
លោកស្រី Rona Smith អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា
ភ្នំពេញ៖ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោកស្រី រ៉ូណា ស្មីត នឹងមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជារយៈពេល ១០ ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ ដើម្បីវាយតម្លៃអំពីការទទួលបាននូវសិទ្ធិរបស់ស្ត្រី និងជនជាតិដើមភាគតិចកម្ពុជា។
នៅក្នុងដំណើរទស្សនកិច្ចរយៈពេល ១០ ថ្ងៃនេះ លោកស្រី រ៉ូណា ស្មីត នឹងជួបជាមួយមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ព្រមទាំងសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភានឹងជួបជាមួយតំណាងសង្គមស៊ីវិល ក្រុមអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងសហគមន៍ការទូត។ លើសពីនេះទៀត លោកស្រីក៏គ្រោងនឹងធ្វើដំណើរទស្សនកិច្ចនៅតាមខេត្តមួយចំនួននៅកម្ពុជា ដើម្បីប្រមូលព័ត៌មានដោយផ្ទាល់ផងដែរ ៕