Quantcast
Channel: WMC
Viewing all articles
Browse latest Browse all 7748

អាជ្ញាធរខ្មែរបញ្ជូនជនជាតិវៀតណាម ១០ នាក់ ករណីលួចកាប់បំផ្លាញព្រៃឈើខុសច្បាប់

$
0
0

ក្រុងភ្នំពេញ៖  ជនជាតិវៀតណាម ១០ នាក់ត្រូវបានកម្លាំងសមត្ថកិច្ច ចាប់បញ្ជូនប្រគល់ទៅឲ្យប្រទេសវៀតណាមវិញ ក្រោយពីបានឃាត់ខ្លួនពួកគេ នៅក្នុងភូមិសាស្រ្តភូមិភិលើ ឃុំ សេសាន្ត ស្រុកអូយ៉ាដាវ ខេត្តរតនគិរី ករណីពាក់ព័ន្ធនឹងការលួចកាប់បំផ្លាញព្រៃឈើខុសច្បាប់។

ស្តាប់សំឡេង លោក សេរីវឌ្ឍនៈ រាយការណ៍៖

នៅក្នុងរបាយការណ៍របស់ស្នងការខេត្ត រតនៈគិរី ធ្វើឡើងកាលពីថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០១៨ នេះ កម្លាំងសមត្ថកិច្ចខេត្ត បានចុះល្បាតតាមខែ្សបន្ទាត់ព្រំដែន នៅក្នុងភូមិសាស្រ្តភូមិភិលើ ឃុំសេសាន្ត ស្រុកអូយ៉ាដាវ ខេត្តរតនគិរី ក៏បានប្រទះនិងធ្វើការឃាត់ខ្លួន ជនជាតិវៀតណាម ១០ នាក់ រួម និង គោយន្តកែច្នៃ ០៣ គ្រឿង កំពុងធ្វើសកម្មភាពលួចឆ្លងដែន ក្នុងបំណងលួចប្រព្រឹត្ត បទល្មើសព្រៃឈើ ក្នុងទឹកដីកម្ពុជា។
លោកឧត្តមសេនីយ៍ត្រី ជា ប៊ុនធឿន ស្នងការរងទទួលបន្ទុកអន្តោប្រវេសន៍ បានអោយវិទ្យុស្រ្តីដឹង ថា ជនជាតិវៀតណាមទាំង១០ នាក់នោះ ត្រូវបានបញ្ជូនត្រឡប់ទៅកាន់អាជ្ញាធរប្រទេសវៀតណាមវិញហើយ តែមិនមានការឆ្លងកាត់សាលក្រមនោះទេ។

លោកបញ្ជាក់ថា បទល្មើសព្រំដែនដែលចាប់បាននៅនឹងកន្លែង គឺសមត្ថកិច្ច បានសុំការឯកភាពពីអយ្យការសាលាដំបូងខេត្ត រួចបំពេញបែបបទហើយបញ្ជូនទៅភាគីប្រទេសវៀតណាម តាមប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិអូយ៉ាដាវ ដោះស្រាយបន្ត។

សំឡេង លោក ជា ប៊ុនធឿន៖ អត់មានជំនុំជម្រះអីទេ! អានេះ គ្រាន់តែជាបទល្មើសលួចឆ្លងដែនអត់ទាន់មានសកម្មភាពអីទេ ប៉ុន្តែយើងចាប់បាននៅនិងកន្លែង ហើយបានបញ្ជូនយកទៅឲ្យវៀតណាមវិញអស់ហើយ ដើម្បីព្រមានកុំឲ្យមានការចូលមកដោយខុសច្បាប់បែបនេះទៀត។

យ៉ាងណាក៏ដោយ លោក ឧត្តមសេនីយ៍ត្រី បានបញ្ជាក់ថា ការបញ្ជូនជនលើ្មសយកទៅដោះស្រាយបន្តបែបនេះ តាមឡើងតាមកិច្ចព្រមព្រៀងសន្តិភាព រវាងខេត្តនិងខេត្ត ដោយកន្លងមកក៏មានជនជាតិខ្មែរលួចចូលទៅប្រទេសវៀតណាមផងដែរ។

ជនល្មើសសង្ស័យទាំង ១០ នាក់នេះ មានទីលំនៅបច្ចុប្បន្ន នៅភូមិ ប៊ី ឃុំ យ៉ាតម ស្រុក ដាក់កឺ ខេត្ត យ៉ាឡាយ ប្រទេសវៀតណាម។

សូមបញ្ជាក់ថា ករណីដែលជនជាតិវៀតណាមលួចធ្វើការឆ្លងដែនខុសច្បាប់មកកម្ពុជា​នេះ បើយោងទៅតាមទិន្នន័យរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រោមចំណុះក្រសួងមហាផ្ទៃ គឺចាប់តាំងពីឆ្នាំ ២០១៤ កម្ពុជាបានធ្វើការបណ្តេញជនជាតិវៀតណាម ជាង ១ម៉ឺន ៩០៨ នាក់ដែលឆ្លងដែនមកកម្ពុជាដោយខុសច្បាប់៕

The post អាជ្ញាធរខ្មែរបញ្ជូនជនជាតិវៀតណាម ១០ នាក់ ករណីលួចកាប់បំផ្លាញព្រៃឈើខុសច្បាប់ appeared first on WMC.


Viewing all articles
Browse latest Browse all 7748

Trending Articles