​ជីវភាព​ខ្វះខាត​ដែល​គាត់​ចង់​ធ្វើ​ដំណើរ​ទៅ​ជួបជុំ​បងប្អូន​គាត់​ក៏​ចំណាយ​តិច​ដែរ​ ដែល​យើង​អត់​ឡើង​អ​ញ្ចឹ​ង​»​។​

​ក្រុមហ៊ុន​ រិ​ទ្ធ​មុន្នី​ មិន​បញ្ឈប់​សកម្មភាព​ដឹក​ជញ្ជូន​អតិថិជន​របស់​ខ្លួន​ឡើយ​ក្នុង​រដូវ​ភ្ជុំបិណ្ឌ​នេះ​ គ្រាន់​ក្នុង​ថ្ងៃ​ដាក់​បិណ្ឌ​ធំ​ ក្រុមហ៊ុន​នឹង​បន្ថយ​ជើង​ធ្វើ​ដំណើរ​មិន​ដល់​ ៣០​ជើង​ ដូច​រាល់​ដងនោះ​ទេ​។​

​ងាក​ទៅ​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ ថេ​រ៉ូ​ អ៊ិ​ច​ប្រេស​ ឯណោះ​វិញ​ តាម​ការ​ឲ្យ​ដឹង​ពី​នាយក​ក្រុមហ៊ុន​នេះ​ ក្រុមហ៊ុន​ របស់​លោក​គ្មាន​ទេ​រឿង​តម្លើង​ថ្លៃ​ដើម្បី​ចំណេញ​ពី​ញើស​ឈាម​អតិថិជន​។​

​លោក​ ភក្ដី​ នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ ថេ​រ៉ូ​ អ៊ិ​ច​ប្រេស​ មាន​ប្រសាសន៍​ថា​ ក្រុមហ៊ុន​លោក​មិន​ធ្លាប់​តម្លើង​ថ្លៃ​ទេ​តាំងពី​ចាប់​បង្កើត​មក​។​ បើ​ទោះបីជា​ពេល​ខ្លះ​ក្រុមហ៊ុន​មាន​ផ​លំបាក​ខាង​ផ្នែក​សេដ្ឋកិច្ច​ក៏​ដោយ​ ក៏​ប៉ុន្ដែ​លោក​ ភក្ដី​ នៅ​តែ​មាន​ជំនឿ​លើ​ភាព​ស្មោះត្រង់​រវាង​ម្ចាស់​អាជីវកម្ម​ និង​អតិថិជន​។​ លោក​ ភក្ដី​ ៖«​ក្រុមហ៊ុន​បង​ពេល​មុន​ប​ង្កើ​បាន​និយាយ​គ្នា​ច្បាស់​ពី​ចំណុច​ហ្នឹង​ (​ឡើងថ្លៃ​)​ អ្នក​ណា​ក៏​ចង់បាន​កម្រៃ​ដែរ​ព្រោះ​យើង​ត្រូវ​ថែម​ប្រាក់​ឲ្យ​បុគ្គលិក​ដែល​គាត់​ធ្វើការ​ថ្ងៃ​បុណ្យ​ទាន​ ប៉ុន្ដែ​យើង​ត្រឡប់​មក​វិញ​បើ​យើង​ធ្វើ​ជំនួញ​យើង​អង្គុយចាំតែ​ចំណេញ​ គិតតែ​ពី​ផលប្រយោជន៍​ នោះ​យើង​ក៏​មិន​បាន​យូរអង្វែង​ដែរ​»​។​

​ក្រុមហ៊ុន​ ថេ​រ៉ូ​ អ៊ិ​ច​ប្រេស​ គឺ​មិន​ឈប់​សម្រាក​ ក្នុង​ការ​ដឹក​ជញ្ជូន​អតិថិជន​របស់​ខ្លួន​ឡើយ​ មិន​ថា​នៅ​តាម​បណ្ដា​ខេត្ដ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ឬ​ក៏​ទៅ​ដល់​រាជាណាចក្រ​ថៃ​។​

​ដោយឡែក​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ពន្លឺ​អង្គរ​ខ្មែរ​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ទល់មុខ​សាល​មហោស្រព​ចេ​ន​ឡា​ ឯណោះ​វិញ​ ក៏​នៅ​តែ​នឹង​បន្ដ​ដឹក​ជញ្ជូន​ភ្ញៀវ​របស់​ខ្លួន​មិន​ឈប់​សម្រាប់​នា​រដូវ​ភ្ជុំ​នេះ​ដែរ​ ប៉ុន្ដែ​ក្រុមហ៊ុន​នឹង​ដំឡើង​ថ្លៃ​សំបុត្រ​ នៅ​កៀក​នឹង​ថ្ងៃ​បិណ្ឌ​ធំ​។​

​អ្នក​នាង​ ម៉ា​ ណា​វី​ បុគ្គលិក​ផ្នែក​រដ្ឋបាល​ និង​គណនេយ្យ​របស់​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ពន្លឺ​អង្គរ​ខ្មែរ​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​ថា​ ក្រុមហ៊ុន​ពន្លឺ​អង្គរ​ខ្មែរ​ សម្រេច​ដំឡើង​ថ្លៃ​សំបុត្រ​ដូច្នេះ​ គឺ​ដោយសារ​តែ​ក្រុមហ៊ុន​អស់​ឡាន​ផ្ទាល់ខ្លួន​ ហើយ​ត្រូវ​ជួល​ឡាន​ក្រុមហ៊ុន​ផ្សេង​មក​បន្ថែម​។​ ក្រុមហ៊ុន​នេះ​នឹង​ដំឡើង​ថ្លៃ​ពី​ ២​ម៉ឺន​រៀល​សម្រាប់​ថ្ងៃ​ធម្មតា​ ដែល​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ ទៅ​បាត់ដំបង​ ដល់​ ២៥០០០​រៀល​ ពី​ថ្ងៃ​ចន្ទ​ ទី​១៨​ ខែកញ្ញា​ តទៅ​។​ អ្នក​នាង​ ម៉ា​ ណា​វី​៖«​ឡើង​ ៥០០​ពាន់​អី​ យើង​នឹង​ឡើង​ទៅ​តាម​លទ្ធភាព​ជាក់ស្ដែង​បើ​យើង​អស់​ឡាន​ បើ​យើង​ជួល​ឡាន​គេ​មុន​ថ្ងៃ​ យើង​នឹង​ឡើង​ ហើយ​យើង​ក៏​ព្រួយបារម្ភ​ពី​ការ​ប្រកួតប្រជែង​ដែរ​ក៏​ប៉ុន្ដែ​ក្រុមហ៊ុន​ផ្សេងៗ​ គេ​ឡើង​ដែរ​»​។​

​នៅ​កម្ពុជា​មាន​រថយន្ដ​ដឹក​អ្នកដំណើរ​ឯកជន​ជា​ច្រើន​ផ្សេង​គ្នា​ មាន​ទាំង​រថយន្ដ​ដឹក​អ្នកដំណើរ​ចាស់វស្សា​ និង​រថយន្ដ​ដឹក​ន​អ្នកដំណើរ​ដែល​ទើប​ចាប់​ផ្ដើ​អាជីវកម្ម​ក្នុង​រយៈពេល​ថ្មីៗ​។​ ក៏​ប៉ុន្ដែ​រថយន្ដ​ដឹក​អ្នកដំណើរ​ភាគច្រើន​តែងតែ​ដំឡើង​ថ្លៃ​ខណៈ​បុណ្យ​ទាន​ចូល​មក​ដល់​ បើ​ទោះជា​មានការ​អំពាវនាវ​ពី​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​ដោយ​៕

The post រថយន្ដ​ដឹក​អ្នក​អ្នកដំណើរ​មួយ​ចំនួន​ប្រកាស​មិន​ឡើងថ្លៃ​ខណៈ​រថយន្ដ​ខ្លះ​ទៀត​ឡើងថ្លៃ​ appeared first on WMC.

ក្រសួងអប់រំចេញវិញ្ញាបនបត្រប​ណ្ដោះអាសន្នជូនដល់បេក្ខជនប្រឡងជាប់បាក់ឌុបឆ្នាំ២០១៧

$
0
0

ភ្នំពេញ៖ វិញ្ញាបនប្រតបណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២១  សីហា ២០១៧ ​នឹងផ្ដល់ជូនដល់បេក្ខជនដែលប្រឡងជាប់ នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០១៧ តាមគ្រឹះស្ថានមធ្យមសិក្សានីមួយៗ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ។

តាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ចុះនៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៧ ផ្ញើជូនប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីខេត្ដ គឺ ការផ្ដល់វិញ្ញាបនបត្រជូនដល់បេក្ខជនពុំមានបង់ប្រាក់នោះឡើយ  ។

សេចក្ដីជូនដំណឹងរបស់ក្រសួងដដែល រាល់បាតុភាពទាំងឡាយណាដែលកើតចេញពីការផ្ដល់វិញ្ញាបនបត្រនេះ គណៈគ្រប់គ្រងគ្រឹះស្ថានសាមីជាអ្នកទទួលខុសត្រូវ៕

 

The post ក្រសួងអប់រំចេញវិញ្ញាបនបត្រប​ណ្ដោះអាសន្នជូនដល់បេក្ខជនប្រឡងជាប់បាក់ឌុបឆ្នាំ២០១៧ appeared first on WMC.

ឧត្តមសេនីយ៍មីនអ៊ុងឡាំង៖ សហគមន៍រ៉ូហីុងយ៉ាមិនមានកំណើតនៅភូមាទេ

$
0
0

មេបញ្ជាការកងទ័ពភូមាឧត្តមសេនីយ៍មីនអ៊ុងឡាំង បានអះអាងថា ពលរដ្ឋដែលរត់ភៀសខ្លួនដោយសារអំពើហិង្សាពួកគេ មិនមានដើមកំណើតនៅភូមាទេ គឺជាជនចំណាកស្រុកខុសច្បាប់ និងជាក្រុមគ្រួសាររបស់ពួកជ្រុលនិយមដែលប៉ុនប៉ងបំបែករដ្ឋ។

លោកឧត្តមសេនីយ៍មីនអ៊ុងឡាំងបាននិយាយថា សហគមន៍នេះ មិនមែនជាជនជាតិដើមភាគតិចនោះទេ គឺពួកគេជាក្រុមខុសច្បាប់ ដែលជាក្រុមជ្រុលនិយម មានផែនការបំបែករដ្ឋ។

សហគមន៍រ៉ូហុីងយ៉ា ភាគច្រើននៅរដ្ឋរ៉ាកខាយ ភាគខាងជើងប្រទេសភូមា។ សហគមន៍នេះ កាន់សាសនាម៉ូស្លីម ហើយជាជនអន្តោប្រវេសន៍មកពីប្រទេសបង់ក្លាដេសនិងប្រទេសឥណ្ឌា។

សហគមន៍នេះ មករស់នៅក្នុងប្រទេសភូមា តាមរយៈអាណានិគមអង់គ្លេស។ សហគមន៍នេះ មិនត្រូវបានរាប់ជាពលរដ្ឋភូមា ហើយការពារដោយរដ្ឋធម្មនុញ្ញនោះទេ។

តាមរយបាយការណ៍មួយរបស់អង្គការសហប្រជាជាតិ ចាប់តាំងពីផ្ទុះហិង្សា ឆ្នាំ២០១២មក សហគមន៍រ៉ូហ៊ីងយ៉ាបានធ្វើចំណាកស្រុកទៅប្រទេសបង់ក្លាដេស នឹងប្រទេសជិតខាងមួយចំនួនទៀត ដែលមានជិត ២០ ម៉ឺននាក់។ហិង្សាកើតឡើងនេះ ដោយសារការរើសអើងជាតិសាសន៍ និងសាសនា៕

 

The post ឧត្តមសេនីយ៍មីនអ៊ុងឡាំង៖ សហគមន៍រ៉ូហីុងយ៉ាមិនមានកំណើតនៅភូមាទេ appeared first on WMC.

អាមេរិកព្រមានបំផ្លាញកូរ៉េខាងជើងចោល ប្រសិនប្រទេសនេះបន្តការគំរាមកំហែងនោះ

$
0
0

រដ្ឋបាលលោក Donald Trump បានបង្កើនការដាក់សម្ពាធលើកូរ៉េខាងជើងបន្ថែមទៀតកាលពីថ្ងៃអាទិត្យ គឺមួយថ្ងៃនៃកិច្ចប្រជុំនៅឯអង្គការសហប្រជាជាតិ ដោយអាមេរិកព្រមានថា នឹងបំផ្លាញក្រុងព្យុងយ៉ាងចោល ប្រសិនប្រទេសនេះបដិសេធមិនបញ្ចប់កម្មវិធី”នុយក្លេអ៊ែរ” កាំជ្រួចមីស៊ីលផ្លោងឆ្លងទ្វីបនោះ។

ជាមួយគ្នានោះដែរ មន្រ្តីអាមេរិកនិងសម្ព័ន្ធមិត្តរបស់អាមេរិក កំពុងព្យាយាមស្វែងរកមធ្យោបាយដើម្បីទប់ទល់នឹងក្រុងព្យុងយ៉ាង ដែលប្រធា នាធិបតីអាមេរិកនឹងថ្លែងទៅកាន់មហាសន្និបាតអង្គសហប្រជាជាតិនៅថ្ងៃអង្គារស្អែកនេះ។  នៅថ្ងៃព្រហស្បត្តិ៍ជប៉ុន និងកូរ៉េខាងជើង ក៏នឹងថ្លែងសុន្ទរកថារបស់ពួកគេ នៅក្រៅកិច្ចប្រជុំផងដែរ។

លោក Trump និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-In បាននិយាយតាមទូរស័ព្ទកាលពីរាត្រីថ្ងៃសៅរ៍ ដោយបានសន្យាថានឹងដាក់សម្ពាធកាន់តែខ្លាំងលើរបបលោក គីម ជុង      អ៊ុន។ មន្រ្តីកូរ៉េខាងត្បូងបន្ថែមថា កូរ៉េខាងជើងត្រូវតែដឹងឱ្យច្បាស់ថា “ការបង្កហេតុបន្ថែមទៀតរបស់ខ្លួន” គឺវាកាន់តែរុញប្រទេសនេះ ឱ្យនៅលើផ្លូវមួយនៃការដួលរលំទៅវិញនោះទេ។

ក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃសប្ដាហ៍មុន ចន្ទ បានដាក់ទណ្ឌកម្មថ្មីមួយលើកូរ៉េខាងជើង ប៉ុន្តែផលប៉ះពាល់របស់រដ្ឋកុំម្មុយនីសមួយនេះ អាស្រ័យទៅលើចិន ថាតើប្រទេសចិនដែលសម្ព័ន្ធមិត្តរបស់ក្រុងព្យុងយ៉ាង និងដៃគូសេដ្ឋកិច្ចចម្បងនោះព្រមអនុវត្តទាំងស្រុងលើកូរ៉េខាងជើងឬយ៉ាងណា។

ជាមួយគ្នានេះដែរ គេត្រូវចាំមើលប្រទេសរុស្ស៊ី ថាតើប្រទេសរុស្ស៊ីព្រមអនុវត្តទណ្ឌកម្មសេដ្ឋកិច្ចនេះឬទេ ខណៈរុស្ស៊ីកំពុងផ្តល់ការងារដល់កម្មករកូរ៉េខាងជើងរាប់ម៉ឺននាក់នោះ៕ ប្រភព៖ Channel news asia

 

The post អាមេរិកព្រមានបំផ្លាញកូរ៉េខាងជើងចោល ប្រសិនប្រទេសនេះបន្តការគំរាមកំហែងនោះ appeared first on WMC.


ស្លាប់ ៩ បាត់ខ្លួន ៤នាក់ នៅវៀតណាម ដោយសារព្យុះទីហ្វ៊ុង

$
0
0

វៀតណាម ៖ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ ប្រទេសវៀតណាមបានឱ្យដឹងថា ព្យុះ Typhoon Doksuri បានបណ្ដាលឱ្យមនុស្សស្លាប់ ៩នាក់និង ៤នាក់បាត់ខ្លួន ។

ប្រភពរូប៖ Reuters

 

ព្យុះ Typhoon Doksuri បានបក់បោកលើប្រទេសវៀតណាម កាលពីសប្ដាហ៍មុនដោយ បានវាយបោកចំឆ្នេរសមុទ្រភាគកណ្ដាល កាលពីថ្ងៃ សុក្រ ទី ១៥ កញ្ញា ដោយបណ្ដាលឱ្យមនុស្សរងរបួស ១១២នាក់ និងបំផ្លាញផ្ទុះពលរដ្ឋ ១៥០ពាន់ខ្នងបណ្ដាលឱ្យតំបន់នោះ ដាច់ចរន្តអគី្គសនីទាំងស្រុង។

អាជ្ញាធរបាននិយាយថា គេបានបញ្ចូនកងទ័ព ៣ ម៉ឺន ១ពាន់នាក់​ ទៅជួយសង្រ្គោះពលរដ្ឋ៕AP

 

The post ស្លាប់ ៩ បាត់ខ្លួន ៤នាក់ នៅវៀតណាម ដោយសារព្យុះទីហ្វ៊ុង appeared first on WMC.

កម្ពុជា-ថៃ គ្រោង​បើក​ច្រកព្រំដែន​អន្ដរជាតិ​ចំនួន ៤បន្ថែមទៀត

$
0
0

 

ស្របពេលនាយករដ្ឋមន្រ្តីកម្ពុជា បានអំពាវនាវឱ្យភាគីថៃជួយទិញផលិតផលកសិកម្ម ហើយភាគីថៃក៏សន្យា​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យបាន​ដល់ ១៥ ពាន់លាន​ដុ​លា្ល​រ​អាមេរិក​ក្នុង​ឆ្នាំ ២០២០ខាងមុខ​នោះ ថ្មីៗនេះ​ភាគី​ទាំងពីរ ​ក៏បាន​គ្រោង​នឹង​បើក​ច្រកព្រំដែន​អន្ដរជាតិ​ចំនួន ៤ បន្ថែមទៀត​ដើម្បី​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម និង​ដំណើរការផ្សេងៗ ខណៈ​ច្រកព្រំដែន​អន្ដរជាតិ​ប៉ោយប៉ែត​ចាប់ផ្ដើម​មានការ​កកស្ទះ។

លោក នុតថាវុធ ផូធិសារ៉ូ (Nuthavudh Photisaro) ឯកអគ្គរាជទូត​ថៃ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែងក្នុងសិក្ខាសាលាស្តីពីការពង្រីកសក្តានុពលពាណិជ្ជកម្មតាមព្រំដែនរវាងកម្ពុជា និងថៃ ថា ការបើក​ច្រកព្រំដែន​បន្ថែម​ទាំង​បួន​នេះ​ នឹង​ធ្វើឡើង​ដើម្បី​ជួយ​សម្រួល​ដល់​ដំណើរ​ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី និង​ជួយ​សម្រួល​ដល់​ដំណើរ​ឆ្លងកាត់​របស់​ភ្ញៀវទេសចរ​ក្នុងការ​ចេញចូល​ឆ្លងកាត់​ទៅមក ​រវាង​ប្រទេស​ទាំងពីរ។

លោកបញ្ជាក់ថា ដោយសារតែ​កំណើន​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​មានការ​កើនឡើង​ជា​បន្ដ​បន្ទាប់ និង​ដើម្បី​ជំរុញ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​អាច​ដើរ​ទៅដល់​ផែនការ​ទើប​ធ្វើឱ្យ​មានការ​ឈានទៅ​បើក​ច្រកព្រំដែន​អន្ដរជាតិ​ទាំង​បួន​បន្ថែមទៀត​ដើម្បី​ជួយ​សម្រួល​ដល់​កិច្ចការ​ទាំងនោះ។

គួរ​បញ្ជាក់ថា ច្រកព្រំដែន​អន្ដរជាតិ​ទាំង​បួន​ដែល​គ្រោង​នឹង​បើក​ដំណើរការ​ក្នុង​រយៈពេល​ណាមួយ​ខាងមុខ​ទៀត​នោះ​មានដូចជា៖

ទី១ .ច្រក​អានសេះ ខេត្ដ​ព្រះវិហារ ជាប់​ច្រក​អាន​ម៉ា ស្ថិត​ខេត្ដ ​កាន់​វ័ន​ឡា ​សុថា​នី។

ទី២ .ច្រក​ជប់​គគី ខេត្ដ​ឧត្ដរមានជ័យ ជាប់​ច្រក​សែ​ទូ​គោ ខេត្ដ​ប៊ុ​រី​រ៉ាំ។

ទី៣.ច្រក​ភ្នំ​ដី ខេត្ដ​បាត់ដំបង ជាប់​ច្រក​ខៅ​ឌី​ន ខេត្ដ​ស្រះកែវ ។

ទី៤. ច្រក​ថ្មដា ខេត្ដ​ពោធិសាត់ ជាប់​ច្រក ថា​សេន ខេត្ដ​ស្រះកែវ។

យោងតាមទិន្ន័យរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងថៃ ក្នុងឆ្នាំ២០១៥ មានចំនួន ៥,៥១៨លានដុល្លារអាមេរិក ហើយឆ្នាំ២០១៦ មានចំនួន ៥,៥៥១លានដុល្លារអាមេរិក ពោលគឺបានកើនឡើង ០,៦%។

ជាមួយគ្នានេះ ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសថៃ ក្នុងឆ្នាំ២០១៥ មានចំនួន ៦៣៨លានដុល្លារអាមេរិក ចំណែកឆ្នាំ២០១៦ មានចំនួន ៩៤៤លានដុល្លារអាមេរិក ពោលគឺបានកើនឡើង ៤៧,៩៦% ។

រីឯការនាំចូលរបស់កម្ពុជាពីប្រទេសថៃ ក្នុងឆ្នាំ២០១៥ មានចំនួន ៤,៨៨០លានដុល្លារអាមេរិក និងឆ្នាំ២០១៦ មានចំនួន ៤,៦០៧លានដុល្លារអាមេរិក ពោលគឺបានថយចុះ ៥,៥៩%៕

The post កម្ពុជា-ថៃ គ្រោង​បើក​ច្រកព្រំដែន​អន្ដរជាតិ​ចំនួន ៤បន្ថែមទៀត appeared first on WMC.

បទយកការណ៍៖ ពិពណ៌នាអំពីបុណ្យភ្ជុំបិណ្ឌ

$
0
0

ឯកសារ៖ ពិធីបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យសំខាន់ក្នុងប្រពៃណីជាតិ ដែលប្រជាពរដ្ឋខ្មែរធ្វើឡើងមិនមានអាក់ខានឡើយជារៀងរាល់ឆ្នាំ។ បុណ្យនេះធ្វើឡើងដើម្បី រំលឹកគុណដល់ដូនតា សាច់ញាតិ ពិសេសបុណ្យនេះក៏ជាឱកាសផ្តល់ឲ្យក្រុមគ្រួសារអាចជួបជុំធ្វើកុសលជុំគ្នា។ តើជំនឿប្រជាពលរដ្ឋក្នុងពិធីបុណ្យ និង ទំនៀមនៃការប្រារព្ធរបស់ពលរដ្ឋ?

កញ្ញា ច្រឹក ស្រីអូន រៀបរៀងបទពិពណ៌នានេះមានដូចតទៅ៖

 

                                          ​ពុទ្ធបរិស័ទនាំយកចង្ហានប្រគន់ព្រះសង្ឃនាឱកាសនៃពិធីបុណ្យកាន់បិណ្ឌ។

The post បទយកការណ៍៖ ពិពណ៌នាអំពីបុណ្យភ្ជុំបិណ្ឌ appeared first on WMC.

សហជីពមួយអំពាវនាវឱ្យកម្មករទៅចុះឈ្មោះបោះឆ្នោតពេលខ្លួនទៅដល់ស្រុកកំណើត

$
0
0

ភ្នំពេញ៖ ខណៈកម្មករ កម្មារិនី បានឈប់សម្រាកពីការងារងារដើម្បីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌទៅតាមបណ្តាខេត្តរៀងៗខ្លួននោះ ប្រធានសហជីពមួយអំពាវនាវឱ្យក្រុមកម្មករ កម្មការិនីដែលមិនទាន់ចុះឈ្មោះបោះឆ្នោត ទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។

បន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចេញសេចក្តីប្រកាសព័ត៌មានឱ្យក្រុមកម្មករ កម្មារិនីធ្វើការងាររោងចក្រទំាងអស់បានឈប់ សម្រាករយៈពេល៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី ២១ ខែកញ្ញា ឆ្នំា២០១៧ ដែលស្ថិតក្នុងអំទ្បុងពេលពិធីបុណ្យភ្ជុំបិណ្ឌរួចមក គេសង្កេតឃើញថាកម្មករ កម្មការិនីភាគច្រើន បាននំាគ្នាសម្រុកទៅតាមបណ្តាខេត្តរៀងៗខ្លួនមុនពិធីបុណ្យភ្ជុំបិណ្ឌមកដល់។

ទាក់ទងនឹងការធ្វើដំណើររបស់ក្រុមកម្មករ កម្មារិនីនេះដែរ ប្រធានសម្ព័ន្ធសហជីពលចលនាកម្មករ លោក ប៉ាវ ស៊ីណា បានផ្តល់បទសម្ភាស ឱ្យវិទ្យុស្រ្តីនាថ្ងៃទី ១៨ កញ្ញា នេះថាការអនុញ្ញាតឱ្យក្រុមកម្មករបានឈប់សម្រាកនេះជាឱកាសល្អមួយដែលក្រុមកម្មករអាចឆ្លៀតរយៈពេលខ្លីទៅចុះឈ្មោះបោះឆ្នោតបាន។ ប៉ុន្តែលោកថាពេលវេលានេះមិនសាកសមគ្រប់គ្រាន់អាចឱ្យក្រុមកម្មករចូលរួមចុះឈ្មោះបោះឆ្នោតបាននោះទេ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រធានសហជីពរូបនេះអំពាវនាវឱ្យកម្មករដែលបានធ្វើដណើរទៅស្រុកកំណើតទំាងអស់ត្រូវចូលរួមចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។

«ស្នើឱ្យបងប្អូនកម្មករ កម្មការិនី ក៏ដូចប្រជាពលរដ្ឋទូទៅត្រូវបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋក្នុងការទៅចុះឈ្មោះបោះឆ្នោតឱ្យបានរួសរាន់ ហើយក៏អំពាវនាវផងដែរទៅដល់ គ.ជ.ប ឱ្យចេញនូវលិខិតិអនុញ្ញាតឱ្យកម្មករបានឈប់សម្រាកដូចអាណត្តិមុនៗដើម្បីឱ្យគាត់បានទៅចុះឈ្មោះនៅតាមស្រុកកំណើតរៀងៗខ្លួន»។

ចំណែកលោក សំ គន្ធាមី នាយកប្រតិបត្តិនៃអង្គការមួយឃ្លំាំមើលការបោះឆ្នោតហៅថា និហ្វិក មានប្រសាសន៍ថា ជាការល្អ ដែល គ.ជ.ប គួរជួយសម្រួលកម្មករឱ្យ មានពេលគ្រប់គ្រាន់ពេលពួកគាត់ទៅ កាន់ស្រុក កំណើត​។ យ៉ាងណាក៏ដោយ លោកទទូចឱ្យកម្មករ ប្ដេជ្ញាព្យា យាម ចុះឈ្មោះបោះឆ្នោត ខណៈពួកគាត់ដល់ស្រុកកំណើត ហើយមានពេលសមល្មម។«ខ្ញុំសូមបងប្អូនណាដែលអញ្ចើញទៅដល់មុនម៉ោង៥ណកន្លះសូមឱ្យគាត់រៀបចំឯកសារអត្តសញ្ញាណប័ណ្ណ បើអត់មានអត្តសញ្ញាណប័ណ្ណយកសៀវភៅគ្រួសារទៅ ហើយរកសាកស្សីម្នាក់ដើម្បីទៅចុះឈ្មោះបោះឆ្នោតឱ្យទាន់ម៉ោង៥កន្លះល្ងាចហ្នឹងបើមិនដូច្នេះទេទាល់តែភ្ជុំបិណ្ឌហើយបើក្រុមការងារហ្នឹងចាប់ផ្តើមការងារទ្បើងវិញ»។

តាមរបាយការណ៍របស់ គ.ជ.ប ការចុះឈ្មោះបោះឆ្នោត លើបញ្ជីបច្ចុប្បន្នភាពថ្មីឆ្នាំ២០១៧នេះ ដែលមានរយៈពេល១៧ថៃ្ងនេះ មានពលរដ្ឋបានទៅចុះឈ្មោះជាង ១១ម៉ឺននាក់ ដែលតាមតួលេខ អ្នកត្រូវទៅចុះ ឈ្មោះ ជាង១លាន៦សែននាក់៕

The post សហជីពមួយអំពាវនាវឱ្យកម្មករទៅចុះឈ្មោះបោះឆ្នោតពេលខ្លួនទៅដល់ស្រុកកំណើត appeared first on WMC.

៨ខែកម្ពុជានាំចេញផលនេសាទបានជិត ១ម៉ឺនតោន ខណៈការងារកសិកម្មកើន១០០ភាគរយ ​

$
0
0

​រយៈពេល៨ខែ ឆ្នាំ២០១៧ គឺ​ចាប់ពីខែមករា ដល់ខែសីហា ​ កម្ពុជាបាននាំចេញផលនេសាទជិត ១ម៉ឺនតោន ទទួលបានចំណូល​ ប្រមាណ ៣៣ម៉ឺនដុល្លារអាមេរិក​។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំខែសីហា ឆ្នាំ២០១៧។

​របាយការណ៍ដដែលនេះបានបញ្ជាក់ទៀតថា ក្នុងរយៈពេល ៨ខែនេះ ផល​នេសាទ​​នាំចេញ​បានចំនួន ៦ ៣៥០ តោន ស្មើ​​នឹង ៤២,៣៣% ​កើនឡើង​​ចំនួន ៥០តោន បើធៀបនឹងឆ្នាំ២០១៦ ខណៈផលនេសាទ​កែច្នៃ​បានចំនួន ៣៥៥០តោន ស្មើនឹង​​៧១ ភាគរយ កើនឡើងចំនួន ៥០តោន។

ក្រសួងបានឱ្យដឹងផងដែរថា សំណុំរឿង​​​បទល្មើស​ជលផលមានចំនួន ៤៨៩ករណី ក្នុងនោះបទល្មើសទឹកសាប មានចំនួន៤៦៥ ករណី និងសមុទ្រមានចំនួន​ ២៤ករណី។

ចំពោះការងារបង្កបង្កើនផលស្រូវ ក្រសួងបានបញ្ជាក់ដែរថា គិតមកដល់ខែសីហា ឆ្នាំ២០១៧ ​ការបង្កបង្កើនផលស្រូវនៅរដូវវស្សា បានលើសពី ១០០ភាគរយ ។

របាយការណ៍ស្តីពី​សភាពការណ៍កសិកម្ម រុក្ខាប្រម៉ាញ់ និងនេ​សាទ ប្រចាំខែ​សីហា ឆ្នាំ២០១៧ បានឱ្យដឹងបន្ដថា  ​ដោយសារស្ថានភាពទឹកភ្លៀង​បានធ្លាក់រាយប៉ាយ​តាមបណ្តាខេត្តនៅទូទាំងប្រទេស ការងារបង្កបង្កើនផល​​​រដូវវស្សាសម្រេចបាន​១០០,​៨៨ ភាគរយលើផ្ទៃដី​ជាង​ ២លានហិចតា (២៥១៨ ៦៨៥ហិចតា) នៃផែន​ការ ២លាន ៤សែន ៩មឺុន ៦ពាន់ ៧៩០ហិចតា ។​ ប៉ុន្តែស្ថាន ភាពទឹកជំនន់​​​ទឹកភ្លៀង​​ និងកម្ពស់ទន្លេមេគង្គបានធ្វើ​ឱ្យបានប៉ះពាល់ និងខូចខាត​​លើ​ដំណាំ​ស្រូវតាម​​បណ្តាខេត្តមួយចំនួនផងដែរ។

ក្រសួងបានឱ្យ​ដឹង​ទៀតថា​ ​ការប្រើប្រាស់គ្រឿងយន្តសម្រាប់ផលិតកម្មកសិកម្ម បានកើនឡើង ​៩៣.៧៤ភាគរយ ខណៈការប្រើប្រាស់គោក្របីមានតែចំនួន ​៦,២៦ភាគរយប៉ុណ្ណោះ។

ចំណែកឯការប្រមូលស្រូវស្រាលវិញ​ រហូតមកដល់ពេលនេះសម្រេចបាន​​២៥៣​០៨៦ហិចតា ​លើផ្ទៃដី​ស្រូវស្រាល​សរុប ៦សែន ៤ម៉ឺន ៩ពាន់ ២៥០​ហិចតា ដោយទទួលបានទិន្នផលលើសឆ្នាំមុន។

ដោយឡែក​ដំណាំរួមផ្សំ និងដំណាំឧស្សាហកម្មការអនុវត្តបង្កបង្កើនផលបានធ្លាក់ចុះ បើធៀបនឹងកាលពីឆ្នាំមុន​។រីឯការនាំវិញអង្ករវិញ ក្នុងខែសីហាឆ្នាំ​២០១៦នេះ ​មានចំនួន ៥ម៉ឺន ៦ពាន់ ២៧៤តោន ​​កើនឡើង ២ម៉ឺន ៨ពាន់ ​៤៧៥តោន បើធៀបនឹងខែ សីហាកាលពីឆ្នាំ ២០១៦៕

The post ៨ខែកម្ពុជានាំចេញផលនេសាទបានជិត ១ម៉ឺនតោន ខណៈការងារកសិកម្មកើន១០០ភាគរយ ​ appeared first on WMC.

បទយកការណ៍ ៖ ការរងទុក្ខនៃប្រេតទាំង ១២ ពពួក

$
0
0

ខ្មែរមានជំនឿថា រៀងរាល់ឆ្នាំ នៅរដូវកាន់បិណ្ឌរយៈពេល ១៥ថ្ងៃឋានយមរាជ និងបើកទ្វារឲ្យពួកសត្វប្រេតទាំងឡាយ ឲ្យមក ឋានមនុស្សដើម្បីទទួល កុសលពីសាច់ញាតិ។ ពលរដ្ឋខ្មែរគ្រប់ភូមិ ស្រុក ខេត្តក្រុង តែងតែប្រារព្ធ ពិធីបុណ្យកាន់បិណ្ឌចាប់ពី ថ្ងៃ ១រោជដល់ថ្ងៃ ១៥រោជភទ្របទ។  ប្រជាជនខ្មែរតែងធ្វើបុណ្យនេះឧទ្ទិសកុសលចំពោះបេតបុគ្គលទាំងនោះឲ្យបានទទួលអានិសង្ឃ។

កញ្ញា ច្រឹក ស្រីអូន មានសេចក្តីរាយការណ៍៖ ​

 

                                                                                           ​សៀវភៅល្បើកប្រេត។

ពលរដ្ឋខ្មែរជាអ្នកកាន់ព្រះពុទ្ធសាសនា តែងមានជំនឿថា បាប បុណ្យ ពិតជាមាន។ អ្នកកាន់ព្រះពុទ្ធសាសនា មានជំនឿលើ កម្មផល ធ្វើល្អ បានល្អ ធ្វើអាក្រក់ បានអាក្រក់ ។ ជាប្រពៃណីរបស់ពលរដ្ឋខ្មែរ ចាប់ពីថ្ងៃ ១ រោច ខែភទ្របទ ជារៀងរាល់ឆ្នាំ គឺប្រជាពលរដ្ឋខ្មែរតែប្រារព្ធពិធី បុណ្យកាន់បិណ្ឌ ដែលជាបុណ្យប្រពៃណីដើម្បី ឧទ្ទិសកុសល ចំពោះដូនតា ដែលបានចែកឋាន ទៅលោកខាងមុខ គឺក្រែងញាតិសណ្តានខ្លួន ធ្លាក់ខ្លួនទៅចាប់កំណើតជាប្រេតដោយ ផលកម្មដែលខ្លួនបានសាងកាលទៅជាមនុស្ស ហើយត្រូវរស់នៅរងទុក្ខឥតល្ហែ នៅឋាននរក​​ ដែលអាចទាញទំលាក់ដួងវិញាណក្ខនខ្លួន ចាប់កំណើតក្នុង អបាយ​ភូមិ  ជាកំណើត​សត្វ​ដែល​ប្រាស​ចាក​សេចក្ដី​ចម្រើន  ដែលរស់នៅក្នុង ភពនរក តិរច្ឆាន ប្រេត អសុរ​កាយ ទាំង ៤ នេះ​ជា​អបាយ​ភូមិ ដែរ រស់ទុក្ខឥតស្រាក។ សម្រាប់ពិធីបុណ្យ ភ្ជុំបិណ្ឌនេះគេធ្វើឡើងដើម្បី ឧទ្ទិសអនិសង្ឃ ជនទាំងនោះនិងពពួកប្រេតជាដើម។

ព្រះភិក្ខុខន្តិរក្ខិតោ ខាន់ សុខន ព្រះចៅអធិកាវត្តភ្នំតូច ស្រុកបាទី ខេត្តតាកែវ មានសង្ឃដីកា ថា ការធ្វើបុណ្យឧទ្ទិសកុសល ជូនដល់ពពួកប្រេត មិនអាចទៅដល់ពពួកប្រេតទាំងអស់នោះទេ។ ព្រះអង្គបន្តថា មានពពួកប្រេតមាន ៣ ពួក មានតែមួយពួកប៉ុណ្ណោះ ដែលអាចទទួលបានអនិសង្ឃពីការឧទ្ទិសកុសលរបស់ញាតិផ្សាយបុណ្យទៅ តែពីរពួកទៀត មិនអាចទទួលបានទេដោយអំណាចផលកម្មដែលនៅទុំជាប់ប្រាណ។

ជុំវិញបញ្ហានេះ ព្រះភិក្ខុខន្តិរក្ខិតោ  ខាន់ សុខន បញ្ជាក់ថា ក្នុងចំណោម ពពួកប្រេតទាំង ២ ពួកដែលមិនអាចទទួលបានកុសល  គឺចែកចេញ ជា ១២ ប្រភេទទៀត។

នៅក្នុងគម្ពី បេតវត្ថុ បានបែងចែងពពួកប្រេត ជាប្រភេទផ្សេងជាច្រើន។ វេលាក្រោយមកអ្នកប្រាជ្ញខ្មែរ លោក សុង ស៊ីវ បានចងក្រងល្បើកប្រេត ១២ ជាកំណាព្យបទកាកគិតិ ដែលដកស្រង់ចេញពីប្រភេទប្រេត ក្នុងគម្ពីរ បេតវត្ថុ រៀបរាប់ពីរូបរាងប្រេត ហេតុនាំឲ្យរងទុកេ ជាដើម។

ល្បើកប្រេតទាំង ១២ មានដំណាលដូច្នេះ ៖

និយាយពី ប្រេតទី១-ឈ្មោះវន្តាសា ៖ ប្រេតនេះរូបរាងកាយមានភ្នែកគ្រលួង មានមុខក្រញូវ ដុះរោមច្រើនស្រមូវ មាត់វៀចកំប៉ូវ ខ្នងកោងកំពួរ សក់រួញក្រញង់ ។ ដំបៅពេញកាយ រងទុក្ខរាប់រយលានឆ្នាំស្រេកឃ្លាឥតស្រាកច្រើននៅក្បែរផ្ទះអ្នកស្រុក ហើយ ស៊ីតែកំហាកនិងទឹកសំបោរ ។ ប្រេតទាំងនេះមកពីមិនបានធ្វើបុណ្យដោយចិត្តជ្រះថ្លា អាងខ្លួនមានឋានៈខ្ពស់ស្តោះដាក់អាហារឲ្យអ្នកមានសីលខ្ពស់ ។

ប្រេតទី២-ឈ្មោះកុណបា ៖ គឺមានពោះធ្លាក់ត្រយោក មុខខ្លីកំប៉ុក ភ្នែកប៉ុនត្រឡោក ចង្កាយារស្តោក ។ ធុំក្លិនខ្លួនស្អុយអសោចិ៍ ស៊ីតែសពខ្មោច ។ ប្រេតនេះអត់បាយរាប់កោដិឆ្នាំ ស៊ីតែខ្ទុះឈាមនៃសពខ្មោច កាត់តែស៊ីកាន់តែកាន់តែឃ្លាន ព្រោះធ្វើតែអរកុសលកម្ម ធ្វើអំពើរអាក្រក់ជាធំ មិនបានសាកកុសល ដោយបញ្ឆោតឲ្យអ្នកបូសបរិភោគសាច់សាច់ទាំង ១០ មានដំរី ខ្លា ពសជាដើម។

ប្រេតទី៣-ឈ្មោះគូថៈ ប្រេតនេះភ្នែករិលទទឹង មាត់ខើចសំញេញ ដុះរោមជិតឈឹង ច្រមុះត្រង់ភ្លឹង កខ្លីដូចហ៊ីង ។ ក្បាលធំត្រមោង សក់ដុះខាងៗ កណ្តាលរលីង ត្រចៀកកំប៉ិត ពោះធំកំភ្លឹងរូបរាងស្គមកំព្រឹង ស៊ីតែលាមក និង របស់ស្អុយ។ ភាគច្រើននៅខាងក្រោមផ្ទះ និងនៅតាមបង្គន់អ្នកស្រុក។

ចំពោះប្រេតនេះ រស់នៅរងទុក្ខ រាប់រយកោដិឆ្នាំ ដោយអំណាចកម្ម ដែលខ្លួន បានធ្វើពីអតីតជាតិ អាងអំណាចបង្ខំឲ្យមានសិល ឆីលាមកសត្វ គោ ក្របី និង មិនចិញ្ចឹម មាតា បិតា។

ប្រេតទី៤-ឈ្មោះអគ្គិជាល ៖ មានភ្លើងឆេះរោលរាលពេញខ្លួនប្រាណ ភ្នែកហើមលៀន ភ្លើងឆេះរន្ធមាត់មានដំបៅខ្លាំងស្រែកយំ គគ្រក់ ហុយផ្សែងព័ន្ធព័ទ្ធសាច់ស្បែកឡើងរលួយ ភ្លើងឆេះទាំងយប់ទាំងថ្ងៃ។ ប្រេតនេះច្រើនតែរស់នៅដងព្រៃជ្រៅ ញកបព្វតាក្បែរមាត់សមុទ្រលើដុំសិលា ស្រេកឃ្លានអាហារ ស្រេកទឹក ជាប់ជានិច្ចបាន ភ្លើងឆេះជាប់មាត់។ពួកប្រេតនេះគឺសាង កម្មពីជាតិមុន គឺជាមនុស្សប៉ោឡែលេងសើច ប្រមាថព្រះសង្ឃបញ្ឆោតលេងសប្បាយ ។

ប្រេតទី៥-ឈ្មោះសុចិមុខ៖ មុខមាត់ស្រួចដូចម្ជុល ក្បាលធំត្រមោង រន្ធមាត់ប៉ុនរន្ធគូទម្ជុល ដៃជើងធំបែករាងទុលមុល ធំប៉ុនភ្នំ ភ្នែកលៀនក្រឡោត សក់ក្បាល ពុកមាត់ ពុកចង្កាដុះដូចព្រឹក្សា ។

ពួកប្រេតនេះ រស់នៅបព្វតាព្រៃជ្រៅ ហើយប្រេតនេះស្រេកឃ្លានអាហារចាក់ទឹកមិនចូល ញាត់បាយមិនទៅ ចេះតែរស់នៅដោយផលកម្មដែលខ្លួនចង់ស្លាប់ក៏មិន ។ កាលពីជាតិមុនមិនបានធ្វើបុណ្យ មានទ្រព្យច្រើនតែចិត្តកំណាញ់មិនធ្វើទាន  និង មិនរក្សាទំនុកបម្រុងមាតាបិតា។

ប្រេតទី៦-ឈ្មោះកណ្ហជិ ៖ មានរូបរាងធំខ្ពស់ពេញចិត្ត ដៃជើង ធំៗពព្លាក់ពពាល ឡើងចាង កវែង ក្បាលផ្អៀង ភ្នែកស្រលៀង ខ្លួនធំដូចយក្ស  ច្រមុះធំខ្លី រោមដុះស្រមាង ដៃជើងក្រញាង ធ្មេញសំញេញ ពោះប៉ោងក្រអាញ ធំវែងដូចភ្នំ សាច់ស្បែកស្ពោតសាញដុះស្លែស្រមាញ ។

ប្រេតនេះ រស់នៅក្នុងព្រៃជ្រៅឆ្ងាយពីគេឯង ហើយស្រេកឃ្លានអាហារ ស្រេកទឹកខ្លាំងណាស់ឃើញបឹង ស្រះមិនអាចផឆកបាន ដោយទឹកនោះក្លាយជាក្រួសថ្មទៅវិញ ។ កម្មនេះកើតឡើងដោយសារ ការធ្វើឲ្យទឹកស្រះប្រើប្រាស់របស់សង្ឃកង្វក់ និង ដឹកគោចូលវត្ថ ព្រះសង្ឃហាមមិនស្ដាប់ ហើយកើតគំនិតចងគុំនុំ។

ប្រេតទី៧-ឈ្មោះនិជ្ឈាមក ៖ ប្រេតនេះគឺមានកម្មក្រាស់ណាស់មិនស៊ី ពុំអាហារបានទេ គឺមាត់ដុះកន្ទុយ។ ចំពោះរូបរាងវិញគឺអាក្រក់ ពោះប៉ោងកំប៉ិត ផ្ចិតទុលលៀនស្អុយ ច្រមុះកញ្ឆត ភ្នែកដូចទីទុយ ដុះរោមច្រើន មាត់ស្អុយខ្មួរខ្មោះ សាច់ខ្មៅ រាងខ្ពស់ស្គមស្វិតដៃជើង ។ ប្រេតនេះ នៅលើកោះតែម្នាក់ឯង ព្រោះជាតិមុនខ្លួនបានសាងរឿងអាក្រក់លើ សាមណៈ និយាយពាក្យចាក់ដោត អាក្រក់ ជេរស្តីឲ្យ បញ្ឆោតអ្នកមានសីលឲ្យអាប់កិត្តិយស ។

ប្រេតទី៨-ឈ្មោះសព្វង្កា ៖ ប្រតនេះ មានដំបៅពេញរាងកាយ ក្នុងសាច់សុទ្ធតែពងរុយ មានខ្ទុះពាសពេញខ្លួនប្រាណ ក្លិនស្អុយគគ្រុក ភ្នែកធំលៀន ច្រមុះធំវែង ពោះធ្លាក់ទ្រយុក ស្រែកថ្ងូររងទុក្ខដោយការឈឺចាប់ពន្លពេក ។ ដោយមានសេចក្តីស្រេកឃ្លានគឺតែង ខ្វេះហែក សាច់ខ្លួនឯងស៊ីជាអាហារ ហើយកាន់តែស៊ីកាន់តែឃ្លានព្រោះកម្មក្រាស ណាស់។ នៅក្នុងព្រៃជ្រៅនៅលើកោះ គគោករាប់ម៉ឺនសែនលាន កាលពីជាតិមុនអត់បានធ្វើបុណ្យ និង មានចិត្តកាច ។ ប្រេតនេះបានសាងកម្មកាលនៅរស់ អកត្តញ្ញូ ឈ្លះប្រកែកជាមួយម៉ែឪ ព្រមទាំងវាយគាត់ រមិលគុណ និងញាតិសណ្តាន។

ប្រេតទី៩-ឈ្មោះបព្វង្កា ៖ មានដៃខ្លីជើងខ្លីៗ ខ្លួនវែង ធំខ្ពស់ដូចភ្នំ ក្បាលតូច កខ្លី សាច់រឹងដូចដំរី  កាយឆេះជាប់ដោយភ្លើងជាប់ទាំងយប់ទាំងថ្ងៃ ។ ស្រេកឃ្លានអាហាររាប់កោដិឆ្នាំ ឃ្លានឥតមានស្រាក តែមិនអាចស្លាប់ព្រោះបានធ្វើបាបកម្មច្រើន ត្រូវរស់នៅទ្រាំ លុះអស់កម្មពៀរ។ ប្រេតនេះ ព្រៃជ្រៅ កាលពីជាតិមុនដុតព្រៃ  ដុតផ្ទះសម្បែង សម្លាប់ជីវិត សាងកម្មក្រៃលែងលុះស្លាប់ក្នុងឋានអវចី។

ប្រេតទី១០-ឈ្មោះអដតរៈ មានក្បាលច្រើនប្រភេទ ម្តង ពស់ថ្លាន់ សត្វខ្លា ឆ្មា គោ ក្របី។ ប្រេតប្រភេទនេះមានភ្លើងឆេះព័ទ្ធរុំទាំងយប់ទាំងថ្ងៃ  រងទុក្ខវេទនា ចេះតែថ្ងូរស្រែក ទុក្ខខ្លាំងពេកក្រៃ។ ប្រេតនេះច្រើនរស់នៅក្នុង បុព្វតា ក្បែរសមុទ្រលើដុំសិលា ។

កាលពីនៅជាមនុស្សប្រេតនេះ ជេរអ្នកមានគុណដូចសត្វឆ្កែឆ្មា ។ ប្រហើន​​​​​ប្រមាថអ្នកមានសិល មានព្រះសង្ឃ ជាដើម។  

ប្រេតទី១១-ឈ្មោះវិមានិកៈ  មានរូបធំទ្រមឹង រាងធាត់ក្រអាញ ដុះរោមជិតឈឹង ពោះប៉ោងត្រង់ភ្លឹងសម្បើមអស្ចារ្យ ប៉ុន្តែសុខ ទុក្ខស្មើគ្នា ។ ប្រេតនេះគេហៅថាយមរាជគ្រប់គ្រង សត្វនរកឈាមប្រឡាក់ស្រោច ពីព្រឹកដល់ល្ងាចអត់បាយអត់ទឹកវាយសួរចម្លើយ គេតែខ្លួនក៏គ្មានបុណ្យបានទទួលអាហារនោះទេ ។ ពេលដែលសោយសុខ អាចក្លាយខ្លួនទៅជាទេវបុត្រ មានស្រីសួគ៌ ស្រលាញ់ ។ ប្រេតនេះកាលពី នៅជាមនុស្សតាមទម្លាប់ គឺ ធ្វើបុណ្យ បាបក៏ធ្វើ ក្នុងដោយសេចក្តីប្រមាថ ។

ប្រេតទី១២-ឈ្មោះមហិទ្ធិកៈ  មានរូបកាយស្រស់ស្អាតពេកក្រៃ តែក្លិនស្អុយអស្ចារ្យ ហើយត្រូវ ស្រេកឃ្លានអាហារ ។  កាលមានអាហារស៊ី អាហារនោះ ក្លាយជាដុំដែកក្រហមច្រាលឆ្អៅ ឆាបឆេះ មាត់ និង ស៊ីលាមកជាអាហារ។  ។ ប្រេតនេះកាលពីជាតិមុនបួសក្នុងសាសនាប្រមាថសុសសាយ បួសមិនប្រព្រឹត្តវិន័យ បួសឆាន់តែបាយ ប្រព្រឹត្តអាក្រក់ធ្វើមិច្ឆាចារ ឆបោកគ្រហស្ថ ប្លន់លាភសាសនាវិន័យសិក្ខាមិនប្រតិបត្តិ ។

ការសាង នូវអំពើរជាអកុសល និង រង់ទុក្ខដូច្នេះ។ ក្នុងពុទ្ធឱវាទ តែងតែអប់ឲ្យពុទ្ធបរិស័ក សាងអំពើរជាកុសល និង សាងនូវសន្តិភាពក្នុងចិត្តដើម្បីរស់នៅក្នុងសង្គមដោយសុខដុម៕

 

The post បទយកការណ៍ ៖ ការរងទុក្ខនៃប្រេតទាំង ១២ ពពួក appeared first on WMC.

វិភាគ៖ហេតុអ្វីបានជាវៀតណាមសម្រេចបណ្ដេញមន្ត្រីទូតកូរ៉េខាងជើងចេញពីប្រទេសនេះ?(មានសំឡេង)

$
0
0

យ៉ាងតិចណាស់ មន្ត្រីពាណិជ្ជកម្មកូរ៉េខាងជើង ២រូបហើយ ត្រូវបានរដ្ឋាភិបាល វៀតណាមបណ្ដេញចេញពីប្រទេ​សក្រោមហេតុផល មួយ គឺការអនុវត្តសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលដាក់ទណ្ឌម្មលើប្រទេសផ្ដាច់ការនេះ ករណីគំរាមកំហែង​ពិភពលោក។

តាមសេចក្ដីរាយការណ៍របស់ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូងយ៉ុនហាប់ វៀតណាម បណ្ដេញលោក គីម ឌុងហូ (Kim Dong-ho,) ប្រធានធនាគារ ពាណិជ្ចកម្ម Tanchon ដែល ការបណ្ដេញនេះតាំងពីកណ្ដាលខែកញ្ញា តែទើបនឹងបានអនុវត្តនៅថ្ងៃចន្ទ ទី ១៨កញ្ញានេះ។ 

កាលពីខែមេសាឆ្នាំ ២០១៦ អនុប្រធានរបស់ធនាគារនេះគឺ លោក Choe Song-il, ក៏ត្រូវបាន បណ្ដេញពីប្រទេសវៀតណាម ផងដែរក្រោមហេតុផលដូចគ្នានេះ។

ការបណ្ដេញមន្ត្រីទូតកូរ៉េខាងជើងនេះ ធ្វើឡើងបន្ទាប់ពីក្រសួងការបរទេសប្រទេសកុម្មុយនិស្តមួយជាសមាជិកអាស៊ាន បានចេញសេចក្ហដីថ្លែងការណ៍សម្ដែងការសោកស្ដាយចំពោះ​កូរ៉េខាងជើងដែលបន្តបាញ់កាំជ្រួច បំពាក់ដោយក្បាលគ្រាប់នុយក្លេអ៊ែរ គំរាមកំហែងពិភពលោក។

អ្នកនាំពាក្យ Le Thi Thu Hang បាននិយាយថា ពិតជាឃើញកូរ៉េខាងជើងរត់មករកតុចរចាដោយបោះបង់ចោលអាវុធប្រល័យលោកនេះ។

សំណួរសួរថា តើហេតុអ្វីបានជាវៀតណាមសម្រេចបណ្ដេញមន្ត្រីទូតកូរ៉េខាងជើងពីប្រទេសនេះ ក្រោមហេតុផលដូចនេះ ឬ មួយ វៀតណាមចង់បង្ហាញជំហរប្រាប់ថាខ្លួនជាមនុស្សអាមេរិកហើយពេលនេះ? សូមស្ដាប់ការសាកសួររបស់នាងខ្ញុំ ជុំ ជោគជាតា ជាមួយលោកនួន បូរិនដូចតទៅ ៖

 

 

The post វិភាគ៖ហេតុអ្វីបានជាវៀតណាមសម្រេចបណ្ដេញមន្ត្រីទូតកូរ៉េខាងជើងចេញពីប្រទេសនេះ?(មានសំឡេង) appeared first on WMC.


ក្រុមអ្នកស្រាវជ្រាវរកឃើញហ្វូស៊ីលគ្រំ ខ្យង និងងាវសមុទ្រដែលមានអាយុរាប់លានឆ្នំា

$
0
0

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវនៃនាយកដ្ឋានបេតិកភណ្ឌនៃក្រសួងបិរស្ថានបានរកឃើញហ្វូស៊ីល ខ្យង គ្រំ និងងាវសមុទ្រ ក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ខេត្តព្រះវិហារដែលអាចមានអាយុរាប់លានឆ្នំា។ នេះបើតាមគេហទំព័រហ្វេសប៊ុកក្រសួងបរិស្ថានចុះផ្សាយនាថ្ងៃទី ១៨ កញ្ញា ឆ្នំា២០១៧។

តាមរយៈនៃការរកឃើញនេះ អនុប្រធានការិយាល័យអប់រំផ្សព្វផ្សាយនៃក្រសួងបរិស្ថានលោក លឹម វណ្ណច័ន្ទ បានលើកទ្បើងថា ក្រុមបច្ចេកទេសអាចសន្និដ្ឋានថាប្រទេសកម្ពុជាអាចធ្លាប់ជាបាតសមុទ្រ។

តែទោះបីជាយ៉ាងណាក៏ដោយចុះដោយសារតែកង្វះអ្នកជំនាញ ហ្វូស៊ីលនេះនៅមិនទាន់អាចវាស់អាយុកាលពិតប្រាកដបាននៅទ្បើយនោះទេ ប៉ុន្តែលោកអាចសន្និដ្ឋានបានថា ហ្វូស៊ីលនេះមានអាយុមិនតិចជាងរាប់លានឆ្នំានោះទេ។

គួរជម្រាបថាដុំហ្វូស៊ីលទំាងនោះមានរាងជាដុំថ្មដែលមានផ្តុំទៅដោយងាវសមុទ្រ ងាវ ឬក៏គ្រំដែលត្រូវបានរកឃើញនៅទួលមួយក្នុងកន្លែងភូមិសាស្រ្តនៃដែនជម្រកសត្វព្រៃគូលេនព្រហ្មទេព។

អនុប្រធានការិយាល័យក្រសួងបរិស្ថានរូបនេះ រំពឹងថាប្រសិនបើទីតាំងតំបន់ដែលរកឃើញហ្វូស៊ីលនេះត្រូវបានសិក្សាធ្វើកំណាយនោះ វានឹងនំាទៅដល់ការស្វែងយល់ពីការចំណាស់នៃទឹកដីរបស់កម្ពុជា ហើយអាចស្វែងយល់ពីប្រភេទសត្វដែលមានប្រវត្តិសាស្រ្តប្រទេសកម្ពុជា។ មន្រ្តីក្រសួងបរិស្ថានរូបនេះសង្កត់ធ្ងន់ថា ហ្វូស៊ីលទំាងនេះគឺនឹងអាចក្លាយជារបស់បេតិកភណ្ឌសម្រាប់កសិករស្រាវជ្រាវយ៉ាងសំខាន់។

The post ក្រុមអ្នកស្រាវជ្រាវរកឃើញហ្វូស៊ីលគ្រំ ខ្យង និងងាវសមុទ្រដែលមានអាយុរាប់លានឆ្នំា appeared first on WMC.

ជំនឿ​ចាស់​បុរាណ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​

$
0
0

ភ្នំពេញ​៖​ ចាប់ពី​ថ្ងៃ​ ០១​ រោច​ ដល់​ថ្ងៃ​ ១៥​រោច​ ខែ​ ភទ្របទ​ ស្ថិត​ក្នុង​ខែកញ្ញា​ គឺជា​រដូវ​បិណ្ឌ​ភ្ជុំ​ ឬ​ហៅ​ថា​ ភ្ជុំបិណ្ឌ​ ដែល​ពលរដ្ឋ​ខ្មែរ​តាំងពី​បុរាណកាល​រៀង​មក​បាន​រៀបចំ​ ចង្ហាន់​ អាហារ​ភោជន​ បង្ហែ​ម​ ច​ង្អា​ប​ នំ​ណេ​ក​ ចេក​ ស្ករ​ និង​ បាន​វេច​នំ​ ជា​ច្រើន​ប្រភេទ​ដើម្បី​យក​ទៅ​ប្រគេន​ព្រះសង្ឃ​ បំណង​ឧទ្ទិស​កុសល​ជូន​ញាតិ​តិ​កា​ ដែល​បាន​បែក​កាយ​ រំលាយ​ខណ្ឌ​ទៅ​។​ តើ​បុរស​ ស្ដ្រី​ វ័យ​ចំណាស់​ពី​ជំនាន់​មុន​ មាន​ជំនឿ​លើ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​យ៉ាងណា​ខ្លះ​?​ តទៅ​នេះ​គឺជា​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​លោក​ លៀ​ ស៊ី​ណា​ អំពី​ជំនឿ​ចាស់​បុរាណ​ស្ដី​ពី​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ ៖​

អ្នកស្រី សំ វ៉ាង


​នេះ​គឺជា​រដូវ​បុណ្យ​ភ្ជុំ​ ជា​បុណ្យប្រពៃណី​ជាតិខ្មែរ​ដ៏​ធំ​ក្នុង​ចំណោម​បុណ្យ​ជាតិ​ផ្សេងៗ​ ព្រោះ​ពិធីបុណ្យ​នេះ​មាន​រយៈពេល​រហូត​ដល់​ ១៥​ថ្ងៃ​។​ គ្រប់​ទីវ​ត្ដ​អារាម​ជាង​ ៤០០០​វត្ដ​ នៅ​ប្រទេស​កម្ពុជា​ ដែល​ជាទី​សំណាក់​របស់​ព្រះសង្ឃ​ដើម្បី​សិក្សា​បដិបត្ដិ​ធម៌​ គឺ​លាន់ឮ​ តែ​សំឡេង​ ពិន​ពា​ធ​ និង​សំឡេង​ស្នូ​ត​ ដែល​ជា​សូរ​ស័ព្ទ​ដ៏​សែន​ស្រណោះ​ដ​ង្ហើ​យ​ហៅ​កូនចៅ​ប្រុស​ ស្រី​ ឲ្យ​រូស​រាន់​វិល​វិញ​មក​វិញ​ ជួប​ តា​ យា​ ឪពុក​ ម្ដាយ​ ដែល​ទន្ទឹង​ផ្លូវ​។​

​មាន​ឯកសារ​ជា​ច្រើន​បាន​ចងក្រង​ឡើង​ស្ដី​ពី​ដើម​កំណើត​នៃ​ប្រវត្ដិ​បុណ្យ​ភ្ជុំបិណ្ឌ​ និង​ជំនឿ​ពី​ការ​ធ្វើ​ពិធីបុណ្យ​មួយ​នេះ​។​ ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​មាន​ដើម​កំណើត​តាំងពី​សម័យ​អង្គរ​មក​ម្លេះ​។​ ទាក់ទិន​នឹង​ជំនឿ​នៃ​ការ​គោរព​ប្រតិបត្ដិ​ រៀបចំ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​ ប្រជាពលរដ្ឋ​មួយ​រូប​រស់នៅ​ឃុំ​ ក្រាំងធ្នង់​ ស្រុក​ទន្លេបាទី​ ខេត្ដតាកែវ​ បាន​និយាយ​ថា​ ការ​ធ្វើ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​អ្នកស្រី​បានលឺ​ នឹង​អនុវត្ដ​តាម​ឪពុក​ ម្ដាយ​ របស់​អ្នកស្រី​តាំងពី​ដឹងក្ដី​រហូត​មក​ ព្រោះ​អ្នកស្រី​ជឿជាក់​ថា​ ការ​ធ្វើបុណ្យ​នឹង​បាន​ដល់​សាច់ញាតិ​ដែល​ស្លាប់​ទៅ​ពិតមែន​។​

​អ្នកស្រី​ ហ៊ឹ​ម​ ស៊ុន​ វ័យ​ ៨៤​ឆ្នាំ​ មាន​ប្រសាសន៍​ថា​ អ្នកស្រី​ជឿ​ពី​រឿង​នេះ​ ថា​ពិតជា​មាន​ប្រ​លឹ​ង​ វិញ្ញាណ​ដែល​ត្រូវ​បាន​ប្រ​ឡេ​ង​ពី​ឋាន​រក​ មក​ទទួល​ចំណីអាហារ​ និង​កុសលផល​បុណ្យ​ ពី​ការ​ឧទ្ទិស​កុសល​របស់​សាច់ញាតិ​បងប្អូន​ដែល​រស់នៅ​សព្វថ្ងៃ​។​ អ្នកស្រី​ ហ៊ឹ​ម​ ស៊ុន​ ៖«​ចា​ ចាស់ៗ​ គេ​ប្រាប់​អ​ញ្ចឹ​ង​ ថា​បាន​ដល់​ជីដូន​ជីតា​ដែល​ចែក​ឋាន​ទៅ​ហ្នឹង​ ដែល​ឧទ្ទិស​ទៅ​ ដូច​កាន់បិណ្ឌ​កាន់​អីហ្នឹង​ឧទ្ទិស​ទៅ​ដល់​អ្នក​ណា​ដែល​កើតជា​ប្រេត​ ទៅ​នរក​អី​អ​ញ្ចឹ​ង​មក​ស៊ី​មក​អី​មក​ណា​ តែបើ​កើតជា​មនុស្ស​មិន​អី​ទេ​ តែបើ​ប្រេត​មក​លិឍ​ចុង​កន្ទោង​ចុង​អី​ទៅ​ បើ​យើង​មិន​ទៅ​ធ្វើ​ប្រេត​បាន​អី​ស៊ី​មាន​តែ​ស្រែកយំ​ងាប់​ទៅ​ជីដូន​ជីតា​យើង​»​។​

ផ្ទាំងគំនូដែលបង្ហាញពីទារុណកម្មលើពពួកប្រេត

​ព្រោះតែ​ប្រទេស​កម្ពុជា​កាន់​ ពុទ្ធសាសនា​ ហើយ​ត្រូវ​បាន​ដាក់​ចូល​ជា​សាសនា​របស់​រដ្ឋ​ផង​ ទើប​ពលរដ្ឋ​ខ្មែរ​ដែល​កើត​លើ​ទឹកដី​សុវណ្ណ​ភូមិ​មួយ​នេះ​ មាន​ជំនឿ​មុតមាំ​ណាស់​ ទៅ​លើ​រឿង​បុណ្យ​ និង​ បាប​ គុណ​ និង​ ទោស​។​ កត្ដា​ទាំងនេះ​ហើយ​ ដែល​ពលរដ្ឋ​ខ្មែរ​គោរព​យ៉ាង​ខ្ជាប់​ខ្ជូ​ន​ពី​ការ​ធ្វើបុណ្យ​ដាក់​ទាន​។​ អ្នកស្រី​ ហ៊ឹ​ម​ ស៊ុន​ ជឿជាក់​ថា​ ក្នុង​រដូវ​ភ្ជុំបិណ្ឌ​ នេះ​ ប្រើ​សិន​បើ​កូនចៅ​មិន​បាន​ទៅ​ទៅ​ជួប​ឪពុក​ម្ដាយ​ ធ្វើបុណ្យ​ដាក់​បាត​ឧទ្ទិស​ដល់​ដូនតា​នោះ​ទេ​ ខ្មោច​ប្រេត​ទាំងនោះ​នឹង​នៅ​ស្រែក​ទ្រហោយំ​បោក​ខ្លួន​ ហើយនឹង​ដាក់​បណ្ដាសា​កូនចៅ​ថែម​ទៀត​។​ អ្នកស្រី​ ហ៊ឹ​ម​ ស៊ុន​ ៖«​ប្រសិនបើ​អត់​ទៅ​វត្ដ​ទៅ​បោះ​បាយបិណ្ឌ​បាយ​អី​អ​ញ្ចឹ​ង​ ដូច​ថា​ ខ្មោច​ជីដូន​ជីតា​ ម៉ាកុង​ពី​ដើម​មក​ថា​ ស្រែកយំ​ រក​ម៉ែ​ ឪ​ មិនឃើញ​ គេ​ទៅ​វត្ដ​ ឃើញ​តែ​គេ​គ្រប់​គ្នា​ហ្នឹង​ស្រែកយំ​នៅ​បោក​ខ្លួន​នៅ​ក្បែរ​វិហារ​ហ្នឹង​»​។​

​ចំណែក​ស្ដ្រី​វ័យ​ ៨០​ឆ្នាំ​ មួយ​រូប​ទៀត​ដែល​មើលទៅ​ហាក់​នៅ​មាន​កម្លាំងកំហែង​មាំមួន​បាន​និយាយ​ដោយ​មាន​ជំនឿ​ថា​ អ្ន​ស្រី​ជឿ​លើ​ការ​ប្រព្រឹត្ដ​ល្អ​ ការ​ធ្វើបុណ្យ​ពិសេស​ គឺរ​ដូច​បុណ្យ​ភ្ជុំ​នេះ​តែ​ម្ដង​។​ នេះ​គឺ​អ្នកស្រី​ សំ​ វ៉ាង​ ជា​ពលរដ្ឋ​មួយ​រូប​ដែល​រស់នៅ​ក្នុង​ឃុំ​ព្រែក​ស្លែង​ ខេត្ដកណ្ដាល​។​ អ្នកស្រី​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ នេះ​គឺជា​ទំនៀម​ដូនតា​ខ្មែរ​ដែល​បាន​រៀបចំ​តាំងពី​បុរាណកាល​មក​ ហើយ​អ្នកស្រី​បាន​អនុវត្ដន៍​តាម​ការ​ប្រៀនប្រដៅ​របស់​ម្ដាយ​អ្នកស្រី​តាំងពី​វ័យ​កុមារ​។​ អ្នកស្រី​ វ៉ាង​ គឺជា​ពុទ្ធសាសនិក​ដែល​មាន​ជំនឿ​លើ​ការ​ធ្វើបុណ្យ​នា​រដូវ​ភ្ជុំ​ថា​ ពិតជា​បាន​ដល់​សាច់ញាតិ​ដែល​ស្លាប់​ទៅ​យ៉ាង​ប្រាកដ​។​ អ្នកស្រី​ សំ​ វ៉ាង​ ៖«​សប្បាយ​ចា​ ហើយ​ជឿជាក់​ទៀត​ថា​ នឹង​បាន​ដល់​ម៉ែ​ ឪ​ ដល់​ប្ដី​ដល់​អី​ដែល​អត់​នៅ​អ​ញ្ចឹ​ង​ទៅ​ណា​ សង្ឃឹមថានឹង​ដល់​ តែបើ​អត់​បាន​ធ្វើ​ខ្ញុំ​បារម្ភ​ណាស់​ខ្លាច​ឪពុក​ ម្ដាយ​ ប្ដី​អី​អត់​បាន​ហូប​ បាន​អី​នឹង​គេ​ ឲ្យ​ដឹង​ធ្វើ​ម៉េច​បើ​ជំនឿ​តាំងពី​ម៉ែ​ពី​ឪ​មក​អ​ញ្ចឹ​ង​ហើយ​ សម្រាប់​ខ្ញុំ​ចេះ​តែ​ជឿ​ហើយ​»​។​

ចម្លាក់ប្រេត

​ជាង​នេះ​អ្នកស្រី​ សំ​ វ៉ាង​ បន្ដ​ថា​ អ្នកស្រី​ជឿ​លើ​រឿង​នេះ​ ពីព្រោះ​តែ​សព្វថ្ងៃ​នៅ​មាន​វត្ដ​អារាម​ នៅ​មាន​ព្រះសង្ឃ​ ព្រោះ​បើសិនជា​រឿង​មិន​ពិត​ទាំង​ព្រះសង្ឃ​ និង​វត្ដ​អារាម​ប្រាក​ជា​មិន​មាន​នោះ​ទេ​។​

​តាម​ឯកសារ​បាន​សរសេរ​ថា​ កាលសម័យ​បុរាណ​ចាស់ៗ​ បាន​ធ្វើ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ដើម្បី​រៀបចំ​ធ្វើ​សង្ឃភត្ដ​ ទំនុកបម្រុង​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះ​វស្សា​ក្នុង​វត្ដ​ រយៈពេល​ ៣​ខែ​ ចាប់ពី​ថ្ងៃ​ចូល​ព្រះ​វស្សា​ ថ្ងៃ​ ០១​ រោច​ ខែអាសាឍ​ រហូត​ដល់​ចេញ​ព្រះ​វស្សា​ ១៥​កើត​ ខែ​ អស្សុជ​។​ ក៏​ប៉ុន្ដែ​អំ​ណេះ​ក្រោយៗ​មក​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ ត្រូវ​បាន​កាត់​បន្ថយ​រហូត​ដល់​សល់​ត្រឹម​១៥​ថ្ងៃ​ ដោយ​យោង​ទៅ​លើក​ត្ដា​ជីវភាព​របស់​ពលរដ្ឋ​។​ ក៏​ប៉ុន្ដែ​ព្រះសង្ឃ​គ្រប់​អង្គ​ មិន​អាច​និមន្ដ​ចេញ​បិណ្ឌបាត​ទេ​ក្នុង​អំឡុង​ពី​ចូល​ព្រះ​វស្សា​លុះ​ណា​ទាល់តែ​ចេញ​ព្រះ​វស្សា​។​

​ទាក់ទិន​នឹង​ការ​រៀបចំ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​ តាម​សង្ឃដីកា​របស់​ព្រះ​ភិក្ខុ​វជីរ​ប្ប​ញ្ញោ​ គូ​ សុភាព​ ឲ្យ​ដឹង​ថា​ ពិធីបុណ្យ​ភ្ជុំបិណ្ឌ​គឺជា​ពិធីបុណ្យ​របស់​ខ្មែរ​យើង​ដែល​មាន​បំណង​ឲ្យ​កូនចៅ​នឹករលឹក​ដល់​ មាតា​ បិតា​ ជីដូន​ ជីតា​ ដែល​ធ្វើ​មរណកាល​ទៅ​កុំ​ឲ្យ​បំភ្លេច​គុណ​របស់​គាត់​។​ ព្រះ​អង្គ​ឲ្យ​ដឹង​បន្ដ​ថា​ ការ​ធ្វើបុណ្យ​ឧ​ទ្ធិ​សនារ​ដូច​ភ្ជុំបិណ្ឌ​នេះ​ពុំ​មែន​បាន​ន័យ​ថា​ គ្រប់​ជីដូន​ ជីតា​ របស់​មនុស្ស​គ្រប់​គ្នា​ នឹង​យល់​យកកំណើត​កើតជា​ប្រេត​ ជា​អ​សូរ​កាយ​ ឬ​សត្វ​នរក​ នោះ​ទេ​ ក៏​ប៉ុន្ដែ​វា​អាស្រ័យ​ទៅ​លើ​ផលកម្ម​ដែល​បាន​សាង​មក​។​ ព្រះសង្ឃ​ គូ​ សុភាព​ ៖«​ហើយ​វា​អាច​មានកំណើត​អមនុស្ស​ជា​ប្រេត​ ជា​អ​សូរ​កាយ​អី​អ​ញ្ចឹ​ង​ទៅ​ដែល​ទទួល​រង​ទុក្ខ​ស្រេកឃ្លាន​ ហើយ​អាច​មក​បង្ហាញខ្លួន​ ឬ​ក៏​មិន​អាច​បង្ហាញខ្លួន​ទេ​អាហ្នឹង​ជួនកាល​គាត់​ទៅ​កើត​ឯណា​ឆ្ងាយ​បាត់​ទៅ​ ក្នុង​អត្ថន័យ​នៃ​ការ​ធ្វើបុណ្យ​ភ្ជុំបិណ្ឌ​គឺជា​ការ​នឹករលឹក​ដល់​ឧបការគុណ​ និង​ឧទ្ទិស​កុសល​ជួន​គាត់​»​។​

​កូនប្រុស​ស្រី​ភាគច្រើន​បាន​ភ្លេច​ពី​ការ​មើលថែ​ ប​ដិ​បត្ដ​ឪពុក​ម្ដាយ​ ខណៈ​លោក​ទាំង​ពីរ​នៅ​មានជីវិត​ លុះដល់​លោក​ទាំង​ពីរ​ស្លាប់​ទៅ​ទើប​ស្ទុះស្ទារ​ម្នីម្នា​ទៅ​ធ្វើបុណ្យ​ដាក់​បាត​ ទន្ទឹម​នឹង​ពេល​លោក​ទាំង​ពី​នៅ​រស់​ស្រស់ញញឹម​បែរជា​ភ្លេច​ធ្វើ​រឿង​ដែល​ខ្លួន​ជា​កូន​គួរ​ធ្វើ​។​ ព្រះសង្ឃ​ គូ​ សុភាព​៖«​ អាត្មា​ចង់​ឲ្យ​កូនចៅ​ហ្នឹង​ទៅ​ពី​ភ្នំពេញ​ ទៅ​ពី​ណា​ក៏​ដោយ​ ទៅ​ថ្វាយបង្គំ​ឪពុក​ ម្ដាយ​ ហ្នឹង​ដំបូង​គេ​ ដោយ​សេចក្ដី​គោរព​អត់​មាន​អៀន​អត់​មាន​ខ្មាស់​គេ​ អ្នកខ្លះ​អៀនខ្មាស់​ តែ​អាត្មា​មិន​ចង់​ឲ្យ​អៀនខ្មាស់​ទេ​ ថ្វាយបង្គំ​គាត់​ហើយ​អរគុណ​គាត់​ហើយ​រៀបរប​ស់រប​ជួន​គាត់​មុនគេ​មុន​យក​បាយ​ទឹក​ទៅ​វត្ដ​»​។​

​ទឹកចិត្ដ​ឪពុក​ម្ដាយ​ស្រឡាញ់​កូន​ខ្លាំង​ ដល់​ថ្នាក់​មិន​ត្រូវការ​ទេ​ជីវិត​ និង​កិត្ដិយស់​ខ្លួនឯង​ តែ​ធ្វើ​យ៉ាងណា​ឲ្យ​តែ​កូន​បាន​ក្ដី​សុខ​ និង​មាន​សុ​ភព​មង្គល់​។​ អ្នកស្រី​ សំ​ វ៉ាង​ ស្ដ្រី​ម៉េ​ម៉ា​យ​មានកូន​ ៧​នាក់​ តែងតែ​ប្រាប់​កូនៗ​របស់​អ្នកស្រី​ថា​ បើ​ទោះជា​កូន​មិន​បាន​មើល​ម្ដាយ​រាល់ថ្ងៃ​ក្ដី​ តែ​រដូវ​បុណ្យ​ទាន​កូន​ត្រូវ​តែ​មក​ជួប​ម្ដាយ​ បើ​ទោះជា​កូន​មាន​ឬ​គ្មាន​ប្រាក់​ក៏​ដោយ​ព្រោះ​ម្ដាយ​នឹក​កូន​ ម្ដាយ​មិន​ចង់បាន​អ្វី​ពី​កូនៗ​ឡើយ​។​ អ្នកស្រី​ សំ​ វ៉ាង​ ៖«​អត់​ទេ​ ឲ្យ​តែ​ឃើញ​ថា​កូន​មក​បាន​អី​មិន​បាន​ក៏​មិន​ខឹង​ដែរ​ ឲ្យ​តែ​បានកូន​មក​ កូន​អញ​នឹក​ម៉ែ​ហើយ​កូន​ប្រហែល​គ្នា​អត់​លុយ​ អត់​ខឹង​កូន​ទេ​មាន​ឲ្យ​ពរ​កូន​ថែម​ឲ្យ​កូន​បាន​ក្ដី​សុខ​ក្ដី​ចម្រើន​ រកស៊ី​មានបាន​ជួប​តែ​សុវត្ថិភាព​»​។​

​ការ​កំណត់​យក​ថ្ងៃ​នៃ​ដួងខែ​រនោច​មក​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​ ពីព្រោះ​តែ​ព្រះ​ចន្ទ​ ពុំ​សូវ​មាន​ពន្លឺ​ ហើយ​ចេះ​តែ​ងងឹត​ទៅៗ​ ដែល​ជា​ឱកាស​របស់​ពពួក​ប្រេត​ទាំងពួង​អាច​មក​លាយឡំ​ជាមួយ​មនុស្ស​ដើម្បី​ទទួល​ភោគផល​ដែល​បងប្អូន​ ញាតិសន្ដាន​ ឧទ្ទិស​ឲ្យ​។​ តាម​ឯកសារ​នេះ​បញ្ជាក់​ទៀត​ថា​ ក្នុង​រង្វង់​ ១៥​ថ្ងៃ​ នៃ​ដួងខែ​រនោច​នេះ​ ប្រសិនបើ​ប្រេត​ដើរ​រក​គ្រប់​វត្ដ​មិនឃើញ​ញាតិ​សន្ដា​ធ្វើ​បុណ្យឧទ្ទិសកុសល​ឲ្យ​ទេ​ ពួក​គេ​នឹង​អត់បាយ​ក្រហាយ​ទឹក​ ស្រេកឃ្លាន​រង​ទុក្ខវេទនា​យ៉ាង​ក្រៃ​លែង​ ស្រប​ពេល​ដែល​ពួក​គេ​អត់បាយ​ អត់​ទឹកជា​ច្រើន​ខែ​ស្រាប់​ផង​ ពួ​គ​គេ​នឹង​ជេ​ប្រទេចផ្ដាសា​ដល់​បងប្អូន​ញាតិ​កា​របស់​គេ​ឲ្យ​បាន​ដល់​ក្ដី​វិនាស​ហិនហោច​ ព្រាតប្រាស់​បងប្អូន​កូនចៅ​ ញាតិ​ផៅ​ទាំង​ ៧​សន្ដាន​ពុំខាន​។​

​ពពួក​ប្រេត​ នៅ​ក្នុង​គម្ពីរ​ព្រះ​ប្រៃ​បិដក​នៃ​ពុទ្ធសាសនា​និកាយ​ថេរវាទ​ នៅ​ក្នុង​តម​គម្ពី​ព្រះពុទ្ធ​សាសនា​បាន​ចែង​ថា​ មនុស្ស​ស្លាប់​ទៅ​តែងតែ​កើត​ទីកន្លែង​ផ្សេង​គ្នា​តាម​កម្ម​របស់​ខ្លួន​។​ មនុស្ស​ចិត្ដអាក្រក់​ ដែល​បាន​ធ្វើបាប​កម្ម​ផ្សេងៗ​ លុះដល់​ស្លាប់​ទៅ​តែងតែ​កើតជា​ប្រេត​ ៤​ប្រភេទ​ គឺ​ប្រេត​ដែល​ចិញ្ចឹមជីវិត​ដោយ​ខ្ទុះ​ឈាម​ ប្រេត​ស្រេកឃ្លាន​អាហារ​ជា​និច្ច​ ប្រេត​ដែល​ភ្លើង​ឆេះ​ជា​និច្ច​ និង​ប្រេត​ដែល​ចិញ្ចឹមជីវិត​ដោយ​ផល​ដែល​បុគ្គល​ដទៃ​ឧទ្ទិស​ឲ្យ​៕

The post ជំនឿ​ចាស់​បុរាណ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ appeared first on WMC.

មនុស្ស​​ ១៤៩​នាក់​ស្លាប់​ដោយ​គ្រោះរ​ញ្ជូ​យ​ដី​នៅ​ ម៉ិ​ក​ស៊ិ​ក​

$
0
0

ម៉ិ​ក​ស៊ិ​ក​ ៖​ យ៉ាង​ហោច​មនុស្ស​​ ១៤៩​នាក់​ បាន​ស្លាប់​ខណៈ​មាន​គ្រោះ​រញ្ជួយ​ដី​មួយ​ កម្លាំង​ ៧.១​ រិច​ទ័​រ​ នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​កាលពី​ថ្ងៃ​អង្គារ​ ទី​១៩​ កញ្ញា​ ម្សិលមិញ​។​ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ the​ guardian​ ដែល​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​២០​ ខែកញ្ញា​នេះ​។​

​គ្រោះ​រញ្ជួយ​ដី​នេះ​ បាន​ធ្វើ​ឲ្យ​អាគារ​ជា​ច្រើន​នៅ​ក្នុង​រដ្ឋធានី​ជាច្រើនរបស់ប្រទេស ម៉ិ​ក​ស៊ិ​ក​ ដួល​រលំ​ និងរងការ​ខូចខាត​យ៉ាងដំណំ​។​ តាម​ក្រុម​អ្នក​ជួយ​សង្គ្រោះ​អះអាង​ថា​ ចំនួន​អ្នក​ស្លាប់​អាច​នឹង​កើនឡើង​ច្រើន​ថែម​ទៀត​ ខណៈ​មនុស្ស​ជា​ច្រើន​រយ​នាក់​កំពុង​ជាប់​គាំង​ក្នុង​អាគារ​ប្រមាណ​ ៤៩​ខ្នង ​ដែលរ​លំនៅ​តាម​រដ្ឋធានី​ធំៗ និងតំបន់មាត់សមុទ្រ។​ តាម​សេចក្ដីរាយការណ៍​លោក​ Luis​ Felipe​ Puente​ ប្រធាន​ភ្នាក់ងារ​ការពារ​ស៊ី​វិល​នៃ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ បាន​និយាយ​ថា​ មនុស្ស​ ៥៥​នាក់​ បាន​ស្លាប់​នៅ​ទីក្រុង​ Morelos​។​ ៤៩​នាក់​នៅ​ទីក្រុង​ម៉ិ​ក​ស៊ិ​កូ​ ៣២​នាក់​នៅ​រដ្ឋ​ Puebla​ ១០​នាក់​នៅ​រដ្ឋធានី​ម៉ិ​ក​ស៊ិ​ក​ និង​មនុស្ស​ ៣​នាក់​ទៀត​ស្លាប់​នៅ​តំបន់ឆ្នេរ​សមុទ្រ​ នៃ​រដ្ឋធានី​ Guerrero​។​

​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ ធ្លាប់​មាន​គ្រោះ​រញ្ជួយ​ដី​ម្ដង​ កាលពី​ ៣២​ឆ្នាំ​មុន​ (១៩៨៥)​ ដែល​កាលនោះ​មនុស្ស​ជាង​ ១​ម៉ឺន​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍​ដូច​គ្នា​នេះ​។​ ប្រភពពី ៖ the​ guardian​

The post មនុស្ស​​ ១៤៩​នាក់​ស្លាប់​ដោយ​គ្រោះរ​ញ្ជូ​យ​ដី​នៅ​ ម៉ិ​ក​ស៊ិ​ក​ appeared first on WMC.

ម៉ិ​ក​ស៊ិ​ក​ ៖​ ក្រុម​ជួយ​សង្គ្រោះ​កំពុង​កកាយ​រក​សិស្ស​ដែល​នៅ​រស់​ ក្រោយ​សាលារៀន​បាក់​រលំ​

$
0
0

​ម៉ិ​ក​ស៊ិ​ក​៖​ ក្រុម​អ្នក​ជួយ​សង្គ្រោះ​កំពុង​ព្យាយាម​គាស់កកាយ​គំនរ​អាគារ​សាលារៀន​ បាក់បែក​ដើម្បី​ស្វែងរក​ សិស្សសាលា​ ដែល​ពួក​គេ​ជឿជាក់​ថា​ នៅ​រស់រាន​មានជីវិត​ ក្រោយ​ព្រឹ​ត្ដិ​ការណ៍​ដ៏​រន្ធត់​នៃ​ការ​រញ្ជួយ​ដី​ កាលពី​ថ្ងៃ​អង្គារ​ ដោយ​ប្រើ​នាឡិកា​ស្វែងរក​ស្វ័យប្រវត្ដិ​។​ នេះ​បើ​យោង​តាម​បណ្ដាញ​ BBC​ ដែល​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​២១​ ខែកញ្ញា​ ឆ្នាំ​២០១៧​។

​មន្ដ្រី​មួយ​រូប​ដែល​បាន​ចូលរួម​ប្រតិបត្ដិការ​រុករក​សិស្ស​ ដែល​នៅ​រាន​មានជីវិត​បាន​ប្រាប់​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ ថា​ មាន​ក្មេង​ស្រី​ម្នាក់​ទំនង​នៅ​រស់​មានជីវិត​ ដែល​នាង​ស្ថិត​ក្រោម​គំនរ​បាក់បែក​ នៃ​អាគារ​សាលា​បឋម​សិក្សា​ Enrique​ Rebsamen​ ខណៈ​មាន​កុមារ​ ២១​នាក់​ផ្សេង​ទៀត​ និង​មនុស្ស​ពេញវ័យ​ចំនួន​ ៥​នាក់​ បាន​ស្លាប់​នៅ​ពេល​ដែល​សាលារៀន​នេះ​ បាន​ដួល​រលំ​ក្រោម​ឥទ្ធិពល​រញ្ជួយ​ដី​កម្លាំង​ ៧.១​ រិច​ទ័​រ​។​

​មក​ដល់​ថ្ងៃ​ទី​២១​ កញ្ញា​នេះ​ រដ្ឋាភិបាល​ម៉ិ​ក​ស៊ិ​កបាន​និយាយ​ថា​ អ្នក​ស្លាប់​នៅ​ទូ​ទាំង​ប្រទេស​បាន​កើនឡើង​រហូត​ដល់​ ២៥៥​នាក់​ និង​បង្ក​ឲ្យ​ខូចខាត​អាគារ​រាប់​ពាន់​ខ្នង​។​ លោក​ ប្រធានាធិបតី​ Enrique​ Peña​ Nieto​ បាន​ប្រកាស​កាន់ទុក្ខ​រយៈពេល​បី​ថ្ងៃ​សម្រាប់​ជន​រង​គ្រោះ​ដែល​ស្លាប់​ដោយសារ​គ្រោះ​រញ្ជួយ​ដី​នេះ​។​

​ហេតុការណ៍​ដ៏​អាក្រក់​នេះ​ ធ្លាប់​បាន​កើតឡើង​ម្ដង​កាលពី​ឆ្នាំ​១៩៨៥​ ដែល​កាលនោះ​ គឺ​បាន​ឆក់​យក​ជីវិត​មនុស្ស​ជាង​ ១​ម៉ឺន​នាក់​ អាគារ​ជាង​ ៣​ម៉ឺន​ខ្នង​បាន​រង​ការ​ខូចខាត​ទាំងស្រុង​ និង​អាគារ​ជាង​ ៦៨០០០​ខ្នង​ផ្សេង​ទៀត​ រង​ការ​ខូច​យ៉ាងដំណំ​៕​ ប្រភព​ BBC​

The post ម៉ិ​ក​ស៊ិ​ក​ ៖​ ក្រុម​ជួយ​សង្គ្រោះ​កំពុង​កកាយ​រក​សិស្ស​ដែល​នៅ​រស់​ ក្រោយ​សាលារៀន​បាក់​រលំ​ appeared first on WMC.

តម្លៃ​ប្រេងសាំង​លើ​ទីផ្សារ​នៅ​ថេរ​

$
0
0

​ភ្នំពេញ​៖​ តម្លៃ​ប្រេងឥន្ធនៈ​នៅ​លើ​ទីផ្សារ​នា​ចុងខែ​កញ្ញា​នេះ​នៅ​ថេរ​។​ ក្រសួងពាណិជ្ជកម្ម​កម្ពុជា​ បាន​កម្រិត​ឲ្យ​សា្ថ​នី​យ៍​ប្រេង​ឥន្ទ​នៈ​នានា​ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ លក់​ថ្លៃ​ខ្ពស់​បំផុត​សម្រាប់​ សាំង​ធម្មតា​ថ្លៃ​ ៣,៨០០​រៀល​ សាំង​ស៊ុប​ពែរ​ថ្លៃ​ ៣,៩០០​រៀល​ និង​ប្រេងម៉ាស៊ូត​តម្លៃ​ ៣,៥០០​ រៀល​ ក្នុង​ ១​លី​ត្រ​។​

​នេះ​បើ​យោង​តាម​ការ​ជូនដំណឹង​ របស់​ក្រសួងពាណិជ្ជកម្ម​ ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​២២​ ខែកញ្ញា​ ឆ្នាំ​២០១៧​នេះ​។​
​ការ​កំណត់​តម្លៃ​នេះ​ មាន​សុពលភាព​ចន្លោះ​ពី​ថ្ងៃ​ទី​២២​ ខែកញ្ញា​ ដល់​ថ្ងៃ​០១​ ខែតុលា​ ឆ្នាំ​២០១៧​។​ ផ្អែក​តាម​ការ​កំណត់​ដែល​ផ្សព្វផ្សាយ​ដោយ​ក្រសួងពាណិជ្ជកម្ម​នេះ​ ឃើញ​ថា​ តម្លៃ​ប្រេងឥន្ធនៈ​លើ​ទីផ្សារ​កម្ពុជា​ នៅ​ថេរ​ បើ​ធៀប​ទៅ​នឹង​ការ​កំណត់​ តម្លៃ​កាលពីដើម​ខែកញ្ញា​៕

The post តម្លៃ​ប្រេងសាំង​លើ​ទីផ្សារ​នៅ​ថេរ​ appeared first on WMC.

Viewing all 7722 articles
Browse latest View live