Quantcast
Channel: WMC
Viewing all 7768 articles
Browse latest View live

អង្គការអន្តរជាតិធំៗរួមនឹងសហប្រធានសន្នីសីទក្រុងប៉ារីសបារម្ភខ្លាចកម្ពុជាធ្លាក់ក្នុងរបបផ្ដាច់ការ

$
0
0

ភ្នំពេញ៖ ឃើ់ញថា រយៈប៉ុន្មានថ្ងៃមកនេះ ប្រតិកម្ម ជាច្រើន ទាំងខាងរដ្ឋភិបាល អន្តរជាតិមានដូចជាអាមេរិក អង់គ្លេស អូស្ត្រាលី សហភាពអឺរ៉ុប និងអង្គការអន្តរជាតិ រួមអង្គការសហប្រជាជាតិបាន ទាមទារដោះលែងលោក កឹម សុខា និងស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ ។ តែសម្រាប់ថ្ងៃនេះ យ៉ាងតិចមានអង្គការអន្តរជាតិធំៗ ២ទៀត  រួមទាំងប្រទេសបារាំង សហប្រធានសន្និសីទនៃកិច្ចព្រមព្រៀងក្រុងប៉ារីសសម្រាប់កម្ពុជា ក៏បានសម្ដែងការព្រួយបារម្ភ ពីការនាំប្រទេសធ្លាក់ក្នុងការគ្រប់គ្រងបែបផ្ដាច់ការដោយទាមទារស្ដារលទិ្ធប្រជាធិបតេយ្យឡើងវិញ។តែអ្នកនាំពាក្យបក្សកាន់អំណាចហៅប្រតិកម្មរបស់អន្តរជាតិទាំងនេះ ថា ការលើកឡើងរបស់សហគមន៍អន្ដរជាតិគ្មានមូលដ្ឋាន។

កញ្ញា ឈុំ ច័ន្ទរចនា រាយការណ៍ជូនពីព័ត៌មាននេះ!

 

ក្រោយពីប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានចាប់ខ្លួនពីបទក្បត់ជាតិ  ខណៈស្ថាប័នពត៌មានមួយចំនួនត្រូវបានបិទការផ្សាយ អង្គការអន្តរជាតិមួយចំនួនរួមនឹង ប្រទេសបារាំងបាន បង្ហាញក្ដីបារម្ភថា កម្ពុជាអាចនឹងធ្លាក់ក្នុងរបបផ្ដាច់ការដោយទាមទារ ស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ។

លោក កឹម សុខា ព្រមទាំងអង្គរក្សរបស់លោកជាច្រើននាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីយប់អធ្រាត្រឈានចូលថ្ងៃ   ​       ​អាទិត្យទី០៣ កញ្ញានេះ ពីបទក្បត់ជាតិ។

ថ្មីៗនេះ កាសែតអន្តរជាតិ Cambodia Daily ក៏បានប្រកាសឈប់ដំណើរការកាលពីថ្ងៃ ទី០៤ កញ្ញា ដោយសារជំពាក់ពន្ធរដ្ធ ៦.៣លានដុល្លារ ខណៈ ស្ថាប័នពត៌មានជាច្រើន ត្រូវបានបិទមិនឲ្យផ្សាយតាមវិទ្យុ។

ស្របពេលដែលលោក កឹម សុខាត្រូវបានចោទជាផ្លូវការពីបទ “សន្ទិដ្ឋិភាពជាមួយបរទេស” កាលពីថ្ងៃ ទី០៥ កញ្ញា ក្នុងថ្ងៃដដែលនោះ អង្គការអន្តរជាតិ Global Witness ចេញសេចក្ដីថ្លែងការណ៍ មួយដែលបង្ហាញពីក្ដីកង្វល់របស់ខ្លួនចំពោះរឿងនេះ។

Global Witness បានសរសេររៀបរាប់អំពីការបិទ Cambodia Daily ការឃាត់ខ្លួនប្រធាន គណៈបក្សប្រឆាំង ការបិទការផ្សាយពត៌មានតាមវិទ្យុ និងការចាប់ខ្លួនអ្នកលេងបណ្ដាញ សង្គមដែលរិះគន់រដ្ឋាភិបាល ក្រោមចំនងជើងថា “កម្ពុជាឈានចូលរបបផ្ដាច់ការ” ។

Global Witness ថា៖ “ទង្វើទាំងនេះនឹងជំរុញឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចក្នុងការបញ្ចេញមតិ”។

ជាមួយគ្នានោះដែរ​ អង្គការ Amnesty International ក៏បានចេញពត៌មានមួយទាក់ទិន មុនពេលដែលកាសែតCambodia Daily បានបិទ។

នាយកអង្គការ Amnesty International ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិច លោក James Gomes និយាយថា៖ “នេះគឺជាថ្ងៃដែលគួរឱ្យព្រួយបារម្ភសម្រាប់សេរីភាពនៃការបញ្ចេញមតិនៅក្នុងប្រទេសកម្ពុជា។ អាជ្ញាធរបានបិទសំឡេងឯករាជ្យមួយនេះ ក្នុងចំណោមប្រព័ន្ធផ្សព្វ ផ្សាយដទៃទៀតយ៉ាងឆាប់រហ័ស ដោយគ្មានការអនុគ្រោះ”។

លោកបន្តទៀតថា៖ “ការចាប់ខ្លួនលោកកឹម សុខា បានបង្ហាញយ៉ាងច្បាស់ថា រដ្ឋាភិបាល កម្ពុជាកំពុងប្រើប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌដើម្បីធ្វើជាឧបករណ៍ក្នុងការគាបសង្កត់ និងកំពុងតែចង់កំចាត់គណបក្សប្រឆាំងចេញពីការបោះឆ្នោតឆ្នាំក្រោយ ។”

លោក James Gomes ទាមទារឲ្យមានការដោះលែងលោកកឹម សុខាភ្លាមដោយគ្មាន លក្ខខណ្ឌ ខណៈអំពាវនាវឲ្យសហគមន៍អន្តរជាតិចូលមកជួយដោះស្រាយ។

ថ្មីៗនេះ ស្ថាប័នពត៌មានស្វីស Arbetet ក៏បានចោទជាសំនួរ សួរទៅកាន់រដ្ឋាភិបាលកម្ពុជា ពីកាតព្វកិច្ចរបស់ខ្លួនក្នុងសន្ធិសញ្ញាជាសាកល ទាក់ទិននិងការគោរពសិទ្ធិមនុស្ស និងសេរី ភាពក្នុងការបញ្ចេញមតិ។

កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសទាំង១៦ ដែលបានចុះសន្ធិសញ្ញាជាសាកល នេះ។ យ៉ាងណាមិញ កម្ពុជាត្រូវបានអ្នកជំនាញអន្តរជាតិជាច្រើនរូបថា បានបំពាន លក្ខខណ្ឌដែលមានចែងក្នុងសន្ធិសញ្ញានេះ និងកំពុងឈានទៅរបបផ្ដាច់ការ។

ការបិទស្ថាប័នពត៌មាន និងការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំងនេះ បានបង្កើតជាកង្វល់ដល់ សហភាពអ៊ឺរ៉ុប និងអង្គការសិទ្ធិមនុស្សជាច្រើនទៀត ចំពោះការអនុវត្តដំណើរការ ប្រជាធិបតេយ្យនៅកម្ពុជា។ស្របពេលនេះដែរ បារាំងបានបង្ហាញពីក្ដីបារម្ភយ៉ាងខ្លាំង បន្ទាប់ពីការចាប់ខ្លួនប្រធានគណបក្សប្រឆាំង លោក កឹម សុខា។

រដ្ឋាភិបាលបារាំងអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាបន្តដើរលើផ្លូវប្រជាធិបតេយ្យឡើងវិញ ក្នុងដំណើរការបោះឆ្នោតឆ្នាំ២០១៨នេះ។

បារាំង រួមសហការជាមួយសហភាពអ៊ឺរ៉ុប និងជួយកម្ពុជា ក្នុងការសម្រេចឲ្យបាននូវគោលដៅនៃការរៀបចាំការបោះឆ្នោត រហូតដល់ទីបញ្ចប់។នេះ បើតាមគេហទំព័រ France Diplomatie ។

សម្រាប់អ្នកសង្កេតការណ៍កិច្ចការសង្គមនិងប្រជាធិបតេយ្យ ហាក់មិនបានយល់ស្របទាំងស្រុងថា កម្ពុជា កំពុងដើរទៅរក ការគ្រប់គ្រងបែបផ្ដាច់ការនោះទេ។

លោក ឯម សុណ្ណារ៉ា សាស្ត្រាវិទ្យាសាស្ត្រនយោបាយគិតថា ស្ថានភាពនេះ អាចវិលល្អវិញ បានតែលោកព្រមានថា បើ សហគមន៍អន្តរជាតិលែងនិយាយជាមួយកម្ពុជាបាន គឺ គេអាចចាត់វិធានការណាមួយ ជាក់ស្ដែងលើករណីដូចជា សហប្រតិបត្តិការពាណិជ្ជកម្មជាដើម ។

លោក ឯម សុណ្ណារ៉ា៖“ជាទូទៅ តាមគោលការណ៍អន្តរជាតិ បណ្ដាប្រទេសផ្សេងៗគេមិនមានយន្តការធម៌ក្ដៅ ចាប់កម្ពុជាឲ្យគោរពទេ តែវាអាចការផ្ដាច់ជំនួយយោធា ជំនួយរដ្ឋាភិបាល ដកឬបិទមិន ឲ្យនាំចូល ទៅទីផ្សារគេ ដូចនៅសហភាពអ៊ឺរ៉ុប ឬអាមេរិក វាជាយន្តការដែលអាចមាន នៅពេលខាង មុខ ប្រសិន រដ្ឋាភិបាលកម្ពុជានៅតែប្រកាសថាខ្លួនឯងធ្វើត្រូវ ហើយ សហគមន៍អន្តរជាតិថា មិនត្រឹមត្រូ”។

រដ្ឋាភិបាលកម្ពុជា និងបក្សកាន់អំណាចតែងតែ ចាត់ទុកកម្ពុជា ខ្លួន ឯងថាកំពុងដើរលើផ្លូវត្រូវ គឺ មិនថា ឡើយករណីលោកកឹមសុខា សូម្បីករណី លោកសមរង្ស៊ី ឬ ករណីឃុំខ្លួនមន្ត្រីសិទ្ធិមនុស្ស ក្ដី គឺសុទ្ធតែជាការពង្រឹងនីតិរដ្ឋ។

លោក សុខ ឥសាន្ត អ្នកនាំពាក្យបក្សកាន់អំណាចមានប្រសាសន៍ ច្រាន់ចោលការចោទថា កម្ពុជា កំពុងដើរទៅរកការគ្រប់គ្រងបែបផ្ដាច់ការ។ លោកចាត់ទុកប្រតិកម្មរបស់ អន្តរជាតិ ទាំងនេះ ថាគ្មានមូលដ្ឋាន ត្រឹមត្រូវ ខណៈលោក អះអាងថា កម្ពុជាកំពុងអនុវត្តកិច្ចព្រមព្រៀង សន្តិភាព ត្រឹមត្រូវហើយ ។

តែយ៉ាងណា ក៏ដោយក្នុងចំណោមអ្នកប្រតិកម្មគឺប្រទេសបារាំងជាសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស២៣ តុលា១៩៩១ ដែលធ្វើឱ្យកម្ពុជា ពន្លត់សង្រ្គាមស៊ីវិល ហើយនាំឱ្យមានការអនុវត្ត សេរីពហុបក្ស និងការអភិវឌ្ឍសម្រាប់កម្ពុជា មកដល់ពេលនេះ៕ (អត្ថបទ៖ កញ្ញា ឈុំ ចាន់រចនា)

The post អង្គការអន្តរជាតិធំៗរួមនឹងសហប្រធានសន្នីសីទក្រុងប៉ារីសបារម្ភខ្លាចកម្ពុជាធ្លាក់ក្នុងរបបផ្ដាច់ការ appeared first on WMC.


មហាសេដ្ឋីជនជាតិចិនម្នាក់សុំសិទ្ធិជ្រកកោននៅអាមេរិក

$
0
0

មេធាវីម្នាក់របស់មហាសេដ្ឋីជនជាតិចិនគឺលោក Guo Wengui  បាននិយាយថា មហាសេដ្ឋីរូបនេះ បានស្វះស្វែងរកសិទ្ធិជ្រកកោននយោបាយនៅសហរដ្ឋអាមេរិក ដោយសារតែលោកពុំអាចរស់នៅបានក្នុងប្រទេសចិន។

លោកមេធាវី  Thomas Ragland បានបញ្ជាក់ថា កូនក្ដីរបស់លោកកំពុងរងទុក្ខយ៉ាងខ្លាំងពីសំណាក់អាជ្ញាធរចិន ព្រោះមហាសេដ្ឋីរូបនេះ ត្រូវបានលាបព័ណ៌ថា ជាអ្នកប្រឆាំងចិន។

លោកបានប្រាប់បណ្ដាញផ្សាយព័ត៌មាន BBC ថា លោក Guo Wengui  រងការចាប់ខ្លួនពីសំណាក់អាជ្ញាធរចិនរួចហើយដែលពេលនេះ លោកកំពុងរស់នៅកន្លែងមួយដែលមានសុវត្ថិភាព។ប៉ុន្ដែតាមប្រភពដដែល មហាសេដ្ឋីចិនរូបនេះ បានចាកចេញពីប្រទេសចិនរួចហើយ៕ BBC

 

 

The post មហាសេដ្ឋីជនជាតិចិនម្នាក់សុំសិទ្ធិជ្រកកោននៅអាមេរិក appeared first on WMC.

កម្ពុជានិងចិនពង្រឹងកិច្ចសហការកម្មសិទ្ធិបញ្ញានិងការកសាងម៉ាកពាណិជ្ជកម្មជាមួយគ្នា

$
0
0

ភ្នំពេញ៖ តាមរយៈអនុស្សរណៈយោគយល់គ្នារវាងប្រទេសកម្ពុជា និងចិន បានធ្វើរួមគ្នា លើវិស័យពាណិជ្ជកម្មកាលពីថ្មីៗនេះ បង្ហាញថា ប្រទេសទាំងពីរនឹងពង្រឹងកិច្ចសហការលើវិស័យកម្មសិទ្ធិបញ្ញា និងការកសាងម៉ាកពាណិជ្ជកម្មជាមួយគ្នា ។

តាមទំព័រហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្មឱ្យដឹងថា ការសម្រេចចិត្តចុះអនុស្សរណៈយោគយល់គ្នារវាងប្រទេសទាំងពីរនេះ គឺបានធ្វើឡើងកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ដែលមានវត្តមាន លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ម៉ា ហ្សិងគី (Ma Zhengqi) អនុរដ្ឋមន្ត្រីនៃរដ្ឋបាលជាតិឧស្សាហកម្មនិងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន ជាអធិបតី។

តាមរយៈអនុស្សរណៈនៅពេលនោះ  ប្រទេសទាំងពីរបានធ្វើការចែករំលែកលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនិងកម្មសិទ្ធិបញ្ញា និងបានយល់ព្រមធ្វើទស្សនកិច្ចសិក្សាពីគ្នាទៅវិញទៅមក ដើម្បីដកស្រង់បទពិសោធន៍នៅលើវិស័យកម្មសិទិ្ធបញ្ញា ព្រមទាំងពង្រឹងកិច្ចការពារម៉ាកពាណិជ្ជកម្មនៅពេលខាងមុខជាមួយគ្នាផងដែរ។

គួរបញ្ជាក់ផងដែរថា ការចុះអនុស្សរណៈរវាងកម្ពុជានិងចិន មានគោលបំណង ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឲ្យបានកាន់តែទូលំទូលាយ ដោយឈរលើមូលដ្ឋានស្មើភាព និងផ្តល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមកលើវិស័យម៉ាក និងម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ព្រមទាំងជំរុញការកសាងម៉ាកកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា និងចិន។ បន្ថែមលើនេះ អនុស្សរណៈនេះក៏មានគោលបំណងធ្វើឲ្យប្រសើរឡើងនូវការអនុវត្តកម្មសិទ្ធិបញ្ញា តាមរយៈការគាំពារផលប្រយោជន៍អ្នកប្រើប្រាស់ និងផលិតករឲ្យកាន់តែមានប្រសិទ្ធភាព៕

 

 

 

The post កម្ពុជានិងចិនពង្រឹងកិច្ចសហការកម្មសិទ្ធិបញ្ញានិងការកសាងម៉ាកពាណិជ្ជកម្មជាមួយគ្នា appeared first on WMC.

ព្យុះសង្ឃរា Irma បន្តដំណើរវាយប្រហារ តំបន់ភាគខាងជើងគុយបា

$
0
0

តាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះផ្សាយព័ត៌មានឱ្យដឹងថា ព្យុះសង្ឃរា Irma ជាព្យុះសង្ឃរា កម្រិត៥ មានថាមពលខ្លាំងក្លាណាស់ ហើយខណៈនេះកំពុងបន្តដំណើរឆ្លងកាត់ តំបន់ភាគខាងជើង នៃប្រទេសគុយបា នៅតំបន់ឆ្នេរសមុទ្រ និងនៅភាគអាគ្នេយ៏ នៃក្រុង Bahamas  ក្នុងរយៈពេល១២ ទៅ២៤ម៉ោងបន្ទាប់ ។

យោងតាមសេវាកម្មអាកាសធាតុគុយបា បានឲ្យដឹងថា ព្យុះ Irma គឺបានកំណត់ទីតាំងព្យុះនេះ នៅព្រឹកថ្ងៃព្រហស្បតិ៍ នៅភាគខាងជើងតំបន់ឆ្នេរសមុទ្រ នៃប្រទេសគុយបា បន្តដំណើរឆ្លងកាត់ រយៈពេល១ថ្ងៃ។

ក្រុមការពារជនស៊ីវិលរបស់ប្រទេសគុយបា បានព្រមានអំពីព្យុះសង្ឃរា កាលពីថ្ងៃពុធ ដែលនឹងបោកបក់ មកលើខេត្តភាគខាងកើត រួមទាំងដែនដីកកណ្តាល នៅ Ciego de Avila និង Villa Clara៕

The post ព្យុះសង្ឃរា Irma បន្តដំណើរវាយប្រហារ តំបន់ភាគខាងជើងគុយបា appeared first on WMC.

គ.ជ.ប៖ រយៈពេល ៧ថ្ងៃ មានពលរដ្ឋជាង ៤ម៉ឺននាក់បានចុះឈ្មោះបោះឆ្នោត

$
0
0

(ភ្នំពេញ)៖ រយៈពេល ៧ថ្ងៃមកនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញតារាងស្ថិតិប្រជាពលរដ្ឋដែលបានទៅចុះឈ្មោះបោះឆ្នោតបញ្ជីបច្ចុប្បន្នថ្មី មានចំនួន ៤ម៉ឺន៣ពាន់៤រយ ៦១នាក់ ខណៈគជប ក៏បាន លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០១៦មានចំនួន១៦២នាក់ដែល ពួកគេ ដូរទីលំនៅ។

ផ្ដល់បទសម្ភាសន៍​ឱ្យវិទ្យុស្រ្ដី FM102 លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​ ​គ.ជ.ប  បានអំពាវនាវឱ្យពលរដ្ឋទាំងអស់​​ដែលគ្រប់អាយុបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះឆ្នោត ជាពិសេសអ្នកដែលកំពុង​បំពេញ​បេស​កកម្ម ធ្វើការ​ ឬសិក្សានៅក្រៅប្រទេស​ប្រញ៉ប់​​រួសរាន់ ត្រឡប់មកប្រទេសកម្ពុជា ដើម្បី​ចុះឈ្មោះបោះឆ្នោត​​ ឆ្នាំ២០១៧ ឱ្យបានទាន់ពេលវេលា​​​តាមកាលបរិច្ឆេទដែលបាន​​កំណត់ ទើបទទួលបានសិទ្ធិពេញលេញ ក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៃរដ្ឋសភា នាពេលខាងមុខនេះ។

លោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោត NIFEC កាលពីថ្មីនេះ បានប្រាប់វិទ្យុស្ត្រីថា កាលដែលពលរដ្ឋទៅចុះបោះឆ្នោត ២០១៧ មានចំនួនតិចនេះ គឺ ជាការព្រួយបារម្ភមួយតែលោកថា គ.ជ.ប គួរធ្វើការផ្សព្វផ្សាយការចុះឈ្មោះបោះឆ្នោតដល់ពលរដ្ឋមានភាពទូលំទូលាយជាងនេះ។

គ.ជ.ប បានប៉ាន់ស្មាននូវចំនួនប្រជាពលរដ្ឋកម្ពុជាសរុបទាំងអស់ មានចំនួនជិត១៦លាននាក់ (១៥​,៨៨៣​,២៥០នាក់) ក្នុងនោះមានប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង មានចំនួន ៩លាន ៧សែន ៨ម៉ឺន៨ពាន់២៣៩នាក់ (៩,​៧៨៨​,២៣៩នាក់)។ ប៉ុន្តែប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោត កាលពីឆ្នាំ២០១៦ មានចំនួន ជាង៧លាន ៨ សែន នាក់ (៧,៨៦៥,០៣៣នាក់) ​និងប្រជាពលរដ្ឋដែលត្រូវចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧នេះ មានចំនួន ១លាន៤សែន១ម៉ឺន២ពាន់ ១៤៩នាក់ (១,៤១ ២,១៤៩ នាក់)។

ដោយឡែក ពលករ​ កម្មសិក្សាការីកម្ពុជា រួមនឹងពលរដ្ឋផ្សេង​ទៀត ដែលចេញទៅបម្រើការងារនៅក្រៅប្រទេសមានចំនួន ជា​​ងមួយលាននាក់​(១,០៥០,០០០នាក់) ​ក្នុងនោះនៅប្រទេស​ថៃមានចំនួន​​ច្រើនជា​​​ង​គេ៕​

 

The post គ.ជ.ប៖ រយៈពេល ៧ថ្ងៃ មានពលរដ្ឋជាង ៤ម៉ឺននាក់បានចុះឈ្មោះបោះឆ្នោត appeared first on WMC.

ពិភពលោកចាប់ផ្ដើមបណ្ដេញទូតកូរ៉េខាងជើង ករណីប្រទេសនេះ មានអាវុធនុយក្លេអ៊ែរ

$
0
0

ប្រទេសម៉ិចស៊ិកចាប់ផ្ដើមបណ្ដេញឯកអគ្គរដ្ឋទូតប្រទេសកូរ៉េខាងជើងចេញពីប្រទេស ដោយចាត់ទុកថា”ទុកឱ្យមានទូតប្រទេសកូរ៉េខាងជើងនៅទៀត គឺ គ្មានបានការអ្វីនោះទេ”។

តែជាការពិតដ្ឋាភិបាលប្រទេសម៉ិចស៊ិកដែលបានបណ្ដេញអ្នកការទូតកូរ៉េខាងជើង ឱ្យចាកចេញប្រទេស គឺដោយសារតែប្រតិកម្មទៅនឹងការបាញ់សាកល្បងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

រដ្ឋាភិបាលម៉ិចស៊ិកបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ថា លោកឯកអគ្គរដ្ឋទូត Kim Hyong Gil មានពេលតែ ៧២ ម៉ោង ប៉ុណ្ណោះ ដើម្បីចាកចេញ ហើយបើមិនធ្វើតាមអាជ្ញាធរម៉ិចស៊ិកនឹងមានវិធានការចាប់បង្ខំ។

រដ្ឋាភិបាលម៉ិចស៊ិកបានហៅការសាកល្បងបាញ់គ្រាប់បែកនុយក្លេអ៊ែរអ៊ីដ្រូសែនកាលពីថ្ងៃអាទិត្យ ទី ៣ កញ្ញា ថា ជាគំរាមកំហែងពិភពលោកយ៉ាងធ្ងន់ធ្ងរ។

តាមសេចក្ដីរាយការណ៍របស់បណ្ដាញផ្សាយព័ត៌មាន BBC ការចាត់វិធានការរបស់ប្រទេសម៉ិចស៊ិក បណ្ដេញអ្នកការទូតកូរ៉េខាងជើង ជាសញ្ញាប្រាប់ថា ពិពភលោកត្រូវធ្វើករណីនេះ ដូចម៉ិចស៊ិក លើប្រទេសកូរ៉េ ដើម្បីបង្ហាញថា ពិភពលោកមិនអត់ឱន ប្រទេសកូរ៉េខាងជើងមានអាវុធនុយក្លែងអ៊ែរនោះទេ៕ ប្រភពៈ BBC

The post ពិភពលោកចាប់ផ្ដើមបណ្ដេញទូតកូរ៉េខាងជើង ករណីប្រទេសនេះ មានអាវុធនុយក្លេអ៊ែរ appeared first on WMC.

គេហទំព័រអប់រំប្រវត្តិសាស្រ្តខ្មែរក្រហម សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

$
0
0

ភ្នំពេញ៖ ដើម្បីយល់ដឹងពីប្រវត្តិសាស្ត្រខ្មែរក្រហមកាន់តែ ច្បាស់ថែមទៀត កាលពីព្រឹកថ្ងៃទី ០៨ ខែ កញ្ញា នេះ មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលសហការជាមួយនឹងអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ DW Akadaemie បានដាក់សម្ពោធគេហទំព័រអប់រំប្រវិត្តសាស្រ្ត ឲ្យប្រើប្រាស់ជាសារធារណៈដល់សិស្សានុសិស្ស យុវជន-យុវនារីកម្ពុជា។  

www.khmerrougehistory.org/ គឺជាគេហទំព័រថ្មីមួយនៅកម្ពុជាដែលនឹងជួយសិស្ស និស្សិត យុវជន-យុវនារីបានយល់ដឹងកាន់តែស៊ីជម្រៅ តាមរយៈឯកសារឌីជីថលដ៏សម្បូរបែបដំបូងគេនៅកម្ពុជា ដែលក្នុងនោះមានឯកសារជាវីឌីអូ សម្លេង និង រូបថត ដែលកម្រនឹងបានឃើញអំពី របបកម្ពុជាប្រជាធិបតេយ្យ។

ក្នុងពិធីសម្ភោធនេះ លោក ផេង ពង្សរ៉ាស៊ី ប្រធានគម្រោងស្តីពីការអប់រំអំពើប្រល័យពូជសាសន៍នៅកម្ពុជា នៃមជ្ឍមណ្ឌលឯកសារកម្ពុជា បានលើកឡើង ការបង្កើតគេហទំព័រនេះ គឺក្នុងគោលបំណងចង់ឲ្យយុវជនយុវនារីខ្មែរ យល់ដឹងពីប្រវត្តិសាស្រ្តដ៏ជូរចត់ខ្មៅងងឹត នៃប្រទេសកម្ពុជាក្នុងចន្លោះឆ្នាំ ១៩៧៥-១៩៨០ ដោយផ្សារភ្ជាប់ជិវិតប្រចាំថ្ងៃ នឹង ប្រវត្តិសាស្រ្ត ជាជាងការចែកចាយសៀវភៅត្រូវការចំនាយច្រើន។

លោក ផេងពង្សរ៉ាស៊ី៖ «គោលបំណងនៃការបង្កើត វេបសាយនេះគឺ​ចង់ឲ្យសិស្សានុសិស្សរៀន ទី១គឺដើម្បីកាត់បន្ថយការចែក ចាយសៀវភៅប្រវត្តិសាស្រ្ត ព្រោះកន្លងមកយើងចែកចាយសៀវភៅប្រវត្តិសាស្រ្ត តាំងពី ឆ្នាំ ២០០៩ មក យើងចែកចាយសៀវភៅប្រវត្តិសាស្រ្តអស់ជាង កន្លះលានក្បាលហើយ ហើយដោយសារយើងមើលឃើញថាសង្គមបច្ជុបន្បគេប្រើប្រាស់ ហាយតិចណូឡូជី អញ្ជឹងការចែកចាយសៀវភៅនេះទី១ ចំនាយច្រើន ទី ២ ខ្ជះខ្ជាយពេលវេលា អញ្ជឹងយើងប្តូរទឹសដៅយុទ្ធសាស្រ្តដោយធ្វើការបង្កើតនូវវេបសាយនេះ»។

លោកបន្តថា ការដាក់ឲ្យប្រើប្រាស់គេហទំព័រនេះគឺចាប់ផ្តើមពីថ្ងៃនេះ ដោយក្នុងនោះនឹងមានបុគ្គលិក៣នាក់ ប្រចាំការដើម្បីធ្វើបច្ជុបន្បភាពនៅលើគេហទំព័រមួយនេះ។ លោកថា ការបង្កើតវេបសាយនេះ គឺមិនមែនបង្កើតចោលនោះទេគឺត្រូវដាក់បញ្ជូលព័ត៌មានផ្សេងៗ​ទាក់ទងនឹងប្រវត្តិសាស្រ្តខ្មែរក្រហម។ លោកក៏បានបញ្ជាក់ថា ដើម្បីចូលទៅកាន់គេហទំព័រនោះ លោកអ្នកអាចធ្វើការចូលទៅកាន់គេហទំព័រនេះតាមរយៈ អាស័យដ្ឋាន www.khmerrougehistory.org/ឬ ទំព័រហ្វេសបុកផ្លូវការរបស់គេហទំព័រនេះ គឺ GENOCIDE EDUCATION IN CAMBODIA។

គេហទំព័រនេះ ត្រូវបានបង្កើតឡើងដោយមានការជួយជ្រោមជ្រែងពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាល្លឹម៉ង់ DW Akadaemie​។

បន្ថែមពីនេះ លោក ខែលជែម អ្នកប្រឹក្សាយោបល់ឲ្យអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាល្លឹម៉ង់ DW Akadaemie បានលើកឡើងថា មូលហេតុដែលយើងបង្កើតគេហទំព័រមួយនេះ គឺដើម្បីធ្វើការទ្រទ្រង់ បើកឱកាសឲ្យប្រជាពលរដ្ឋជាពិសេស សិស្សនិស្សិតដើម្បីឲ្យយល់កាន់តែច្បាស់នឹងស៊ីជម្រៅពីប្រវត្តិសាស្រ្តកម្ពុជានឹងលើកទឹកចិត្តឲ្យមានការកិច្ចសន្ទនា ពីមូលហេតុ ដែលរបបនេះប៉ះពាល់មកលើកម្ពុជា។

លោកក៏បានពន្យល់ ថាការរចនាគេហទំព័រនេះ គឺព្រោះតែបណ្តាញសង្គមនៅប្រទេសកម្ពុជាគឺជាកម្លាំងចលករខ្លាំងក្លា ក្នុងការជួយផ្សព្វផ្សាយព័ត៌មានទៅកាន់ប្រជាពលរដ្ឋ។ លោក ខែល ជែម៖ «ដោយសារតែយុវជនខ្មែរយើងហើយក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមភាគច្រើនគឺប្រើតែនៅលើទូរស័ព្ទ អញ្ជឹងហើយវេបសាយនេះមិនមែនឌីសាញតែសម្រាប់កុំព្យូទ័រតែប៉ុណ្ណោះទេគឺទូរស័ព្ទផងដែរ »។

ជុំវិញនេះផងដែរ កញ្ញា ហៃ សុខបូរមី និស្សិតប្រព័ន្ធផ្សព្វផ្សាយនឹងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបាននិយាយថា កញ្ញាមានអារម្មណ៍សប្បាយរីករាយ នឹង ស្វាគមន៍ចំពោះសមិទ្ធិផលដែលពុំធ្លាប់មាននេះ។ កញ្ញាបានលើកឡើងថា គេហទំព័រនេះនឹងជួយជំរុញឲ្យ យុវជន យុវនារី បានស្គាល់ពីប្រវត្តិសាស្រ្តខ្លួនឯង ជាពិសេស ពិភពលោកនឹងបានកាន់តែយល់ច្បាស់ពីប្រវត្តិសាស្រ្តកម្ពុជា។

កញ្ញា ហៃ សុខបូរមី «ខ្ញុំយល់ថា ការបង្កើតវេបសាយនឹងគឺល្អ ព្រោះអីវាអាចផ្សព្វផ្សាយព័ត៌មានបានច្រើន ទាក់ទងនឹងរឿងខ្មែរក្រហមអីនឹងហា៎ និយាយទៅជនជាតិខ្មែរយើងត្រូវតែដឹង ព្រោះអីជនជាតិគេស្គាល់ពីខ្មែរយើងយោងទៅតាម២ចំនុច គឺប្រាសាទអង្គរវត្ត នឹង ខ្មែរក្រហមយើងនឹង​ដោយសារតែវាមានអ្នកស្លាប់ច្រើនជាងគេ»។

គេហទំព័រមួយនេះ ត្រូវបានបង្កើតឡើងចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០១៥ រហូតទើបតែដាក់ជាផ្លូវការឲ្យប្រើប្រាស់សារធារណៈនៅឆ្នាំ​២០១៧ នេះ។ គេហទំព័រនេះ ត្រូវបានបង្កើតឡើងក្រោមគម្រោងទឹកប្រាក់ប្រមាណ ២ ម៉ឺនដុល្លាសហរដ្ឋអាមេរិកនិងដោយការជួយជ្រោមជ្រែងពី អង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាល្លឹម៉ង់ DW Akadaemie តាមរយៈក្រសួងអភិវឌ្ឍន៍ និងសហប្រតិ បត្តិការណ៍សេដ្ឋកិច្ចអាល្លឺម៉ង់ និងការគាំទ្រពីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ USAID ដោយមានកិច្ចសហប្រតិបត្តិការណ៍ពីក្រសួងអប់រំយុវជននឹងកីឡា៕

 

The post គេហទំព័រអប់រំប្រវត្តិសាស្រ្តខ្មែរក្រហម សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ appeared first on WMC.

កាណាដានិងអាល្លឺម៉ង់ទទូចឱ្យមានលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ(មានសំឡេង)

$
0
0

ភ្នំពេញ៖ ឃើ់ញថា រយៈប៉ុន្មានថ្ងៃមកនេះ ប្រតិកម្ម ជាច្រើន ទាំងខាងរដ្ឋភិបាល អន្តរជាតិមានដូចជាអាមេរិក អង់គ្លេស អូស្ត្រាលី  សហភាពអឺរ៉ុបនិង អង្គការអន្តរជាតិ រួមអង្គការសហប្រជាជាតិបាន ទាមទារដោះលែងលោកកឹមសុខា និង ស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ ។ តែសម្រាប់ថ្ងៃនេះ ប្រទេសកាណាដា និងអាល្លឺម៉ង់ចាប់ផ្ដើមទទូចឱ្យ លែង លោក កឹម សុខា និងធ្វើអោយមានប្រព័ន្ធផ្សព្វផ្សាយឯករាជ្យឡើងវិញ ។  កញ្ញា ឈុំ​ចន្ទរចនា រាយការណ៍ពីព័ត៌មាននេះ !

 

បន្ទាប់ពីមានសេចក្ដីថ្លែងការណ៍ជាហូរហែរពីសំណាក់អង្គការ និងសហគមន៍អន្តរជាតិទាក់ទិននឹងការបិទសារពត៌មាន និងការចាប់ខ្លួនប្រធានគណបក្សប្រឆាំង  ខណៈនេះប្រទេសកាណាដា និងអាល្លឺម៉ង់ ក៏បង្ហាញពីក្ដីបារម្ភរបស់ខ្លួនពីស្ថានភាពប្រជាធិបតេយ្យ នៅកម្ពុជាដោយអំពាវនាវឱ្យស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ ។​

ការព្រួយបារម្ភរបស់ពួកគេ គឺភ្ជាប់ទៅនឹងការឃុំខ្លួនលោក កឹមសុខា និងការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។

កាលពីថ្ងៃទី ០៧ កញ្ញា ម្សិលមិញនេះ ក្រសួងការបរទេសកាណាដាបានចេញសេចក្ដីថ្លែងការណ៍មួយដែលបង្ហាញពីក្ដីកង្វល់របស់ខ្លួនយ៉ាងខ្លាំងពីស្ថានភាពបច្ចុប្បន្ននៅកម្ពុជាក្នុងដំណើរការបោះឆ្នោតឆ្នាំ ២០១៨ខាងមុខ។

សេចក្ដីថ្លែងការណ៍នោះបានរៀបរាប់ថា៖ “ការបោះឆ្នោតជាតិ នៅកម្ពុជាជិតមកដល់ គឺប្រទេសកាណាដា មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការចាប់ខ្លួនមេដឹកនាំ គណបក្សសង្គ្រោះជាតិ លោក កឹមសុខា នាពេលថ្មីៗនេះដែលទាក់ទងនឹង ដំណើរការ  ប្រជាធិបតេយ្យនាពេលនេះដ៏គួរឱ្យភ្ញាក់ផ្អើល ដោយសារការដាក់កំហិត និង ការរឹតបន្តឹងលើ ប្រព័ន្ធព័ត៌មានឯករាជ្យ”។

ក្នុងន័យនេះ ប្រទេសកាណាដាអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាគោរពសិទ្ធិរបស់លោក កឹម សុខា ចំពោះនីតិវិធីត្រឹមត្រូវ និងដើម្បីធានាថា ករណីរបស់គាត់ដោះស្រាយដោយបើកចំហ និងមានតម្លាភាព។

ប្រទេសកាណាដាយល់ថា​ ប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិល មានសារៈសំខាន់ណាស់ក្នុងលិទ្ធិប្រជាធិបតេយ្យ រួមនិងការរីកចម្រើនរបស់ប្រទេស។ ករណីនេះ កាណាដាស្នើសុំរដ្ឋាភិបាលកម្ពុជាឲ្យគោរពសិទ្ធិប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ប្រទេសអាល្លឺម៉ង់ក៏បានចេញសេចក្ដីថ្លែងការណ៍ទាក់ទិននឹងរឿងនេះដែរ ដោយបានបង្ហាញក្ដីបារម្ភយ៉ាងខ្លាំងព្រោះថាសកម្មភាពទាំងនេះ ​គឺជាការរឹតត្បឹតសេរីភាពក្នុងការបញ្ចេញមតិដែលអាល្លឺម៉ង់សំណូមពរឲ្យមានការដោះលែង លោកកឹម សុខាឲ្យបានឆាប់រហ័ស។

សេចក្ដីថ្លែងការណ៍របស់អាល្លឺម៉ង់បានបន្តថា៖ “ដោយគ្មានគណបក្សប្រឆាំង គ្មានការពិនិត្យលើដំណើរការប្រជាធិបតេយ្យ គ្មានសេរីភាព ប្រព័ន្ធ ផ្សព្វផ្សាយ និងសង្គមស៊ីវិលមួយដែលសកម្ម ដំណើរការបោះឆ្នោតសភា ក្នុងខែកក្កដា ឆ្នាំ ២០១៨ នឹងបាត់បង់ការជឿជាក់។ ដូចនេះ រដ្ឋាភិបាលអាល្លឺម៉ងសំណូមពរឲ្យមានការដោះលែងជាបន្ទាន់ ”។

សេចក្ដីថ្លែងការណ៍របស់ប្រទេសលោកខាងលិចទាំងពីរ ត្រូវបានមើលឃើញជាសារណៈនៅលើទំព័រហ្វេសប៊ុកស្ថានទូតនៃប្រទេសទាំងពីរ ប្រចាំនៅកម្ពុជា។ យ៉ាងណាក៏ដោយ លោក សុខ ឥសាន្ត អ្នកនាំពាក្យបក្សកាន់អំណាច បានច្រានចោលការរិះគន់របស់ សហគមន៍អន្តរជាតិទាំងនេះ។

កាលពីថ្ងៃម្សិលមិញ ក្នុងបទសម្ភាសន៍ជាមួយវិទ្យុស្ត្រី លោក សុខ ឥសាន្ត អះអាងថា កម្ពុជាមិនបានដើរចាកចេញពីកន្លងប្រជាធិបតេយ្យនោះទេ កម្ពុជានៅតែប្រតិបត្តិ តែករណីលោក កឹម សុខា ក្ដី ឬ ប្រព័ន្ធផ្សព្វផ្សាយក្ដី គឺជាការពង្រឹងនីតិរដ្ឋនៅកម្ពុជា។

លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី០៣ កញ្ញា និងត្រូវបានចោទជាផ្លូវ ការពីបទ “សន្ទិដ្ឋិភាពជាមួយបរទេស” កាលពីថ្ងៃអង្គារទី០៥ កញ្ញា ដែលអាចឲ្យលោកប្រឈមមុខ​នឹងការជាប់ពន្ធនាគារពី១៥ ទៅ៣០ឆ្នាំ។

បន្ទាប់ពីមានការចាប់ខ្លួនប្រធានគណបក្សប្រឆាំងរូបនេះ សហភាពអ៊ឺរ៉ុប អង់គ្លេស អាមេរិក និងអង្គការអន្តរជាតិធំៗនានា ចេញសេចក្ដីថ្លែងការណ៍ថ្កោលទោស និងទាមទារឲ្យរដ្ឋាភិបាលកម្ពុជាអនុវត្តលិទ្ធិប្រជាធិបតេយ្យឡើងវិញ។ សភាអឺរ៉ុបបានជូនដំណឹងថា ខ្លួននឹងបើកសម័យប្រជុំពិនិត្យករណីកម្ពុជា ហើយថា នឹងមានវិធានការ។ នេះបើតាមហ្វេសប៊ុករបស់លោកសមរង្ស៊ី ចុះផ្សាយកាលពីថ្ងៃទី៧ កញ្ញា ម្សិលមិញនេះ ៕

 

 

The post កាណាដានិងអាល្លឺម៉ង់ទទូចឱ្យមានលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ(មានសំឡេង) appeared first on WMC.


​ក្រសួង​សិ​កម្ម​អំពាវនាវ​កសិករ​ដាំដំឡូង​មី​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំងឺ​ម៉ូ​សា​អ៊ិ​ក​នឹង​ប៉ះពាល់​ដល់​ទិន្នផល​

$
0
0

ភ្នំពេញ៖​ក្រសួងកសិកម្ម​រុក្ខា​ ប្រ​ម៉ា​ញ់​ និង​នេសាទ​ បាន​ជូនដំណឹង​ដល់​ប្រជា​កសិករ​ និង​​បណ្តា​ក្រុមហ៊ុន​ អា​ជីករ​ អ្នក​នាំ​ចូល​ និង​ផ្គត់ផ្គង់​ ចែកចាយ​ពូជ​ដំឡូង​មី​ ទាំងអស់​នៅ​កម្ពុជា​ ឱ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំងឺ​ម៉ូ​សា​អ៊ិ​ក​ នៅ​លើ​ដំណាំ​ដំឡូង​មី​។​

ចំការដំឡូងមីក្នុងខេត្តរតនគិរី។ប្រភពរូបភាព៖ RFA

​ជំងឺ​ម៉ូ​សា​អ៊ិ​ក​នឹង​អាច​បង្ក​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​ផលិតផល​ និង​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្ដរជាតិ​ ស្រប​ពេល​ទិន្នផល​ដំឡូង​មី​នៅ​ប្រទេស​មួយ​ចំនួន​ធ្លាក់​ចុះ​៨០%​។​

​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងកសិកម្ម​កាលពី​ថ្ងៃ​ទី​៥​ កញ្ញា​ ដែល​វិទ្យុ​ស្ត្រី​ទទួល​បាន​នៅ​ថ្ងៃ​ទី​០៩​ កញ្ញា​នេះ​បញ្ជាក់​ថា​ ជំងឺ​ម៉ូ​សា​អ៊ិ​ក​ ជា​ប្រភេទ​ជំងឺ​កាច​សាហាវ​មួយ​រាតត្បាត​លើ​ដំណាំ​ដំឡូង​មី​ដែល​បង្ក​ឡើង​ដោយ​វិ​រុស​ជី​មី​នី​។​

​រោគ​សញ្ញា​ជំងឺ​ម៉ូ​សា​អ៊ិ​ក​ គឺ​ដំឡូង​មី​មាន​ស្លឹក​រួញ​ មាន​ចំណុច​តូចៗ​ជា​ច្រើន​ពណ៌​លឿង​ ឬ​ព្រលែត​នៅ​លើ​ផ្ទៃ​ស្លឹក​ និង​ដើម​ក្រិន​លូតលាស់​ខ្សោយ​ជាង​ធម្មតា​។​

​ក្រសួងកសិកម្ម​បាន​បញ្ជាក់​ថា​ ជំងឺ​នេះ​ ឆ្លង​ដោយ​ការ​ប្រើប្រាស់​ពូជ​ដែល​មាន​ជំងឺ​ស្រាប់​ និង​ ចម្លង​ទៅ​ចម្ការ​ដំណាំ​ដំឡូង​មី​ដទៃ​ទៀត​តាម​រយៈ​សត្វ​រុយ​ពណ៌​ស​។​

​តាម​របាយការណ៍​របស់​អ្នក​ជំនាញការ​អន្តរជាតិ​នានា​បញ្ជាក់​ថា​ ទិន្នផល​ដំឡូង​របស់​បណ្តា​ប្រទេស​មួយ​ចំនួន​ដូច​ជា​ឥណ្ឌា​ ប្រទេស​ស្រី​លង្កា​ និង​ប្រទេស​ក្នុង​ទ្វីបអាហ្វ្រិក​ ដែល​រង​ការ​រាតត្បាត​ពី​ជំងឺ​នេះ​ បាន​ធ្លាក់​ចុះ​រហូត​ដល់​៨០%​។​

​ក្រសួង​បាន​ព្រមាន​ថា​ បើ​គ្មាន​ការ​គ្រប់គ្រង​ការ​រាតត្បាត​នៃ​ជំងឺ​ថ្មី​នេះ​ ប្រកបដោយ​ប្រសិទ្ធភាព​ទេ​ កសិករ​ដាំដំឡូង​មី​នៅ​ប្រទេស​កម្ពុជា​នឹង​រង​ផល​ប៉ះ​ធ្ងន់ធ្ងរ​នៃ​ផលិតកម្ម​ដំណាំ​ដំឡូង​មី​ និង​កា​នាំ​ចេញ​ទៅ​កាន់​ទិ​ផ្សារ​អន្តរជាតិ​នៅ​ពេល​ប្រមូល​ផល​។​

​ក្រសួងកសិកម្ម​ អះអាង​ថា​ មក​ទល់​ពេល​នេះ​ ពុំ​ទាន់​មាន​ថ្នាំ​កសិកម្ម​ដែល​មាន​ប្រសិទ្ធភាព​ អាច​កម្ចាត់​ជំងឺ​ម៉ូ​សា​អ៊ិ​ក​នេះ​បាន​នៅឡើយ​ទេ​៕

The post ​ក្រសួង​សិ​កម្ម​អំពាវនាវ​កសិករ​ដាំដំឡូង​មី​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំងឺ​ម៉ូ​សា​អ៊ិ​ក​នឹង​ប៉ះពាល់​ដល់​ទិន្នផល​ appeared first on WMC.

សាលារាជធានីភ្នំពេញព្រមានចាត់វិធានការចំពោះយានយន្តបង្កសំលេងរំខាន​​​

$
0
0

ភ្នំពេញ៖សាលារាជធានៅភ្នំពេញបានទុករយៈ​ពេល២សប្តាហ៍ឱ្យម្ចាស់យានយន្ដនិងទោចក្រយាន យន្ដ ដែលបានភ្ជាប់ស៊ីរ៉ែន ស៊ីផ្លេ និងបំពង់ស៊ីម៉ាំង ឬកែច្នៃបំពង់ស៊ីម៉ាំង បង្កជាសម្លេងរំខាន ត្រូវដោះចេញឬផ្លាស់ប្ដូរមកជាទ្រង់ទ្រាយដើមវិញ តាមបទដ្ឋានបច្ចេកទេសឲ្យបានត្រឹមត្រូវ ​បើមិនដូច្នេះសមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់។

សេចក្តីប្រកាសព័ត៌មានរបស់របស់សាលារាជធានីភ្នំពេញ នៅថ្ងៃទី០៨ កញ្ញា បានឱ្យដឹង ថារថយន្ត និងម៉ូតូ ដែលភ្ជាប់ស៊ីរ៉ែន ស៊ីផ្លេ និងបំពង់ស៊ីម៉ាំង ឬកែច្នៃ បំពង់ស៊ីម៉ាំង បង្ក​ជា​សម្លេង​រំខានត្រូវធ្វើ​​ការផ្លាស់ប្តូរមកទ្រង់ទ្រាយ​ដើម​ជាបន្ទាន់ ដើម្បី​រក្សាបាននូវការ​ធ្វើ​ចរាចរណ៍ ប្រកបដោយសុវត្តិភាព ​មានសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។

សាលារាជធានីភ្នំពេញក៏បាន​ព្រមានផងដែរ ចំពោះ​​ទីតាំងកែច្នៃ និងបំពាក់​​ឧបករណ៍​ដល់​យានយន្ត និងទោច​ក្រយានយន្តគ្រប់ប្រភេទ​​ត្រូវបញ្ឈប់​សកម្មភាពជាបន្ទាន់។

សាលារាជធានីភ្នំពេញ​បញ្ជាក់ថា កងកម្លាំងសមត្ថកិច្ច នឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ​​​​ទីតាំងកែច្នៃ និងបំពាក់ឧបករណ៍ទាំងនេះ និងម្ចាស់យានយន្ត ព្រមទាំងទោច​ចក្រ​យានយន្ត ដែលបានកែច្នៃទាំងនោះ បន្ទាប់ពីបើផុតរយៈពេលកំណត់នេះ៕

The post សាលារាជធានីភ្នំពេញព្រមានចាត់វិធានការចំពោះយានយន្តបង្កសំលេងរំខាន​​​ appeared first on WMC.

គ្រោះរញ្ជួយដីខ្លំាងបំផុតនៅម៉ិកស៊ិកសម្លាប់មនុស្សរាប់សិបនាក់ក្នុងតំបន់ក្រីក្រភាគខាងត្បូងប្រទេស

$
0
0

ម៉ិកស៊ិកកូ៖ យ៉ាងហោចណាស់មានមនុស្ស៦០នាក់បានស្លាប់នៅពេលដែលការរញ្ជួយដីដ៏ខ្លាំងក្លាបំផុត បានវាយលុកម៉ិកស៊ិកក្នុងរយៈពេលជាង៨ទសវត្សមក បានបោកបក់សំណង់ អគារ​និង​ការជម្លៀស​ប្រជាជនយ៉ាងច្រើននៅតាមរដ្ឋភាគខាងត្បូងនៃរដ្ឋ Oaxaca និង Chiapas ដែល​បង្កឱ្យមានការដាស់តឿនរហូតដល់តំបន់អាស៊ីអាគ្នេយ៍។ នេះបើតាម Reuters

ការរញ្ជួយដីរងការខូចខាតផ្ទះ។ Photo: BBC/EAP

តាមប្រភពReutersថា ការរញ្ជួយដីទំហំ៨,១ រិចទ័រនៅ​ឆ្នេរសមុទ្រភាគខាងត្បូង​កាលពីថ្ងៃ​ព្រហស្បតិ៍​មាន​ភាព​ខ្លាំងក្លា​ជាង​ការបំផ្លិចបំផ្លាញឆ្នាំ 1985 ដែលបានបំផ្លិចបំផ្លាញទីក្រុងម៉ិកស៊ីកូ​និងសម្លាប់ មនុស្ស​រាប់​ពាន់​នាក់។

ការបំផ្លិចបំផ្លាញនេះបានធ្វើអោយទីក្រុងមានកម្រិតនៅពេលមានការរញ្ជួយដីកាន តែជ្រៅទៅ ហើយឆ្ងាយ។ប៉ុន្ដែវានៅតែបណ្តាលឱ្យមនុស្ស រាប់ពាន់នាក់រត់ចេញពីផ្ទះសម្បែង​របស់​ពួកគេ។

ទីប្រជុំជន Oaxacan នៃទីក្រុង Juchitan​ដ៏តូចចង្អៀតបំផុតរបស់ប្រទេសម៉ិក​ស៊ិកបាន​ទទួលរង​ គ្រោះមហន្តរាយនេះដោយមានផ្នែកនៃសាលាក្រុង សណ្ឋាគារ​សាលារៀន​ រង្គសាលនិងអគារផ្សេងៗទៀតត្រូវបានខូចកម្ទេច។

អភិបាលក្រុងលោក Gloria Sanchez បាននិយាយថា ​ពីរបីម៉ោងមុនពេល​លោកប្រធានាធិ​បតី​អេនរី ប៉េណា​នីអ៊ីតូ​បានធ្វើដំណើរទៅកាន់ទីក្រុងរងគ្រោះដោយការ រញ្ជួយដីខ្លំាងខ្លានេះ ដើម្បី​ត្រួត​ពិនិត្យកិច្ច​ប្រឹងប្រែងជួយសង្គ្រោះ។

មនុស្សស្លាប់ទាំងអស់នេះស្ថិតនៅក្នុងរដ្ឋជិតខាងចំនួនបីដែលស្ថិតនៅជិតចំណុចកណ្តាលដែលមានចម្ងាយប្រហែល៧០គីឡូម៉ែត្រពីឆ្នេរសមុទ្រ៕ ប្រភព៖ Reuters

The post គ្រោះរញ្ជួយដីខ្លំាងបំផុតនៅម៉ិកស៊ិកសម្លាប់មនុស្សរាប់សិបនាក់ក្នុងតំបន់ក្រីក្រភាគខាងត្បូងប្រទេស appeared first on WMC.

ជនជាតិ​រ៉ូ​ហ៊ីង​យ៉ាង​រត់​ភៀសខ្លួន​ចេញពី​ប្រទេស​មី​យ៉ា​ន់​ម៉ា​កើនឡើង​២៧​ម៉ឺន​នាក់​

$
0
0

​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា​ប្រជាជន​ម៉ូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា​ប្រហែល​២​សែន​៧​ម៉ឺ​នាក់​ភៀសខ្លួន​ស្វែងរក​ទីជំរក​នៅ​ក្នុង​ប្រទេស​បង់​ក្លា​ដេ​ស​ ចាប់តាំងពី​មាន​អំពើ​ហិង្សា​ផ្ទុះ​ឡើង​នៅ​ក្នុង​ប្រទេស​ភូមា​កាលពី​ពី​រស​ប្តា​ហ៍​មុន​។​នេះ​បើ​តាម​បណ្តាញ​ផ្សាយ​ព័ត៌មាន​ BBC​។​

ជនភៀសខ្លួនជនជាតិភាគតិចរ៉ូហ៊ិងយ៉ាភៀសខ្លួនទៅប្រទេសបង់ក្លាដេសគេចពីការវាយប្រយុទ្ធគ្នានៅភូមា។ photo: bbc/reuters

​តាម​បណ្តាញ​ផ្សាយ​ព័ត៌មាន​BBC​ អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា​ ចំនួន​ជនភៀសខ្លួន​បាន​ហក់​ឡើង​ពី​១៦៤០០០​នាក់​ រហូត​ដល់​២​សែន​៧​ម៉ឺន​នាក់​ ដោយសារ​គេ​រក​ឃើញ​ជនភៀសខ្លួន​ថ្មី​បន្ថែម​ទៀត​។​
​លោកស្រី​អ្នកនាំពាក្យ​រូប​នេះ​ បាន​សម្តែង​ការ​ព្រួយបារម្ភ​អំពី​ចំនួន​ជនភៀសខ្លួន​ហក​ឡើង​នេះ​ ដោយ​លោកស្រី​ទទូច​ឲ្យ​មានការ​ដោះស្រាយ​ស្ថានភាព​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ជា​បន្ទាន់​។​
​អ្នក​រត់​ភៀសខ្លួន​និយាយ​ថា​យោធា​មី​យ៉ា​ន់​ម៉ា​ ឬ​ភូមា​បាន​ ដុត​បំផ្លាញ​ភូមិ​ និង​វាយប្រហារ​មក​លើ​ពួក​គេ​។​
​អំពើ​ហិង្សា​នេះ​បាន​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​២៥​ ខែសីហា​កន្លង​មក​ នៅ​ពេល​ពួក​សកម្មប្រយុទ្ធ​រ៉ូ​ហ៊ីង​យ៉ា​បាន​វាយប្រហារ​ប៉ុស្តិ៍​ប៉ូលិស​នៅ​ក្នុង​រដ្ឋ​រ៉ា​ឃី​នភា​គ​ខាងជើង​មី​យ៉ា​ន់​ម៉ា​។​
​អ្នកស្រុក​រ៉ូ​ហ៊ីង​យ៉ា​ដែល​ជា​ជនជាតិភាគតិច​ ភាគច្រើន​ជា​ជនជាតិ​ម៉ូ​ស្លី​ម​ ដែល​រស់នៅ​ក្នុង​ ប្រទេស​ភាគច្រើន​គោរព​ពុទ្ធសាសនា​ និយាយ​ថា​ពួក​យោធា​និង​ពួក​ពុទ្ធសាសនិក​រ៉ា​ឃី​ន​បាន​ឆ្លើយ​តប​ដោយ​យុទ្ធនាការ​ឃោរឃៅ​ប្រឆាំង​នឹង​ពួក​គេ​។​ប្រទេស​មី​យ៉ា​ន់​ម៉ា​បាន​ច្រានចោល​ចំណុច​នេះ​ដោយ​និយាយ​ថា​យោធា​របស់​ខ្លួន​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​សកម្មប្រយុទ្ធ​រ៉ូ​ហ៊ីង​យ៉ា​៕​ ប្រភព​៖​ BB

The post ជនជាតិ​រ៉ូ​ហ៊ីង​យ៉ាង​រត់​ភៀសខ្លួន​ចេញពី​ប្រទេស​មី​យ៉ា​ន់​ម៉ា​កើនឡើង​២៧​ម៉ឺន​នាក់​ appeared first on WMC.

កសិដ្ឋាន​ដាំ​បន្លែសេរីរាង្គមួយ ជួយស្រ្តីមិន​ឱ្យស្រ្តីធ្វើការងារធ្ងន់ និងចំណាកស្រុក​

$
0
0

មានទីតាំងនៅ ក្នុង​ជំរាលភ្នំតានិលខេត្តព្រះសីហនុ កសិដ្ឋានដាំបន្លែ​សេរីពិកនិកដែលមានទំហំបួនហិចតា​  បានផ្តល់ការងារដល់ស្រ្តីម្ចាស់ស្រុក​ ដែលកន្លងមកពួកគាត់ធ្លាប់តែធ្វើការងារធ្ងន់ៗ​ហើយប្រាក់ចំណូលទទួលបានមិនច្រើនទៀតផង។ ប៉ុន្តែកសិដ្ឋាន​ដាំ​បន្លែសេរីរាង្គមួយនេះបានផ្តល់ភាពងាយស្រួល​​ដែលធ្វើពួកគាត់មានលទ្ធភាព​​ឱ្យកូនៗបានចូលរៀនផងដែរ។

កញ្ញា ឆេង ណាតា បាន​ជួបស្រ្តីពេលកំពុងបំពេញការងារដាំបន្លែ​ រៀបចំបទយកការណ៍ពីកសិដ្ឋានពិកនិកដូចតទៅ៖

The post កសិដ្ឋាន​ដាំ​បន្លែសេរីរាង្គមួយ ជួយស្រ្តីមិន​ឱ្យស្រ្តីធ្វើការងារធ្ងន់ និងចំណាកស្រុក​ appeared first on WMC.

សមត្ថកិច្ច​ដាក់​ចេញ​នូវ​ផែនការ​ចំនួន​បី​ចំណុច​ ដើម្បី​បង្ក្រាប​ករណី​លួច​ ឆក់​ នៅ​ទូ​ទាំង​ប្រទេស​

$
0
0

​ភ្នំពេញ៖ អគ្គស្នងការ​នគរបាល​ជាតិ​បាន​សម្រេច​ដាក់​ចេញ​នូវ​ផែនការ​ចំនួន​បី​ចំណុច​ ដើម្បី​បង្ក្រាប​ករណី​លួច​ ឆក់​ នៅ​ទូ​ទាំង​ប្រទេស​ ខណៈ​ដែល​បទល្មើស​មួយ​នេះ​ នៅ​តែ​មានការ​កើនឡើង​បើ​ទោះបីជា​សមត្ថកិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​បង្ក្រាប​យ៉ាងណា​ក៏​ដោយ​។​

​តាម​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​ លោក​គៀត​ ច័ន្ទ​ថា​រិ​ទ្ធ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ បាន​លើក​ឡើង​ថា​ ករណី​ឆក់​នេះ​ សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​បាន​ជាង​៨០​ភាគរយ​ ក្នុង​ចំណោម​១០០​ភាគរយ​ ប៉ុ​ន្កែ​បទល្មើស​មួយ​នេះ​ គឺ​នៅ​តែ​កើត​មាន​ដដែល​។​

​លោក​ គៀត​ ច័ន្ទ​ថា​រិ​ទ្ធ​ បាន​បញ្ជាក់​ថា​ “​ ផែនការ​បី​ចំណុច​នេះ​រួម​មាន​៖​ ផែនការ​បង្ការ​,​ ផែនការ​ឆ្លើយ​តប​ និង​ផែនការ​ជំនាញ​”​។​

​អគ្គស្នងការ​រង​រូប​នេះ​ បាន​បន្ត​ថា​ បទល្មើស​ឆក់​នេះ​ គឺ​វា​មាន​គ្រោះថ្នាក់​ណាស់​ បើ​ទោះបីជា​មិនមែន​ជា​រឿង​ឃាតកម្ម​យ៉ាងណា​ក៏​ដោយ​ ហើយ​មួយវិញទៀត​វា​ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខមាត់​កម្ពុជា​ផង​ដែរ​ ប្រសិនបើ​ករណី​មួយ​នេះ​ បាន​កើតឡើង​ចំពោះ​ជនបរទេស​នោះ​។​

​លោក​បន្ថែម​ទៀត​ថា​ សមត្ថកិច្ច​ក៏​បាន​ដាក់​ផែនការ​រៀបចំ​សណ្តាប់ធ្នាប់​ និង​សន្តិសុខ​​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ផង​ដែរ​៕

The post សមត្ថកិច្ច​ដាក់​ចេញ​នូវ​ផែនការ​ចំនួន​បី​ចំណុច​ ដើម្បី​បង្ក្រាប​ករណី​លួច​ ឆក់​ នៅ​ទូ​ទាំង​ប្រទេស​ appeared first on WMC.

សម្តេច​ហ៊ុន​ សែន​ ឧបត្ថម្ភ​ថវិកា​ជាង​២​ម៉ឺន​ដុល្លារ​ ក្រុម​សម្តែង​ល្ខោន​មហា​វេស្សន្ត​ជាតក​

$
0
0

ភ្នំពេញ៖សម្តេច​ នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ បាន​ឧបត្ថម្ភ​ថវិកា​ ដល់​សិល្បករ​ សិល្ប​ការិនី​ សម្តែង​ ល្ខោន​បុរាណ​ «​មហា​វេស្សន្ត​ជាតក​»​ ចំនួន​១០៩​លាន​រៀល​ ស្មើនឹង​ប្រមាណ​ ២៧២៥០​ ដុល្លារ​អា​មេ​រិ​ក​ ដោយ​ម្នាក់ៗ​ ទទួល​បាន​១​លាន​រៀល​ ។

សម្តេច ហ៊ុន សែន បានអញ្ជើញទស្សនាល្ខោនបុរាណរឿង «មហាវេស្សន្តជាតក» នៅសាលមហោស្រព ចតុមុខ កាលរសៀលថ្ងៃទី០៩ ខែកញ្ញានេះ។

​ការ​ឧបត្ថម្ភ​ថវិកា​លើកទឹកចិត្ត​ដល់​សិល្បករ​ សិល្ប​ការិនី​នេះ​ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​សម្តេច​ ហ៊ុន​ សែន​ បាន​អញ្ជើញ​ទស្សនា​ល្ខោន​បុរាណ​រឿង​ «​មហា​វេស្សន្ត​ជាតក​»​ ក្នុង​ឱកាស​រំលឹក​ ខួប​៤៨​ឆ្នាំ​ នៃ​ការ​ចូល​ទីវ​ង្គ​តរបស់​ព្រះសង្ឃ​រាជ្យ​ ជួន​ ណាត​ នៅ​សាល​មហោស្រព​ ចតុមុខ​ កាល​រសៀល​ថ្ងៃ​ទី​០៩​ ខែកញ្ញា​នេះ​។​

​សម្តេច​បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា​«​ លោកគ្រូ​ អ្នកគ្រូ​ អតីត​សិល្បករ​ជំនាន់​មុន​ និង​ បច្ចុប្បន្ន​ ប្រាំ​ជំនាន់​ បាន​រួម​គ្នា​ធ្វើ​ឲ្យ​រស់​ឡើង​វិញ​នូវ​ទស្សនីយភាព​រឿង​ មហា​វេស្សន្តរជាតក​ ដើម្បី​រម្លឹក​ពី​ល្ខោន​បុ​រា​ខ្មែរ​ ជា​ពិសេស​រក្សា​ឱ្យ​បាន​គង់វង្ស​»​។​

​សម្តេច​បន្ថែម​ថា​«​សូម​ឲ្យ​ទស្សនីយភាព​ដែល​កើតឡើង​ដោយ​ កម្លាំង​សាមគ្គី​នៃ​មរតក​ មនុស្ស​រស់​ជា​សារ​ដ៏​សំខាន់​ និង​ជា​ប្រយោជន៍​សម្រាប់​កូន​ខ្មែរ​ជា​យុវ​សិល្ប​ ករ​ជំនាន់​ ក្រោយ​ជា​អ្នក​បន្តវេន​អភិរក្ស​មរតក​វប្ប​ ធម៌​ដូនតា​ដ៏​មាន​តម្លៃ​មិន​អាច​ប្រៀបផ្ទឹម​បាន​។​ នេះ​ទុកជា​គតិ​មុន​នឹង​ធ្វើការ​អភិវឌ្ឍ​បង្កើត​និម្មិត​កម្ម​ថ្មី​ សូមកុំ​ភ្លេច​ពី​ប្រភព​ដើម​ កំណើត​ នៃ​មូលដ្ឋាន​គ្រឹះ​ទើប​យើង​មិន​បាត់បង់​។​»៕

The post សម្តេច​ហ៊ុន​ សែន​ ឧបត្ថម្ភ​ថវិកា​ជាង​២​ម៉ឺន​ដុល្លារ​ ក្រុម​សម្តែង​ល្ខោន​មហា​វេស្សន្ត​ជាតក​ appeared first on WMC.


ស្ថាបនិក​ខេ​ម​បូ​ឌា​ដេ​លី​ស្នើ​អន្តរាគមន៍​ពី​សម្តេច​នាយ​រដ្ឋមន្ត្រី​ ដើម្បី​ដំណើរ​ឡើង​វិញ​

$
0
0

ភ្នំពេញ៖ ​ម្ចាស់​កាសែត​ខេ​ម​បូ​ឌា​ដេ​លី​ លោកស្រី​ Deborah​ Krisher​ Steel​ តាម​រយៈ​លិខិត​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៩​ កញ្ញា​ បាន​ទទូច​ដល់​ សម្តេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ អន្ត​រាគមន៍​​ឱ្យ​ព្រឹត្តិ​ប​ត្តិ​របស់​ខ្លួន​អាច​ដំណើរ​កាល​ឡើង​វិញ​បាន​។​

ក្មេងប្រុសអានកាសែតឌឹខេមបូឌាដេលីនៅលើក្តាខៀន ក្បែរការិយាល័យកាសែត ខេម បូឌា ដេលី។  Photo: EPA/Mak Remissa

​លិខិត​របស់​លោកស្រី​ Deborah​ Krisher​ Steel​ ពី​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​ផ្ញើ​ជូន​សម្តេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ថា​ សម្តេច​នាយក​រដ្ឋ​ ពិតជា​អាច​ដោះស្រាយ​បញ្ហា​រវាង​ព្រឹត្តិបត្រ​ខេ​ម​បូ​ខា​ដេ​លី​ ជាមួយ​ នឹង​អគ្គនាយកដ្ឋាន​ពន្ធដារ​ ដើម្បី​ឱ្យ​ព្រឹត្តិបត្រ​ពីរ​ភាសារ​ឌឹ​ខេ​ម​បូ​ឌា​ដេ​លី​ អាច​ដំណើរការ​ជា​ថ្មី​ឡើង​វិញ​។​ ដើម្បី​ជួយ​បុគ្គល​ខ្មែរ​ចំនួន​៤៥​នាក់​មានការ​ងារ​ធ្វើ​ និង​បុគ្គល​អង្គការ​ world​ Assistance​ for​ Cambodia​ and​ Japan​ Relief​ for​ Cambodia​ ជាង​១០០​នាក់​ មិន​ប្រឈម​នឹង​ការ​បាត់បង់​ការងារ​។​

​កាលពី​ថ្ងៃ​ទី​៤​ សីហា​កន្លង​ទៅ​ រដ្ឋាភិបាល​បាន​ចេញ​ព័ត៌មាន​មួយ​ថា​ ស្ថាប័ន​កាសែត​ឌឹ​ ខេ​ម​ប៉ូ​ឌា​ដេ​លី​ បាន​ជំពាក់​ពន្ធ​រដ្ឋាភិបាល​ រយៈពេល​១០​ឆ្នាំ​ សរុប​ជា​ថវិកា​ចំនួន​២​ម៉ឺន​លាន​រៀល​ ឬ​ស្មើនឹង​៦.៣​លាន​ដុល្លា​អា​មេ​រិ​ក​ និង​ត្រូវ​ពន្ធ​ឲ្យ​បាន​មុន​ថ្ងៃ​ទី​៤​កញ្ញា​។​

​បន្ទាប់​ពី​មាន​ឱសានវាទ​នេះ​ ឌឹ​ខេ​ម​បូ​ខា​ដេ​លី​ បាន​បញ្ឈប់​បោះពុម្ពផ្សាយ​កាសែត​របស់​ខ្លួន​និង​ប្រកាស​បិទ​ស្ថាប័ន​ចាប់ពី​ទី​៤​ ខែកញ្ញា​រហូត​មក​។​

​លោកស្រី​ Deborah​ Krisher​ Steel​ បាន​បញ្ជាក់​ថា​ ឪពុក​របស់​លោកស្រី​ គឺ​លោក​ Bornard​ Krisher​ បាន​សុំ​ទទួលខុសត្រូវ​ទាំងស្រុង​ទៅ​លើ​ព្រឹត្តិបត្រ​ឌឹ​ខេ​ម​បូ​ឌា​ដេ​លី​ ពី​ឆ្នាំ​១៩៩៣​ រហូត​ដល់​ខែមេសា​ ឆ្នាំ​២០១៧​។​

​លោកស្រី​អះអាង​ថា​«​ខ្ញុំ​ និង​ឪពុក​របស់ខ្ញុំ​មិន​មាន​បំណង​គេចវេស​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​ច្បាប់​ពន្ធដារ​ និង​ច្បាប់​នានា​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ឡើយ​»​។​

​លោកស្រី​ Deborah​ Krisher​ Steel​ សរសេរ​ថា​បន្ត​ថា​«​ខ្ញុំ​ពិតជា​សោកស្តាយ​ ដែល​មានការ​អត្ថាធិប្បាយ​ជា​ច្រើន​ពី​មជ្ឈដ្ឋាន​ក្នុង​ និង​ក្រៅប្រទេស​ បាន​ចាត់​ទុក​ការ​បិទ​ព្រឹត្តិបត្រ​ឌឹ​ខេ​ម​បូ​ឌា​ដេ​លី​ភ្ជាប់​ទៅ​នឹង​រឿង​នយោបាយ​ ហើយ​បាន​ចោទ​រដ្ឋាភិបាល​ថា​ព្យាយាម​បិទ​សិទ្ធិ​សេរីភាព​សារព័ត៌​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​។​»​លោកស្រី​បាន​អះអាង​ថា​ សេរីភាព​សារព័ត៌​មាននៅ​ប្រទេស​កម្ពុជា​ មិនអាក្រក់​ដូច​ការ​លើក​ឡើង​របស់​គេ​ឡើយ​៕

The post ស្ថាបនិក​ខេ​ម​បូ​ឌា​ដេ​លី​ស្នើ​អន្តរាគមន៍​ពី​សម្តេច​នាយ​រដ្ឋមន្ត្រី​ ដើម្បី​ដំណើរ​ឡើង​វិញ​ appeared first on WMC.

ក្រុម​បះបោរ​ប្រកាស​បទ​ឈប់​បាញ់​គ្នា​បណ្តោះអាសន្ន​នៅ​មី​យ៉ា​ន់​ម៉ា​

$
0
0

មីយ៉ាន់ម៉ា៖​ក្រុម​ពួក​ឧទ្ទាម​មូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​បាន​ប្រកាស​បទ​ឈប់​បាញ់​ឯកតោភាគី​ រយៈពេល​មួយ​ខែ​ ដើម្បី​បន្ធូរបន្ថយ​វិបត្តិ​មនុស្សធម៌​នៅ​រដ្ឋ​រ៉ា​ឃី​នភា​គ​ខាងជើង​។​

ការវាយប្រយុទ្ធគ្នានំាឲ្យឆេះបំផ្លាញផ្ទះជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។ Photo: EPA

​បើ​តាម​បណ្តាញ​ផ្សាយ​ព័ត៌មាន​ BBC​ កងទ័ព​រំដោះ​ Rohingya​ Arakan​ (Arakan)​ បាន​ប្រកាស​ បទ​ឈប់​បាញ់​នេះ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃអាទិត្យ​នេះ​ដោយ​ជំរុញ​ឱ្យ​កងទ័ព​របស់​ប្រទេស​មី​យ៉ា​ន់​ម៉ា​ទម្លាក់អាវុធ​ផង​ដែរ​។​

​ការ​វាយប្រហារ​របស់​ ក្រុម​Arsa​ ទៅ​លើ​ប៉ូលិស​មី​យ៉ា​ន់​ម៉ា​ នៅ​ថ្ងៃ​ទី​២៥​ ខែសីហា​ បាន​ធ្វើ​ឱ្យ​មានការ​ឆ្លើយ​តប​ការ​វាយប្រហារ​ពី​ពួក​យោធា​។​

​ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា​ប្រហែល​ ២​សែន​ ៩​ម៉ឺន​នាក់​បាន​ភៀសខ្លួន​ចេញពី​រដ្ឋ​រ៉ា​ឃី​ន​ដើម្បី​ស្វែងរក​ទីជំរក​នៅ​តាម​ព្រំដែន​នៃ​ប្រទេស​បង់​ក្លា​ដេ​ស​។​

​អង្គការសហប្រជាជាតិ​និយាយ​ថា​ក្រុម​ជំនួយ​បន្ទាន់​ត្រូវការ​ប្រាក់​ ៧៧​លាន​ដុល្លារ​អា​មេ​រិ​ក​ ដើម្បី​ជួយ​ដល់​ជន​រ៉ូ​ហ៊ីង​យ៉ា​ដែល​ភៀសខ្លួន​ពី​ភូមា​ ទៅ​លើ​តម្រូវការ​ស្បៀងអាហារ​ ទឹក​ និង​សេវា​សុខភាព​សម្រាប់​អ្នក​ទើប​មក​ដល់​ថ្មី​នេះ​៕

 

The post ក្រុម​បះបោរ​ប្រកាស​បទ​ឈប់​បាញ់​គ្នា​បណ្តោះអាសន្ន​នៅ​មី​យ៉ា​ន់​ម៉ា​ appeared first on WMC.

វេជ្ជបណ្ឌិត​នៅ​ឥណ្ឌា​ដក​ធ្មេញ​ចំនួន​ប្រាំពីរ​ចេញពី​មាត់​ទារក​អាយុ​មួយ​ខែ​

$
0
0

ឥណ្ឌា៖វេជ្ជបណ្ឌិត​នៅ​ភាគ​ខាងលិច​ប្រទេស​ឥណ្ឌា​នៃ​រដ្ឋ​ Gujarat​ បាន​ដក​ធ្មេញ​ចំនួន​ប្រាំពីរ​គ្រាប់​ដោយ​ជោគជ័យ​ចេញពី​មាត់​ទារក​ម្នាក់​អាយុ​ទើប​មួយ​ខែ​។

ទារកអាយុមួយខែដុះធ្មេញចំនួនប្រំាពីរគ្រាប់។ Photo: BBC/India

ទារក​នេះ​ បាន​ដុះធ្មេញ​ បន្ទាប់​ពី​កើត​បាន​ចំនួន​ប្រាំ​ ប្រាំមួយ​ថ្ងៃ​ ប៉ុណ្ណោះ​។​ ឪពុក​ម្តាយបង្កើត​ទារក​បាន​នាំ​កូន​គាត់​ទៅ​ជួប​គ្រូពេទ្យ​ នៅ​ពេល​គាត់​ពិបាក​បំបៅ​ដោះ​កូន​ដោយ​ទឹក​ម្តាយ​។​
​លោក​វេជ្ជបណ្ឌិត​ Meet​ Ramatri​ បាន​ប្រាប់​បណ្តាញ​ផ្សាយ​ព័ត៌មាន​BBC​ថា​«​ទារក​មាន​សុខភាព​ល្អ​ធម្មតា​ បន្ទាប់​ពី​គ្រូពេទ្យ​វះកាត់​ដក​ធ្មេញ​រួច​ដោយ​ជោគជ័យ​»​។​
​លោក​វេជ្ជបណ្ឌិត​និយាយ​ថា​ ដំណើរការ​ដក​ធ្មេញ​ទារក​នេះ​ មាន​ពីរ​ដំណាក់កាល​គឺ​ទី​មួយ​វះកាត់​យក​ធ្មេញ​ចំនួន​បួន​គ្រាប់​ បន្ទាប់​មក​ដំណាក់កាល​ទី​២​ ដក​យក​ធ្មេញ​ចំនួន​បី​ទៀត​។​
​លោក​វេជ្ជបណ្ឌិត​ បាន​បង្ខំចិត្ត​វះកាត់​ដក​យក​ធ្មេញ​ចេញ​ ព្រោះ​ធ្មេញ​ទាំងនោះ​មិន​រឹង​មាំ​ទេ​។​ ហើយ​ប្រសិនបើ​ធ្មេញ​មួយ​ក្នុង​ចំណោម​នោះ​ជ្រុះ​ វា​អាច​ជាប់​នឹង​បំពង​ខ្យល់​របស់​ទារក​នេះ​ និង​បណ្តាល​ឲ្យ​ស្លាប់​។​ លោក​វេជ្ជបណ្ឌិត​ថា​ ទារក​អាច​បំបៅ​ដោះ​ម្តាយ​បាន​ធម្មតា​ ប៉ុន្តែ​លោក​ មិន​ប្រាកដ​ទេ​ថា​ ធ្មេញ​ទារក​នឹង​ដុះ​ឡើង​វិញ​នៅ​ពេល​អនាគត​ឬ​យ៉ាងណា​៕

The post វេជ្ជបណ្ឌិត​នៅ​ឥណ្ឌា​ដក​ធ្មេញ​ចំនួន​ប្រាំពីរ​ចេញពី​មាត់​ទារក​អាយុ​មួយ​ខែ​ appeared first on WMC.

សិស្សជា​ង​៦៣​% ជាប់បាក់ឌុបឆ្នាំនេះ សិស្ស​ជាប់និទ្ទេសA​​ ចំនួន ៤២៤នាក់

$
0
0

សិស្សចំនួន៦៣,៦៦៨នាក់​ ក្នុងចំណោម៩៩,៧២៨នាក់ ឬស្មើ​​​​៦៣,៨៤% បានប្រឡងជាប់បាក់ឌុបនៅឆ្នាំនេះ ។ នេះបើយោងលទ្ធផលដែល​ប្រកាសដោយក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី១០ កញ្ញា ឆ្នាំ២០១៧។

ចំពោះ​ថ្នាក់​វិទ្យា​សាស្ត្រ​ មាន​បេក្ខជន​ប្រឡង​ជាប់​ចំនួន​ ៣៤ ២៣៤នាក់ ត្រូវ​ជា​៥៣, ៤០% និង​ថ្នាក់​វិទ្យា​សាស្ត្រ​សង្គម​ មា​ន​បេក្ខជន​ប្រឡង​ជាប់​ចំនួន ២៩ ៤៣៤នាក់​ ត្រូវ​ជា​៨២,៦២%។

​​ក្រសួងបានបញ្ជាក់ថា សិស្សជាប់​និទ្ទេស ​Aនៅទូទាំងប្រទេសមាន ចំនួន ៤២៤នាក់ និទ្ទេស​ Bចំនួន​ ​​ ២,៤៦៤នាក់ និទ្ទេស C​ ចំនួន​ ៥,០០០នាក់ និទ្ទេស​ D​ ចំនួន​ ៩,១២៣​នាក់ និងនិទ្ទេស​ E​មាន ចំនួន ៤៦,៦៥៧នាក់​។

​ក្នុងចំណោមបេក្ខជនទទួលបាននិទ្ទេសA ​៤២៤នាក់នេះ មកពីរាជធានីភ្នំពេញចំនួន១៩៤នាក់ សៀមរាប​៤៧នាក់ ​កណ្តាល​២៦នាក់ បាត់ដំបង​២៣នាក់ កំពត២១នាក់ កំពង់ចាម​​២០នាក់  ព្រៃវែង​​១២នាក់ បន្ទាយមានជ័យ​១២នាក់ កំពង់ឆ្នាំង១២នាក់ ព្រះសីហនុ៩នាក់ កំពង់ធំ៩នាក់ តាកែវ៨នាក់ ​​ត្បូងឃ្មុំ​៧នាក់ ពោធិ៍សាត់៦នាក់ ក្រចេះ៦នាក់ ស្វាយរៀង៥នាក់​ ព្រះវិហារ២នាក់ កែប២នាក់ កំពង់ស្ពឺ​​១នាក់ ប៉ៃលិន១នាក់ និងកោះកុង១នាក់​។

​​​ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ធ្វើការ​​ប្រកាស​ផ្សព្វផ្សាយ​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ​ និង​បំពេញ​វិជ្ជា​ សម័យ​ប្រឡង​៖ ២១ សីហា ២០១៧ នៅ​រសៀល​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៧ សម្រាប់​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល និង​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៧ សម្រាប់​ខេត្ត​ផ្សេងៗ​ទៀត តាម​រយៈទំព័រ​ហ្វេសប៊ុក​ផ្លូវការ​ក្រសួង​​ Facebook.com/moeys.gov.kh ។​​​

សូមជម្រាបថា ការ្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី២១ ២១ ខែសីហា ឆ្នាំ២០១៧ ​មានមណ្ឌលប្រឡង​នៅគ្រប់រាជធានី ខេត្ត សរុប​​១៧៤មណ្ឌល បន្ទប់ប្រឡង ៤,០៥បន្ទប់ និងមានបេក្ខជន​ចុះឈ្មោះ​​ក្នុងបញ្ជីសរុប១០១,៤១៣។បេក្ខជនអវត្តមាន​​ចំនួន​​១,៦៨៥នាក់។

ក្រសួងអប់រំ យុវជន និងកីឡា បានវា​យតម្លៃ ដំណើរការប្រឡង និង ការសំណេរ កំណែ និងស្រង់ពិន្ទុដោយប្រព័ន្ធកុំព្យូរទ័របានប្រព្រឹត្តដោយជោគជ័យ ពុំមាន​ឧបទ្ធវហេតុអ្វី​គួរឱ្យកត់សម្គាល់ឡើយ៕

 

 

 

 

 

 

 

 

 

 

The post សិស្សជា​ង​៦៣​% ជាប់បាក់ឌុបឆ្នាំនេះ សិស្ស​ជាប់និទ្ទេសA​​ ចំនួន ៤២៤នាក់ appeared first on WMC.

បុរស​ម្នាក់​ជាប់គុក​៤៨​ឆ្នាំ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ពី​បទ​រំលោភ​អហិង្សា​លើ​កូនស្រី​ជំ​ទង​

$
0
0

ម៉ា​ឡេ​ស៊ី​៖​បុរស​ម្នាក់​សារភាព​ចំពោះ​បទឧក្រិដ្ឋ​ផ្លូវភេទ​ទៅ​លើ​កូនស្រី​បង្កើត​មាន​វ័យ​ជំទង់​ ត្រូវ​បាន​តុលាការ​កាត់ទោស​ជាប់គុក​៤៨​ឆ្នាំ​ដោយ​ចោទប្រកាន់​២៤​ករណី​ កាល​ពី​ថ្ងៃ​សុក្រ​។​

​បុរស​វ័យ​៣៦​ឆ្នាំ​រូប​នេះ​ បាន​សារភាព​ទោស​កំហុស​ចំពោះ​បទចោទប្រកាន់​ ករណី​ពី​បទ​រំលោភ​កូនស្រី​ច្បង​អាយុ​ ១៥​ ឆ្នាំ​ និង​បទចោទប្រកាន់​ប៉ះពាល់​នាង​មិន​សមរម្យ​ រួម​ទាំង​ពី​បទ​ រំលោភ​ផ្លូវភេទ​។​នេះបើតាម Channel News Asia

​លោក​ ចៅក្រម​ Yong​ Zarida​ Sazali​ បាន​បញ្ជា​ឱ្យ​ភ្នាក់ងារ​ដែល​ជឿ​ទុកចិត្ត​ឲ្យ​ចាប់ខ្លួន​ យក​ មក​ផ្តន្ទាទោស​បុរស​នេះ​នៅ​ថ្ងៃ​ទី​ ២៦​ខែកក្កដា​។​

​ករណី​នេះ​បាន​ទាក់ទាញ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សាធារណជន​ដែល​ជា​ករណី​ដំបូង​គេ​ដែល​ប្រឈម​មុខ​នឹង​ការ​ចោទប្រកាន់​ជា​ច្រើន​សន្ធឹក​សន្ធប់​។​

​អគ្គមេធាវី​លោក​ Mohamed​ Apandi​ Ali​ ក៏​បាន​បញ្ជាក់​ថា​បុរស​នេះ​គឺជា​ជន​ទី​មួយ​នៅ​ក្នុង​ប្រទេស​ដែល​ត្រូវ​បាន​គេ​ចោទប្រកាន់​រាប់រយ​បទ​ចោទ​ករណី​រំលោភ​ផ្លូវភេទ​។​

​ឪពុក​មានកូន​បី​នាក់​ក្នុង​បន្ទុក​ បន្ទាប់​ពី​លែងលះ​ជាមួយ​ប្រពន្ធ​រូប​នេះ​ បាន​ប្រព្រឹត្ត​បទល្មើស​នៅ​ក្នុង​បន្ទប់​គេង​ក្នុងផ្ទះ​របស់​គាត់​នៅ​ Petaling​ Jaya​ ចន្លោះ​ខែមករា​និង​កក្កដា​ឆ្នាំ​នេះ​។​
​អតីត​ប្រពន្ធ​របស់​បុរស​នេះ​បាន​ដាក់​ពាក្យបណ្តឹង​ប៉ូ​លី​ស​មួយ​កាលពី​ថ្ងៃ​ទី​ ២៥​ កក្កដា​មុន​ពេល​គាត់​ត្រូវ​បាន​គេ​ចាប់ខ្លួន​៕ ប្រភព៖ Channel News Asia

The post បុរស​ម្នាក់​ជាប់គុក​៤៨​ឆ្នាំ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ពី​បទ​រំលោភ​អហិង្សា​លើ​កូនស្រី​ជំ​ទង​ appeared first on WMC.

Viewing all 7768 articles
Browse latest View live


Latest Images