Quantcast
Channel: WMC
Viewing all articles
Browse latest Browse all 7748

កម្មករ​ព្រមាន​ដុត​រោងចក្រ​ធៀន​ធៀន​នៅ​ព្រឹក​នេះ​

$
0
0

​កម្មករ​រោងចក្រ​ធៀន​ធៀន​ ដែល​មា​នទី​តាំងនៅ​ ភូមិ​ទួល​ត្នោត​ ឃុំ​ពើក​ ស្រុក​អង្គស្នួល​ខេត្តកណ្ដាល​ ព្រមាន​ដុត​រោងចក្រ​ធៀន​ធៀន​នៅ​ព្រឹក​ថ្ងៃ ចន្ទ​នេះ​ បើ​គ្មាន​ដំណោះស្រាយ​បញ្ហា​ប្រាក់ខែ​របស់​ពួក​គេ​ ។​

​សូម​ជម្រាប​ថា​ កម្មករ​រោងចក្រ​ធៀន​ធៀន​ប្រមាណ​១៧០​នាក់​ បាន​ធ្វើ​បាតុកម្ម​កន្លះ​ខែ​មក​ហើយ​ ក្រោយ​ពី​ថៅកែ​រោងចក្រ​បាន​រត់​ចោល​ ដោយ​មិន​បាន​បើក​ប្រាក់ខែ​ដល់​ពួក​គេ​កាលពីដើម​ខែសីហា​ ឆ្នាំ​២០១៥​ ។​

​តំណាង​កម្មករ​ម្នាក់​ បាន​ឲ្យ​វិទ្យុ​ស្ត្រី​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ទី​៣១​ ខែសីហា​ ឆ្នាំ​២០១៥​ នេះ​ថា​ បើ​នៅ​តែ​គ្មាន​ដំណោះស្រាយ​ដល់​កម្មករ​ទេ​ នោះ​កម្មករ​នឹង​ដុត​រោងចក្រ​នៅ​ព្រឹក​នេះ​ ។​

​សូម​រំឭក​ថា​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​២០​ខែសីហា​ឆ្នាំ​ ២០១៥​ កម្មករ​រោច​ក្រ​ធៀន​ ធៀន​ បាន​ប្រមូលផ្តុំ​គ្នា​នៅ​មុខ​សាលាដំបូង​ខេត្តកណ្ដាល​ ដើម្បី​ទាមទា​ឲ្យ​តុលាការ​ឆាប់​ចេញ​ដីកា​រក្សា​ការពារ​ ឲ្យ​ភាគី​កម្មករ​អាច​លក់​ទ្រព្យ​ស​ម្បិ​ត្តរបស់​ក្រុមហ៊ុន​ដែល​នៅ​សល់​ ដើម្បី​យក​ប្រាក់​បើក​ជា​ប្រាក់ខែ​ជូន​កម្មករ​ ក្រោយ​ពេល​ថៅកែ​រោងចក្រ​រត់​ចោល​ដោយ​គ្មាន​មូលហេតុ​។​ ប៉ុន្តែ​ចាប់ពី​ពេល​នោះ​មក​ដល់​ថ្ងៃនេះ​ នៅ​តែ​មិន​មាន​ដំណោះស្រាយ​ ៕


Viewing all articles
Browse latest Browse all 7748

Trending Articles