Quantcast
Channel: WMC
Viewing all articles
Browse latest Browse all 7748

បំផ្ទុះភ្នំភ្លើងនៅបាលីបណ្ដាលឱ្យជើងហោះហើរត្រូវបានផ្អាក

$
0
0

អាជ្ញាធរប្រទេសឥណ្ឌូនេស៊ី បានចេញការព្រមានភ្លាមៗដោយជូនដំណឹងថា កំអែលបំផ្ទុះភ្នំភ្លើងនិងកំសួលផ្សែងរបស់ភ្នំAgung កំពុងរាលដាលជាខ្លាំងដែលអាចដល់ព្រមានយន្តហោះ នៅតំបន់បាលី ហើយចាំបាច់ត្រូវបង្ខំការហោះហើរ។

អាជ្ញាធរបញ្ជាក់ថា ព្រលានយន្តហោះ Ngurah Rai ត្រូវបានផ្អាកការហោះហើយ ២៤ម៉ោងម្ដងរួចហើយកាលពីថ្ងៃចន្ទទី២៧វិច្ឆិកា ហើយនៅថ្ងៃអង្គារទី២៨វិច្ឆិកានេះ ត្រូវផ្អាកការហោះហើរយ៉ាងតិច ២៤បន្ថែមទៀត។

អាជ្ញាធរបានបញ្ជាក់ថា ពលរដ្ឋជិត៣ម៉ឺននាក់ បានជន្លៀសទៅរកទីសុវត្ថិភាព។តែយ៉ាងនេះក្ដី បណ្ដាញផ្សាយព័ត៌មានBBC បានចុះផ្សាយថា នៅមានពលរដ្ឋជាច្រើនពាន់នាក់ទៀតហាក់មិនភ័យខ្លាចទេ ហើយពួកគាត់ នៅតែស្ថិតក្នុងភូមិនៅឡើយ។

ការិយាល័យទេសចរណ៍កោះបាលី បានប្រកាសថា ផ្សែងនិង កំអែលភ្នំភ្លើងនេះ បានរាលដាល់នៅពាសពេញភាគខាងត្បូង ហើយសូម្បីពន្លឺព្រះអាទិត្យក៏រកមើលសឹងមិនឃើញ។

ឥណ្ឌូនេស៊ី ជាប្រទេសដែលសម្បូរភ្នំច្រើនជាងគេនៅអាស៊ី ។ ភ្នំចំនួន ១០ ដែលភាគច្រើននៅ លើកោះ ដូចជាកោះបាលី កោះចាវ៉ា​ជាដើម គឺជាភ្នំដែលច្រើនតែផ្ទុះកំអែលភ្នំ៕  

 

The post បំផ្ទុះភ្នំភ្លើងនៅបាលីបណ្ដាលឱ្យជើងហោះហើរត្រូវបានផ្អាក appeared first on WMC.


Viewing all articles
Browse latest Browse all 7748

Trending Articles