Quantcast
Channel: WMC
Viewing all articles
Browse latest Browse all 7761

ឥណ្ឌូនេស៊ីពិភាក្សាជាមួយ ភូមា និយាយពីវិបត្តិសហគមន៍រ៉ូហ៊ីងយ៉ា

$
0
0

លោកស្រី Retno Marsudi រដ្ឋមន្ត្រីក្រសួងការបរទេសប្រទេសឥណ្ឌូនេស៊ីបានទៅដល់ប្រទេសភូមាហើយ កាលពីថ្ងៃអាទិត្យ ទី៣ កញ្ញា ដោយត្រូវចាប់ផ្ដើមពិភាក្សាជាមួយលោកស្រី អង់ សានស៊ូជីទីប្រឹក្សារដ្ឋ និងអគ្គមេបញ្ជាការកងទ័ពមីនអ៊ុងឡាំងនៅរដ្ឋរាក់ឃីនករណីវិបត្តិសហគមន៍រ៉ូហ៊ីងយ៉ា។

លោកស្រីរដ្ឋមន្រ្ដីការបរទេសឥណ្ឌូនេស៊ីដែលបានទៅដល់ប្រទេសភូមានៅថ្ងៃនេះ បន្ទាប់ពីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិបានចេញសេចក្ដីរាយការណ៍ថា សហគមន៍ម៉ូស្លីមរ៉ូហ៊ីងយ៉ា ជាង ៦ម៉ឺននាក់ បានបន្ដភៀសខ្លួន ទៅប្រទេសបង់ក្លា ដេស ដោយសារតែពួកគេរងការវាយប្រហារដោយកងទព័ភូមាក្រោមបទចោទសហគមន៍ជនជាតិភាគតិចនេះ បង្កើតកម្លាំងឧទ្ទាម។

លោកស្រីរដ្ឋមន្រ្ដីឥណ្ឌូនេស៊ីរូបនេះ ត្រូវលើកឡើងវិបត្តិសហគមន៍រ៉ូហ៊ីងយ៉ា​ ហើយជម្រុញអាជ្ញាធរភូមាបញ្ឈប់ការប្រើហិង្សាទៅលើជាតិសាសន៍មួយនេះ ។

អំពើហិង្សានៅរដ្ឋរាក់ឃីនបានកើតឡើងតាំងពីឆ្នាំ ២០១២ ដោយបណ្ដាលអោយមនុស្សស្លាប់ជាច្រើនរាប់ពាន់នាក់។ ហិង្សាកើតឡើងដោយសាររើសអើងជាតិសាសន៍។

តែបែបនេះក្ដី សហគមន៍រ៉ូហ៊ីងយ៉ាដែលមានដើមកំណើតមកពីប្រទេសបង់ក្លាដេសហើយនិងឥណ្ឌា ត្រូវបានរដ្ឋាភិបាលយោធាភូមាចាត់ទុកជាចំណាកស្រុកខុសច្បាប់ ទោះបីសហគមន៍នេះ មករស់នៅនៅរដ្ឋរាក់ឃីន តាំងពីសម័យអាណានិគមក៏ដោយ៕CNA

The post ឥណ្ឌូនេស៊ីពិភាក្សាជាមួយ ភូមា និយាយពីវិបត្តិសហគមន៍រ៉ូហ៊ីងយ៉ា appeared first on WMC.


Viewing all articles
Browse latest Browse all 7761

Latest Images

Trending Articles



Latest Images