Quantcast
Channel: WMC
Viewing all articles
Browse latest Browse all 7752

ក្រសួងការបរទេសហរដ្ឋអាមេរិកអំពាវនាវឱ្យភូមាដោះលែងអ្នកកាសែត

$
0
0

ក្រសួងការបរទេសសហរដ្ឋអាមេរិកនៅថ្ងៃអង្គារ៍ ទី ១៩ ធ្នូ បានអំពាវនាវឱ្យរដ្ឋាភិបាលភូមាដោះលែងអ្នកសារព័ត៌មាន ២រូប របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដែលពួកគេត្រូវបានឃុំខ្លួន រយៈពេល ១សប្ដាហ៍មកហើយ ។

អ្នកសារព័ត៌មានទាំងពីររូបនោះ មានឈ្មោះ Wa Lone  និង Kyaw Soe Oo ។

ស្រ្ដីអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក Heather Nauert បានប្រាប់អ្នកសារព័ត៌មាននៅឯសេតវិមានថា អាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអាយុជីវិតរបស់អ្នកសារព័ត៌មាន ២រូបនេះដែលមិនដឹងឃុំខ្លួននៅទីណា ហើយស្នើឱ្យមានការដោះលែងជាបន្ទាន់។

កាលពីថ្ងៃចន្ទ ទី ១៨ធ្នូ សហភាពអឺរ៉ុបក៏បានចេញសេចក្ដីថ្លែងការណ៍ទាមទារឱ្យរដ្ឋាភិបាលភូមា ដោះលែងអ្នកសារព័ត៌មានពីររូបនេះផងដែរ។

សហភាពអឺរ៉ុបបាននិយាយថា ការចាប់ខ្លួនអ្នកសារព័ត៌មានដូចនេះ គឺជាការប៉ះពាល់ធ្ងន់ធ្ងរដល់សេរីភាពសារព័ត៌មាននៅភូមា។

អ្នកសារព័ត៌មានពីររូបនេះ ច្រើនតែចុះយកព័ត៌មាននៅតំបន់របស់ពួកយោធោ ជាពិសេសធ្វើសេចក្ដីរាយការណ៍អំពីជម្លោះហិង្សា ជាតិសាសន៍នៃសហគមន៍រ៉ូហ៊ីងយ៉ា៕

The post ក្រសួងការបរទេសហរដ្ឋអាមេរិកអំពាវនាវឱ្យភូមាដោះលែងអ្នកកាសែត appeared first on WMC.


Viewing all articles
Browse latest Browse all 7752

Trending Articles