Quantcast
Channel: WMC
Viewing all articles
Browse latest Browse all 7759

សិស្ស​និទ្ទេស​ A​ ទាំង​១០៨​នាក់​ទទួល​បាន​អាហារូបករណ៍​ពី​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​

$
0
0

​ភ្នំពេញ​៖​ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ នៅ​ថ្ងៃ​អង្គារ​ទី​១៥​ ខែកញ្ញា​ នេះ​បាន​អនុញ្ញាត​ឲ្យ​សិស្ស​និទ្ទេស​ A​ ចំនួន​១០៨​នាក់​ ដែល​ទើប​ប្រឡង​ជាប់​សញ្ញាបត្រ​ធ​ម្យ​ម​សិក្សា​ទុតិយភូមិ​ ចូល​ជួប​នៅ​វិមាន​សន្តិភាព​នា​ទីស្ដីការគណៈរដ្ឋមន្ត្រី​ ដើម្បី​ផ្ដល់​រង្វាន់​ដល់​សិស្ស​ពូកែ​ទាំងនោះ​។​150915-Sophal-News-cover

​ជំនួយការ​ផ្ទាល់​របស់​លោកនាយក​រដ្ឋមន្ត្រី​គឺ​ លោក​ អ៊ា​ង​ សុ​ផល្លែ​ត​ បាន​ឲ្យ​ដឹង​ថា​ ក្រៅពី​ទទួល​បាន​អាហារូបករណ៍​នៅ​តាម​បណ្តា​មហាវិទ្យាល័យ​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ​ សិស្ស​និទ្ទេស​ A​ ទាំង​១០៨​នាក់​ថែម​ទាំង​ទទួល​បាន​ថវិកា​ម្នាក់ៗ​ ២​លាន​រៀល​ Samsung​ Tablet​ មួយ​គ្រឿង​ និង​កាក់​ប្រាក់​មួយ​ រួម​ទាំង​សៀវភៅ​មួយ​ក្បាល​ទុកជា​អនុស្សាវរីយ៍​ផង​ដែរ​។​

​គួរ​រំឭក​ថា​ កាលពី​ឆ្នាំ​មុន​ សិស្ស​និទ្ទេស​ A​ ចំនួន​១១​នាក់​ បាន​ទទួល​អំណោយ​ឧបត្ថម្ភ​ជា​ច្រើន​ពី​លោកនាយក​រដ្ឋមន្ត្រី​ ដែល​ក្នុង​នោះ​ មាន​ម៉ូតូ​ កុំព្យូទ័រ​ និង​អាយ​ផេ​ត​ រួម​ទាំង​ថវិកា​ក្នុង​ម្នាក់​១០០០​ដុល្លារ​អា​មេ​រិ​ក​ បូក​ផ្សំ​នឹង​២០០០​ដុល្លារ​អា​មេ​រិ​ក​បន្ថែម​ទៀត​ពី​សប្បុរសជន៕​


Viewing all articles
Browse latest Browse all 7759