Quantcast
Channel: WMC
Viewing all articles
Browse latest Browse all 7749

APHR ស្នើឱ្យសហប្រធានសន្និសីទទីក្រុងប៉ារីសនិង UN កោះប្រជុំសន្និសីទកិច្ចព្រមព្រៀងនេះឡើងវិញ

$
0
0

អង្គការសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សនៅថ្ងៃទី ២៣ តុលានេះ បានបញ្ចូនលិខិតទៅអគ្គលេខាធិ ការអង្គការសហប្រជាជាតិ ប្រធានាធិបតីឥណ្ឌូនេស៊ី ប្រធានាធិបតីបារាំង ដោយស្នើឱ្យមានការកោះប្រជុំ សន្និសីទទីក្រុងប៉ារីសស្តីពី ជម្លោះនយោ បាយនៅកម្ពុជាឡើងវិញ ដែលអង្គការនេះ ព្រួយបារម្ភពីផែនការរបស់គណបក្សកាន់អំណាចនៅកម្ពុជា ឈានទៅការរំលាយគណបក្សប្រឆាំងធំមួយ នឹងធ្វើឱ្យគ្រោះថ្នាក់ ដល់គោលការណ៍ប្រជាធិបតេយ្យនៅកម្ពុជា។

                                                                                ​​ឡូហ្គូរបស់អង្គការសមាជិកសភាអាស៊ាន។

លិខិតរបស់សមាជិកសភាអាស៊ានផ្នែកសិទ្ធិមនុស្សនេះ ធ្វើឡើងតាំងនាមឱ្យអង្គការអន្តរជាតិប្រមាណជាង៥៥ អង្គការទៀត ដែលមានមូលដ្ឋាននៅទូទាំងពិភពលោក ដែលបានសម្តែងការព្រួយបារម្ភពីជោគវាសនាអនាគតលទ្ធិប្រជាធិបតេយ្យ សេរីភាព ពហុបក្ស នៅកម្ពុជា ដែលពួកគេថា កំពុងឈានដល់តំណាក់កាលនៃគ្រោះថ្នាក់ហើយនោះ។

លិខិតបានបញ្ជក់ទៀតថា ប្រទេសសហប្រធាននៃសន្និសីទគឺប្រធានាធិបតីបារាំង អ៊ីម៉ាញ៉ូអែល ម៉ាកក្រុង និងប្រធានាធិបតីឥណ្ឌូនេស៊ី ជូកូវីដូដូ រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូរីញ៉ូ ហ្គូតារីស គឺជាភាគីមានសមត្ថកិច្ចគ្រប់គ្រាន់ មានសិទ្ធិក្នុងការកោះប្រជុំ និងពិនិត្យឡើងវិញ នូវស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ហើយអាចធ្វើឱ្យភាគីពាក់ព័ន្ធទាំងអស់ ពិសេសភាគីកម្ពុជាខ្លួនឯងផ្ទាល់ត្រូវពិនិត្យមើលកាតព្វកិច្ចខ្លួនឯងឡើងវិញ។

លិខិតរបស់អង្គការសភាតំបន់អាស៊ានបានបញ្ជាក់ទៀតថា អ្វីដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកកិច្ចព្រមព្រៀងនេះថា ស្លាប់បាត់ទៅហើយនោះ គឺជាការវាយប្រហារធ្ងន់ធ្ងរទៅលើខ្លឹមសារ និងអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងនេះ។

ក្រៅពីលើកឡើងដូចនេះ អង្គការអន្តរជាតិនៅអាស៊ីមួយនេះ ក៏បានលើកឡើងអំពីការឃុំខ្លួនលោក កឹម សុខា ការធ្វើយុទ្ធសាស្រ្តផែនការ ដើម្បីរំលាយគណបក្សសង្រ្គោះជាតិ ហើយរឹបអូសអាសនៈសភា និងក្រុមប្រឹក្សាឃុំ គឺជាការរំលោភធ្ងន់ធ្ងរចំពោះឆន្ទៈរបស់ពលរដ្ឋកម្ពុជាដែលជាម្ចាស់ឆ្នោត។

សូមបញ្ជាក់ថា លិខិតរបស់អង្គការសមាជិកសភាអាស៊ាន តំណាងឱ្យអង្គការអន្តរជាតិ ចំនួន ៥៥អង្គការ បានចំលងថ្វាយជូនព្រះមហាក្សត្រកម្ពុជា រដ្ឋមន្រ្តីការបរទេសទាំងអស់នៃប្រទេសសមាជិកហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ចំនួន ១៨ ប្រទេសទៀត ដើម្បីបានជ្រាបពីលិខិតរបស់អង្គការនេះ ដែលបានលើកឡើងពីស្ថានការណ៍នយោបាយនៅកម្ពុជា។

តែយ៉ាងនេះក្តី ទាំងមន្រ្តីនាំពាក្យរដ្ឋាភិបាលកម្ពុជា និងសម្តេចនាយករដ្ឋមន្រ្តីថ្មីៗនេះ រំពឹងថា កិច្ចព្រមព្រៀងនេះគ្មានតំលៃទេ ហើយគ្មានប្រទេសជាប់ពាក់ព័ន្ធណាមួយ អាចប្រើប្រាស់តួនាទីរបស់ខ្លួនបានទៀតទេនៅពេលនេះ៕

The post APHR ស្នើឱ្យសហប្រធានសន្និសីទទីក្រុងប៉ារីសនិង UN កោះប្រជុំសន្និសីទកិច្ចព្រមព្រៀងនេះឡើងវិញ appeared first on WMC.


Viewing all articles
Browse latest Browse all 7749

Trending Articles