Quantcast
Channel: WMC
Viewing all articles
Browse latest Browse all 7754

លោកគ្រូ​ ​ស្វាយ​​ សរ​ ​ប្រាប់​​ពី​​បច្ចេក​ទេស​​ក្នុង​​ការ​​រៀន​​ភ្លេង​សម័យ​​ឆាប់​ចេះ​

$
0
0

ភ្នំពេញ ៖ លោកគ្រូ​ ស្វាយ​ សរ​ ជា​តន្ត្រីករ​ភ្លេងសម័យ​ជើង​ចាស់​ ដែល​មាន​កេ​ត្តិ៍​ឈ្មោះ​ល្បីល្បាញ​តាំងពី​អំឡុង​ឆ្នាំ​១៩៦៥​ និង​១៩៧០​ មក​ម្លេះ​។​ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ កេ​ត្តិ៍​ឈ្មោះ​របស់​លោក​ក៏​នៅ​តែ​មិន​សាបសូន្យ​នោះ​ឡើយ​ ។​ នៅ​ក្នុង​នាទី​សិល្បៈ​កំសាន្ត​នៅ​ថ្ងៃនេះ​ លោក​នឹង​ ប្រាប់​ពី​បច្ចេកទេស​ក្នុង​ការ​ហាត់រៀន​ឧបករណ៍​ភ្លេងសម័យ​ ។​ បច្ចុប្បន្ន​នេះ​ លោកគ្រូ​ ស្វាយ​ សរ​ បាន​បើក​សាលាបង្រៀន​ភ្លេងសម័យ​នៅផ្ទះ​របស់​លោក​ផង​ដែរ​ ។​ ដើម្បី​ជ្រាប​ច្បាស់​ថា​ លោកគ្រូ​ ស្វាយ​ សរ​ នឹង​បង្ហាញ​ពី​បច្ចេកទេស​ក្នុង​ការ​រៀន​ឧបករណ៍​ភ្លេង​យ៉ាងណា​ ។​ ជា​បន្ត​ទៅ​ទៀត​នេះ​ សូម​នាង​កញ្ញា​ លោក​ លោកស្រី​ អញ្ជើញ​ស្តាប់​នាទី​សិល្បៈ​កំសាន្ត​ដែល​រៀបចំ​ដោយ​ កញ្ញា​ ប៉ូ​ សា​គុន​ ដូច​តទៅ​ ៖

 

music

លោកគ្រូ​ ស្វាយ​ សរ ​តន្ត្រីករ​ភ្លេងសម័យ​ជើង​ចាស់​

​លោកគ្រូ​ ស្វាយ​ សរ​ បាន​បើក​សាលាបង្រៀន​ភ្លេងសម័យ​ នៅ​គេហដ្ឋាន​របស់​លោក​ផ្ទាល់​។​ ​ស្ថិត​ក្នុង​វ័យ​ ៨១​ឆ្នាំ​ លោក​ ស្វាយ​ សរ​ ជា​តន្ត្រីករ​ជើង​ចាស់​ ដែល​ចេះ​ឧបករណ៍​ភ្លេងសម័យ​ស្ទើរ​គ្រប់​ឧបករណ៍​ទាំងអស់​ ។​

​លោកគ្រូ​ ស្វាសរ​ បាន​និយាយ​ថា​ ៖«​សាលាបង្រៀន​ភ្លេង​លោក​ មាន​ឧបករណ៍​គ្រប់​ប្រភេទ​ទាំងអស់​ មាន​ដូច​ជា​ ព្យា​ណូ​ អក​ ហ្គី​តា​ សូ​ឡូ​ហ្គី​តា​បាស​ ស្គរ​ និង​ភ្លេង​ផ្លុំ​ជាដើម​។​ បាទ​មាន​ទាំងអស់​ មាន​តាំងពី​ព្យា​ណូ​ មាន​តាំងពី​អក​ មាន​តាំងពី​ហ្គី​តា​ សូ​ឡូ​ហ្គី​តា​បាស​ ស្គរ​ ហើយនឹង​ភ្លេង​ផ្លុំ​ តែ​អត់​សូវ​មាន​អ្នក​ណា​ហាត់ភ្លេង​ផ្លុំ​ទេ​»​ ។​

​លោក​ ស្វាយ​ សរ​ រៀបរាប់​ពី​មូលហេតុ​ដែល​បណ្តាល​ឲ្យ​លោក​ ចេះ​លេង​ឧ​បរ​កណ៍​ភ្លេងសម័យ​ស្ទើរ​គ្រប់​ទាំងអស់​ ក៏​ព្រោះតែ​លោក​មាន​ទេព​កោសល​ខ្ពស់​ពី​កំណើត​ ហើយ​ម្យ៉ាងទៀត​ នៅ​សម័យ​សង្គមរាស្ត្រនិយម​ លោក​គឺជា​មនុស្ស​តែ​ម្នាក់​គត់​ ដែល​ទទួលខុសត្រូវ​មើលថែ​រក្សា​ឧបករណ៍​ភ្លេង​នៅ​ក្នុង​ព្រះរាជវាំង​ផង​នោះ​ ទើប​ធ្វើ​ឲ្យ​លោក​មានឱកាស​អាច​រៀន​ឧបករណ៍​ភ្លេង​បាន​ច្រើន​ ។​

ក្រៅ​តែ​ពី​ចេះ​លេង​ឧបករណ៍​ភ្លេងសម័យ​ លោក​ ស្វាយ​ សរ​ ក៍​ចេះ​លេង​ឧបករណ៍​ភ្លេងបុរាណ​ខ្មែរ​ផង​ដែរ​។​ ​បើ​តាម​ លោក​ ស្វាយ​ សរ​ សិស្ស​ដែល​អាច​រៀន​ភ្លេង​បាន​មិន​ចាំបាច់​ទាល់តែ​ស្គាល់​ឧបករណ៍​ភ្លេង​ទើប​អាច​រៀន​បាន​នោះ​ទេ​ ។​ មិនបាច់​ចាំ​ស្គាល់​អី​ទេ​ អ្នកខ្លះ​អត់​ទាំង​ស្គាល់​អី​ផង​ មក​ល្ងឹ​ង​ឈឹង​ម៉​ង​ ខ្ញុំ​ប្រាប់​ថា​អានេះ​ព្យា​ណូ​ អានេះ​អក​ ខ្ញុំ​ឲ្យ​ហាត់​ព្យា​ណូ​សិន​ទៅ​ ហើយ​បាន​ដំឡើង​ដល់​អក​ ហើយ​ដល់​បំបែក​ពី​អក​ទៅ​បើ​គាត់​ចង់​រៀន​ដល់​ស្គរ​ទៀត​ក៏​បាន​ ពីព្រោះ​នៅ​ក្នុង​អក​ណឹ​ង​វា​មាន​ម៉ាស៊ីន​ វា​មាន​ស្គរ​ វា​មាន​បះ​អី​នៅ​ក្នុង​នោះ​ទៀត​ ចឹ​ង​គេ​ចង់​បំបែក​ទៅ​ស្គរ​ក៏​បាន​ បំបែក​ទៅ​ហ្គី​តា​ក៏​បាន​ ប៉ុន្តែ​ស្ថិត​លើស​ម្ថ​ភាព​របស់​ខ្លួនឯង​ ។

​ដើម្បី​សិក្សា​ឲ្យ​បាន​ពូកែ​ទាល់តែ​អ្នករៀន​នោះ​ ត្រូវ​មក​ឲ្យ​ទៀងទាត់​ និង​ព្យាយាម​តាមដាន​ឲ្យ​បាន​ស៊ីជម្រៅ​ រាល់​មេរៀន​ដែល​គ្រូ​បាន​បង្រៀន​ បើសិនជា​មិន​ទាន់​ចេះ​ចាំ​ស្ទាត់​នៅ​ដំណាក់កាល​មេរៀន​នីមួយៗ​ គឺ​មិន​អាច​ទៅ​មុខ​បាន​ទេ​ ព្រោះ​ធ្វើ​ឲ្យ​សិស្ស​ចាប់​មេរៀន​មិន​ជាប់​ ។​

នេះ​ជា​ការ​ពន្យល់​របស់​លោក​ ស្វាយ​ សរ​ ៖​ «​បាទ​អា​ណឹ​ង​ត្រូវ​រៀន​តាម​ពេ​វេលា​ តាម​ម៉ោង​ដែល​ចែក​ជូន​ ថ្នាក់ទីមួយ​មក​រៀន​តាម​ថ្នាក់ទីមួយ​ ថ្នាក់​ទី​មក​រៀន​តាម​ថ្នាក់​ទី​ពី​ មុន​នឹង​ឲ្យ​ដូ​រេ​មី​នីមួយៗ​ត្រូវធ្វើ​ឲ្យ​បាន​ច្បាស់​ បាន​ដូរ​ទៅ​មេរៀន​ថែម​ទៀត​បាន​»​ ។​

​លោក​ ស្វាយ​ សរ​ បាន​និយាយ​ថា​ ដើម្បី​រៀន​ភ្លេង​ឆាប់​ចេះ​ លុះណាតែ​អ្នករៀន​ត្រូវ​ស្គាល់​ពី​កំនាព្យ​ភ្លេង​។​ លោក​ថា​ អក្សរ​មាន​កំនាព្យ​ចុង​ជួន​ រីឯ​ភ្លេង​ក៏​មាន​កំនាព្យ​ដូច​គ្នា​ដែរ​ បើសិនជា​អ្នករៀន​ចេះ​កំនាព្យ​ភ្លេង​នោះ​ ពេល​រៀន​នឹង​ឆាប់​យល់​ និង​ងាយ​ចាប់​បាន​។​ អ្នកខ្លះ​ដែល​មិន​ធ្លាប់​រៀន​ភ្លេង​អត់​ដឹង​ទេ​ អត់​ដឹង​ថា​កំណាព្យ​ភ្លេង​នៅ​ទីណា​ទេ​ ទាល់តែ​ចេះ​ភ្លេង​ ដូ​ រេ​ មី​ ហ្វា​ បានដឹង​កំណាព្យ​ភ្លេង​។​ បើ​ចឹ​ង​កំណាព្យ​របស់​វា​ មាន​ដូ​ម៉ា​ស៊ើ​ ឡា​មី​ណើ​ រេ​មី​ណើ​ សូ​សេ​ដ​ បាទ​អា​ណឹ​ង​មួយ​សេ​ដ​ប៉ោះ​វា​ ក្បួន​បោះ​វា​ ។​

​ចំពោះ​បច្ចេកទេស​ក្នុង​ការ​ហាត់រៀន​ភ្លេង​វិញ​លោក​បាន​និយាយ​ថា​ មាន​បី​ចំណុច​ ទី​០១​ ហាត់​វៃ​ចង្វាក់ភ្លេង​,​ ទី​០២​ មើលទៅ​លើ​តំលៃ​របស់​តួ​​ និង​ទី​០៣​ មើលទៅ​លើ​ទីតាំង​របស់​តួ​។​ បច្ចេកទេស​ចំពោះ​អ្នករៀន​ភ្លេង​គឺ​ទី​មួយ​ ហាត់​វ៉ៃ​ចង្វាក់ភ្លេង​ មួយ​ ពីរ​ បី​ បួន​ ណឹ​ង​ចូល​បទ​ច្រើន​ណាស់​ បទ​រាំវង់​ សារ​វ៉ា​ន់​ រាំក្បាច់​ រាំ​អី​ណឹ​ង​ណាស់​ ទី​ពីរ​គឺជា​តំលៃ​របស់​តួរ​ តួ​រមូល​ តួរ​សរ​ តួរ​ខ្មៅ​ ទំ​ពួក​មួយ​ទំ​ពួក​ពី​ ទី​បី​ទៀត​យើង​មើល​ទីតាំង​របស់​តួរ​ ដែល​ហៅ​ថា​ទីតាំង​របស់​តួរ​ គឺជា​ខ្សែរ​បន្ទាត់​នៃ​ភ្លេង​ ខ្សែរ​បន្ទាត់​ណឹ​ង​វា​មាន​ប្រាំ​បន្ទាត់​ បន្ទាត់​ទី​មួយ​រាប់​ពីក្រោម​ទៅ​ បន្ទាត់​ទី​ពីរ​ ទី​បី​ ទី​បួន​ ទី​ប្រាំ​ វា​មាននៅ​ក្នុង​ណឹ​ង​។​

​ជា​ចុង​ក្រោយ​ លោកគ្រូ​ ស្វាយ​ សរ​ បាន​បញ្ជាក់​ថា​ មូលហេតុ​ដែល​លោក​បើក​សាលាបង្រៀន​ភ្លេង​សម័យនេះ​ ក៍​ព្រោះតែ​ចិត្ត​អាណិត​ស្រលាញ់​ក្មេងៗ​  ម្យ៉ាង​លោក​ចង់​ចែករំលែក​ចំណេះដឹង​នេះ​ទៅ​ក្មេង​ជុំនាន់​ក្រោយ​ផង​។​ ព្រោះ​ខ្ញុំ​ស្រលាញ់​ក្មេងៗ​  ព្រោះ​មនុស្ស​យើង​តែ​ងាប់​ទៅ​ វា​ដុត​ទៅ​ជា​ផេះ​អស់​ហ់យ​ ចឹ​ង​អា​ដម​រ៉េះ​ណឹ​ង​ ខ្ញុំ​ចង់​បង្រៀន​ក្មេង​ ចង់​ឲ្យ​ឆាប់​ចេះ​ទៀត​ ឥឡូវ​កំពុង​រក​បច្ចេកទេស​យ៉ាងណា​បង្រៀន​ឲ្យ​ឆាប់​ចេះ​ ឆាប់​រក​លុយ​បាន​ ខ្ញុំ​ចង់​ប្រគល់​ឈ្មោះ​ណឹ​ង​ទុក​ឲ្យ​គាត់​ មាន​ន័យ​ថា​គាត់​រៀន​ពី​លោកគ្រូ​ស្វាយ​ សរ​ ៕


Viewing all articles
Browse latest Browse all 7754

Trending Articles