Quantcast
Channel: WMC
Viewing all articles
Browse latest Browse all 7772

រដ្ឋាភិបាល​ឥណ្ឌូ​នេ​ស៊ី​ផ្តល់​មូលនិធិ​បង្កើត​ធនាគារ​ទូក​

$
0
0

150831-Inter-news-srey-nich-kimoan-ed-cover

​ឥណ្ឌូ​នេ​ស៊ី​៖​ ប្រជាជន​ឥណ្ឌូ​នេ​ស៊ី​ភាគច្រើន​កំពុង​អង្គុយ​រង់ចាំ​ធនាគារ​ទូក​​តែ​មួយ​គត់​ បើកទ្វា​ដំណើរការ​នៅ​លើ​ច្រាំង​នៃ​កោះ​អ៊ុ​ន​តុង​ចា​វា​ (Untung​ Jawa)​ដែល​ជា​តំបន់​រណប​មា​នទី​តាំងនៅ​ឆ្ងាយ​ពី​ទីក្រុង​ចា​កា​តា​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​។​ ប្រជាជន​រាប់​លាន​នាក់​រស់នៅ​តំបន់​ជាយក្រុង​នៃ​ប្រជុំ​កោះ​ជា​ច្រើន​នោះ​ ពិបាក​ក្នុង​ការ​ស្វែងរក​សេវា​ហិរញ្ញវត្ថុ​ដែល​បញ្ហា​នេះ​ជំរុញ​ឲ្យ​ធនាគារជាតិ​ឥណ្ឌូ​ណេ​ស៊ី​ហៅ​កាត់​ថា​ BRI​ បង្កើត​ធនាគារ​ទូក​មាន​គំរោង​បង្កើត​បន្ថែម​ទៀត​។​

150831-Inter-news-srey-nich-kimoan-ed-1​កន្លង​ទៅ​ធនាគារ​ទូក​នេះ​ ធ្វើការ​ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​សុក្រ​ដោយ​ធ្វើ​ដំណើរ​ពី​កោះ​មួយ​ទៅ​កាន់​កោះ​មួយទៀត​ ដើម្បី​ផ្តល់​សេវា​ដក​ប្រាក់​ ដាក់​ប្រាក់​ ព្រមទាំង​ខ្ចីប្រាក់​ជាដើម​ ដោយសារ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​មាន​ប្រជុំ​កោះ​ច្រើន​ដល់​ទៅ​ជាង​១៧​ពាន់​កោះ​ ហើយ​ប្រជាជន​ភាគច្រើន​រស់នៅ​លើ​កោះ​ដែល​នៅ​ដាច់​ស្រយាល​ដូច​ជា​កោះ​អ៊ុ​ន​តុង​ចា​វា​នេះ​ ដូច្នេះ​ពួក​គេ​ចាំបាច់​ត្រូវ​មាន​ធនាគារ​នៅ​គៀក​នឹង​ពួក​គេ​ ដើម្បី​បង្ក​ភាព​ងាយស្រួល​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​។​

​ជា​ម្ចាស់​តូប​លក់ទំនិញ​នៅ​តំបន់​នោះ​ លោក​ អាស៊ី​ស​ (Azis)​ បាន​និយាយ​ថា​ មាន​ធនាគារ​ចល័ត​បែប​នេះ​ពិតជា​ផ្តល់​ផលប្រយោជន៍​ច្រើន​ណាស់​ ពីព្រោះ​លោក​អាច​ដក​ប្រាក់​ពី​ធនាគារ​ម្តង​ក្នុង​មួ​យស​ប្តា​ហ៍​បាន​ដោយ​មិន​ចាំបាច់​ធ្វើ​ដំណើរ​ទៅ​ដក​ប្រាក់​ដល់ទី​ក្រុង​ចា​កា​តា​ឡើយ​ «​ខ្ញុំ​ទទួល​បាន​ប្រយោជន៍​ច្រើន​ណាស់​ពី​ធនាគា​ទូក​នេះ​ ប៉ុន្តែ​ខ្ញុំ​សង្ឃឹមថា​ធនាគារ​នេះ​នឹង​មក​កោះ​នេះ​រាល់ថ្ងៃ​»​។​

150831-Inter-news-srey-nich-kimoan-ed-2

​មិន​ត្រឹមតែ​ លោក​ អាស៊ី​ស​ ម្នាក់​ឡើយ​ដែល​រំពឹង​ចង់បាន​ដូច្នេះ​ បើ​តាម​ធនាគារជាតិ​នេះ​ មាន​ប្រជាជន​ឥណ្ឌូ​ណេ​ស៊ីចំនួន​ប្រហែល​៣៦ភាគរយ​ប៉ុណ្ណោះ​ដែល​មាន​គណនី​ក្នុង​ធនាគារ​ ប៉ុន្តែ​នេះ​ជា​ធនាគារ​ទូក​ដំបូង​បំផុត​នៅ​ឥណ្ឌូ​នេ​ស៊ី​ ដែល​កំពុង​ប្រតិបត្តិការ​ធនាគារ​ទូក​នេះ​ បាន​ជួប​នូវ​ឧបសគ្គ​មួយ​ចំនួន​ដូច​ជា​បញ្ហា​លើ​ការ​តម្លើង​ហេដ្ឋារចនាសម្ព័ន្ធ​ រួម​ទាំង​បញ្ហា​សុវត្ថិភាព​ផង​ដែរ​។​

​បើ​តាម​សម្តី​របស់​មន្ត្រី​ភ្នាក់ងារ​នៃ​ធនាគារជាតិ​ BRI​ លោក​ វ៉ា​ហ៊ី​យូ​ អា​ឌី​ ធី​យ៉ា​ហ៊ី​យ៉ា​ន់​តូ​ (Wahyu​ Adi​ Tyahiyanto)​ បាន​ឲ្យ​ដឹង​បន្ថែម​លើ​បញ្ហា​នេះ​ដែរ​ថា​៖​ «​ដំណើរការ​ធនាគារ​ក៏​អាស្រ័យ​ទៅ​លើ​អាកាសធាតុ​ដែរ​ បើ​អាកាសធាតុ​មិនល្អ​ យើង​ក៏​មិន​អាច​ដំណើរការ​បាន​ដែរ​»​។​ បង្ហាញ​លើ​ការ​លើក​ឡើង​នេះ​ គេ​កត់សម្គាល់​ឃើញ​បញ្ហា​មួយទៀត​នោះ​ គឺ​ការ​អប់រំ​ឲ្យ​ប្រជាជន​យល់​ពី​របៀប​ប្រើប្រាស់​ប្រព័ន្ធ​ធនាគារ​ថ្មី​នេះ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ធនាគារជាតិ​របស់​ឥណ្ឌូ​នេ​ស៊ី​ គ្រោង​នឹង​បង្កើត​ធនាគារ​ទូក​ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត​ដែរ​នៅ​ឆ្នាំ​បន្តបន្ទាប់​ ដោយ​រំពឹង​ថា​វា​អាច​ជួយ​ដល់​កំណើន​សេដ្ឋកិច្ចជាតិ​ឥណ្ឌូ​នេ​ស៊ី​ ហើយ​គណៈ​គ្រប់គ្រង​ធនាគារ​ក៏​រំពឹង​ផង​ដែរ​ថា​ថ្ងៃក្រោយទៅ​ ក្មេងៗ​ជំនាន់​ក្រោយ​នឹង​ចេះ​ប្រើប្រាស់​ប្រព័ន្ធ​ធនាគារ​នេះ​ដើម្បី​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​ពួក​គេ​។​

 

ប្រភព៖ BBC


Viewing all articles
Browse latest Browse all 7772

Latest Images

Trending Articles



Latest Images