Quantcast
Channel: WMC
Viewing all articles
Browse latest Browse all 7772

កញ្ញា ទូច សុជាតិតា ពីបុគ្គលិកអង្គការក្លាយជាសហគ្រិន

$
0
0

ភ្នំពេញ៖ ពីបុគ្គលិអង្គការ កញ្ញា ទូច សុជាតិតា បានប្រែក្លាយខ្លួនជាសហគ្រិនម្នាក់ដែលគ្រប់គ្រងក្រុមហ៊ុនចំនួន ៣ គឺ ក្រុមហ៊ុន Inspire d​in ក្រុមហ៊ុន​ Sourire Pro And Art និងក្រុមហ៊ុន Ino TED ។ ចង់ដឹងពី ភាពជោគជ័យជ័យរបស់កញ្ញា ទូច សុជាតិតា មានអ្វីនៅពីក្រោយ។សូមអញ្ជើញស្ដាប់ជីវៈព័ត៌មានអំពីកញ្ញា ទូច សុជាតិតា ដែលជាភាគទីមួយ​ ដូចតទៅ៖

សំឡេង៖

«អ្វីដែលសំខាន់គឺដូចយើងដែរចឹង បើសិនជាយើងនៅមួយកន្លែងយើងអត់ដឹងថាផ្លូវរបស់យើងនោះមានអីទេ ប៉ុន្ដែបើសិនជាយើងដើរទៅមុខ យើងនឹងដឹងថា ភាពខុសគ្នាយ៉ាងម៉េច »។

នេះជាការលើកឡើងរបស់ កញ្ញា ទូច សុជាតិតា បានប្រែក្លាយខ្លួនពីបុគ្គលិកអង្គការជា សហគ្រិនដ៏ឆ្នើមមួយរូប ។

មានសម្បុរស សក់ខ្លី ទឹកមុខញញឹមពព្រាយ កញ្ញារៀបរាប់បន្តថា៖«តែបើសិនជាយើងដើរទៅមុខ យើងនឹងដឹងថា ភាពខុសគ្នាយ៉ាងម៉េច ព្រោះនៅពេលដែលបងចាប់ផ្ដើមចង់ក្លាយខ្លួនជាសហគ្រិន មានមិត្តភក្ដិ និងក្រុមគ្រួសារក៏បារម្ភថា យើងអត់ដែលមានបទពិសោ ធន៍ធ្វើអាជីវកម្មផង ដល់ពេលយើងឈប់ ហើយបង្កើតក្រុមហ៊ុនចឹងអាចនឹងមានភាពប្រឈមច្រើនមែនទែន ។តែបងប្រាប់ពួកគាត់វិញថា បើយើងមិនដែលដើរទៅមុខទេ យើងមិនដឹងថា នៅខាងមុខមានអីទេ»។

អតីតបុគ្គលិក អង្គការលីកាដូ បច្ចុំប្បន្នបានក្លាយជាមន្ត្រីអង្គការ Oxfam ។នៅខាងក្នុងបរិវេណនៃអង្គការ Oxfam  ហាក់ដូចជាមានភាពស្ងប់ស្ថាត់បន្ថិចដោយសារតែនៅទីនោះ ម៉ោង៦ល្ងាចគឺបុគ្គលិកជាច្រើនចេញពីការងារ។តែយ៉ាងណា នៅក្នុងសម្ដីរុះរាយរាក់ទាក់ កញ្ញា ទូច សុជាតិតា បានធ្វើអោយសភាស្ងប់ស្ងាត់ទាំងនេះ ប្រែក្លាយជាបរិយាកាសរីករាយ ។

កញ្ញាបានប្រាប់ពីការងារក្លាយជាសហគ្រិនវ័យក្មេង។

កញ្ញា ទូច សុជាតិតា ៖ «ច៎ាមុនដំបូងបងជាបុគ្គលិកអង្គការលីការដូជាអង្គការសិទ្ធិមនុស្ស ពេលនឹងបងធ្វើការជាមន្រ្ដីជាន់ខ្ពស់លើរឿងស្រ្ដី ហើយពេលបងធ្វើការរយៈពេលបានប៉ុន្មានខែទៅ គេក៏អោយបងធ្វើជា Women right  Supervisor »។

បន្ទាប់ពីអង្គការលីកាដូ កញ្ញាការបានចូលធ្វើការជាអ្នកស​ម្របសម្រួលនៅអង្គការខេមប៊ូ។

កញ្ញា ទូច សុជាតិតា ៖«ហើយបន្ទាប់មកនៅពេលដែលធ្វើការជាមួយអង្គការនឹង បងចេះតែមានការងារជាច្រើនធ្វើជាមួយនិងការងារអនុសញ្ញាអន្ដរជាតិស៊ីដ  ហើយនៅពេលហ្នឹងក៏មានខាងអង្គការលីកាដូក៏ជាប្រធានរបស់អង្គការរួមសម្ព័ន្ធជាមួយនិង ខេមប៊ូ នៅក្នុងការងារខេមប៊ូ​បងជាអ្នកសម្របសម្រួលការងារអោយខេមប៊ូដែរ ហើយពេលហ្នឹង ខេមប៊ូ មាន ៣៥ អង្គការដែលធ្វើការរឿងតស៊ូមតិ ទាក់ទងនិងច្បាប់អំពើហិង្សាក្នុងគ្រួសារ ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ហើយនិងច្បាប់ស្ដីពីការ ជួញដូរស្រ្ដីនិងកុមារ។ ចឹងបងបានចូលរួមចំណែកច្រើនទាក់ទងនិងការតស៊ូមតិទៅលើច្បាប់ទាំងពីរ ហើយនឹងរបាយការណ៍អនុសញ្ញាអន្ដរជាតិស៊ីដ »។

ដល់ឆ្នាំ ២០០៥ កញ្ញាបានចូលធ្វើការនៅ UNDP អង្គការសហប្រជាជាតិ។  ពេលនោះកញ្ញាក៏មានតួនាទីមួយទៀតទៅលើការផ្ដល់ការគាំទ្រផ្នែកអភិបាលកិច្ច ក្នុងគម្រោងធំៗចំនួន បី គម្រោងទីមួយ.ទាក់ទងនិងការអភិវឌ្ឍន៍សមត្ថភាពរបស់សមាជិកសភា និងសមាជិកព្រឹទ្ធសភា។ និងគម្រោងទីពីរ.គឺទាក់ទងនឹងការប្រឆាំងអំពើពុករលួយ ។ ដោយឡែក គម្រោងទីបី.ពាក់ព័ន្ធនិងការស្វែងរកយុត្ដិធម៌។

បន្ទាប់ពី ៣ឆ្នាំកន្លងផុតទៅ កញ្ញាបានសម្រេចចិត្តទៅរៀនបន្ដនៅប្រទេសនូវេសេឡង់។

កញ្ញា ទូច សុជាតិតា៖ «ដោយសារមាន Program Manager គាត់ជាអ្នកដែលមានសមត្ថភាព ហើយនៅក្នុងស្ថាប័នទាំងអស់នោះបងឃើញភាគច្រើន គឺ សុទ្ធតែជាបុរស ថ្នាក់ដឹកនាំនៅក្នុងរាជការ ថ្នាក់ដឹកនាំនៅក្នុងស្ថាប័នអង្គការ ឬក៏ស្ថាប័នផ្សេងៗ ភាគច្រើនជាបុរស ពេលនោះបងសួរខ្លួនឯងថា ហេតុអីក៏មានចំនួនស្រ្ដីតិចម៉្លេះ ។ចឹងពេលនោះបងក៏សម្រេចចិត្តថា បងទៅរៀនបន្ដ» ។

គួរជម្រាបដែរថា ការទៅរៀននៅប្រទេស នូវេសេឡង់ នៅ ឆ្នាំ២០០៨ គឺដោយតែកញ្ញា ទូច សុជាតិតាងបានជាប់ Scholarship ទៅប្រទេស New Zealand (នូវែលសេឡង់) រៀនអនុបណ្ឌិត ជំនាញខាងគោលនយោបាយសាធារណៈ រយៈពេល ២ឆ្នាំ។បើនិយាយពីបទពិសោធន៍នៃការរៀនសូត្រនៅប្រទេសនូវេសេឡង់ កញ្ញា ទូច សុជាតិតា ហាក់ដូចជាអភិវឌ្ឍន៍ខ្លួនឯងបានយ៉ាងលឿន។

កញ្ញា ទូច សុជាតិតា៖ «និយាយពីបទពិសោធន៍នៃការរៀនសូត្រគឺមុនដំបូងមានអារម្មណ៍ភ័យខ្លាចដែរ ពីព្រោះយើងជាស្រ្ដីហើយយើងមកពីប្រទេសកំពុងអភិវឌ្ឍន៍ ហើយភាសាអង់គ្លេសក៏មិនជាខ្លាំងក្លាណាស់ណា បើប្រៀបធៀបជាមួយនិងជនជាតិដើមរបស់គេដែលនៅទីនោះ។ តែនៅពេលដែលបងបានរស់នៅទីនោះ រយៈពេល ១ខែ បងក៏សាំនឹងស្ថានភាពរស់នៅនៅទីនោះ ហើយបងក៏ជាផ្ដើមរកវិធីសាស្រ្ដនៃការរៀន »។

កញ្ញា ទូច សុជាតិតា បានឱ្យដឹងថា ការផ្លាស់ប្ដូរយ៉ាងលឿនរបស់កញ្ញា គឺ ការអោយតម្លៃទៅលើការសិក្សា និងអានសៀវភៅឲ្យបានច្រើន ។

កញ្ញា ទូច សុជាតិតា៖«នៅពេលដែលយើងអាចច្រើន យើងមានចម្ងល់ច្រើន នៅពេលដែលមានចម្ងល់ នៅក្នុងបងឃើញថា នៅថ្នាក់ខ្ពស់ក៏ដោយ ក៏នៅមានបុរសច្រើនជាងដែរ។ចឹងនៅក្នុងថ្នាក់មុនដំបូងបុរស គាត់មានមតិច្រើន ពេលនោះបងក៏ចាប់ផ្ដើមគិតទៀត ពីព្រោះបទពិសោធន៍បងតាំងពីដើម គឺ ទាក់ទងនិងសិទ្ធិស្រ្ដី។ ចឹងបងក៏មានអារម្មណ៍ថា បងជាស្រ្ដីបងក៏អាចគិតបានច្រើន ក៏អាចនិយាយបានច្រើនដូចគ្នា នៅពេលនោះបងចាប់ផ្ដើមអានសៀវភៅច្រើន ធ្វើការស្រាវជ្រាវច្រើន ក៏មានការជជែកក្នុងថ្នាក់គ្រូ ក៏ដូចជាជាមួយលោកគ្រូ អ្នកគ្រូនៅទីនោះ គឺគេទទួលស្គាល់»។

បញ្ជាក់ដែរថា មុននិងកញ្ញា ទូច សុជាតិតា ជាប់អាហារូបករណ៍សិក្សានៅប្រទេនូវេសេឡង់ ផ្នែកអនុបណ្ឌិត មុខវិជ្ជា គោលនយោបាយសាធារណៈ គឺ កញ្ញា បានរៀននៅមហាវិទ្យាល័យចំនួនពីរ គឺមហាវិទ្យាល័យច្បាប់ និងមហាវិទ្យាល័យសេដ្ឋកិច្ច ។

កាលណោះ កញ្ញាបានបញ្ចប់មហាវិទ្យាល័យច្បាប់នៅឆ្នាំ២០០១  ហើយបានបញ្ចប់មហាវិទ្យាល័យសេដ្ឋកិច្ចដោយជោគ ជ័យនៅ២០០២។ នៅពេលដែលបញ្ចប់នៅមហាវិទ្យាល័យសេដ្ឋកិច្ចហើយ កញ្ញា ក៏ចាប់ផ្ដើមធ្វើការនៅ NGO នៅក្នុង ឆ្នាំ២០០២ ។

ជាងនេះអ្វីដែលគួរឲ្យស្ញប់ស្ញើចនឹងកញ្ញា ទូច សុជាតិតា ដែរនោះ គឺ ភាពក្លាហាន និងការតាំងចិត្តខ្ពស់របស់កញ្ញា អំឡុងពេលរៀនថ្នាក់អនុបណ្ឌិតនៅបរទេស ផងដែរនោះ។

កញ្ញាទូច សុជាតិតា៖«មុនដំបូងបងគិតថា ខ្លួនឯងជាស្រ្ដីហើយមកពីប្រទេសកំពុងអភិវឌ្ឍន៍ផង ប្រហែលជាមិនអាចរៀនឈ្នះអ្នកដែលគេមានភាសាអង់គ្លេសល្អទេ តែរយៈពេល បាន ពីរ បីខែ  ក៏បងចាប់ផ្ដើមអាចរៀនឆ្លងឆ្លើយជាមួយលោកគ្រូ អ្នកគ្រូ នៅទីនោះ គឺ បានល្អដូចជាជនជាតិដើមរបស់គេដែរ»។

The post កញ្ញា ទូច សុជាតិតា ពីបុគ្គលិកអង្គការក្លាយជាសហគ្រិន appeared first on WMC.


Viewing all articles
Browse latest Browse all 7772

Latest Images

Trending Articles



Latest Images