Quantcast
Channel: WMC
Viewing all articles
Browse latest Browse all 7754

ពលករខ្មែរ៣នាក់ធ្វើការលើទូកនេសាទថៃស្លាប់ក្នុងហេតុការណ៍នាវាដឹកទំនិញបើកបុក

$
0
0

ភ្នំពេញ៖យ៉ាងតិចណាស់ពលរដ្ឋ ៣នាក់ និងខ្មែរសុរិន្ទម្នាក់ត្រូវបានស្លាប់ក្នុងហេតុការនាវាដឹកទំនិញបើកបុកទូកនេសាទរបស់ពួកគេ នៅដែនសមុទ្រប្រទេសថៃ ។

វិទ្យុស្រី្តបានព្យាយាមសុំការផ្ដល់ព័ត៌មានពីស្នងការខេត្តបន្ទាយមានជ័យ តែពុំឆ្លើយនឹងសំណួរនេះដោយ បញ្ជាក់កំពុងជាប់ប្រជុំ។

តាមសមត្ថកិច្ចប្រចាំការនៅខេត្តបន្ទាយមានជ័យដែលបណ្ដាញសារព័ត៌មាន Fresh News ស្រង់សំដី នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨នេះឱ្យដឹងថា ពួកគេទាំង៤នាក់នេះ បានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ នាវាដឹកទំនិញបើកបុកទូកនេសាទ នៅដែនសមុទ្រថៃ ក្នុងខេត្តឈុនបុរី ប្រទេសថៃ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ហេតុការណ៍គ្រោះថ្នាក់នេះ កើតឡើងនៅយប់ឈានចូលថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ ហើយក្នុងចំណោមពលករស្លាប់ទាំង៤នាក់ នៅមិនទាន់ស្គាល់អត្តសញ្ញាណ និងស្រុកកំណើត នៅខេត្តណាច្បាស់នោះទេ តែក្នុងនោះមានម្នាក់ មានស្រុកកំណើត ក្នុងភូមិពន្លៃ ឃុំកំពែង ស្រុកគីរីវង់ ខេត្តតាកែវ។

ជុំវិញរឿងនេះដែរ វិទ្យុស្រ្ដីមិនអាចសុំការឆ្លើយតបបន្ថែមពី លោក អាត់ ខែម​ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបាននៅឡើយទេ  ចំពោះអត្ដសញ្ញាណពលរដ្ឋខ្មែរ ៣នាក់ដែលទៅធ្វើការលើទូកនេសាទថៃ ហើយស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់នាវាដឹកទំនិញបើកបុកទូកនេសាទនេះ ដោយលោក កំពុងជាប់រវល់ប្រជុំ។

តែបើតាមការស្រង់សម្ដីសមត្ថកិច្ចខេត្តបន្ទាយមានជ័យ គឺ បច្ចុប្បន្នសពពលករខ្មែរទាំង៣រូបនេះ ត្រូវបានអាជ្ញាធរថៃ កំពុងធ្វើការស្រាវជ្រាវរកអត្តសញ្ញាណ ដើម្បីរៀបចំបញ្ជូនមកកាន់ស្រុកកំណើតវិញ៕

 

 

The post ពលករខ្មែរ៣នាក់ធ្វើការលើទូកនេសាទថៃស្លាប់ក្នុងហេតុការណ៍នាវាដឹកទំនិញបើកបុក appeared first on WMC.


Viewing all articles
Browse latest Browse all 7754

Trending Articles