Quantcast
Channel: WMC
Viewing all 7722 articles
Browse latest View live

លោកសមរង្ស៊ីរិះគន់រាជរដ្ឋាភិបាលបន្តបិទសាលារៀនតែបើកបនល្បែងស៊ីសងកាស៊ីណូទៅវិញ

$
0
0

លោកសមរង្ស៊ីរិះគន់ រាជរដ្ឋាភិបាលកម្ពុជា ដែលលោកថាមិនបានចាត់ទុកវិស័យអប់រំជាអាទិភាពដូចវិស័យរោងចក្រកាត់ដេរនិងបនល្បែងស៊ីសងកាស៊ីណូ ។

លោកបន្តថាបន្តបិទសាលារៀនបែរជាបើករោងចក្រនិងបនល្បែងស៊ីសងកាស៊ីណូទៅវិញ។

តែអ្នកនាំពាក្យក្រសួងអប់រំបានអះអាងថារាជរដ្ឋាភិបាល គិតខ្លាំងណាស់វិស័យអប់រំដោយ​រុញអោយឱ្យការសិក្សា​មានស្តង់ដារសាកលហើយមានកញ្ចប់ថវិកា ជិត២០ភាគនៃកញ្ចប់ថវិកាសរុបរបស់រាជរដ្ឋាភិបាល។

លោកឡាក់ច័ន្ទតារាយការណ៍៖

The post លោកសមរង្ស៊ីរិះគន់រាជរដ្ឋាភិបាលបន្តបិទសាលារៀនតែបើកបនល្បែងស៊ីសងកាស៊ីណូទៅវិញ appeared first on WMC.


WMCបើកវគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មានស្តីពីការលើកកម្ពស់ស្រី្តនិងយុវជនក្នុងភាពជាអ្នកដឹកនាំ

$
0
0

ភ្នំពេញ៖ មណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)នៅថ្ងៃទី២៩ និងទី៣០ ខែកក្ដដាឆ្នាំ២០២០ នេះ បានបើកវគ្គបណ្តុះបណ្តាលខ្លី ស្តីពី ការលើកកម្ពស់ស្រ្តី និងយុវជនក្នុងភាពជាអ្នកដឹកនាំ ដល់អ្នកសារព័ត៌មានវ័យក្មេងមកពីស្ថាប័នព័ត៌មានជាតិ និងអន្ដរជាតិ និងនិស្សិតសារព័ត៌មានផងដែរ។

លោកស្រី អ៊ុង ច័ន្ទថុល នាយិកាប្រតិបត្តិនៃមណ្ឌលព័ត៌មានស្រ្តីកម្ពុជា ថ្លែងបើកកម្មវិធីនិងមានចំណាប់អារម្មណ៍ចំពោះការចូលរួមរបស់អ្នកសារព័ត៌មានយុវក្មេងដែលបានចូលរួម។

វគ្គបណ្តុះបណ្តាលដែលរៀបចំនៅភោជនីយដ្ឋានទន្លេបាសាក់១ រាជធានីភ្នំពេញនេះ មានគោលបំណងជំរុញ និងលើកកម្ពស់ដល់អ្នកសារព័ត៌មានវ័យក្មេង បានស្វែងយល់ និងសិក្សារៀនសូត្រពីក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ពិសេសការរាយការណ៍ជុំវិញបញ្ហា កុមារ និងស្រ្ដីរងគ្រោះ។

សាស្រ្តាចារ្យសារព័ត៌មានលោក មឿន ឈានណារិទ្ធ កំពុងបង្រៀនសិក្ខាកាមពីការសរសេរព័ត៌មាន។

មួយវិញទៀត អ្នកចូលរួមអាចស្វែងយល់ពីការរាយការណ៍ព័ត៌មានដើម្បីរួមចំណែកលើកកម្ពស់ស្រ្ដី និងយុវជនក្នុងភាពជាអ្នកដឹកនាំ។ ជាងនេះទៅទៀត អ្នកចូលរួមបានដឹង អត្ថប្រយោជន៍នៃតួនាទីប្រព័ន្ធផ្សព្វផ្សាយដើម្បីរួមចំណែកលើកកម្ពស់តម្លាភាព គណនេយ្យភាព និងលុបបំបាត់អំពើពុករលួយផងដែរ។

សិក្ខាកាមដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះ បានការពារខ្លួនពីការចម្លងជំងឺកុវីដ១៩ បានយ៉ាងល្អដោយការពាក់ម៉ាស់ជាប់ជាប្រចាំ។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលស្តីពីការលើកកម្ពស់ស្រី្ត និងយុវជនក្នុងភាពជាអ្នកដឹកនាំនេះ រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា ក្រោមការឧបត្ថម្ភពី USAID តាមរយៈអង្គ ការតម្លាភាពកម្ពុជា៕

The post WMCបើកវគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មានស្តីពីការលើកកម្ពស់ស្រី្តនិងយុវជនក្នុងភាពជាអ្នកដឹកនាំ appeared first on WMC.

កម្ពុជាអះអាងថាទំនិញ៩៥ភាគរយនាំទៅចិនមិនជាប់ពន្ធក្រោមកិច្ចព្រមព្រៀង FTA

$
0
0

កម្ពុជាអះអាងថាទំនិញ៩៥ភាគរយនាំទៅចិនមិនជាប់ពន្ធគយក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA ដែល នឹងចូលជាធរមាននៅខែសីហាឆ្នាំ២០២០នេះ។

តែយ៉ាងណា កម្ពុជានឹងប្រឈមការខាតបង់ប្រាក់ចំណូល ច្រើនរយលានដុល្លារ ចាប់ពីថ្ងៃទី១២សីហាឆ្នាំ២០២០នេះ ប្រសិនបើ សហភាពអឺរ៉ុបកាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធក្រោមគំរោង របស់ EBA គឺ២០ភាគ​រយ​។

លោកឡាក់ច័ន្ទតារារាយការណ៍៖

The post កម្ពុជាអះអាងថាទំនិញ៩៥ភាគរយនាំទៅចិនមិនជាប់ពន្ធក្រោមកិច្ចព្រមព្រៀង FTA appeared first on WMC.

អ្នកជំនាញសិទ្ធិមនុស្សអន្តរជាតិ៤រូបរួមគ្នា ទទូចឱ្យអាជ្ញាធរកម្ពុជា ការពារសុវត្ថិភាពលោកអំសំអាត

$
0
0

នេះជាលើកដំបូងក្នុងអំឡុងកូវិដ១៩ ដែល ក្រុមអ្នកជំនាញកិច្ចការការពារសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ ចេញសេចក្ដីថ្លែងការណ៍ចំហទទូចឱ្យអាជ្ញាធរកម្ពុជា ការពារសុវត្ថិភាពរបស់ អ្នកការពារសិទ្ធិមនុស្សក្នុងស្រុកគឺលោកអំសំអាតបន្ទាប់ពីនាយករដ្ឋមន្ត្រីកម្ពុជាគំរាមអ្នកការពារសិទ្ធិមនុស្សម្នាក់នោះ ក្នុងវេទិកាសាធារណៈកាលពីថ្មីៗនេះ។

តែបែបនេះក្ដីតំណាងកម្ពុជានៅ ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិនៅក្រុងហ្សឺណែវ បានចេញមុខប្រតិកម្មដោយចាត់ទុកថាអាជ្ញាធរកម្ពុជា ការពារសិទ្ធិរបស់សង្គមស៊ីវិលទាំងអស់។

លោកឡាក់ច័ន្ទតារាជូនសេចក្ដីរាយការណ៍៖

The post អ្នកជំនាញសិទ្ធិមនុស្សអន្តរជាតិ៤រូបរួមគ្នា ទទូចឱ្យអាជ្ញាធរកម្ពុជា ការពារសុវត្ថិភាពលោកអំសំអាត appeared first on WMC.

ក្រោយជំនន់ទឹកភ្លៀងពលរដ្ឋចំនួន ៣ ភូមិក្នុងស្រុកមោងឫស្សីទទួលបានអំណោយជាស្បៀងអាហារ

$
0
0

បាត់ដំបង៖ ក្រោយរងការវាយប្រហារដោយជំនន់ទឹកភ្លៀងនាប៉ុន្មានថ្ងៃជាប់ៗគ្នានេះ ផ្ទះសម្បែង និងផលដំណាំរបស់ប្រជាពលរដ្ឋក្នុងភូមិមួយចំនួននៃស្រុកមោងឫស្សី ខេត្តបាត់ដំបង ក៏មិនខុសពីបណ្តាខេត្តផ្សេងៗនោះទេ គឺបានរងការខូចខាត។

ដោយមើលឃើញពីផលវិបាករបស់ប្រជាពលរដ្ឋនេះ គឺនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ អាជ្ញាធរ និង សប្បុរសជនបាននាំយកគ្រឿងឧបភោគបរិភោគមួយចំនួនចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន ៣ ភូមិក្នុងនោះមានភូមិទួលព្រុំ២ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងក្នុងស្រុកមោងឫស្សី មកទទួលសម្ភាសន៍ជំនួយពីសប្បុរសជន។

ក្រៅពីការចែកអំណោយដល់ប្រជាពលរដ្ឋ អាជ្ញាធរក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នពីសុវត្ថិភាព ពិសេសកុមារតូចពីការលង់ទឹក និងការបរិភោគទឹកស្អាតជាប្រចាំ។
យោងតាមទិន្នន័យផលប៉ះពាល់ខូតខាតដោយជំនន់ទឹកភ្លៀងគិតត្រឹមថ្ងៃទី១ តុលា ដល់ថ្ងៃទី១៩ តុលារបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា យ៉ាងហោចមានខេត្តក្រុងចំនួន១៩ សរុបមាន៩១ស្រុកទូទាំងប្រទេសត្រូវរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។ ក្នុងនោះរួមមានខេត្ត ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កមពង់ស្ពឺ មណ្ឌលគីរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និងកំពង់ធំ។

ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងក្នុងស្រុកមោងឫស្សី មកទទួលសម្ភាសន៍ជំនួយពីសប្បុរសជន។


ដោយឡែកផលប៉ះពាល់ចំពោះប្រជាជនមានចំនួនប្រមាណ ៧៨០៥៦គ្រួសារ ស្មើប្រមាណ ៣១២២២៤នាក់។ប្រជាជនត្រូវជម្លៀសមានប្រមាណ ៩៣៤៩គ្រួសារ ស្មើប្រមាណ ៣៧៣៩៦នាក់ ស្លាប់ប្រជាជន២៥នាក់។ ដោយឡែកផលប៉ះពាល់លើផ្ទះសម្បែងប្រមាណ ៧៣៧២០ខ្នង និងខូចខាត ៥៦ខ្នង សាលារៀនលិចទឹកប្រមាណ ២១៤២៨៩ ហិកតា និងដំណាំរួមផ្សំលិចទឹក ៧៩៨៨៨ហិកតា។ ចំពោះផ្លូវជាតិ ផ្លុវខេត្ត ផ្លុវគ្រួសក្រហមប៉ះពាល់ប្រមាណ ៣៩៣គ.ម ហើយផ្លូវលំជនបទត្រូវលិចទឹកប្រមាណ១៤៦៧គ.ម។ ទំនប់ប៉ះពាល់ប្រមាណ២៤គ.ម ប្រឡាយមេប៉ះពាល់ប្រមាណ១៩៧៣គ.ម ប្រឡាយរង ប៉ះពាល់ប្រមាណ ១៤១៦គ.ម និងប្រឡាយស្រោចស្រពប៉ះពាល់ប្រមាណ៨៥.៩គ.ម។


ដោយឡែកខេត្តបាត់ដំបងរងផលប៉ះពាល់ដល់ស្រុកចំនួន១៤ ឃុំចំនួន៩៨ ប្រជាជនប៉ះពាល់ចំនួន១៥៨៦២គ្រួសារ ជម្លៀសប្រជាជនចំនួន១២៣៤គ្រួសារ។ ក្នុងនោះប៉ះពាល់ផ្ទះចំនួន១៥២៩០ខ្នង សាលារៀន៣១៦។ ជម្លៀសសត្វពាហនៈចំនួន១៩០៨៤ក្បាល លិចសន្ទូង ១០៩១០៣ ហិកតា ប៉ះពាល់ដំណាំផ្សេងៗ៥៥០១៣ហិកតា ផ្លូវជាតិ និងផ្លូវខេត្តប៉ះពាល់១១៥០១៣ម៉ែត្រ ផ្លូវលំជនបទប៉ះពាល់១០៧៦០០០ម៉ែត្រ ប៉ះពាល់ទំនប់មេចំនួន១០០ ប្រឡាយមេចំនួន១៣៥៨៥ ប្រឡាយស្រោចស្រព៨០៣៤៥ ប្រឡាយរង៤៨៤៦៩៕

អត្ថបទខ្លីសរសេរដោយ លីម ដាលី យុវជនខេត្តបាត់ដំបង ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

The post ក្រោយជំនន់ទឹកភ្លៀងពលរដ្ឋចំនួន ៣ ភូមិក្នុងស្រុកមោងឫស្សីទទួលបានអំណោយជាស្បៀងអាហារ appeared first on WMC.

កំពង់ធំ៖ យុវជនស្ម័គ្រចិត្តមួយក្រុមចុះផ្សព្វផ្សាយពលរដ្ឋពីជំងឺ «គ្រុនឈីក»

$
0
0

កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ មានក្រុមយុវជនស្ម័គ្រចិត្តមួយក្រុមមានចំនួន ៥នាក់ បានចុះផ្សព្វ ផ្សាយចែករំលែកចំណេះដឹងពីវិធីសាស្រ្តការពារខ្លួនពីជំងឺ«គ្រុនឈីក» ដល់កុមារក្នុងភូមិទៀស ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ​ ចំនួន ៣៦នាក់។

សកម្មភាពបង្រៀនរបស់ក្រុមយុវជនដល់កុមារក្នុងសហគមន៍។

ក្រុមយុវជនស្ម័គ្រចិត្តបានណែនាំពីរោគសញ្ញា និងភ្នាក់ងារចម្លងនៃជំងឺគ្រុនឈីក និងវិធីសាស្រ្តដើម្បីការពារខ្លួន ដូចជា ត្រូវគេងក្នុងមុង ស្លៀកពាក់សំលៀកបំពាក់វែងៗ បំបាត់ជម្រកមូស អុជធូបមូស ដាក់ថ្នាំអាប៉ែត ឬដាក់ត្រីក្រឹមក្នុងពាងទឹក រៀបចំសម្អាតសំរាម និងប្រមូលរបស់របរដែលដក់ទឹកកប់ចោលជាដើម។

សកម្មភាពបង្រៀនរបស់ក្រុមយុវជនដល់កុមារក្នុងសហគមន៍។

ការចែករំលែ​កនេះ ធ្វើឡើងក្នុងគោលបំណងចង់ឱ្យកុមារៗក្នុងសហគមន៍យល់ដឹង នឹងអាចបង្ការខ្លួនរបស់ពួកគេពីជំងឺគ្រុនឈីក និងអាចយកចំណេះដឹងនេះ ទៅប្រាប់បន្តដល់គ្រួសារ មិត្តភក្តិ និងអ្នកដែលនៅជុំវិញខ្លួន។ អ្វីជាពិសេសជាងនេះ កុមារដែលបាន មកចូលរួមអាចយកចំណេះនេះទៅអនុវត្ត ដើម្បីសុវត្ថិភាពនៅក្នុងការរស់នៅប្រចាំថ្ងៃរបស់ពួកគេផងដែរ។

ជាការកត់សម្គាល់​ កាលពីកក្តដាកម្ពុជាបានផ្ទុះឡើងនូវជំងឺគ្រុនឈីកនេះជាថ្មី នៅខេត្ត​បន្ទាយមានជ័យ ដែលមានប្រជាពលរដ្ឋប្រមាណជាង ១០០នាក់ រស់នៅ ក្នុងសង្កាត់ប៉ោយប៉ែត សរុបចំនួន៦ភូមិ ត្រូវបានក្រសួងសុខាភិបាលបញ្ជាក់ថាពួកគេបានកើតជំងឺឈីក។

សូមរំលឹកថាជំងឺគ្រុនឈីកនេះ បានកើតឡើងដំបូងបំផុតនៅឆ្នាំ១៩៥៣ នៅទ្វីបអាហ្វ្រិក និងធ្លាប់បានរកឃើញដំបូងនៅប្រទេសកម្ពុជានៅឆ្នាំ១៩៦១ និងឆ្នាំ២០១១ ដែលករណីនេះបានកើតឡើងនៅខេត្តបាត់ដំបង សៀមរាប និងព្រះវិហារ ហើយគ្រុនឈីកធ្លាប់មានអត្រាឆ្លងរោគខ្ពស់រហូតដល់ ៦០ទៅ៧០% ក្នុងប្រទេសកម្ពុជានាទសវត្សរ៍ទី៦០ ហើយមានការរាតត្បាតខ្លាំងនៅឆ្នាំ២០១១-២០១២ នៅតាមខេត្តមួយចំនួនរបស់កម្ពុជា៕

The post កំពង់ធំ៖ យុវជនស្ម័គ្រចិត្តមួយក្រុមចុះផ្សព្វផ្សាយពលរដ្ឋពីជំងឺ «គ្រុនឈីក» appeared first on WMC.

អ្នកវិភាគ៖បើបក្សប្រជាធិបតេយ្យជាប់ឆ្នោត នៅអាមេរិកការជំរុញឱ្យមានប្រជាធិបតេយ្យរឹងមាំ នៅក្នុងតំបន់ជាពិសេសនៅកម្ពុជាអាចនឹងមានសន្ទុះខ្លាំងជាងបក្សសាធារណរដ្ឋ

$
0
0

នៅសល់តែប៉ុន្មានទៀតប៉ុណ្ណោះការបោះឆ្នោតប្រធានាធិបតីនឹងចាប់ផ្ដើមហើយ ។មានតែបេក្ខជន២រូបប៉ុណ្ណោះ ដែលប្រជាជនអាមេរិក ត្រូវធ្វើការជ្រើសរើស ដើម្បីអោយក្លាយជាប្រធានាធិបតីគឺលោកត្រាំដែលកំពុងកាន់អំណាច និងបេក្ខជនចូលបៃដិនដែល ស្វែងអាសនៈនៅសេតវិមាន។ លោកត្រាំមកពីបក្សសាធារណរដ្ឋ និងលោកបៃដិនមកពីបក្សប្រជាធិបតេយ្យ។ ក្នុងរយៈពេល៤ឆ្នាំនៃការកាន់អំណាចរបស់លោក ត្រាំ តើបក្សសាធារណរដ្ឋបានជួយអ្វីខ្លះក្នុងការពង្រឹងប្រជាធិបតេយ្យនៅកម្ពុជា? បើលោកចូលបៃដិនឈ្នះឆ្នោត គឺបក្សប្រជាធិបតេយ្យក៏មានអំណាចដែរ តើសង្គមជួយពង្រឹងប្រជាធិបតេយ្យបានល្អប្រើសើរឡើងវិញឬទេ?ដើម្បី ជ្រាប !សូមស្ដាប់សម្ភាសន៍ រវាងលោកនួន បូរិន និងអ្នកវិភាគនយោបាយលោកឯមសុវណ្ណារ៉ាដូចតទៅ៖

The post អ្នកវិភាគ៖បើបក្សប្រជាធិបតេយ្យជាប់ឆ្នោត នៅអាមេរិកការជំរុញឱ្យមានប្រជាធិបតេយ្យរឹងមាំ នៅក្នុងតំបន់ជាពិសេសនៅកម្ពុជាអាចនឹងមានសន្ទុះខ្លាំងជាងបក្សសាធារណរដ្ឋ appeared first on WMC.

ខេត្តបាត់ដំបង៖ ពលរដ្ឋភូមិមួយរួមគ្នាសង់ស្ពានក្រោយជំនន់ទឹកភ្លៀងហូរបាក់

$
0
0

​បាត់ដំបង៖ បន្ទាប់បញ្ហាជំនន់ទឹកភ្លៀងបានបង្កការខូតខាត ស្ពាន ថ្នល់ ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងឃុំស្រុកមួយចំនួនស្ថិតក្នុងខេត្តបាត់ដំបង ​ ប្រជាពលរដ្ឋភូមិមួយគឺ ភូមិព្រានដិន ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានប្រមូលកម្លាំងគ្នាសាងសង់ស្ពានឈើមួយដើម្បីភាពងាយស្រួលក្នុងការធ្វើដំណើរ។

រូបភាពស្ពានដែលប្រជាពលរដ្ឋរួមគ្នាសាងសង់។

ស្ពានដែលប្រជាពលរដ្ឋក្នុងភូមិរួមគ្នាសាងសង់នេះ មានប្រវែង ១៥ ម៉ែត្រ។ ចំណែកសម្ភាសន៍សម្រាប់សាងសង់ស្ពានវិញ គឺជាការចូលរួមបដិភាគពីប្រជាពលរដ្ឋក្នុងភូមិមានដូចជា ដើមត្នោត កំណាត់ឈើ

ការ៉ុងច្រកដីទប់ទឹក ខ្សែវៀន ដែកគោល ជាពិសេស គឺការចូលរួមជាកម្លាំងពលកម្មរបស់ប្រជាពលរដ្ឋក្នុងភូមិមានប្រមាណ​ ២០នាក់។

ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ស្ពាននេះបានឱ្យដឹងថា បន្ទាប់ពីប្រជាពលរដ្ឋរួមគ្នាសាង សង់ស្ពានរួចមក ឃើរញថា មានភាពងាយស្រួលធ្វើដំណើរទៅប្រកប​ការងារកសិកម្ម និងលក់ដូរទំនិញផ្សេងៗ ចំណែកសិស្សានិសិស្សក៏ទៅសាលាបានលឿនជាងមុន និងមានសុវត្ថិភាព។

ពលរដ្ឋក្នុងភូមិចូលរួមសាមគ្គីគ្នាធ្វើស្ពានដើម្បីងាយធ្វើដំណើរ។

យោងតាមទិន្នន័យផលប៉ះពាល់ខូតខាតដោយជំនន់ទឹកភ្លៀងគិតត្រឹមថ្ងៃទី១ តុលា ដល់ថ្ងៃទី១៩ តុលារបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា យ៉ាងហោចមានខេត្តក្រុងចំនួន១៩ សរុបមាន៩១ស្រុកទូទាំងប្រទេសត្រូវរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។

ក្នុងនោះរួមមានខេត្ត ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កមពង់ស្ពឺ មណ្ឌលគីរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និងកំពង់ធំ។​

ដោយឡែកខេត្តបាត់ដំបងរងផលប៉ះពាល់ដល់ស្រុកចំនួន១៤ ឃុំចំនួន៩៨ ប្រជាជនប៉ះពាល់ចំនួន១៥៨៦២គ្រួសារ ជម្លៀសប្រជាជនចំនួន១២៣៤គ្រួសារ។ ក្នុងនោះប៉ះពាល់ផ្ទះចំនួន១៥២៩០ខ្នង សាលារៀន៣១៦។ ជម្លៀសសត្វពាហនៈចំនួន១៩០៨៤ក្បាល លិច សន្ទូង ១០៩១០៣ ហិកតា ប៉ះពាល់ដំណាំផ្សេងៗ៥៥០១៣ហិកតា ផ្លូវជាតិ និងផ្លូវខេត្តប៉ះពាល់១១៥០១៣ម៉ែត្រ ផ្លូវលំជនបទប៉ះពាល់១០៧៦០០០ម៉ែត្រ ប៉ះពាល់ទំនប់មេចំនួន១០០ ប្រឡាយមេចំនួន១៣៥៨៥ ប្រឡាយស្រោចស្រព៨០៣៤៥ ប្រឡាយរង៤៨៤៦៩៕

អត្ថបទខ្លីសរសេរដោយ  រឿប ស្រីម៉េត យុវជនខេត្តបាត់ដំបង ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌ មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។​

The post ខេត្តបាត់ដំបង៖ ពលរដ្ឋភូមិមួយរួមគ្នាសង់ស្ពានក្រោយជំនន់ទឹកភ្លៀងហូរបាក់ appeared first on WMC.


បាត់ដំបង៖ ក្រុមកុមារស្ម័គ្រចិត្តមួយក្រុមចុះផ្សព្វផ្សាយបញ្ហាហិង្សាដល់ប្រជាពលរដ្ឋក្នុងសហគមន៍

$
0
0

បាត់ដំបង៖ កាលពីពេលថ្មីនេះៗ ក្រុមកុមារស្ម័គ្រមួយក្រុមបានលះបង់ពេលវេលានាថ្ងៃឈប់សម្រាកពីការសិក្សា ចុះទៅផ្សព្វផ្សាយចំណេះដឹងដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានពីបញ្ហា ហិង្សាក្នុងគ្រួសារ។

សកម្មភាពចុះងប់រំផ្សព្វផ្សាយពីបញ្ហាហិង្សាក្នុងគ្រួសារដល់ពលរដ្ឋក្នុងសហគមន៍។

ការចុះអប់រំប្រជាពលរដ្ឋតាមផ្ទះប្រជាពលរដ្ឋផ្ទាល់បែបនេះ គឺក្នុងគោលបំណងដើម្បីបញ្ជ្រាបការយល់ពីទម្រង់នៃអំពើហិង្សា ផលវិបាកកើតចេញពីការប្រើហិង្សា កិច្ចអន្តរាគមន៍ និងកិច្ចគាំពារផ្លូវច្បាប់នានាទាក់ទងបញ្ហាហិង្សា។ ជាងនេះទៀត គឺដើម្បីរួមចំណែកលុបបំបាត់បញ្ហាហិង្សាក្នុងគ្រួសារ​គ្រប់ទម្រង់។

ក្នុងសកម្មភាពចុះអប់រំផ្សព្វផ្សាយ ក្រុមកុមារស្ម័គ្រដែលពួកគេសុទ្ធសឹងជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាននោះស្រាប់ បានបង្ហាត់បង្ហាញដោយប្រើផ្ទាំងរូបភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលមានកម្រិតសិក្សាទាបអាចយល់បានងាយស្រួល។

ក្នុងបេសសកម្មផ្សព្វផ្សាយនេះ ក្រុមកុមារស្ម័គ្រក៏មានពាក្យស្លោកអប់រំល្អទាក់ទងបញ្ហហិង្សានេះផងដែរ។

ផ្ទាំងរូបភាពដែលក្រុមកុមារស្ម័គ្រចិត្តប្រើប្រាស់ជាមូលដ្ឋានក្នុងពន្យល់នោះ គេសង្កេតឃើញមានរូបភាព នៃទម្រង់អំពើហិង្សាក្នុងគ្រួសារ ការចែកផ្លូវគ្នារវាងឪពុកម្តាយ កូនបាត់បង់ភាពកក់ក្តៅ និងបាត់បងអនាគតផងដែរ។

យ៉ាងណាក្នុងសកម្មភាពចុះផ្សព្វផ្សាយនោះ ក្រុមកុមារស្ម័គ្រចិត្ត ក៏បានលើកបង្ហាញប្រៀបធៀបរវាងគ្រួសារដែលមិនសូវមានជម្លោះក្នុងគ្រួសារផងដែរ។ សម្រាប់ផ្ទាំងរូបភាពគ្រួសារដែលមិនសូវមានហិង្សា ឬជម្លោះក្នុងគ្រួសារ គឺបង្ហាញឱ្យឃើញពីសុភមង្គល ការរីកចម្រើនផ្នែកសេដ្ឋកិច្ចក្នុងគ្រួសារ កូនៗមានអប់រំបានល្អ និងមានសេចក្តីសុខក្នុងក្រុមគ្រួសារ។

ប្រជាពលរដ្ឋដែលមកចូលរួមស្តាប់បទបង្ហាញរបស់ក្រុមកុមារស្ម័គ្រចិត្តមានទាំងមនុស្សចាស និងកុមារ។

សូមបញ្ជាក់ថា ក្រុមកុមារស្ម័គ្រចិត្តដែលមានចំនួនជាង ១០នាក់នេះ ទទួលបានចំណេះដឹងការបណ្តុះបណ្តាលពី ដៃគូក្នុងសហគមន៍ដែលជាដៃគូរបស់អង្គការទស្សនៈពិភព លោក(World Vision) ហើយបច្ចុប្បន្នក្រុមកុមារទាំងនេះ មានតួនាទីជាកុមារទំនប់បំរុងរបស់អង្គការទស្សនៈពិភពលោកផងដែរ។ ពួកគេមានតួនាទី ចុះអប់រំផ្សព្វផ្សាយក្នុងភូមិទួលព្រំ១ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ក្រៅពីការចុះអប់រំផ្សព្វផ្សាយទាក់ទងបញ្ហាហិង្សា ក្រុមកុមារក៏ផ្សព្វផ្សាយពីបញ្ហា អនាម័យ បញ្ហាអាហារូបត្ថម្ភ ដល់ប្រជាពលរដ្ឋផងដែរ៕

អត្ថបទខ្លីសរសេរដោយ  រឿប ស្រីម៉េត យុវជនខេត្តបាត់ដំបង ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌ មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។​

The post បាត់ដំបង៖ ក្រុមកុមារស្ម័គ្រចិត្តមួយក្រុមចុះផ្សព្វផ្សាយបញ្ហាហិង្សាដល់ប្រជាពលរដ្ឋក្នុងសហគមន៍ appeared first on WMC.

កំពង់ធំ៖ អាជ្ញាធរនិងពលរដ្ឋបើកយុទ្ធនាការសម្អាតបរិស្ថានកម្ចាត់ជម្រកមូស

$
0
0

កំពង់ធំ៖ កាលពីពេលថ្មីៗនេះ អាជ្ញាធរមូលដ្ឋានរួមមាន មន្ត្រីនគរបាល មេឃុំ ក្រុមប្រឹក្សាឃុំ ប្រជាការពារភូមិ និងប្រជាពលរដ្ឋចំនួន ១១ ភូមិស្ថិតក្នុងឃុំ កំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ បានរួមសហការគ្នាចុះកាប់ឆ្ការព្រៃតាមផ្លូវក្នុងភូមិ មាត់ប្រឡាយ  មាត់ស្រះ មុខវត្ត មុខសាលារៀន មន្ទីរពេទ្យ​ ជាដើមដើម្បីបំបាត់ជម្រកមូលដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម គ្រុនចាញ់ និង ជំងឺគ្រុនឈីកជាដើម។

សកម្មភាពយុទ្ធនាការសម្អាតបរិស្ថានក្នុងភូមិទាំង ១១ ។

ក្នុងសកម្មភាពកាប់ឆ្ការព្រៃនេះ អ្នកចូលរួមក៏បានសម្អាតបរិស្ថានផងដែរ តាមរយៈការរើសសំរាមមាន ថង់ប្លាស្ទីក ដបជ័រ និងកម្ទិចសំរាមនានា។

ក្នុងយុទ្ធនាការនេះមានការចូលរួមពីប្រជាពលរដ្ឋ

ភូមិទាំង ១១ ស្ថិតក្នុងឃុំ​ កំពង់ថ្ម ដែលអាជ្ញាធរ និងពលរដ្ឋ បើកយុទ្ធនាការសម្អាតបរិស្ថាននេះមានភូមិកំពង់ថ្ម ភូមិកងសៅ ភូមិឃ្លៃ ភូមិឈើទាល ភូមិស្ងោរ ភូមិល្អក់ ភូមិជន់មោង ភូមិទួលសង្កែ ភូមិស្អាង ភូមិព្រៃភ្លូ និងភូមិខ្វែក។

សកម្មភាពកាប់ឆ្ការព្រៃតាមផ្លូវក្នុងភូមិ។

ជាការកត់សម្គាល់​ កាលពីកក្តដាកម្ពុជាបានផ្ទុះឡើងនូវជំងឺគ្រុនឈីកនេះជាថ្មី នៅខេត្ត​បន្ទាយមានជ័យ ដែលមានប្រជាពលរដ្ឋប្រមាណជាង ១០០នាក់ រស់នៅ ក្នុងសង្កាត់ប៉ោយប៉ែត សរុបចំនួន៦ភូមិ ត្រូវបានក្រសួងសុខាភិបាលបញ្ជាក់ថាពួកគេបានកើតជំងឺឈីក។

សកម្មភាពសម្អាតបរិស្ថានរបស់ប្រជាពលរដ្ឋក្នុងភូមិទាំង ១១ ស្ថិតក្នុងឃុំកំពង់ថ្ម។

សូមរំលឹកថាជំងឺគ្រុនឈីកនេះ បានកើតឡើងដំបូងបំផុតនៅឆ្នាំ១៩៥៣ នៅទ្វីបអាហ្វ្រិក និងធ្លាប់បានរកឃើញដំបូងនៅប្រទេសកម្ពុជានៅឆ្នាំ ១៩៦១ និងឆ្នាំ២០១១ ដែលករណីនេះបានកើតឡើងនៅខេត្តបាត់ដំបង សៀមរាប និងព្រះវិហារ ហើយគ្រុនឈីកធ្លាប់មានអត្រាឆ្លងរោគខ្ពស់រហូតដល់ ៦០ទៅ៧០% ក្នុងប្រទេសកម្ពុជានាទសវត្សរ៍ទី៦០ ហើយមានការរាតត្បាតខ្លាំងនៅឆ្នាំ ២០១១-២០១២ នៅតាមខេត្តមួយចំនួនរបស់កម្ពុជា៕

អត្ថបទខ្លីសរសេរដោយ សេង សុភក្រ្ត យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា (WMC)ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

The post កំពង់ធំ៖ អាជ្ញាធរនិងពលរដ្ឋបើកយុទ្ធនាការសម្អាតបរិស្ថានកម្ចាត់ជម្រកមូស appeared first on WMC.

កំពង់ធំ៖ ពលរដ្ឋសាទរការបង្កើតសួនច្បារមុខសាលាស្រុកបារាយណ៍

$
0
0

កំពង់ធំ៖ សួនច្បារសាលាស្រុកបារាយណ៍មានទីតាំងជាប់ផ្លូវជាតិលេខ ៦ ទល់មុខផ្សារបារាយណ៍ ហើយសួនច្បារនេះរៀបចំក្នុងឆ្នាំ ២០១៩។

សកម្មភាពពលរដ្ឋហាត់ប្រាណមុខសួរសាលាស្រុកបារាយណ៍។

លោក អៀងឆេងហ័ន ជាសមាជិកក្រុមប្រឹក្សាឃុំបារាយណ៍ សព្វថ្ងៃរស់នៅភូមិក្រសាំងជ័យ ឃុំបារាយណ៍ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានប្រាប់ថា កាលមិនទាន់មានសួនច្បារនេះ លោកមិនដែលបានហាត់ប្រាណនោះទេ ពោលពេលចេញពីធ្វើការពេលល្ងាចគឺចូលសម្រាកក្នុងផ្ទះតែម្តង។ លោកបន្តថា លោកនិងមិត្តភក្តីបានមកហាត់ប្រាណជារៀងរាល់ល្ងាច និងពេលព្រឹកដើម្បីឱ្យសុខភាពរឹងមាំល្អ។

រូបប្រជាពលរដ្ឋដែលមកហាត់ប្រាណនៅមុខសួនមុខសាលាស្រុកបារាយយណ៍។

ជាការសង្កេត បន្ទាប់ពីសួនច្បារមុខសាលាស្រុកបារាយណ៍ធ្វើរួចរួល គេឃើញបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានមកជួបជុំហាត់ប្រាណ ខ្លះដើរ ខ្លះរត់ និងលេងពែនសីជាដើម។ អ្វីជាពិសេស សួនច្បារនេះមានបំពាក់អំពូលភ្លើងសូឡាផងដែរ សម្រាប់បំភ្លឺពេលរាត្រី។ ដោយឡែក បងប្អូនប្រជាពលរដ្ឋដែលរវល់ធ្វើការមិនអាចហាត់ប្រាណពេលរសៀលបាន ក៏អាចហាត់ពេលយប់បានដែរ ព្រោះមានភ្លើងបំភ្លឺជាប់ជានិច្ច។

អ្នកមកហាត់ប្រាណបានលេងពែនសីដើម្បីបញ្ចេញញើស។

លោក អៀង​ ឆេងហ័ន អំពាវនាវសុំឱ្យអាជ្ញាធរ មន្ត្រីរាជការ បង្កើតសួនច្បារឱ្យបានច្រើននៅតាមទីប្រជុំជន ព្រោះមានផលប្រយោជន៍ច្រើនសម្រាប់ការធ្វើហាត់ប្រាណរបស់ពលរដ្ឋ  សោភ័ណ្ឌភាព និងមានភ្លើងបំភ្លឺពេលយប់ដើម្បីសុវត្ថិភាពក្នុងមូលដ្ឋាន៕

អត្ថបទខ្លីសរសេរដោយ ហុក ដេប៉ូ យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

The post កំពង់ធំ៖ ពលរដ្ឋសាទរការបង្កើតសួនច្បារមុខសាលាស្រុកបារាយណ៍ appeared first on WMC.

កំពង់ធំ៖​ អ្នកប្រកបរបរចាប់ចង្រិតនៅភូមិបាណកត្អូញត្អែរផលចង្រិតធ្លាក់ចុះ

$
0
0

កំពង់ធំ៖​ កាលពីប៉ុន្មានឆ្នាំមុនលោក ហន ហាក់ អាចរកចង្រិតតាមវាលស្រែដោយការប្រើអំពូលម៉ែត្រពណ៌ខៀវៗជាធ្នាក់បានប្រហែល ១០០គីឡូក្រាមក្នុងមួយយប់។ ប៉ុន្តែឆ្នាំនេះ លោករអ៊ូថា រកចង្រិតតែមួយគីឡូក៏ពិបាកដែរ។ នេះជាការលើកឡើងរបស់លោក ហន ហាក់ បច្ចុប្បន្នប្រកបការងារធ្វើស្រែចំការ នេសាទ និងរកចង្រិតពេលរាត្រី រស់នៅក្នុងភូមិបាណក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

លោក ហន ហាក់ កសិករនៅភូមិបាណក។

លោកបន្ថែមថា លោកប្រកបរបរដាក់ចង្រិតនេះជាង ១០ឆ្នាំ មកហើយ ដោយរបរនេះអាចជួយទ្រទ្រង់ជីវភាពគ្រួសាររបស់លោកបានប្រសើរមួយកម្រិត បន្ទាប់ពីរបរដាំដុះ និងនេសាទ។

លោក ហាក់ ដែលលើក្បាលរបស់លោកពាក់អំពូលឆ្លុះកង្កែផងនិយាយបន្តថា ការដាក់អំពូលភ្លើងចាប់ចង្រិតនេះ គឺចាប់ផ្តើមពីពាក់កណ្ដាលខែ មិនា រហូតដល់ដើមខែ សីហា ព្រោះចង្រិតសម្បូរច្រើនពិសេសអំឡុងចុងខែ មេសា ដល់ចុងខែមិថុនា។

កសិករដើរប្រមូលចង្រិតក្នុងធ្នាក់ដែលមានតិចតួច។

កសិកររាងស្គមខ្ពស់រូបនេះ ត្អូញត្អែរដោយងឿងឆ្ងល់មិនដឹងថា ហេតុអ្វីឆ្នាំនេះផលចង្រិតធ្លាក់ចុះយ៉ាងខ្លាំងដូច្នេះសោះ។ លោកឱ្យដឹងបន្តថា លោកបានបាត់ប​ង់ចំណូលពីការរកចង្រិតនេះយ៉ាងខ្លាំង ហើយកសិករផ្សេងៗទៀតក៏បាត់ប្រភពចំណូលដូចលោកផងដែរ។

យ៉ាងណាលោកបានបញ្ជាក់ទៀតថា បើសិនឆ្នាំក្រោយៗចង្រិតនៅតែខ្សត់បែបនេះ លោកនិងអ្នកភូមិផ្សេងទៀតប្រហែលឈប់ប្រកបរបរនេះទៀតហើយ ព្រោះការចាប់ចង្រិតត្រូវប្រើថវិកាច្រើនលើការទិញអំពូលភ្លើង និងឧបករណ៍ផ្សេងៗព្រមទាំងត្រូវចំណាយលើថ្លៃភ្លើងទៀតផង៕

ទិដ្ឋភាពធ្នាក់ចង្រិតដែលកសិករតំរៀបតាមភ្លឺស្រែក្បែរមាត់ប្រឡាយ ដើម្បីទាក់ចង្រិត។

អត្ថបទខ្លីសរសេរដោយ ហុក ដេប៉ូ យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។​

The post កំពង់ធំ៖​ អ្នកប្រកបរបរចាប់ចង្រិតនៅភូមិបាណកត្អូញត្អែរផលចង្រិតធ្លាក់ចុះ appeared first on WMC.

លទ្ធផលនៃការបោះឆ្នោតនៅអាមេរិក៖តើមានការវិវត្តដូចម្ដេចខណៈបេក្ខជនប្រធានាធិបតីចូបៃដិនដើរជិតសេតវិមាន

$
0
0

នាងកញ្ញា លោក​ លោកស្រី ! ខណៈនេះ នៅអាមេរិកកំពុងស្ថិតក្នុងស្ថានភាពផុយស្រួយ នៃការបែកបាក់កម្លាំងជាតិ ព្រោះលទ្ធផលនៃការបោះឆ្នោតសម្រាប់ប្រធានាធិបតី នៅមិនទាន់ដល់ការបិទបញ្ចប់ ទោះជាគេអាចដឹងថា បេក្ខជនណាអាច ចូលទៅកាន់សេតវិមានក៏ដោយ។ យ៉ាងណា ការផ្ទុះបាតុកម្ម ទាមទារអោយបិទការរាប់សន្លឹកឆ្នោត នៅតាមរដ្ឋប្រទាញប្រទង់គ្នាបានកើតមានជាច្រើនរដ្ឋ ។  ទាំងម្ចាស់សេតវិមានដូណាល់ត្រាំ និងអ្នកត្រៀមចូលទៅគឺចូបៃដិន  នៅបន្តអះអាងថា ពួកគាត់ សុទ្ធតែត្រៀមឈ្នះដូចគ្នា ។សម្រាប់លោកត្រាំដែលភាគច្រើន អាចនឹងបាត់បង់តំណែងប្រធានាធិបតីបានពោលពាក្យថារាប់សន្លឹកឆ្នោត​អោយមានតម្លាភាព ។ចំណែក​លោកចូបៃដិន សូមអោយរាប់សន្លឹកឆ្នោត ដើម្បីរាល់គ្នា គឺមិនមែនដើម្បីបក្សនោះទេ ។  តែបែបណា ពិភពលោក ក៏កំពុងសំឡឹងទៅរកការវិវត្តិនយោបាយចុងក្រោយរបស់ប្រទេសមហាអំណាចមួយនេះ។

ដើម្បីជ្រាប ! សូមស្ដាប់សម្របសម្រួលរបស់កញ្ញាអុករមនា និងការបកស្រាយរបស់​លោកនួនបូរិន ដែលមានដូចតទៅ៖

The post លទ្ធផលនៃការបោះឆ្នោតនៅអាមេរិក៖តើមានការវិវត្តដូចម្ដេចខណៈបេក្ខជនប្រធានាធិបតីចូបៃដិនដើរជិតសេតវិមាន appeared first on WMC.

សម្តេចព្រះមហាក្សត្រីកម្ពុជាទទួលបានគ្រឿងឥស្សរិយសថ្នាក់ខ្ពស់បំផុតពីរដ្ឋាភិបាលចិន

$
0
0

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន លោក ស៊ីជីងពីង ​ បានថ្វាយគ្រឿងឥស្សរិយយស « មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន» ។

ការប្រគល់គ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុតនេះ ត្រូវបានប្រារព្ធឡើងកាលពីថ្ងៃ សុក្រ នៅទីក្រុង Beijing នៃប្រទេសចិន ។ គ្រឿងឥស្សរិយយស « មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន» ជាគ្រឿងឥស្សរិយយសសម្រាប់ឥស្សរជនឆ្នើមបរទេសដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការធ្វើទំនើបភាវូបនីយកម្មសង្គមនិយមចិន ការជំរុញការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការរវាងចិន និងបណ្តាប្រទេសអន្ដរជាតិ និងការពារសន្តិភាពពិភពលោក ដើម្បីជាកិច្ចថ្វាយនូវការដឹងគុណ ក្នុងការចូលរួមចំណែកដ៏ធំធេង នៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះចំណងមិត្តភាព កម្ពុជា-ចិន។

នៅក្នុងពិធីនេះផងដែរ លោក ស៊ី បានមានប្រសាសន៍ថា សម្តេចព្រះមហាក្សត្រី ព្រះអង្គគឺជាសាក្សីដ៏សំខាន់ និងជាអ្នកជំរុញនូវចំណងមិត្តភាពចិន-កម្ពុជា ។ ព្រះអង្គ បានចាប់ផ្តើមបង្កើតចំណងមិត្តភាពយ៉ាងជិតស្និទ្ធជាមួយប្រទេសចិន ចាប់តាំងពីពេលដែលទ្រង់បានដង្ហែព្រះរាជដំណើរទស្សនកិច្ច នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ជាលើកដំបូងមកកាន់ប្រទេសចិន នៅក្នុងឆ្នាំ ១៩៥៨ ។

លោក ស៊ីបានមានប្រសាសន៍បន្ថែមទៀតថា សម្តេចព្រះមហាក្សត្រី ព្រះអង្គបានបំពេញព្រះរាជតួនាទីយ៉ាងសំខាន់បំផុត ក្នុងបុព្វហេតុនៃចំណងមិត្តភាពរវាងប្រទេសទាំង២ ក្នុងរយៈពេលជាង ៦០ឆ្នាំកន្លងមកនេះ ហើយ សម្រាប់ប្រទេសចិន ព្រះអង្គ គឺជាសាក្សីដ៏សំខាន់ចំពោះភាពរីកចម្រើនទាំងឡាយក្នុងសង្គមចិនបច្ចុប្បន្ន ។

សម្តេចព្រះមហាក្សត្រី ព្រះអង្គមានព្រះរាជហឫទ័យយ៉ាងពិសេសចំពោះប្រជាជនចិន ហើយបានគាំទ្រយ៉ាងសកម្មដល់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើគ្រប់វិស័យ ហើយលោកកត់សម្គាល់ថា សម្តេចព្រះមហាក្សត្រី ព្រះអង្គបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការជំរុញការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី និងការលើកកម្ពស់មិត្តភាពរវាងប្រជាជនទាំងពីរ ។

លោកក៏បានគូសបញ្ចាក់ទៀតថា ចាប់តាំងពីការបង្កើតឡើងនូវទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ក្នុងរយៈពេលជាង ៦២ឆ្នាំកន្លងមកនេះ ប្រទេសទាំងពីរតែងតែគាំទ្រគ្នា និងជួយគ្នាបង្កើតចំណងមិត្តភាពដែកថែប ដែលមិនអាចបំបែកបាន និងក្លាយជាសហគមន៍យុទ្ធសាស្រ្តមួយដែលមានអនាគតរួមគ្នា ។

សាធារណរដ្ឋប្រជាមានិតចិន បានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយព្រះរាជាណាចក្រកម្ពុជា ដើម្បីការឆ្ពោះទៅមុខ ឆ្ពោះទៅរកចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ដែលត្រូវបានបង្កើតឡើងដោយថ្នាក់ដឹកនាំចិនជំនាន់មុន ជាមួយនឹង សម្តេចព្រះ នរោត្តម សីហនុ និងសម្តេចព្រះមហាក្សត្រី និងបញ្ចូលកម្លាំងជំរុញថ្មីដល់ទំនាក់ទំនងទ្វេភាគី ក្នុងសម័យកាលប្រវត្តិសាស្រ្តថ្មីដើម្បីនាំមកនូវផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។

គ្រឿងឥស្សរិយយស ដែលលោកមានកត្តិយសថ្វាយជូន សម្តេចព្រះមហាក្សត្រី នៅពេលនេះ គឺតំណាងឲ្យការគោរពរបស់ប្រជាជនចិន ចំពោះ សម្តេចព្រះមហាក្សត្រី និងមិត្តភាពដ៏ជ្រាលជ្រៅរបស់ពួកគេចំពោះប្រជាជនកម្ពុជា ហើយខ្ញុំសូមជូនពរប្រជាជនចិន និងកម្ពុជា ឲ្យមានវិបុលភាព និងមិត្តភាពជារៀងរហូត។

The post សម្តេចព្រះមហាក្សត្រីកម្ពុជាទទួលបានគ្រឿងឥស្សរិយសថ្នាក់ខ្ពស់បំផុតពីរដ្ឋាភិបាលចិន appeared first on WMC.

វិបត្តិ​ Covid-19៖​ កសិករក្នុងតំបន់មួយនៅខេត្តកំពង់ធំត្អូញត្អែរតម្លៃកសិផលធ្លាក់ចុះ

$
0
0

កំពង់ធំ៖ វិបត្តិជំងឺកូវីដ-១៩ បានបង្កផលប៉ះពាល់ដល់អាយុជីវិត និងសុខភាពមនុស្សរាប់លាននាក់នៅពិភពលោក។ បញ្ហាកូវីដ-១៩ ក៏បានបង្កផលវិបាកផ្នែកសេដ្ឋកិច្ចជាសកលផងដែរ ពោលគឺរាល់ផលិតផលទំនិញស្ទើរគ្រប់ប្រភេទត្រូវបានផ្អាកដំណើរការផលិត និងការចរាចរដឹកជញ្ជូន។

គោយន្តរបស់កសិករកំពុងប្រមូលផលដំឡូង។

មិនខុសពីមនុស្សលើសកលលោកផ្សេងទៀតនោះទេដែលប៉ះពាល់ផ្នែកសេដ្ឋកិច្ច អ្នកស្រី ចាន់ ណាវី កសិករមួយរូបរស់នៅភូមិ អូរទ្រោក ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ ធំរយៈពេលជាង ១០ ឆ្នាំ បានត្អូញត្អែរពីតម្លៃដំឡូ គ្រាប់ស្វាយចន្ទី និងដំណាំហូបផ្លែផ្សេងៗទៀត ធ្លាក់ថ្លៃយ៉ាងខ្លាំង។

អ្នកស្រី ចាន់ ណាវី

អ្នកស្រីបន្តថា នៅដើមឆ្នាំនេះ ពោលគឺក្នុងអំឡុងពេលផ្ទុះជំងឺកូវីដ-១៩ តម្លៃដំឡូង និង គ្រាប់ចន្ទី មានតម្លៃថោកខ្លាំង ធ្វើអោយគាត់ពិបាកក្នុងការប្រមូលផល។ អ្នកស្រីបន្ថែមទៀតថា ពេលតម្លៃចុះថោកខ្លាំង អ្នកស្រីមិនអាចបានប្រមូលផលដំណាំនោះទេ ព្រោះមិនអាចទូទាត់ថ្លៃជួលកម្មករប្រមូលផល និង ថ្លៃដឹកជញ្ជូន។

អ្នកស្រីគូសបញ្ជាក់ថា ឆ្នាំមុនគ្រាប់ស្វាយចន្ទីមានតម្លៃចន្លោះ ៥០០០រៀលទៅដល់ ៥៥០០រៀលក្នុងមួយគីឡូក្រាម ប៉ុន្តែឆ្នាំនេះតម្លៃត្រឹមតែ ៣០០០រៀលហើយធ្លាក់ដល់ ១៥០០រៀលក្នុងមួយគីឡូក្រាមទៀតផង ។ ចំណែកដំឡូងឆ្នាំមុនមានតម្លៃចន្លោះ ៣០០រៀលទៅដល់ ៤០០រៀល។ ដោយឡែកឆ្នាំនេះ​ ដំឡូងមានតម្លៃត្រឹម​ ១,៨០រៀលក្នុងមួយគីឡូក្រាមតែប៉ុណ្ណោះ។

ក្រៅពីដាំស្វាយចន្ទី និងដំឡូង អ្នកស្រី ណាវី ក៏ដាំដើមឫស្សីផងដែរ។

កសិកររូបនេះបន្តថា បញ្ហាដែលធ្វើអោយធ្លាក់ចុះដូចនេះ ព្រោះការផ្ទុះឡើងនៃជំងឺ កូវីដ-១៩ ដែលធ្វើឱ្យមានការបិទច្រកនាំចេញ។

អ្នកស្រី សូមអំពាវនាវដល់ថ្នាក់ដឹកនាំ និងមន្ត្រីជាប់ពាក់ព័ន្ធជួយរកទីផ្សារ និងធ្វើយ៉ាងណាឱ្យតម្លៃកសិផលមានថ្លៃលើទីផ្សារសមរម្យដែលអាចទទួលយកបានដូចមុនវិញ ព្រោះកសិករសុទ្ធតែជាប់បំណុលធនាគារ៕

អត្ថបទខ្លីសរសេរដោយ ហុក ដេប៉ូ យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

The post វិបត្តិ​ Covid-19៖​ កសិករក្នុងតំបន់មួយនៅខេត្តកំពង់ធំត្អូញត្អែរតម្លៃកសិផលធ្លាក់ចុះ appeared first on WMC.


កំពង់ធំ៖​ ស្រ្តីមេផ្ទះមួយចំនួនចាប់របរចិញ្ចឹមសត្វក្រួចបន្ថែមចំណូលគ្រួសារ

$
0
0

កំពង់ធំ៖ សព្វថ្ងៃការចិញ្ចឹមសត្វក្រួចបែបលក្ខណគ្រួសារ ពិសេសការភ្ញាស់កូនលក់ និងចិញ្ចឹមយកសាច់កំពុងពេញនិយមសម្រាប់ប្រជាពលរដ្ឋ ពិសេសស្រ្តីៗមេផ្ទះនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ។

មកមើលគ្រួសារមួយចិញ្ចឹមក្រួច ដោយលក់ស៊ុតផង ភ្ញាស់កូន និងលក់សាច់ផង នោះគឺអ្នកស្រី ស្រីមុំ មានអាយុ ២៨ ឆ្នាំ សព្វថ្ងៃមានកូន ២ នាក់ក្នុងគ្រួសាររស់នៅភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

អ្នកស្រីបានឱ្យដឹងថា របរនេះត្រូវបញ្ចេញកម្លាំងពលកម្មហត់បន្តិចតែអ្នកស្រីអាចធ្វើបាន។ ស្រ្តីមេផ្ទះជាខ្មែរឥស្លាមរូបនេះបានឱ្យដឹងបន្ថែមថា ពេលចាប់ផ្តើមភ្ញាស់និងចិញ្ចឹមដំបូង អ្នកស្រីមិនបានដឹងច្បាស់​លាស់ពីបច្ចេកទេសចិញ្ចឹមឡើយ ជាហេតុនាំឱ្យខាតបង់ដោយសារតែការសត្វក្រួចងាប់ច្រើន។

ស្រ្តីមេផ្ទះរូបនេះបញ្ជាក់ថា កូនក្រួចតូចៗដែលទើបភ្ញាស់ប្រឈមបញ្ហាងាប់ច្រើន រីឯក្រួចឈ្មោលធំៗវិញមានចំនួនច្រើនចង្អៀតទ្រង់ចឹកគ្នាងាប់រាល់ថ្ងៃ។

ក្រោយចិញ្ចឹមបានមួយរយៈ អ្នកស្រីក៏ដឹងពីវិធីកាត់បន្ថយការស្លាប់របស់សត្វក្រួច គឺត្រូវបំបែកក្រួចឈ្មោលចេញ រីឯការភ្ញាស់វិញ ត្រូវប្រើម៉ាស៊ីនភ្ញាស់ ឬម៉ាស៊ីនមានចរន្តអគ្គិសនី។

សព្វថ្ងៃអ្នកស្រីអាចដាក់ភ្ញាស់ពងក្រួចបានពី ៣០០០ ទៅ ៥០០០ ដោយប្រើរយៈពេល ១៥ ថ្ងៃ។ ចំណែកកម្តៅវិញចន្លោះ ៣៧ អង្សាសេ ហើយត្រូវប្រែស៊ុតឲ្យមានកម្ដៅគ្រប់ជ្រុងជ្រោយទើបភ្ញាស់ល្អ។

អ្នកស្រីបន្តថា បច្ចេកទេសនៃការចិញ្ចឹមនេះ អ្នកស្រីចេះពីមិត្តភក្កិម្នាក់នៅកសិដ្ឋានក្នុងខេត្តកំពង់ចាម ដែលជួយបង្រៀន ហើយអ្នកស្រីស្វែងយល់ខ្លួនឯងខ្លះ។

ទាក់ទងទីផ្សារនៃការលក់ ពង កូន ក្រួចសាច់វិញ គឺងាយស្រួលដោយមានឈ្មួញមកពីខេត្តនានា និងប្រជាពលរដ្ឋក្នុងស្រុក ភូមិមកទិញជាបន្តបន្ទាប់ ដោយខ្លះទិញយកកូនទើបតែញាស់ទៅចិញ្ចឹម និងខ្លះទៀតទិញស៊ុតលក់បន្ត ហើយខ្លះទៀតទិញក្រួចសាច់យកធ្វើជាម្ហូប។

ចំពោះតម្លៃវិញ គឺកូនក្រួចទើបញាស់ ១ ថ្ងៃ ដល់ ៥ ថ្ងៃមួយក្បាលតម្លៃ ១៥០០រៀល។ រីឯស៊ុតវិញ ១០គ្រាប់ តម្លៃ ១៣០០រៀល។ ចំណែកក្រួចមេ នឹងឈ្មោលធំៗវិញមួយក្បាលតម្លៃ ៤០០០រៀល។

អ្នកស្រី មុំ ប្រាប់ឱ្យដឹងថា អ្នកស្រីចូលចិត្ត និងស្រឡាញ់របរនេះណាស់ ម្យ៉ាងអាចរកប្រាក់ចំណូលបានសម្រាប់ជួយទ្រទ្រង់ជីវភាពគ្រួសារបានល្អប្រសើរ និងពុំចាំបាច់ចំណាក់ស្រុកធ្វើការក្រៅស្រុក ហើយជាមុខរបរសម្រាប់ងាយស្រួល និងសាកសមសម្រាប់អ្នកស្រីដែលជាស្ត្រីនៅផ្ទះផងដែរ៕​

អត្ថបទខ្លីសរសេរដោយ កាមីឡះ យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

The post កំពង់ធំ៖​ ស្រ្តីមេផ្ទះមួយចំនួនចាប់របរចិញ្ចឹមសត្វក្រួចបន្ថែមចំណូលគ្រួសារ appeared first on WMC.

កំពង់ធំ៖ គ្រួសារមួយជួបការលំបាកក្នុងជីវភាពក្រោយមករស់នៅតំបន់ដាច់ស្រយាល

$
0
0

កំពង់ធំ៖ ​ខ្ទមទុរគតមួយសង់ពីឈើ ប្រក់ដំបូលស្លឹកមានសណ្ឋានដាច់ដោយអន្លើៗក្នុងដីចំការស្វាយចន្ទីមួយកន្លែងស្ថិតក្នុងភូមិ អូរទ្រោក ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ ទីនេះហើយជាលំនៅរបស់អ្នកស្រី​វន អ៊ិន និងស្វាមី ព្រមទាំងកូនពីរនាក់ទៀតក្នុងបន្ទុក ដែលសព្វថ្ងៃកំពុងជួបប្រទះបញ្ហាជីវិត។

អ្នកស្រី វន អ៊ិន កំពុងដាំបាយសម្រាប់គ្រួសារ។

មករស់នៅតំបន់ដាច់ស្រយាលឆ្ងាយពីទីប្រជុំជន អ្នកស្រី វន អ៊ិន បានរៀបរាប់ពីផលវិបាកពេលមករស់នៅទីនេះថា តំបន់នេះគ្មានហេដ្ឋានរចនាសម្ព័ន្ធត្រឹមត្រូវនោះ ពោលគឺឆ្ងាយពីមន្ទីរពេទ្យ សាលារៀន វត្តអារាម។

ទិដ្ឋភាពពលរដ្ឋដែលរស់នៅតំបន់ដាច់ស្រយាលមួយនេះ។

អ្នកស្រីឱ្យដឹងថា អ្នកស្រីជួបការលំបាកពេលត្រូវការសេវាសាធារណៈមួយចំនួន តួយ៉ាង ពេលមានជំងឺឈឺស្កាត់ ភ្លើងអគ្គិសនី សេវាទឹកស្អាត និងការសិក្សារៀនសូត្ររបស់កូន។

សព្វថ្ងៃអ្នកស្រីប្រើភ្លើងបំភ្លឺពីអំពូលសូឡាដោយសន្សំសំចៃបំផុត ចំណែកទឹកប្រើប្រាស់ប្រចាំថ្ងៃវិញ គឺគ្រួសារអ្នកស្រីដងទឹកតាមអូរ និងត្រងទឹកភ្លៀងដើម្បីប្រើប្រាស់និងបរិភោគ។

ពលរដ្ឋប្រើតង់កៅស៊ូដើម្បីត្រងទឹកភ្លៀងទុកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។

ចំណែកការទិញសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថ្នាំព្យាបាលវិញ គឺត្រូវចំណាយពេលច្រើន ព្រោះត្រូវធ្វើដំណើរទៅផ្សារដែលឆ្ងាយពីផ្ទះរាប់គីឡូម៉ែត្រ។

សព្វថ្ងៃអ្នកស្រីនិងស្វាមីប្រកបរបរជាអ្នកស៊ីឈ្នួលដកដំឡូង បេះគ្រាប់ស្វាយចន្ទី ដែលរបរនេះបានត្រឹមតែដោះស្រាយជីវភាពការហូបចុកប្រចាំថ្ងៃប៉ុណ្ណោះ ពុំអាចសល់ប្រាក់កាសច្រើននោះទេ ហើយសព្វថ្ងៃគឺប្រទះបញ្ហាជីវភាពខ្វះខាតខ្លាំងណាស់។

អ្នកស្រី បានត្អូញត្អែរពីកង្វះខាតផ្នែកសេវាសាធារណៈដែលមិនទាន់មានមកដល់កន្លែងអ្នកស្រីរស់នៅ។

អ្នកស្រីសំណុំពរ ឱ្យអាជ្ញាធរដែនដី  ស្ថាប័នពាក់ព័ន្ធជួយគិតគូរពីបញ្ហាជីវភាពពលរដ្ឋដែលមករស់នៅទីនេះប្រមាណ ៣០ គ្រួសារ ពិសេស គិតគូរពីហេដ្ឋានរចនាសម្ព័ន្ធនៅតំបន់នេះផង៕

អត្ថបទខ្លីសរសេរដោយ ហុក ដេប៉ូ យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

The post កំពង់ធំ៖ គ្រួសារមួយជួបការលំបាកក្នុងជីវភាពក្រោយមករស់នៅតំបន់ដាច់ស្រយាល appeared first on WMC.

សម្ដេចហ៊ុនសែនច្រានចោលពាក្យចចាមអារា៉មថារាជរដ្ឋាភិបាលនឹងបិទរាជធានីភ្នំពេញ និងហាមឃាត់ការធ្វើដំណើរពីមួយកន្លែងទៅមួយកន្លែង

$
0
0

បើយោងទៅតាមគេហទំព័រហ្វេសប៊ុករបស់សម្ដេច នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចហ៊ុន សែន​ បានលើកឡើងថា នាពេលថ្មីៗនេះមានមនុស្សអាក្រក់មួយចំនួនបានបំផុសពាក្យចចាមអារា៉មថារាជរដ្ឋាភិបាល នឹងបិទរាជធានីភ្នំពេញនិងហាមឃាត់ការធ្វើ ដំណើរពីខេត្តមួយទៅកាន់ខេត្តមួយ។ ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាលសម្ដេចសូម បញ្ជាក់ថា នឹងមិនមានការបិទប្រទេស ឬ រាជធានីខេត្ត ឬតំបន់ណាមួយនោះទេ។ ការឃោសនាអកុសលរបស់ពួកអាក្រក់ ទាំងនេះសំដៅធ្វើឱ្យប្រទេសមានចលាចល ទំនិញឡើងថ្លៃ ប្រជាជនរស់នៅមិនបានស្ងប់ចិត្តដើម្បីពួកគេកេងចំណេញខាងនយោបាយតែប៉ុណ្ណោះ។ បញ្ហាសំខាន់ក្នុងការប្រយុទ្ធជាមួយជម្ងឺ កូវីដ-១៩នៅពេលនេះគឺប្រជាជនគ្រប់រូប ការពារខ្លួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសការពាក់ម៉ាស់ ការលាងដៃ ការមិនជួបជុំប្រមូលផ្តុំ ការរក្សាគម្លាតសុវត្ថិភាព។ល។

សូមជម្រាបថា កាលពីថ្ងៃ១១ ខែវិច្ឆិកា  រដ្ឋាភិបាលបានបញ្ជាឱ្យបញ្ចេញម៉ាស់ក្រណាត់ចំនួន២លានម៉ាស់ជូនទៅសាលារាជធានីភ្នំពេញដើម្បីចែកជូនប្រជាជនក្រីក្រ។ នគរបាលចរាចរណ៍ ក៏នឹងជូនម៉ាស់សម្រាប់អ្នកជិះកង់ ជិះម៉ូតូដែលមិនបានពាក់ម៉ាស់។ រដ្ឋាភិបាលបានបន្ដអំពាវនាវពាក់ម៉ាស់ទាំងអស់គ្នាដើម្បីយើងឈានទៅបញ្ចប់ព្រឹត្តិការណ៍ ៣វិច្ឆិកាឱ្យបានឆាប់ដើម្បីនាំប្រទេសមកកាន់ភាពប្រក្រតីដូចមុនថ្ងៃ ៣វិច្ឆិកា ២០២០ វិញ។

សម្ដេចបានបន្ថែមថា សម្រាប់ប្រជាពលរដ្ឋដែលបាននឹងកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះត្រូវបន្តធ្វើឱ្យបានហ្មត់ចត់ នឹងសូមអោយអាជ្ញាធរមូលដ្ឋានតាមដានត្រួតពិនិត្យនិងជួយដោះស្រាយជីវភាពសម្រាប់គ្រួសារក្រីក្រ ត្រូវផ្តល់ស្បៀងអាហារជូនពួកគាត់កុំអោយពួកគាត់ខ្វះស្បៀងអាហារ ដែលពួកគាត់មិនអាចចេញប្រកបរបររកស៊ីបាន ក្នុងពេលធ្វើចត្តាឡីស័ក៕

The post សម្ដេចហ៊ុនសែនច្រានចោលពាក្យចចាមអារា៉មថារាជរដ្ឋាភិបាលនឹងបិទរាជធានីភ្នំពេញ និងហាមឃាត់ការធ្វើដំណើរពីមួយកន្លែងទៅមួយកន្លែង appeared first on WMC.

បាត់ដំបង៖ កសិករស្នើឱ្យអាជ្ញាធរផ្គត់ផ្គង់ពូជស្រូវក្រោយខូតខាតដោយសារជំនន់ទឹកភ្លៀង

$
0
0

ខេត្តបាត់ដំបង៖ ខេត្តបាត់ដំបងជាខេត្តមួយក្នុងចំណោមខេត្តក្រុងចំនួនជាង ១០ផ្សេងទៀតដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងទៅថ្មីៗនេះ។ បញ្ហាជំនន់ទឹកភ្លៀងបានបង្កការខូចខាតទ្រព្យសម្បត្តិសាធារណៈជាច្រើន រួមមាន ស្ពាន ថ្នល់ សាលារៀន និងហេដ្ឋានរចនាសម្ព័ន្ធមួយចំនួនទៀត។ ជាងនេះគ្រោះជំនន់ទឹកភ្លៀង ក៏បានបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋយ៉ាងច្រើនផងដែរ ក្នុងនោះមាន ផ្ទះសម្បែង សត្វពាហនៈ ពិសេស គឺដំណាំស្រូវ និងដំណាំហូបផ្លែជាច្រើនហិកតា។

ឈរនៅក្នុងស្រែដែលមានទឹកត្រឹមជង្គង់ កសិករមួយក្រុមប្រមាណ ១០នាក់ក្នុងដៃប្រដាប់ដោយកណ្តៀវកំពុងមូលដៃគ្នាច្រូតស្រូវ ដែលគ្រាប់ស្រូវខ្លះខូចរលួយនិងខ្លះដុះពន្លកដោយអន្លើៗ ព្រោះត្រូវទឹកភ្លៀងជន់លិចកាលពីប៉ុន្មានថ្ងៃមុននោះ។

កសិករឃុំកកោះកំពុងច្រូតស្រូវប្រមូលផលដែលត្រូវទឹកលិចខូច។

កសិករខ្លះមានពាក់មួក ខ្លះរុំក្បាលដោយកូនកន្សែង ដើម្បីការពារកម្តៅព្រះសូរិយា ពួកគេបានច្រូតស្រូវដាក់ក្នុងសំពត់កៅស៊ូ(តង់កៅស៊ូ) ក្នុងកាយវិការមួយៗហាក់អស់កម្លាំងនិងអស់សង្ឃឹម ព្រោះផលស្រូវនៅឆ្នាំនេះត្រូវខូចខាតអស់ដោយសារជំនន់ទឹកភ្លៀង។

លោក រឿម រឿប​ កសិករមួយរូបរស់នៅឃុំកកោះ ស្រុកមោងឫស្សី​ ខេត្តបាត់ដំបង និងជាកសិករមួយរូបក្នុងចំណោមកសិករដែលកំពុងច្រូតស្រូវខាងលើបានឱ្យដឹងថា​ ទាំងលោក និងកសិករផ្សេងទៀត រងផលប៉ះពាល់ផ្នែកជីវភាព ព្រោះបញ្ហាជំនន់ទឹកភ្លៀងបានបង្កការខូចខាតទាំងផលដំណាំ និងព្រទ្យសម្បត្តិមួយចំនួនទៀត។

លោកឱ្យដឹងទៀតថា នៅក្នុងអំឡុងពេលដែលប្រជាកសិករក្នុងកំពុងជួបផលលំបាកនេះ ម្ចាស់ម៉ាស៊ីនគោយន្តមួយចំនួននៅតែមិនយោគយល់បន្ថូរប​ន្ថយថ្លៃជួលនោះទេ ពោល គឺយកតំម្លៃពេញក្នុងមួយបាវស្រូវតម្លៃមួយម៉ឺនរៀលដដែរ។

ស្រូវកសិករត្រូវខូចព្រោះជំនន់ទឹកភ្លៀង។

អ្វីដែលបង្កការលំបាកជាងនេះទៅទៀតនោះ គឺស្រូវដែលដាំបំរុងទុកធ្វើពូជនៅឆ្នាំក្រោយ ត្រូវលិចទឹកខូចអស់​ ហើយស្រូវដាំសម្រាប់ទុកហូបក៏ខូចផងដែរ។

កសិករដែលរស់នៅឃុំកកោះ ស្រុកមោងឫស្សី​ ខេត្តបាត់ដំបង រូបនេះ ស្នើសុំឱ្យមន្រ្តីពាក់ព័ន្ធ ពិសេសអាជ្ញាធរមូលដ្ឋាន ជួយផ្គត់ផ្គង់នូវស្បៀងអាហារ និងជួយដោះស្រាយផ្គត់ផ្គង់ជាស្រូវពូជសម្រាប់ឱ្យប្រជាកសិករអាចមានលទ្ធភាពបន្តការដាំដុះស្រូវនៅឆ្នាំក្រោយនេះ។

  យោងតាមទិន្នន័យផលប៉ះពាល់ខូតខាតដោយជំនន់ទឹកភ្លៀងគិតត្រឹមថ្ងៃទី១ តុលា ដល់ថ្ងៃទី១៩ តុលារបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា យ៉ាងហោចមានខេត្តក្រុងចំនួន១៩ សរុបមាន៩១ស្រុកទូទាំងប្រទេសត្រូវរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។

ក្នុងនោះរួមមានខេត្ត ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កមពង់ស្ពឺ មណ្ឌលគីរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និងកំពង់ធំ។​

ដោយឡែកខេត្តបាត់ដំបងរងផលប៉ះពាល់ដល់ស្រុកចំនួន១៤ ឃុំចំនួន៩៨ ប្រជាជនប៉ះពាល់ចំនួន១៥៨៦២គ្រួសារ ជម្លៀសប្រជាជនចំនួន១២៣៤គ្រួសារ។ ក្នុងនោះប៉ះពាល់ផ្ទះចំនួន១៥២៩០ខ្នង សាលារៀន៣១៦។ ជម្លៀសសត្វពាហនៈចំនួន១៩០៨៤ក្បាល លិច សន្ទូង ១០៩១០៣ ហិកតា ប៉ះពាល់ដំណាំផ្សេងៗ៥៥០១៣ហិកតា ផ្លូវជាតិ និងផ្លូវខេត្តប៉ះពាល់១១៥០១៣ម៉ែត្រ ផ្លូវលំជនបទប៉ះពាល់១០៧៦០០០ម៉ែត្រ ប៉ះពាល់ទំនប់មេចំនួន១០០ ប្រឡាយមេចំនួន១៣៥៨៥ ប្រឡាយស្រោចស្រព៨០៣៤៥ ប្រឡាយរង៤៨៤៦៩៕

អត្ថបទខ្លីសរសេរដោយ រឿប ស្រីម៉េត យុវជនខេត្តបាត់ដំបង ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW) ។

The post បាត់ដំបង៖ កសិករស្នើឱ្យអាជ្ញាធរផ្គត់ផ្គង់ពូជស្រូវក្រោយខូតខាតដោយសារជំនន់ទឹកភ្លៀង appeared first on WMC.

បក្សប្រជាធិបតេយ្យនៅភូមាបន្តឈ្នះឆ្នោតមួយអាណត្តិទៀតខណៈបក្សយោធាកាន់តែបាត់ការគាំទ្រ

$
0
0

កាលពី ថ្ងៃអាទិត្យ ទី៨ ខែ វិច្ឆិកា ប្រទេសភូមាបានរៀបចំការបោះឆ្នោតសភាដែលជាព្រឹត្តិ​ការណ៍ទី២បន្ទាប់ពីមានព្រឹត្តិការណ៍លើកដំបូងនៅឆ្នាំ២០១៥ ។ ការបោះឆ្នោតសភាអាណត្តិទី២នេះគឺដូចជាការបោះប្រជាមតិ លើការដឹកនាំរបស់ លោកស្រី អ៊ុនសានសូជី និងបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យ ដែលជាបក្សកាន់អំណាច និងប្រជាប្រិយភាពគណបក្សរបស់ពួកយោធាធ្លាប់កាន់កាប់ប្រទេសជាង៥០ឆ្នាំ ដោយគ្មានបក្សប្រឆាំងនៅក្នុងរដ្ឋសភា។

តែបើតាមលទ្ធផលបោះឆ្នោត គឺបក្សរបស់ពួកយោធាគឺប្រជាជនភូមាភាគច្រើននៅតែមិនបោះឆ្នោតអោយនោះទេ ទោះជាបក្សនេះក្លាយជាបក្សប្រឆាំងក៏ដោយ៕ 

លោក នួន បូរិន ជូនសេចក្ដីប្រែសម្រួល !

The post បក្សប្រជាធិបតេយ្យនៅភូមាបន្តឈ្នះឆ្នោតមួយអាណត្តិទៀតខណៈបក្សយោធាកាន់តែបាត់ការគាំទ្រ appeared first on WMC.

Viewing all 7722 articles
Browse latest View live