ប្រធានាធិបតីថ្មីនៃប្រទេសហ្សិមបាប់វ៉េ បានដាក់ពាក្យសុំជាសមាជិកនៃអង្គការ Commonwealth វិញហើយបន្ទាប់ពី ប្រទេសនេះបញ្ចប់ការគ្រប់គ្រងរបស់លោក Robert Mugabe ដែលស្និទ្ធនឹងប្រទេសចិន។
លោកប្រធានាធិបតី Emmerson Mnangagwa បានដាក់ពាក្យជាផ្លូវការសុំចូលជាសមាជិកបន្ទាប់ពីបានចាកចេញពីអង្គការនេះ រយៈពេល ១៥ឆ្នាំមកហើយ។
អគ្គលេខាធិការអង្គការ Commonwealth Patricia Scotland បាននិយាយថា សម្ដែងការរីករាយ ការវិលមកវិញ របស់ ហ្សិមបាបវ៉េ
តាមបណ្ដាញផ្សាយព័ត៌មាន អាល្លឺម៉ង់ DW បច្ចុប្បន្ន អង្គការ Commonwealth មាន ៥៣ប្រទេស ហើយប្រទេសទាំងនោះ សុទ្ធសឹងស្ថិតនៅក្រោមអាណានិគមអង់គ្លេស។ ដោយឡែកប្រទេសហ្សិមប៉ាវ៉េបានឯករាជ្យពីអង់គ្លេស នៅឆ្នាំ១៩៨០៕
The post ហ្សិមបាប់វ៉េសុំចូលសមាជិក Commonwealth វិញហើយ appeared first on WMC.