Quantcast
Channel: WMC
Viewing all articles
Browse latest Browse all 7748

មេធាវី​ និង​អ្នក​ច្បាប់​ថា​ តុលាការ​គ្មាន​សិទ្ធិ​កែ​អាយុ​ប្រជាពលរដ្ឋ​នោះ​ទេ​

$
0
0

ភ្នំពេញ​៖​ អ្នក​ច្បាប់​កម្ពុជា​ លោក​ណៃ​ វ៉ង​ដា​ និង​លោក​សុក​ សំ​អឿ​ន​ ថា​តុលាការ​មិន​អាច​ កែប្រែ​អាយុ​ ប្រជាពលរដ្ឋ​បាន​ទេ​។​ អ្នក​ច្បាប់​ទាំង​ពីរ​នាក់​នេះ​ថា​ ក្នុង​ករណី​ដែល​អាច​កែ​បាន​លុះត្រា​ខុស​ឈ្មោះ​ ខុស​បច្ចេកទេស​ ឬ​ មិន​ពេញចិត្ត​និង​ឈ្មោះ​ទើប​អាច​កែ​បាន​។​ ​មេធាវី​ និង​អ្នក​ច្បាប់​នៃ​អង្គការ​សង្គម​ស៊ី​វិល​នៅ​កម្ពុជា​ថ្លែង​ថា​ តុលាកា​គ្មាន​សិទ្ធិ​ក្នុង​ការ​កែ​អាយុ​ប្រជា​ពល​ដ្ឋ​នោះ​ទេ​។

ព័ត៌មានជាសំឡេង៖


​លោក​មេធាវី​ សុក​ សំ​អឿ​ន​ ប្រ​ធា​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធ​កម្ពុជា​ បាន​ថ្លែងប្រាប់​វិទ្យុ​ស្ត្រី​អេ​ហ្វ​អឹ​ម​ ១០២​ នៅ​ព្រឹក​ថ្ងៃ​ទី​ ១១​ ខែកញ្ញា​ ឆ្នាំ​ ២០១៥​ នេះ​ថា​ តុលាការ​មិន​អាច​កែ​អាយុ​បុគ្គល​ណា​ម្នាក់​បាន​ទេ​ លើកលែងតែ​ក្នុង​ករណី​មាន​កំហុស​ ក្នុង​ការ​ធ្វើ​លិខិតបញ្ជាក់​អត្តសញ្ញាណ​បុគ្គល​ម្នាក់​ ដោយ​ដាក់​អាយុ​ខុស​ពី​អាយុ​ពិត​របស់​គេ​ នោះ​គេ​អាច​ប្ដឹង​ទៅ​តុលាការ​ ហើយ​ទើប​តុលាកា​មាន​សិទ្ធិ​អាច​កែ​បាន​ «​អ្នក​ដែល​ចុះបញ្ជី​ជាតិ​ ឬ​ក៏​ជួនកាល​អ្នកធ្វើកា​ត​ ធ្វើ​អីហ្នឹង​វា​ខុស​បញ្ជី​ជាតិ​អ៊ីចឹង​ ឧទាហរណ៍​អ៊ីចឹង​ បែប​ហ្នឹង​ ដោយសារ​តែ​វា​ជា​ឯកសារ​ សាធារណៈ​ទាល់តែ​យើង​សុំ​ទៅ​តុលាការ​ ដល់​អ៊ីចឹង​បើ​គាត់​កែ​ក្នុង​ន័យ​អ៊ីចឹង​វា​អត់​អី​ទេ​ តែ​គាត់​មិន​អាច​កែ​ថា​ មនុស្ស​ម្នាក់​កើត​នៅ​ថ្ងៃ​ប៉ុណ្ណេះ​ ស្រាប់តែ​ដូរ​ទៅ​ឆ្នាំ​ប៉ុណ្ណោះ​អី​ អាហ្នឹង​គាត់​មិន​អាច​ធ្វើ​បាន​ទេ​»​។​

​ជុំវិញ​បញ្ហា​នេះ​ដែរ​ អនុប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​ និង​មេធាវី​តំបន់​នៃ​អង្គការ​អា​ដ​ហុ​ក​ លោក​ ណៃ​ វ៉ង់​ដា​ បាន​មាន​ប្រសាសន៍​ថា​ ការ​កែ​អាយុ​គឺជា​រឿង​ដែល​ពិបាក​ ដែល​តុលាការ​គ្មាន​សិទ្ធិ​កែ​ទេ​ ព្រោះ​វា​ជា​ព័ត៌មាន​ពិត​របស់​បុគ្គល​ម្នាក់ៗ​។​ លោក​បាន​បន្ថែម​ថា​ តុលាការ​អាច​កែ​បាន​ត្រឹម​ឈ្មោះ​ប៉ុណ្ណោះ​ ដោយ​មានការ​ស្នើ​សុំ​ពី​សាមីខ្លួន​ ដូច​ជា​ក្នុង​ករណី​បុគ្គល​ណាមួយ​មិន​ពេញចិត្ត​នឹង​ឈ្មោះ​ខ្លួន​ ដោយសារ​គួរ​ឲ្យ​ចង់​សើច​ បុគ្គល​នោះ​អាច​ស្នើ​ឲ្យ​តុលាការ​កែ​បាន​។

​លោក​ ណៃ​ វ៉ង់​ដា​ បន្ត​ទៀត​ថា​ លោក​ថាបើ​សិន​ក្នុង​សង្គម​មួយ​មាន​អ្នក​កែ​អាយុ​ច្រើន​នោះ​ក្មេង​ជំនាន់​ក្រោយ​នឹង​គ្មាន​ឱកាស​ ក្នុង​ការ​ស្នង​ការងារ​ ឬ​ ទទួល​ការងារ​ «​ការ​កែប្រែ​អាយុ​ហ្នឹង​ នៅ​ប្រទេស​កម្ពុជា​យើង​ បើ​យើង​និយាយ​ថា​តាម​ច្បាប់​វា​មិន​ត្រឹមត្រូវ​ទេ​ កែ​តាម​រូបភាព​ណា​ក៏​ដោយ​ ក៏​ប៉ុន្តែ​សម្រាប់​ប្រទេស​យើង​ការ​អនុវត្ត​បែប​នេះ​ មិនមែន​ទើបតែ​មាន​ឥឡូវ​ទេ​។​ យើង​ក្រឡេក​មើល​ អ្នកនយោបាយ​ធំៗ​មួយៗ​ ឈ្មោះ​ក៏​មិនដឹង​ជា​មាន​ប៉ុន្មាន​ឈ្មោះ​ ហើយ​អាយុ​ ថ្ងៃខែ​ឆ្នាំ​កំណើត​ហ្នឹង​ មាន​ពិត​ មាន​មិន​ពិត​ ហើយ​សុទ្ធតែ​ជា​មន្ត្រីជាន់ខ្ពស់​ទៀត​ ដូច្នេះ​រឿង​បញ្ហា​ទាំង​អស់នេះ​ វា​ជា​ប្រពៃណី​ របស់​យើង​ទៅ​ហើយ​។​ ខ្ញុំ​ជឿ​ថា​ ការ​កែ​អាយុ​បន្តិចបន្តួច​ហ្នឹង​វា​មាន​ ផល​ប៉ះពាល់​ខ្លះ​ ដោយ​វា​ក្លែង​ខុស​ពី​ការ​ពិត​ ។​ ដែល​ខ្ញុំ​និយាយ​ថា​ ការ​ពិត​សម្រាប់​រូប​វ័​ន្ត​បុគ្គល​ ប៉ុន្តែ​ក្នុង​ការ​ធ្វើ​កិច្ច​ការងារ​ក្នុង​សង្គម​ បើសិនជា​វា​កែ​អាយុ​ហ្នឹង​ វា​ច្រើន​ពេក​វា​អាច​ប៉ះពាល់​ដែរ​ ពាក់ព័ន្ធ​នឹង​អាយុ​ក្នុង​ការ​ធ្វើការ​ ឧទាហរណ៍​ថា​កែ​រហូត​ដល់​ ១០​ឆ្នាំ​ ដប់​ឆ្នាំ​ជាង​ អី​អ៊‍ីចឹង​ទៅ​ ក៏​ប៉ុន្តែ​បើ​កែ​ត្រឹម​មួយ​ ឬពីរ​ឆ្នាំ​ អី​អ៊‍ីចឹង​ វា​មិន​ត្រូវ​ច្បាប់​ទេ​កែ​អ៊‍ីចឹង​ ក៏​ប៉ុន្តែ​វា​ក៏​មិន​ប៉ះពាល់​ប្រសិទ្ធិ​ភាព​ការងារ​ទេ​»​។​

​គួរ​រម្លឹក​ផង​ដែរ​ថា​ នា​ពេល​ថ្មីៗ​នេះ​ មាន​បេក្ខជន​ប្រឡង​ក្រប​ខណ្ឌ​មន្ត្រីរាជការ​នៃ​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ មាន​អាយុប្រមាណ​ ៥០​ ឆ្នាំ​ លើស​ការ​កំណត់​របស់​ក្រសួង​ដែល​តម្រូវ​ឲ្យ​បេក្ខជន​មាន​អាយុ​ច្រើន​បំផុត​ពី​ ២៥​ ឆ្នាំ​ដល់​ ៣០​ ឆ្នាំ​ ប៉ុន្តែ​បុរស​នោះ​បាន​កែ​អាយុ​របស់​ខ្លួន​មក​នៅ​ត្រឹម​ ២៧​ ឆ្នាំ​វិញ​ ហើយ​គាត់​បាន​ប្រឡង់​ជាប់​ ជា​ហេតុ​ធ្វើ​ឲ្យ​មានការ​តវ៉ា​ពី​បេក្ខជន​ផ្សេងៗ​ទៀត​ ដែល​មាន​អាយុ​ត្រូវ​តាម​លក្ខខណ្ឌ​របស់​ក្រសួង​៕


Viewing all articles
Browse latest Browse all 7748

Trending Articles